បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោកបណ្ឌិត សឹង រេត ៖ គ្មានអ្វីក្រៅពីការសិក្សាទេដែលអាចនាំយើងចេញពីការលំបាកខ្លាំងបាន
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​យើង​ថ្ងៃ​នេះ​ អ៊ឹម ណាវិន ​សូម​ណែនាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ដំណើរ​ជីវិត​របស់​លោក​បណ្ឌិត​ សឹង រេត ​សាស្រ្តាចារ្យ​និង​ជា​ទី​ប្រឹក្សា​រដ្ឋាភិបាល​។ លោក​ជា​កូន​កសិករ​នៅ​ទី​ជនបទ​ក្នុង​ខេត្ត​តាកែវ។
    13 min
  • បទយកការណ៍ - ហេតុអ្វីបានជានៅមានអ្នកមិនទាន់ទុកចិត្ត​លើ​វ៉ាកសាំង​បង្ការកូវីដ?
    ក្នុង​រយៈពេល​តែ​៣សប្តាហ៍ ក្រុមហ៊ុន​ផលិតឱសថ​ Pfizer Moderna និង Astra Zeneca បាន​បង្ហាញ​ជាបន្តបន្ទាប់គ្នា ពី​ប្រសិទ្ធិភាព​ខ្ពស់​របស់​វ៉ាក់សាំង​ចំនួន ៣ ដែល​ក្រុមហ៊ុន​បាន​ស្រាវជ្រាវ​សម្រាប់​បង្ការជំងឺកូវីដ។ រហូតមកដល់​ពេលនេះ គេ​លឺ​ពាក្យ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​ចេញតែ​ពីមាត់​របស់​ក្រុមហ៊ុន​ផលិត​ឱសថតែ​ប៉ុណ្ណោះ ពោល​គឺនៅ​មិនទាន់​មាន​ស្ថាប័ន​ឯករាជ្យ​ណាមួយ​ចេញមុខ​បញ្ជាក់​ប្រសិទ្ធិភាព​របស់​វា​នោះទេ។ តើ​គេគួរ​ទុកចិត្ត យល់​ព្រម​ទទួល​ចាក់វ៉ាក់សាំង បង្ការ​កូវីដ ដែល​អភិវឌ្ឍ នៅក្នុង​រយៈពេល​ដ៏ខ្លី មិនធ្លាប់​មាន​ពីមុន​មក ដែរឬទេ? នៅប្រទេស​បារាំង ស្រ្តីនិង​បុរស​ខ្មែរ​ពីរនាក់ រួមទាំង​វេជ្ជបណ្ឌិត ឡោ គីមសុង គ្រូពេទ្យ​ជំងឺទូទៅ ឯកទេស​ជំងឺ​នៅប្រទេសក្តៅ បាន​បញ្ចេញ​យោបល់​របស់ខ្លួន នៅក្នុង​បទយកការណ៍​របស់​ឈាង បុប្ផា។
    10 min
  • បទយកការណ៍ - កូវីដ១៩៖អ្នករើសអេតចាយរកប្រាក់សឹងមិនអាចទិញអង្ករហូបបាន
    ​ជំងឺ​កូ​វី​ដ​១​៩​បាន​ធ្វើឲ្យ​អេតចាយ​ ​នៅ​ភ្នំពេញ​ធ្លាក់​ថ្លៃ​ដោយសារ​មិន​អាច​នាំចេញ​ទៅ​ប្រទេស​វៀតណាម​និង​ថៃ​បាន​។​ ​អ្នក​រើស​ចាយ​ជាច្រើន​នាក់​ដែល​រក​ប្រាក់​មួយថ្ងៃ​សម្រាប់​មួយថ្ងៃ​ ​បាន​ជួប​ការលំបាក​កាន់តែ​ខ្លំា​ង​។​ ​អ្នក​រើស​អេតចាយ​ខ្លះ​ថា​សព្វថ្ងៃនេះ​ពួកគាត់​រក​ប្រាក់​សឹង​មិន​អាច​ទិញ​អង្ករ​ហូប​បាន​។​
    7 min
  • បទយកការណ៍ - ពិព័រណ៍រូបថតជាង៥០សន្លឹក បង្ហាញពីទិដ្ឋភាពបឹងចុងក្រោយពីរនៅភ្នំពេញ ដែលកំពុងប្រឈមនឹងការបាត់បង់
    ​ចាប់ពី​ថ្ងៃ​ទី​ ​១​៦​ ​ដល់​ថ្ងៃ​ទី​ ​២​៣​ ​វិច្ឆិកា​កន្លងទៅ​នេះ​ ​សមាគម​ធាងត្នោត​ ​ដែល​ជា​អង្គការសង្គម​ស៊ីវិល​មួយ​នៅ​កម្ពុជា​ ​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​រូបថត​ប្រមាណ​ជា​៥​០​សន្លឹក​ ​ស្តីពី​ ​ស្ថានភាព​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​។​ ​ជា​សហគមន៍​ក្រីក្រ​ដែល​រស់នៅ​ជុំវិញ​បឹង​ធម្មជាតិ​ធំ​ៗ​ចំនួន​ពីរ​ ​គឺ​បឹង​ទំពុន​ ​និង​បឹង​តា​មោក​ ​ហើយ​ជា​បឹង​ធម្មជាតិ​ពីរ​ចុងក្រោយ​ ​ដែល​កំពុង​ប្រឈម​នឹង​កា​រលុប​ ​ឬ​ការ​កាត់​ជា​កង់​ៗ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​។​ ​តាមរយៈ​ពិព័រណ៍​នេះ​ ​សមាគម​ធាងត្នោត​បារម្ភ​ថា​ ​ដំណើរ​នៃ​កា​រលុប​បឹង​ធម្មជាតិ​ទាំងពីរ​នេះ​ ​នឹង​បង្ក​អោយ​មាន​បញ្ហា​ប្រឈម​ទឹកជំនន់​លិច​ទីក្រុង​ ​និង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន​ដោយបង្ខំ​ ​ដូច​ករណី​នៅ​តំបន់​បឹង​កក់​ ​និង​បុរី​កីឡា​ផង​ដែរ​។
    8 min
  • បទយកការណ៍ - លោកស្រី ស្រ៊ៀត មុំសុភា៖ កូវីដ១៩មិនបានបង្អាក់គោលដៅខ្ញុំទេតែជំរុញឲ្យខ្ញុំកាន់តែសកម្មជាងមុន
    ​ក្នុង​នាទី​ជីវិត​ជោគជ័យ​រាត្រី​នេះ​ ​អ៊ឹង​ ​ប៊ុន​ថន​ ​សូម​ណែនាំ​លោក​អ្នកស្តាប់​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោកស្រី​ ស្រ៊ៀ​ត​ ​មុំ​សុភា​ ​អគ្គ​នាយិកា​ ​ក្រុមហ៊ុនទេសចរណ៍​ សុហ្វី​យ៉ា​ ​ត្រា​វែ​ល​ អេ​ន​ ​ធួ​រ៌ ​និង​ ​ហាង​ស្ប៉ា​សុខ​មាល​ភាព​ឈ្មោះថា​ U&​ME​។​ ​លោកស្រី​ឧកញ៉ា​ ​គឺជា​អតីត​នារី​អាកាសចរណ៍​ ​សុខចិត្ត​បោះបង់​ប្រាក់ខែ​ខ្ពស់​ ​ទៅ​បើក​ក្រុមហ៊ុនទេសចរណ៍​បាន​ជោគជ័យ​ ​ហើយ​អាច​ពង្រីក​អាជីវកម្ម​ផ្សេង​បន្ថែម​ទៀត​។​ ​សម្រាប់​សហគ្រិន​ស្ត្រី​ឆ្នើម​រូប​នេះ​ កូ​វី​ដ​១​៩​មិនបាន​បង្អាក់​សកម្មភាព​អាជីវកម្ម​របស់​លោកស្រី​ឡើយ​ ​តែ​វា​ជា​ឱកាស​ថ្មី​ជំរុញ​ឲ្យ​គាត់​កាន់តែ​សកម្ម​ថែមទៀត​។
    12 min
  • បទយកការណ៍ - បណ្ណាល័យចល័តស៊ីប៉ា កំពុងជំរុញការអានដល់កុមារនៅជនបទ
    គម្រោង​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ស៊ីប៉ា​ បាន​ជំរុញ​ឲ្យ​កុមារ​នៅ​តាម​តំបន់​ជាយ​ក្រុង​ និង​ជនបទ​មួយ​ចំនួន​ទទួល​បាន​នូវ​សៀវភៅ​សម្រាប់​អាន​បន្ថែម​ ដែល​រួម​ចំណែក​ពង្រឹង​សមត្ថភាព​នៃ​ការ​អាន​របស់​ពួកគេ​។ មន្ត្រី​គម្រោង​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ស៊ីប៉ា​ បាន​លើក​ឡើង​ថា​ក្នុង​មួយ​ឆ្នាំ​មាន​កុមារ​ប្រមាណ​១​ម៉ឺន​៤​ពាន់​នាក់​ ដែល​ទទួល​បាន​ប្រយោជន៍​ពី​បណ្ណាល័យ​ចល័ត​របស់​អង្គការ​នេះ​។
    9 min
  • បទយកការណ៍ - ព្រឹត្តិការណ៍រត់ជាន់គ្នាកាលពីមួយទសវត្សមុន៖ អ្នករួចរស់ជីវិតនៅតែក្ដុកក្ដួលជាប់ជានិច្ចរាល់ពេលដែលរឭកដល់
    ២២​វិច្ឆិកា​ឆ្នាំ​២០១០​ដល់​២២​វិច្ឆិកា​ឆ្នាំ​២០២០ គឺជា​ខួប​១០​ឆ្នាំ​គត់​នៃ​ហេតុការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​ទីក្រុងរណប​កោះ​ពេជ្រ។ ហេតុការណ៍​នៅ​រាត្រីថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នោះ បាន​សម្លាប់​មនុស្ស​៣៦៥នាក់ និងរបួស៥៥៥នាក់។ ជន​រង​គ្រោះ​ជា​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ទាញ​ចេញ​ពី​គំនរ​មនុស្ស​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​បារាំងអន្តរជាតិ​ដោយ​ក្ដី​តក់​ស្លុត​ថា គេ​នៅ​មាន​ជីវិត​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​បាន​គុណ​បុណ្យ​ទឹក​ដោះម្ដាយ​ថ្លៃ ជួយ​សង្គ្រោះ​កូន​ថ្លៃពីកណ្ដាប់​ដៃ​យមរាជ​នៅ​វិនាទី​ចុង​ក្រោយ។
    13 min
  • បទយកការណ៍ - លោក ឈឹម សុធារ៉ា ៖ កូវីដ១៩ប៉ះពាល់អារម្មណ៍ផ្លូវចិត្តខ្លំាង
    ​កូវី​ដ​១​៩​ ​បាន​ធ្វើឲ្យ​មនុស្សជា​ទូទៅ​ស្មុគ​ស្មាញ​ ​ខ្លាច​ឆ្លង​ ​រំខាន​ការងារ​ ​ប៉ះពាល់​មុខរបរ​រកទទួលទាន​ ​ប៉ះពាល់​សេដ្ឋកិច្ច​ ​ប៉ះពាល់​ទម្លាប់​រស់នៅ​ ​ដោយ​ត្រូវ​ពាក់​ម៉ា​ស​ ​រក្សា​គ​ម្លា​ត​ ​មិន​អាច​ស្និទ្ធស្នាល​ចាប់ដៃ​គ្នា​ ​ដៃ​គ្នា​ជាដើម​នោះ​។​ ​ផល​លំបាក​ទំា​ង​អស់នេះ​ ​អ្នកឯកទេស​ជំងឺ​ផ្លូវចិត្ត​ថា​ ​អាច​ធ្វើឲ្យ​មនុស្ស​បាក់ទឹកចិត្ត​ ​ភ័យ​ព្រួយ​ ​និង​ធុញថប់​។​
    10 min
  • បទយកការណ៍ - វិធានការបិទទីក្រុង​ដោយសារ​កូវីដ​កំពុងប៉ះពាល់​ដល់​ការសិក្សា និង​ប្រាក់ចំណូល​របស់​និស្សិតនៅប៉ារីស
    តើអ្វីទៅ​ជា​ជីវិត​រស់នៅ​ក្នុង​ទីក្រុង ក្នុង​ប្រទេស​ដែលត្រូវ​បិទខ្ទប់ នៅក្នុង​កាលៈទេសៈ​ជំងឺឆ្លងរាតត្បាត​កូវីដ។ បានលឺ បានឃើញ គឺ មិនដូច​បាន​ជួបផ្ទាល់​នោះទេ។ នៅ​ប្រទេស​បារាំង ជាទី​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​បិទទីក្រុង​សាជាថ្មី ដោយសារ​តែ​រលកទី២​នៃជំងឺរាតត្បាត កូវីដ ការកាត់បន្ថយ​ការធ្វើដំណើរ ភោជនីយដ្ឋាន និង​ហាងទំនិញ បាន​បង្ក​ឲ្យ​មាន​ភាពតានតឹង ការតវ៉ា ដោយសារតែ​ហេតុផល​សេដ្ឋកិច្ច។ ដោយសារតែ ការបិទខ្ទប់​ទីក្រុង បិទសកម្មភាព​សេដ្ឋកិច្ច រោគសញ្ញា នៃ​វិបត្តិផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្ត​បាន​លេចចេញ​កាន់តែ​ច្រើន ជាពិសេស​ក្នុង​ចំណោម​យុវជន និស្សិត​បារាំង ដែល​រស់នៅ​ឆ្ងាយពី​ឪពុកម្តាយ។ ពួកគេ​ទាំងនោះ ពិបាកចិត្ត ស្ត្រេសកាន់តែខ្លាំង ដោយសារ​តែគ្មានការងារ គ្មានប្រាក់ចំណូល សម្រាប់​បង់ថ្លៃ​ការសិក្សា និង​ការរស់នៅ​ប្រចាំថ្ងៃ។ នៅទីក្រុង​ប៉ារីស មានផងដែរ និស្សិតខ្មែរ​ដែល​មានស្ថានភាព​ដូច​សិស្ស​បារាំង ពោលគឺ​ពួកគេ​បន្តការសិក្សា​ដោយ​គ្មាន​អាហារូបករណ៍ និង​ត្រូវ​ធ្វើការ​ដើម្បី​បង់ថ្លៃសាលារៀន។ ជីវិត និង​ការសិក្សា​របស់​ពួកគេ​រងប៉ះពាល់​ដោយសារ​តែ​វិធានការ​បិទទីក្រុង។
    10 min
  • បទយកការណ៍ - កសិករប្រមូលផលស្រូវវស្សាតែបារម្ភគ្មានទឹកធ្វើស្រូវប្រាំង
    កសិក​រកំពុង​ប្រមូល​ផល​ស្រូវ​វស្សា​ ដែល​មាន​ទិន្នផល​មិន​ដូចគ្នា​ទេ​។ តំបន់​ខ្លះ​បាន​ផល​ច្រើន​ តំបន់​ខ្លះ​បាន​ផលិត​តិច​ជាង​រាល់​ឆ្នាំ​។ ឆ្នាំ​នេះ​ការ​ធ្វើ​ស្រែ​ចម្ការ​ជួប​គ្រោះរាំង​ស្ងួត​ផង​ទឹក​ជំនន់​ផង​។ ចំណែក​ការ​ត្រៀម​ធ្វើ​ស្រែ​ប្រំាង​កសិករ​ថា​តំបន់​មួយ​ចំនួន​គ្មាន​ទឹក​ដាំ​ដុះ​ឡើយ​។ ពេល​ប្រមូល​ផល​ដោយ​ប្រើ​ម៉ាស៊ីន​ ដូច​សព្វ​ថ្ងៃ​នេះ​ កសិករ​នឹក​ដល់​អតីតកាល​ ដែល​ធ្លាប់​ច្រូត​កាត់​ប្រវាស់​ដៃ​គ្នា​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners