បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩៖ កុំ​ឲ្យ​ការ​បង្ការ​កូវីដ១៩​ក្លាយ​ជា​ការ​រើស​អើង​នៅ​ក្នុង​សង្គម!
    អ្នក​ជា​សះ​ស្បើយ​ពី​វីរុស​កូវីដ១៩ កំពុង​ក្លាយ​ជា​ខ្លួន​ជា​ជន​រង​គ្រោះ​ជា​ថ្មី តាម​រយៈ​ការ​រើសអើង​ពី​សហគមន៍​ដែល​ពួក​គេកំ​ពុង​រស់​នៅ។ ការ​រើស​អើង​នេះ​បាន​កើត​ទៅ​លើ​គ្រួសារ​មួយ​ដែល​មាន​គ្នា​៦​នាក់ ដែល​ធ្លាប់​ផ្ទុក​វីរុស​កូវីដ១៩។ សហគមន៍​បាន​ស្ដី​បន្ទោស​លើ​គ្រួសារ​នេះ​ថា ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​ការ​ចម្លង​វីរុស​កូវីដ១៩​ចូល​ដល់​សហគមន៍ និង​ឈាន​ទៅ​ដល់​ការ​បិទ​ភូមិ​ចំនួន​១៤​ថ្ងៃ​កាល​ពី​គ្រា​មុន។  ប្រឈម​នឹង​ការណ៍​នេះ អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ បាន​ស្នើ​ឲ្យ​ពល​រដ្ឋ​ក្នុង​សហគមន៍ កុំ​ឲ្យ​យក​លេស​បង្ការ​កូវីដ១៩ ជា​ការ​រើស​អើង​នៅ​ក្នុង​សង្គម។ ពីជ្រុងម្ខាងនៃរាជធានីភ្នំពេញ សូមស្ដាប់បទយកការណ៍របស់ អេង គីមហុង ដូចតទៅ៖
    9 min
  • បទយកការណ៍ - កូវីដ១៩៖ផ្ទះ ដីដាក់លក់ច្រើនតែមិនសូវមានអ្នកទិញ
    ជំងឺ​កូវីដ១៩​ បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​ មិន​ថា​វិស័យ​ទេសចរណ៍​ ឧស្សាហកម្ម​កាត់ដេរ​ អប់រំ​ ពិសេស​សេដ្ឋកិច្ច​ជាតិ​និង​ពលរដ្ឋ​។ មាន​ការ​សង្កេត​ឃើញ​ថា​នៅ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ​ ពលរដ្ឋ​ជា​ច្រើន​បាន​ដាក់​លក់​ផ្ទះ​ និង​ដី​ ប៉ុន្តែ​មិន​សួវ​មាន​អ្នក​ទិញ​ឡើយ​។
    8 min
  • បទយកការណ៍ - ឪពុកម្តាយសម័យទំនើប លួងលោមកូនដោយប្រើទូរស័ព្ទ
    ការ​លួងលោម​កូនៗ​ របស់​ឪពុក​ម្តាយ​សម័យ​ទំនើប ​ដោយ​ការ​ឲ្យ​ទូរស័ព្ទ​លេង​ ឬ​មើល​ទូរស័ព្ទ​ បាន​ក្លាយ​ជា​រឿង​ធម្មតា​នា​ពេល​បច្ចុប្បន្ន​នេះ​។ អាណាព្យាបាល​មួយ​ចំនួន​ហាក់​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់ ​ដែល​នឹង​កើត​ឡើង​នា​ពេល​អនាគត​ទៅ​លើ​កុមារ​ទាំង​អស់​នោះ​ទេ​។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​កុមារ​ បាន​លើក​ឡើង​ថា​ការ​ឲ្យ​កុមារ​មើល​ទូរស័ព្ទ​ ឬ​លេង​ទូរស័ព្ទ​ ពី​២-៥​ម៉ោង​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាកប្បកិរិយា​កុមារ​ រួម​នឹង​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត​។
    9 min
  • បទយកការណ៍ - លោក គង់ រតនៈ៖ខ្ញុំចង់ឃើញយុវជនខ្មែរមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុបារាំង​អន្តរជាតិ​RFI​នៅ​ពេល​នេះ​ អ៊ឹង ប៊ុនថន ​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក​ គង់ រតនៈ ​ជា​អ្នក​ជំនាញ​សុវត្ថិភាព​ផ្លូវថ្នល់​ និង​ជា​អ្នក​ធ្វើ​កិច្ចការ​សង្គម​ជួយ​ជំរុញ​ក្មេងៗ​ឲ្យ​ទទួល​បាន​ការ​អប់រំ​។ ដោយ​បាន​ឆ្លង​កាត់​ជីវិត​ជា​កូន​អ្នក​ក្រ ​តស៊ូ​ក្នុង​ការ​សិក្សា  លោក ​គង់ រតនៈ ​ចង់​ឃើញ​យុវជន​ខ្មែរ​មាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍន៍​។
    12 min
  • បទយកការណ៍ - កូវីដ១៩៖ជាង២០ឆ្នាំជាមួយម៉ាស៊ីនដេរប្រែ​​វាសនា​កម្មការិនី​ម្នាក់​មក​ជា​អ្នក​លក់គ្រឿងក្លែមដោយឥតព្រៀងទុក
    ស្ថានភាព​កូវីដ១៩ បាន​បង្ខំ​ឲ្យ​មនុស្ស​គ្រប់​រូប​ទទួល​យក​រឿង​គ្រប់​យ៉ាង​ដោយ​តក់​ក្រហល់។  ជាក់ស្ដែងស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​២៤​ឆ្នាំ​ធ្លាប់​បញ្ជា​ម៉ាស៊ីដេរ​ប្រែ​មក​កាន់​វែក​សម្ល​ជំនួស​ទៅ​វិញ ​តាម​រយៈ​ការប្រកប​របរ​ខ្នាត​តូច​លក់​គ្រឿង​ក្លែម​ជា​លក្ខណៈ​ជាគ្រួសារ។ នេះ​ក៏​ដោយ​សារ​តែ​រោង​ចក្រ​គាត់​ធ្លាប់​ធ្វើ​ការបាន​បិទ​ទ្វារ​ដោយ​សារ​កូវីដ​១៩។ ពី​ស្រុក​ព្រៃ​ឈរ ខេត្តកំពង់ចាម សូមស្ដាប់បទយកការណ៍របស់អេង គីមហុង ដូចតទៅ៖
    8 min
  • បទយកការណ៍ - ពលរដ្ឋរស់នៅតាមមាត់បឹងតាមោកប្តេជ្ញាមិនចាកចេញ ទោះជាត្រូវបានហាមមិនឲ្យចិញ្ចឹមត្រី
    បឹងធម្មជាតិ​ធំជាងគេមួយ​នៅភាគខាងជើង​ទីក្រុងភ្នំពេញ​ដែលមាន​ទំហំជាង ​៣ ០០០​ហិកតា ​បាននិងកំពុង​មានសកម្មភាព​ចាក់​ដី​លុប​យ៉ាងមមាញឹក​នៅរយៈពេល​ចុងក្រោយ​នេះ។ ​សកម្មភាពនេះ​បានកើត​ឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​នៅតែ​បន្ត​កាត់​ផ្ទៃ​បឹង​ធម្មជាតិមួយនេះ​ប្រគល់​ទៅ​ឲ្យ​ឯកជនកាន់កាប់​ជាង២០០​ហិកតា​ទៀត​នៅពេល​ថ្មីៗ​នេះ។ ​នៅក្នុងបទយកការណ៍​របស់ អ៊ឹង ប៊ុនថន ​រាយការណ៍ថា ​ពលរដ្ឋ​ក្រីក្រ​ដែល​រស់​​នៅតាម​មាត់​បឹងតាមោក​ ពួកគេ​ប្តេជ្ញាមិនព្រមចាកចេញឡើយ ទោះបីជាពេល​នេះ​មុខ​​ចិញ្ចឹម​ត្រីតាមទម្លាប់​ជិត​២០ឆ្នាំមក​ហើយនោះ​ ត្រូវបានហាមឃាត់​ក៏ដោយ។
    7 min
  • បទយកការណ៍ - ឆ្លងឆ្នាំ៖ពលរដ្ឋមិនសូវដើរលេងដោយសារបារម្ពពីកូវីដនិងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ
    ​ឆ្នាំមុន​នៅ​ពេល​ឆ្លង​ឆ្នាំ​បែប​នេះ​ ​ប្រជាពលរដ្ឋ​ខ្លះ​ចេញ​ទៅក្រៅ​ប្រទេស​ ​ខ្លះ​ធ្វើដំណើរ​ទេសចរណ៍​ក្នុងស្រុក​ហើយ​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​Count​down​ ​បាន​រៀបចំ​ធ្វើ​សឹង​គ្រប់កន្លែង​។​ ​តែ​ឆ្នាំនេះ​សកម្មភាព​ឆ្លង​ឆ្នាំ​បាន​ស្ងាត់​ជាង​មុន​ ​ពលរដ្ឋ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​និង​បញ្ហា​សេដ្ឋកិច្ច​។​ ​ជំងឺ​កូ​វី​ដ​១​៩​ ​បាន​ធ្វើឲ្យ​ការ​រកចំណូល​ពលរដ្ឋ​ធ្លាក់ចុះ​ ​ដូច្នេះ​ពួកគាត់​មិនបាន​ដើរ​ក​ម្សាន្ត ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំនេះ​ឡើយ​។
    6 min
  • បទយកការណ៍ - សៀវភៅ «អ្នកទោសខ្មែរក្រហម» កំពុងផលិតជាខ្សែភាពយន្តឯកសារដោយអនិកជនខ្មែរបារាំង លោក មឿង សុន
    លោក​ មឿង សុន ​អនិកជន​ខ្មែរ​បារាំង​ កំពុង​តែ​មមាញឹក​ក្នុង​ការ​ដឹកនាំ​ការ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ ដែល​មាន​ចំណង​ជើង​ថា​  «អ្នកទោសខ្មែរក្រហម»​។ ជា​ខ្សែ​ភាពយន្ត​ឯកសារ​ ដែល​នឹង​បង្ហាញ​ពី​ខ្សែ​ជីវិត​របស់​អនិកជន​ខ្មែរ​បារាំង​រូបនេះ​ ដែល​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ក្រោយ​ពី​ការ​ជាប់​គុក​ចំនួន​២​ដង​។ ប៉ុន្តែ​ជា​អកុសល​ កូនៗ​របស់​អតីត​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​រូប​នេះ​ចំនួន​៥​នាក់​ បាន​ស្លាប់​ទាំង​អស់​ដោយសារ​តែ​អត់​បាយ​ និង​ការ​ធ្វើ​ទារុណកម្ម​។
    9 min
  • បទយកការណ៍ - បណ្ឌិត តាំង គីមស្រ៊ុយ៖ខ្ញុំចង់ឃើញយុវជនខ្មែរទទួលបានការអប់រំល្អ និងមានសុភមង្គលក្នុងជីវិត
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​នៅ​ថ្ងៃ​នេះ​ អ៊ឹង ប៊ុនថន ​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​បណ្ឌិត​ តាំង គីមស៊្រុយ ​អនុ​ប្រធាន​អង្គការ​កូរ៉េ​មួយ​ឈ្មោះ​ថា​ សហព័ន្ធ​គ្រួសារ​ដើម្បី​សន្តិភាព​ពិភពលោក​ ​និង​ការ​បង្រួប​បង្រួម​។ ជា​កូន​កសិករ​មក​ពី​ទី​ជនបទ​ដែល​មាន​ឱកាស​រៀន​ចប់​ដល់​ថ្នាក់​បណ្ឌិត  ​លោក​ តាំង គីមស៊្រុយ ​និង​ភរិយា​ជា​ជនជាតិ​ជប៉ុន​ សម្រេច​ចិត្ត​បើក​សាលារៀន​មួយ​ស្តង់ដា​ជប៉ុន​ ដើម្បី​អប់រំ​កុមារ​ខ្មែរ​ ក្នុង​ក្តី​ស្រមៃ​ចង់​ឃើញ​យុវជន​ខ្មែរ​ទទួល​បាន​ការ​អប់រំ​ល្អ​ ​មាន​ការងារ​ធ្វើ​សមរម្យ​ និង​មាន​សុភមង្គល​ក្នុង​ជីវិត​។
    11 min
  • បទយកការណ៍ - កូវីដ១៩៖សាលាកុមារអូទីស្សឹមកម្ពុជាដង្ហោយហៅរកជំនួយ
    កូវីដ១៩​ មិន​ត្រឹម​តែ​សម្លាប់​ជីវិត​មនុស្ស​លើ​ពិភព​លោក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​កាត់​ផ្ដាច់​ប្រាក់​ជំនួយបរទេស​មក​កាន់​សាលា​កុមារ​អូទីស្សឹម​កម្ពុជា​ដែរ។ នៅ​ចំពោះ​មុខ​អនាគត​មិន​ប្រាកដ​ប្រជា នាយកគ្រប់គ្រង​សាលា​កុមារ​អូទីស្សឹម​កម្ពុជា​បាន​ទាញ​សញ្ញា​អាសន្ន​ពី​ការ​បិទ​ទ្វារ​ដោយ​ឥត​ព្រៀង​ទុក ប្រសិន បើ​គ្មាន​ជំនួយ។ នៅ​ពេល​នេះ ជំនួយ​ដែល​សាលា​ត្រូវ​ការ​ពី​គ្រប់​តួ​អង្គ​នៅ​ក្នុង​ប្រទេស​រួមមាន៖ រដ្ឋាភិបាល​  វិស័យ​ឯកជន និង​បណ្ដា​សប្បុរសជន​ទាំង​អស់​ជួយ​គ្នា​បន្តិច​ម្នាក់ ដើម្បី​អនាគត​កុមារ​អូទីហ្សឹម​ជាង១០០នាក់។ តិច​ឬ​ច្រើន សាលា​កុមារ​អូទីហ្សឹម ចង់​បាន​ជំនួយ​និង​ការ​យក​ចិត្ត​ទុក​ដាក់ ឲ្យ​ដូច​មន្ទីរពេទ្យគន្ធបុប្ផា​ឬ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែរ ព្រោះ​នេះ​ជា​បេសកម្ម​សង្គ្រោះជីវិត​កុមារ​ដូច​គ្នា។
    14 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners