បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោកប៉ា ចន្ទរឿន៖ មាន ចំណេះ ជំនាញ និងចរិតល្អទើបអាចរំដោះជីវិតចេញពីការលំបាកបាន
    ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​យើង​ថ្ងៃនេះ​ អ៊ឹម ណាវិន​សូម​ណែនាំ​លោកអ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោក​ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​។ ជា​កូន​កសិករ​ឡើង​ត្នោត​ លោក​ប៉ា ចន្ទរឿន ​បាន​តស៊ូ​រៀន​សូត្រ​ ឆ្លង​កាត់​ការងារ​កសិកម្ម​ អ្នក​រត់​តុ​ រត់​ម៉ូតូ​ឌុប​ រហូត​បាន​ទៅ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​អូស្រ្តាលី​ និង​មាន​ការងារ​ល្អ​ដូច​សព្វ​ថ្ងៃ​នេះ​។
    13 min
  • បទយកការណ៍ - កសិករច្រើនកន្លែងត្អូញពីស៊ុត សាច់ ដែលខំចិញ្ចឹមធ្លាក់ថ្លៃ
    កសិករ​ជា​ច្រើន​កន្លែង​បាន​ត្អូញ​ពី​ការ​ធ្លាក់​ថ្លៃ​ត្រី​ មាន់​និង​សាច់​សត្វ​ចិញ្ចឹម​ផ្សេងៗ​ រួម​ទំាង​ស៊ុត​ ផង​។ ការ​ធ្លាក់​ថ្លៃ​ផលិតផល​ក្នុង​ស្រុក​ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​កសិករ​ និង​ធ្វើ​ឲ្យ​ពួកគាត់​ ពិបាក​បន្ត​របរ​ដំាដុះ​ និង​ចិញ្ចឹម​សត្វ​ទៅ​មុខ​ទៀត​។ តាម​កសិករ​ថា​ការ​ធ្លាក់​ថ្លៃ​ កសិផល​ក្នុង​ស្រុក​ ដោយ​សារ​មាន​ការ​នាំ​ចូល​ផលិតផល​ពី​ក្រៅ​ប្រទេស​ច្រើន​ពេក​។ ក្រសួង​កសិកម្ម​ បាន​បដិសេធ​ការ​លើក​ឡើង​របស់​កសិករ​ និង​បាន​ផ្តល់​លេខ​ទូរស័ព្ទ​ ដូចជា ​០១៧ ៨០៣ ០០៧​ និង​លេខ​០១៧ ៨៤២ ៤០៣ ​ដើម្បី​ឲ្យ​ពលរដ្ឋ​ទាក់ទង​ប្រសិន​ឃើញ​មាន​ការ​នាំ​ចូល​ ដើម្បី​ក្រសួង​ចាត់​វិធានការ​ ទៀត​ផង​។
    8 min
  • បទយកការណ៍ - ទោះកូវីដ១៩មិនទាន់ស្ងប់ ប៉ុន្តែកន្លែងសាធារណៈខ្លះក្នុងរាជធានីភ្នំពេញត្រូវបានរៀបចំត្រៀមគ្រីស្មាស និងឆ្លងឆ្នាំ
    ស្រប​ពេល​ដែល​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​មិន​ទាន់​ផុត​រលត់​បាត់​ទាំង​ស្រុង​នៅ​ឡើយ​ គេ​សង្កេត​ឃើញ​ថា​ កន្លែង​សាធារណៈ​ខ្លះ​ដូចជា​នៅ​កោះពេជ្រ​ និង​សួន​មុខ​សណ្ឋាគារ​ និង​កាស៊ីណូ​ណាហ្គាវើល​ជា​ដើម​ មាន​ការ​រៀបចំ​តុបតែង​សម្រាប់​បុណ្យ​ណូអែល​ឬ​គ្រីស្មាស​នា​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ និង​ ឆ្លង​ឆ្នាំ​សាកល​ តែ​មិន​គគ្រឹក​គគ្រេង​ដូច​កាល​ពី​ឆ្នាំ​មុនៗ​ឡើយ​។ នៅ​សួន​មុខ​សណ្ឋាគារ​ និង​កាស៊ីណូ​ណាហ្គាវើល​មាត់​ទន្លេ​ គឺ​ត្រូវ​បាន​រៀបចំ​តុបតែង​ជា​ពិសេស​ ដោយ​មាន​ភ្លើង​ចម្រុះ​ពណ៌​យ៉ាង​ស្រស់ស្អាត​។ការ​តុបតែង​ប្លែកៗ​ជាមួយ​ភ្លើង​ពណ៌​ចម្រុះ​នេះ​ បាន​ទាក់ទាញ​ចិត្ត​អ្នក​ភ្នំពេញ​មួយ​ចំនួន​នាំ​កូន​នាំ​ចៅ​ទៅ​ទស្សនា​ និង​ថត​រូប​លេង​កម្សាន្ត​នៅ​ពេល​រាត្រី​។ ប៉ុន្តែ​ក្នុង​ពេល​ថ្ងៃ​ខ្លះ​ក៏​មាន​អ្នក​ទៅ​លេង​កម្សាន្ត​និង​ថត​រូប​ផង​ដែរ​។​
    9 min
  • បទយកការណ៍ - លោក Ted Ngoy៖ ខ្ញុំមានមោទនៈភាពដែលជនខ្មែរម្នាក់ក្លាយជាស្តេចនំដូណាត់
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ពេល​នេះ​ អ៊ឹង ប៊ុនថន ​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក ​Ted Ngoy «ស្តេចនំដូណាត់»។ ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ពី​សម័យ​សង្គ្រាម​នៅ​ឆ្នាំ​១៩៧៥​ អតីត​ទាហាន​រូបនេះ​បាន​ជួយ​ប្រជាជន​ខ្មែរ​រាប់​ម៉ឺន​នាក់​ឲ្យ​មាន​ការងារ​ធ្វើ ​និង​ក្លាយ​ជា​ថៅកែ​ហាង​នំ​ដូ​ណាត់​រាប់​សិប​កន្លែង​នៅ​សហរដ្ឋអាមេរិក​។
    12 min
  • បទយកការណ៍ - លោក កឹម អឿន៖ ជីវិតត្រូវរៀនសូត្រឲ្យច្រើនតាមដែលអាចធ្វើបាន
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារំាង​អន្តរជាតិ​ ថ្ងៃនេះ​ អ៊ឹម ណាវិន ​សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត​ របស់​លោក​ កឹម អឿន ​អតីត​សាស្រ្តាចារ្យ​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសាបរទេស​ ហើយ​បច្ចុប្បន្ន​ជា​ធុរជន​ម្នាក់​នៅ​ភ្នំពេញ​។
    12 min
  • បទយកការណ៍ - Charly Ho ថតរូប​បាន​លុយ យកទៅជួយ​ប្រជាជន​រងគ្រោះ​ដោយទឹកជំនន់ នៅកម្ពុជា និង​វៀតណាម
    ថតរូប​មួយ​ប៉ុស្ត ៥អឺរ៉ូ ដើម្បី​ចូលរួម​ក្នុង​គម្រោង​ជួយ​ប្រជាជន​ដែលរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅ កម្ពុជា និង​វៀតណាម។ នៅ ថ្ងៃសៅរ៍ ទី ៥ធ្នូ និង​នៅ ចុងសប្តាហ៍ នៅ ​អ្នកថតរូប អាជីព លោក​Charly Ho បាន​បង្កើត​កម្មវិធី ថតរូប Portrait សម្រាប់​ប្រមូល​ថវិកា យកទៅ​ជួយប្រជាជន​ខ្មែរ និង​វៀតណាម ដែល​ទើបរងគ្រោះ ដោយសារ​គ្រោះទឹកជំនន់ កាលពី ខែតុលា​កន្លងទៅ។ នៅក្នុង​សេអង់ថតរូប នៅ ការិយាល័យ Cowork នៅទីក្រុង​ប៊ុយស៊ី សាំងហ្សក កាលពី​ពីសប្តាហ៍មុន លោក​Charly Ho ថត​រូប បាន ២០០ប៉ុស្ត។ លោក​សង្ឃឹមថា នឹងមនុស្សម្នារ​នឹង មកចូលរួម​កុះករ នៅ ថ្ងៃ​សៅរ៍ និង​អាទិត្យ​ចុងសប្តាហ៍ ថ្ងៃទី ១៨ និង​១៩ធ្នូ  នៅ​​សេអង់ថតរូប នៅ bubble House 45 avenue de Choisy សង្កាត់ទី ១៣ ក្រុង​ប៉ារីស។
    10 min
  • បទយកការណ៍ - សិស្សដែលខំរៀនមិនពេញចិត្តការជាប់ដោយមិនប្រឡង
    លុប​ចោល​ការ​ប្រឡង​បាក់ឌុប​របស់​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ នៅ​ឆ្នាំ​នេះ​ ទំនង​ធ្វើ​ឲ្យ​សិស្ស​ជា​ទូទៅ​សប្បាយ​ចិត្ត​ ប៉ុន្តែ​សិស្ស​ដែល​ខំ​រៀន​ និង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រឡង​ បាន​ខក​ចិត្ត​ទៅ​វិញ​។ អ្នក​ខំ​រៀន​មិន​ពេញ​ចិត្ត​ការ​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​គ្មាន​ការ​ប្រឡង​និង​គ្មាន​និទ្ទេស​នោះ​ឡើយ​។ សិស្ស​ខំ​រៀន​ថា​ និទ្ទេស​សិក្សា​ជា​កិត្តិយស​របស់​គេ​និង​ក្រុម​គ្រួសារ​។​
    9 min
  • បទយកការណ៍ - កញ្ញា ហង្ស មុំរ៉ាវី៖ ដោយសារចិត្តស្រលាញ់ បានញាំងអោយនាងចូលបំរើការងារជាមន្ត្រីអនុរក្សធនធានធម្មជាតិនៅកម្ពុជា
    មិនមែន​មាន​តែ​បុរស​នោះ​ទេ​ ដែល​ធ្វើ​ការងារ​ជា​មន្ត្រី​អនុរក្ស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​ក៏​មាន​ស្ត្រី​ផង​ដែរ​។ ក្នុង​ចំណោម​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់​១២០០​នាក់​ ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​២០​នៃ​ប្រទេស​កម្ពុជា​ ក្នុងនោះ​ ក៏​មាន​ស្ត្រី​ជា​មន្ត្រី​ឧទ្យានុរក្ស​ចំនួន​៤២​នាក់​ ដែល​កំពុង​បំពេញ​ការងារ​ ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តាម​តំបន់​ឧទ្យានុរក្ស ​និង​ដែន​ជំរក​សត្វព្រៃ​កម្ពុជា​ចំនួន​២០​ខេត្ត​។ ក្នុងនោះ​ក៏​មាន​កញ្ញា ​ហង្ស មុំរ៉ាវី ​ម្នាក់​ផង​ដែរ​។
    8 min
  • បទយកការណ៍ - អាជីវករតាមផ្សារខ្លះក្នុងក្រុងភ្នំពេញបាត់ចំណូលជាងពាក់កណ្តាលដោយសារកូវីដ១៩
    កូវីដ១៩​ បាន​ធ្វើ​ឲ្យ​អាជីវករ​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ​ត្អូញត្អែរ​ពី​ការ​បាត់បង់​ចំណូល​ជាង​ពាក់​កណ្តាល​ ខ្លះ​ក៏​បាន​អះអាង​ថា​ពួកគាត់​ត្រូវ​សុំ​ពន្យារ​ ពេល​សង​ប្រាក់​ទៅ​ធនាគារ ​ដោយសារ​រក​មិន​ទាន់​។ អ្នក​ធ្វើការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​បាន​លើក​ឡើង​ថា​ ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​មក​ ផល​ប៉ះពាល់​មក​លើអាជីវករ​ គឺ​កាន់​តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ យ៉ាង​ណា​ក៏​ដោយ​អាជីវករ​ក៏​បង្ហាញ​ក្តី​សង្ឃឹម​ថា​ កូវីដ១៩​រលាយ​បាត់​ទៅ​ គាត់​នឹង​អាច​រក​ចំណូល​បាន​ដូច​ដើម​វិញ​។
    8 min
  • បទយកការណ៍ - កូវីដ១៩៖កសិករខ្មែរឈប់ចំណាកស្រុក ងាកមកធ្វើ​ស្រែតែ​មិន​សូវ​បាន​ចំណេញ
    ឆ្នាំនេះ កូវីដ១៩បាន​រារាំង​ពលរដ្ឋ​ខ្មែរ​មិនឲ្យធ្វើ​ចំណាកស្រុក​ដូច​ពេល​មុន​ទៀត​ឡើយ​។ ចំណាក​ស្រុកកន្លងមក​​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែមពីការ​ងារ​​ស្រែ​ចំការ។ បច្ចុប្បន្ន​ការងារ​ស្រែ​ចំការនេះ​គឺជាមុខ​របរ​ចាំបាច់របស់ពលរដ្ឋ​ដែល​បាត់​បង់​ការ​ងារ​ដោយ​​សារតែ​កូវីដ១៩។ យ៉ាងណាក៏ដោយ​កូវីដ១៩នេះ​បានធ្វើឲ្យ​កសិករ​ជួបផលវិបាក​មួយ​កម្រិត​ទៀត​ដោយសារតែ​ផលិតបានហើយ​ មិនសូវ​មាន​អ្នកទិញ និងលក់​មិនបានចំណេញ។ ប្រឈមមុខនេះ កសិករ​ស្នើ​ដល់​រដ្ឋាភិបាល​ជួយគាំទ្រ​ពួកគេ​ដូចអ្វីដែល​រដ្ឋបានប្រកាស​ដាក់​ចេញ​នោះ គឺ​ជំរុញការដាំដុះ និងចិញ្ចឹមសត្វ ដោះ​ស្រាយ​វិបត្តិ​កូវីដ១៩។
    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners