បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - កម្មករនិយោជិត៖ ប្រាក់ខែឡើងបានតិច ខណៈទំនិញលើទីផ្សារនៅតែថ្លៃ
    ​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​ ​អ្នកធ្វើការ​នៅ​ក្នុង​វិ​ស័​យ​កាត់​ដេរ​កម្ពុជា​ ​បាន​បើក​ប្រាក់ឈ្នួល​ថ្មី​ ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ភាគី​ពាក់ព័ន្ធ​ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​។​ ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​ ​កាត់​ដេរ​ ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ​២​០​២​១​ ​ឡើង​បាន​តិច​ ​តែ​ទំនិញ​លើ​ទី​ផ្សារ​នៅតែ​ថ្លៃ​។​ ​នេះ​ជា​ការ​លើកឡើង​របស់​កម្មករ​មួយ​ចំនួន​ ​ខណៈ​ខ្លះទៀត​ព្រួយបារម្ភ​ ​ខ្លាច​បាត់បង់​ការងារ​ ​ព្រោះ​កូ​វី​ដ​១​៩​មិនទាន់​ទៅណា​ឆ្ងាយ​ពី​កម្ពុជា​។​
    9 min
  • បទយកការណ៍ - ការរស់នៅបែបថ្មីជាមួយកូវីដ១៩អស់រយៈពេលជិត១ឆ្នាំ ធ្វើឱ្យជីវភាពពលរដ្ឋធ្លាក់ចុះ
    ​អស់​រយៈពេល​១​ឆ្នាំ​ហើយ​ ​ដែល​ប្រទេស​កម្ពុជា​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១​៩​។​ ​មួយ​ឆ្នាំ​កន្លងទៅ​នេះ​ ​កម្ពុជា​បាន​រង​នូវ​ការ​រាតត្បាត​ដោយ​វី​រុ​ស​ផ្លូវ​ដង្ហើម​នេះ​ ​រួម​មាន​ករណី​នាំចូល​ពី​បរទេស​ ​ករណី​ឆ្លង​ជា​ចង្កោម​ ​ការ​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍​ ​និង​ចុងក្រោយ​គឺ​ការ​ឆ្លង​របស់​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​។​ ​ស្ថិត​ក្នុង​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​តើ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងដូចម្តេច​ដែរ​? ​តើ​ការរស់នៅ​បែបថ្មី​ជាមួយ​កូ​វី​ដ​១​៩​ ​អស់​ពេល​១​ឆ្នាំនេះ​ ​បាន​ផ្តល់​មេរៀន​ល្អ​ ​ឬ​អាក្រក់​បែប​ណាខ្លះ​ដែរ​?
    10 min
  • បទយកការណ៍ - ពលរដ្ឋក្រីក្រងាយវ័ណ្ឌករនឹងបំណុលដែលមានអត្រាការប្រាក់ខ្ពស់
    ពលរដ្ឋ​ក្រី​ក្រ​មួយ​ចំនួន​ដែល​រស់​នៅ​លើ​បឹង​ធម្មជាតិ​របស់​រដ្ឋ​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​ភ្នំពេញ មិន​ត្រឹម​តែ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​ប៉ុណ្ណោះ​ទេ​។ តែ​ជាមួយ​គ្នា​នេះ​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ​នឹង​បំណុល​វ័ណ្ឌ​ករ​ថែម​ទៀត​ផង​។ មូល​ហេតុ​ដោយ​សារ​តែ​ពួក​គេ​ចង​ការ​ប្រាក់​ពី​ឯកជន​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​រហូត​ដល់​១០​%​ក្នុង​មួយ​ខែ ឬ​ស្មើ​នឹង​១២០​%​ក្នុង​មួយ​ឆ្នាំ​។
    8 min
  • បទយកការណ៍ - យុវជនក្លាយជាគំរូក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
    ដោយ​មើល​ឃើញ​ពី​កំណើន​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​រៀប​ចំ​ជា​យុទ្ធនាការ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​។​ យុទ្ធនាការ ដែល​មាន​យុវជន​ជា​អ្នក​រៀប​ចំ ហើយ​ភាគ​ច្រើន គឺ​យុវជន​ជា​អ្នក​ចូលរួម​។ ពួកគេ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​និន្នាការ​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក​របស់​ពលរដ្ឋ​ខ្មែរ ហេតុ​ដូច្នេះ​ហើយ តាមរយៈ​យុទ្ធនាការ​នេះ យុវជន​ដែល​ចូលរួម​បាន​ធ្វើ​ជា​គំរូ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​។
    9 min
  • បទយកការណ៍ - កូវីដ១៩៖កសិករត្អូញទំនិញឡើងថ្លៃ ចំណូលគ្រួសារធ្លាក់ចុះ
    ​ជំងឺ​កូ​វី​ដ​១​៩​ ​បាន​កំពុង​បង្ក​ជា​ការលំបាក​ដល់​ការរស់នៅ​និង​សេដ្ឋកិច្ច​ជីវភាព​ប្រជាពលរដ្ឋ​ ​ជាពិសេស​កសិករ​នៅ​ទី​ជនបទ​។​ ​កសិករ​ថា​កូ​វី​ដ​១​៩​ ​បាន​ធ្វើឲ្យ​កូនចៅ​ពួកគាត់​បាន​បាត់បង់​ការងារ​ ​ការ​ដាំ​ដុះ​ឆ្នាំនេះ​កន្លែង​ខ្លះ​ទទួល​ទិន្នផល​តិច​ ​ដោយ​ទឹកជំនន់​ ​និង​គ្រោះ​រំា​ង​ស្ងួត​ទៀត​ផង​ ​ហើយ​ខ្លះ​ថា​ផល​កសិកម្ម​បាន​ថ្លៃ​ថោក​។​ កូ​វី​ដ​១​៩​ ​បាន​ធ្វើឲ្យ​ទំនិញ​លើ​ទី​ផ្សារ​ឡើងថ្លៃ​ទៀត​ផង​។​
    8 min
  • បទយកការណ៍ - «ដើម្បីកូន ឬ Father» ខ្សែភាពយន្តតំណាងកម្ពុជាចូលរួមប្រជែងពានរង្វាន់Oscaនៅអាមេរិក
    ខ្សែ​ភាពយន្ត​ដែល​មាន​ចំណងជើង​ថា​ «ដើម្បីកូន ឬ Father»​ របស់​ផលិតករ​លោក​ ហ៊ុយ យ៉ាឡេង ​ត្រូវ​បាន​គណៈកម្មការ​ពាន​រង្វាន់​អូស្កា​កម្ពុជា ​សម្រេច​ជ្រើសរើស​ជា​ខ្សែ​ភាពយន្ត​ Feature Film  ​តំណាង​អោយ​ប្រទេស​កម្ពុជា​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​ «ខ្សែភាពយន្តអន្តរជាតិល្អបំផុត»​ ឬ​ «Academy Awards for the Best International Feature Film » ​លើក​ទី​៩៣ ​នៅ​ឯ​សហរដ្ឋអាមេរិក​។ ហើយ​លទ្ធផល​ អាច​នឹង​ត្រូវ​ប្រកាស​អោយ​ដឹង​ នៅ​ខែ​មេសា ​ខាង​មុខ​នេះ​។
    8 min
  • បទយកការណ៍ - លោក លន់ បូរី៖ ភាពជោគជ័យមិនអាចជប់បានទេគឺទាល់តែមានមូលដ្ឋានគ្រឹះរឹងម៉ាំ
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ នៅ​ពេល​នេះ​ អ៊ឹង ប៊ុនថន ​សូម​ណែនាំ​ឲ្យ​ស្គាល់​លោក​សាស្ត្រាចារ្យ​ លន់ បូរី ​។ លោក​គឺ​ជា​សហស្ថាបនិក​ ក្រុមហ៊ុន​ អ៊ីស្កូលខាមបូឌា​(E-School Cambodia) ​ដែល​ជា​ក្រុមហ៊ុន​មួយ​ជួយ​ខាង​បច្ចេកទេស​ក្នុង​ការ​អប់រំ​តាម​អនឡាញ ​ខណៈ​មាន​កូវីដ១៩​។ សម្រាប់​គ្រូ​បង្វឹក​ពី​ភាព​ជោគជ័យ​រូប​នេះ​ ភាព​ជោគជ័យ​គឺ​មិន​អាច​ជប់​បាន​ទេ​គឺ​ទាល់​តែ​មាន​មូលដ្ឋាន​គ្រឹះ​រឹងម៉ាំ​។
    12 min
  • បទយកការណ៍ - ពលរដ្ឋ៣២គ្រួសារនៅបឹងសំរោងទទូចសុំសំណងសមរម្យជាថ្នូរនឹងការចាកចេញ
    ពលរដ្ឋ​៣២​គ្រួសារ ​រស់នៅភូមិដួង ​ក្នុងបឹងសំរោង ​សង្កាត់ព្រែកព្នៅ ​រាជធានីភ្នំពេញ ​កំពុងតែ​ព្រួយបារម្ភ​ជាខ្លាំង​ពីការបណ្តេញចេញ​ ខណៈអាជ្ញាធរខណ្ឌព្រែកព្នៅ ​បានចេញ​លិខិត​ឱ្យប្រជាពលរដ្ឋ​រុះរើផ្ទះដែល​មានស្រាប់​នោះចេញ​ និង​ហាមសាងសង់ផ្ទះ​ថ្មីបន្ថែម​។​ ពលរដ្ឋក្រីក្រ​ទាំងនេះ​ អះអាងថា​ពួកគេ​រស់នៅទីនេះ​តាំងពីឆ្នាំ​១៩៩៦​ មកម្ល៉េះ ​មិនជំទាស់​នឹងការ​អភិវឌ្ឍន៍ទេ​ ប៉ុន្តែពួកគេ​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ផ្តល់​សំណង​ឲ្យបានសមរម្យ ​ជាថ្នូរ​នឹងការចាក​ចេញ។
    8 min
  • បទយកការណ៍ - កូវីដ​ឆ្នាំ២០២០​ធ្វើ​ឲ្យ​ប្រជាជនខ្មែរ​នៅបារាំងផ្លាស់ប្តូរ​ទម្លាប់ រស់នៅ វិធីសាស្រ្ត​ធ្វើ​នយោបាយ
    នៅថ្ងៃ​សុក្រទី ១មករា ប្រជាជនក្នុងពិភពលោកបានបើកទំព័រឆ្នាំថ្មី ឆ្នាំ ២០២១ ដោយបិទទំព័រឆ្នាំចាស់ ដែលញាំញី ដោយសារវិបត្តិកូវីដ ១៩។ ពេញមួយឆ្នាំ ២០២០ ការជួបជុំប្រមូលផ្តុំ ត្រូវបានហាមឃាត់ ហាងទំនិញភោជនីយដ្ឋាន ត្រូវបិទទ្វារ។ ប្រជាជនជាច្រើនពាន់លាននាក់ត្រូវបិទខ្ទប់ឲ្យនៅក្នុងផ្ទះ ដើម្បីជៀសវាងការឆ្លងមេរោគកូរ៉ូណា។ នៅប្រទេសបារាំង ប្រជាជនខ្មែរ ក៏ដូចប្រជាជនម្ចាស់ស្រុក បានផ្លាស់ប្តូរ របៀបរស់់នៅ ធ្វើការ និងសតិបញ្ញា។ តើកូវីដ រាតត្បាតសកលបានរំខានប៉ះពាល់យ៉ាងណាខ្លះ ដល់សកម្មភាពគណក្សនយោបាយ ការរស់នៅ និងការប្រកបការងាររបស់ប្រជាជនខ្មែរ នៅប្រទេសបារាំង?
    11 min
  • បទយកការណ៍ - តុលាការបារាំងសម្រេច​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន Le petit Cambodge ឈ្នះក្តីលើ​សកម្មជន​ប្រឆាំង​អភិជននិយម
    នៅទីក្រុងប៉ារីស ភោជនីយដ្ឋាន របស់គ្រួសារខ្មែរឈ្មោះ Le petit Cambodge ឡឺ ពឺទី កាំបូដ បានលេចឈ្មោះ ក្នុងប្រព័ន្ធផ្សព្វផ្សាយ បារាំង ដោយសារសំណុំរឿង នៅតុលាការ។ គេធ្លាប់លឺឈ្មោះ ភោជនីយដ្ឋាន ឡឺ ពឺទី កាំបូដ ដោយសារភោជនីយដ្ឋានមួយធ្លាប់រងគ្រោះ ដូចជាភោជនីយដ្ឋានបារាំងមួយចំនួន នៅក្នុង ព្រឹត្តិការណ៍ វាយប្រហារភេរវកម្ម កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ នៅទីក្រុងប៉ារីស។ ម្ចាស់ភោជនីយដ្ឋាន ខ្មែរ បានចូលរួមនៅក្នុងតុលាការនៅទីក្រុងប៉ារីស លើកនេះ មិនមែនក្នុងសំណុំរឿង ភេរវកម្មនោះទេ ប៉ុន្តែ សម្រាប់សំណុំរឿងផ្ទាល់ខ្លួន ព្រោះថា ទីតាំង ដែលគ្រោងនឹងប្រើសម្រាប់បើកភោជនីយដ្ឋានសាខារបស់ ឡឺ ពឺទី កាំបូដ ត្រូវបានសកម្មជនប្រឆាំងក្រុមអភិជន ចូលរស់នៅ ខុសច្បាប់ តាំងពីពាក់កណ្តាលខែ វិច្ឆិកា ដែលជួនចំនឹងខួប ៥ឆ្នាំនៃការវាយប្រហារភេរវកម្ម ទៅលើភោជនីយដ្ឋាន។ នៅក្នុងបទយកការណ៍ថ្ងៃនេះ ឈាង បុប្ផា បានជួបសម្ភាសន៍ លោកស្រីគីរីតា ហ្កាឡ័រ ម្ចាស់ភោជនីយដ្ឋាន ដែលបានសំដែងការសាទរ ស្វាគម របស់តុលាការក្រុងប៉ារីស។
    12 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners