បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - កូវីដ១៩៖ អាជ្ញាធរបង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមប្រព័ន្ធឧឃោសនស័ព្ទពីវិធីបង្ការនិងការពារ
    បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ ៣ វិច្ឆិកា ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្ត​បន្ទាប់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ទៅ​ក្នុង​សហគមន៍​។ ដោយឡែក​នៅ​ក្នុង​សង្កាត់​ផ្សារចាស់​ ខណ្ឌ​ដូនពេញ​ ក៏​បាន​ផ្សព្វផ្សាយ​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​សាធារណៈ​តាម​រយៈ​ប្រព័ន្ធ​ឧឃោសនស័ព្ទ​អំពី​វិធី​បង្ការ​និង​ការពារ​ពី​ជំងឺ​កូវីដ១៩​ផង​ដែរ​។
    9 min
  • បទយកការណ៍ - លោកប៉ា ចន្ទរឿន៖អាវុធកូនកសិករសម្រាប់ធ្វើឲ្យជីវិតប្រសើរគឺការអប់រំ
    លោក​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ ជា​កូន​កសិករ​ឡើង​ត្នោត​ ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ដែល​បាន​ តស៊ូ​រៀន​រហូត​បាន​សញ្ញាបត្រ​បណ្ឌិត​ពី​ប្រទេស​អូស្រ្តាលី​។  ក្នុង​នាទីជីវិតជោគជ័យ​របស់​វិទ្យុ​យើង​ថ្ងៃ​នេះ​ អ៊ឹម ណាវិន​សូម​ណែនាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោក​ប៉ា ចន្ទរឿន។
    13 min
  • បទយកការណ៍ - ជំងឺទឹកនោមផ្អែម៖ «ស្រឡាញ់ខ្លួន ឲ្យស្ងួនចំណី»
    ស្រឡាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំណី ជា​ពាក្យ​ខ្លី​តែ​មាន​ន័យ​ដែល​ត្រូវ​អនុវត្ត ជា​ពិសេស​ក្នុង​បរិបទ​សុខភាព​។  អ្នកជំនាញ​ផ្នែក​សុខភាព​បាន​លើក​ឡើង​ថា របប​អាហារ​មិន​ត្រឹមត្រូវ នាំ​ឲ្យ​មនុស្ស​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​ចង្អុល​មុខ​ទឹក​នោម​ផ្អែម ថា​ជាឃាតករ​លាក់​មុខ និង​កំពុង​សម្លាប់​មនុស្សបន្តិច​ម្ដងៗ ដោយ​ពុំ​ដឹង​ខ្លួន។
    10 min
  • បទយកការណ៍ - ការសំដែង​របស់​ក្រុមសៀកខ្មែរ​នៅបារាំង ត្រូវលុប ចោល នៅ​នាទី ចុងក្រោយ ដោយសារ​តែ​កូវីដ​១៩
    នៅយប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា នេះ ជា​ពេលវេលា​ដែល​ក្រុមសៀក​របស់​ក្រុមហ៊ុន​ហ្វារ Circus ត្រូវ​ឡើង​សំដែង នៅ ទីក្រុង​ផ្លាញ៉ាក់ ក្បែរ​ខេត្ត​ទូលូស ភាគខាងត្បូង​ប្រទេស​បារាំង។ ប៉ុន្តែ ជា​អកុសល គ្មាន​ទេ​ការសំដែង​ទស្សនីយភាព មាស ស របស់​Phare Circus ព្រោះថា បារាំង​បាន​ចាត់វិធានការ​បិទទីក្រុង​ជាលើកទី២ ដោយសារតែ រលករាតត្បាត ​សាជាថ្មី នៃ​ជំងឺកូវី ១៩។ ក្រោយ​ពី​បាន​ទៅ ហាត់សម ជាង​១សប្តាហ៍ នៅ ប្រទេស​បារាំង ដើម្បី ត្រៀមការសំដែង សិល្បករ និង​បុគ្គលិក​របស់​Phare Circus សរុប​១៤នាក់ ក៏​ត្រូវ​ធ្វើ​ដំណើរមក​កម្ពុជា វិញ កាលពី ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ។ ​
    11 min
  • បទយកការណ៍ - ពលរដ្ឋនៅភ្នំពេញបារម្ភខ្លំាងពីការឆ្លងកូវីដ១៩
    ដោយសារ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ អ្នក​ភ្នំពេញ​មួយ​ចំនួន​បាន​ប្រកាស​ជា​ស្រេច​ថា​នឹង​មិន​ទៅ​ចូលរួម​កម្មវិធី​ជួបជុំ​ ដែល​មាន​មនុស្ស​ច្រើន​ ដូចជា​ពិធីការ​ជា​ដើម​នោះ​ទេ​។ កម្ពុជា​កំពុង​ប្រឈម​ខ្លំាង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​ប្រទេស​ហុងគ្រី​កាល​ពី​ថ្ងៃ​ទី​៣​វិច្ឆិកា​ ហើយ​គាត់​មាន​ផ្ទុក​កូវីដ​នោះ​។ ស្រប​ពេល​ពលរដ្ឋ​មាន​ការ​បារម្ភ​ខ្លំាង​ដូច្នេះ​ ម្ចាស់​កម្មវិធី​ អ្នក​គ្រោង​រៀប​អាពាហ៍ពិពាហ៍​ខ្លះ​ ក៍​បាន​ប្រកាស​លើក​ពេល​ពិធី​របស់​ខ្លួន​ដែរ​។
    7 min
  • បទយកការណ៍ - ជំងឺទឹកនោមផ្អែម៖ «ស្រឡាញ់ខ្លួន ឲ្យស្ងួនចំណី»
    ស្រឡាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំណី ជា​ពាក្យ​ខ្លី​តែ​មាន​ន័យ​ដែល​ត្រូវ​អនុវត្ត ជា​ពិសេស​ក្នុង​បរិបទ​សុខភាព​។  អ្នកជំនាញ​ផ្នែក​សុខភាព​បាន​លើក​ឡើង​ថា របប​អាហារ​មិន​ត្រឹមត្រូវ នាំ​ឲ្យ​មនុស្ស​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​ចង្អុល​មុខ​ទឹក​នោម​ផ្អែម ថា​ជាឃាតករ​លាក់​មុខ និង​កំពុង​សម្លាប់​មនុស្សបន្តិច​ម្ដងៗ ដោយ​ពុំ​ដឹង​ខ្លួន។
    17 min
  • បទយកការណ៍ - លោកបណ្ឌិត ស៊ន សំណាង៖ រៀនឲ្យចេះកុំរៀនឲ្យតែចប់
    ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញ​ ថ្មីៗ​នេះ​ បាន​ប្រកាស​ថា​ បណ្ឌិត​ ស៊ន សំណាង ត្រូវ​បាន​រដ្ឋាភិបាល ​ខ្លួន​ ផ្តល់​គ្រឿង​ឥស្សរិយយស​សម្រាប់​សរទ​រដូវ​ឆ្នាំ​២០២០​ ក្នុង​នាម​ជា​បុគ្គល​ឆ្នើម​បាន​ចូលរួម​កិច្ចការ​សាធារណៈ ​ឬ ​ជាតិ​ មាន​សមិទ្ធិផល​ដ៏​លេចធ្លោ​។ នៅ​ក្នុង​កម្មវិធី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារំាង​អន្តរជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​លោក​បណ្ឌិត ដែលជាអតីតសាស្រ្តាចារ្យប្រវត្តិសាស្រ្តនិង​ជាអតីតប្រធាន​រាជ​បណ្ឌិត្យ​​សភា​កម្ពុជានោះ។
    13 min
  • បទយកការណ៍ - ជនជាតិអាស៊ី នៅបារាំងប្រឈមនឹងរលកសារ រើសអើងប្រកាន់ពូជសាសន៍ នៅលើបណ្តាញសង្គម
    សារ ក្នុង​ន័យ វាយប្រហារ និង​ប្រកូកប្រកាស ​ឲ្យ​គេ​វាយធ្វើបាប​ជនជាតិ​អាស៊ី នៅ​ប្រទេស​បារាំង បាន​លេចមុខសាជាថ្មី នៅលើ​បណ្តាញសង្គម។ គណៈកម្មការ​ដើម្បី​សន្តិសុខ​ទាំងអស់គ្នា ដែល​ប្រមូល​ផ្តុំ​សមាគម​តំណាង​ជនជាតិ​ជាង​៤០​នៅ​ប្រទេស​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ពីគ្រោះថ្នាក់ និង​ករណីវាយធ្វើ​បាប​ហិង្សា ទៅលើ​ជនជាតិបារាំង ដើមកំណើត​អាស៊ី ដែល​មាន​ចំនួន​កើនឡើង គួរ​ឲ្យ​កត់សំគាល់ នៅ​ទីក្រុង ប៉ារីស និង​នៅតំបន់​ជុំវិញ។ គណៈកម្មការ តំណាង​ជនជាតិ​អាស៊ី​បាន​អំពាវនាវ​ដែរថា ប្រសិន​បើគេ​ឃើញមាន សារ​សរសេរ​ញុះញង់ ឲ្យ​ស្អប់ ឲ្យ​វាយប្រហារ​ធ្វើ​បាប​ប្រជាជន​អាស៊ី ដោយសារ​ការរើសអើង​ពូជសាសន៍ គេ​អាច​ចូល​ទៅ​ក្នុង​វិបសៃតិ៍ ឈ្មោះ Pharos ដើម្បី​ជូនដំណឹង ឬ​បរិហា​សកម្មភាព​រើសអើង​ប្រកាន់​ពូជសាសន៍ ប្រឆាំងជនជាតិ​អាស៊ី។
    11 min
  • បទយកការណ៍ - សិស្សត្រៀមប្រឡងបាក់ឌុបសូមក្រសួងបន្ធូរបន្ថយវិញ្ញាសា
    ខណៈ​ដែល​ការ​ប្រឡង​ខិត​ជិត​មក​ដល់​ សិស្ស​ត្រៀម​ប្រឡង​បាក់ឌុប​ នៅ​ភ្នំពេញ​ខ្លះ​បាន​ខិតខំ​រៀន​សូត្រ​ តាម​អនឡាញ​ ស្រាវជ្រាវ​ជា​ក្រុម​និង​បាន​ជួបជុំ​គ្នា​រៀន​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ដូចជា​ Zoom​ ជា​ដើម​។ ប៉ុន្តែ​ពួកគេ​ត្អូញត្អែរ​ថា​ដោយសារ​កូវីដ​១៩​ ធ្វើ​ឲ្យ​ការ​សិក្សា​នៅ​ឆ្នាំ​នេះ​ មិន​ទូលំទូលាយ​ដូច​ឆ្នាំ​មុនៗ​នោះ​ឡើយ​។ សិស្ស​ត្រៀម​ប្រឡង​ខ្លះ​ សូម​ក្រសួង​អប់រំ​ បន្ធូរ​បន្ថយ​វិញ្ញាសារ​ប្រឡង​កុំ​តឹង​ពេក​។
    8 min
  • បទយកការណ៍ - ពលរដ្ឋឡើងពីខេត្តមួយចំនួនស្នើឲ្យរដ្ឋាភិបាលរៀបចំពិធីបុណ្យអុំទូកនៅឆ្នាំក្រោយ
    ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឈប់​សម្រាក​ពិធី​បុណ្យ​អុំ​ទូក​អក​អំបុក​សំពះ​ព្រះខែ។ ថ្ងៃ​នេះ​ក៏​មិន​ខុស​ថ្ងៃម្សិល​មិញ​និង​ម្សិល​ម្ងៃ នៅ​មុខ​ព្រះបរមរាជវាំង​តាំង​តែ​ពី​ព្រឹក​រហូត​ដល់​ពេល​រាត្រី​គឺ​មាន​សភាព​អ៊ូអរ តាមរយៈ​ជួប​ជុំ​របស់​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី។ តាមរយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ​ពលរដ្ឋ​មួយ​ចំនួន​ឡើងមក​ពី​តាម​បណ្ដាល​ខេត្ត និង​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​ស្រាប់ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ទោះ​គ្មានព្រឹត្តការណ៍​អុំ​ទូក​ក៏​ដោយ  ក៏​បាន​នាំ​កូន​និង​ចៅ​មក​ស្គាល់​ភ្នំពេញ​នឹង​គេ​ដែរ។ តែយ៉ាងណា​ក៏ដោយ ចុងក្រោយ​នៃ​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​ទាំង​នោះ ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​ឡើង​វិញ នៅ​ឆ្នាំក្រោយ​​ទោះ​ហេតុ​ផល​អ្វី​ក៏​ដោយ ។ បើ​តាម​ពលរដ្ឋ មិន​បាន​អុំ​ទូក​ក៏​គួរ​ណា​បន្សល់​ត្រឹម​រូបភាព​បណ្ដែតប្រទីប និង​បាញ់​កាំជ្រួច​ដែរ។ ពី​មុខ​ព្រះបរមរាជ​វាំង យើង​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ អេង គីមហុង ៖
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners