បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោក ឡេង ស៊ីវុទ្ធី អតីពលករចំណាកស្រុកងាកមកចិញ្ចឹមមាន់បានចំណូលច្រើនជាង១ពាន់ដុល្លារក្នុងមួយខែ
    លោក​ ឡេង ស៊ីវុទ្ធី ជា​អតីត​ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​សាធារណ​រដ្ឋកូរ៉េ​ ម្នាក់​។ លោក​បាន​វិល​មក​កម្ពុជា​វិញ​នៅ​ចុង​ឆ្នាំ​២០១៦​ និង​បាន​ចាប់​របរ​ចិញ្ចឹម​មាន់​លក់​ ជាមួយ​បទ​ពិសោធន៍​ បាន​ពី​ប្រទេស​ជឿនលឿន​នោះ​។ របរ​ចិញ្ចឹម​មាន់​បច្ចុប្បន្ន​នេះ​ លោក​អាច​រក​ចំណូល​បាន​លើស​ពី​១ពាន់​ដុល្លារ​ក្នុង​១ខែ​។ លោក​វុទ្ធី​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ងាក​មក​ចិញ្ចឹម​មាន់​ឲ្យ​បាន​ច្រើន​ ដោយសារ​ មាន​ទីផ្សារ​ល្អ​។
    8 min
  • បទយកការណ៍ - ការលក់គ្រឿងរណ្តាប់កឋិនទាននៅតែដាច់ ទោះប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩
    ចាប់​ពី​ថ្ងៃ​១​រោច​ខែ​អស្សុជ ​រហូត​ដល់​ថ្ងៃ​១៥​កើត​ខែ​កត្តិក​នេះ ​គឺ​ជា​រយៈកាល​២៩​ថ្ងៃ​នៃ​បុណ្យ​កឋិនទាន​ ឬ​គេ​ហៅថា​ កឋិនកាល​។ នៅ​ក្នុង​រយៈពេល​២៩​ថ្ងៃ​នេះ​ ពុទ្ធបរិស័ទ​ខ្មែរ​បាន​នឹង​កំពុង​ជាវ​គ្រឿង​រណ្តាប់​កឋិនទាន​ ដើម្បី​ហែ​ប្រគេន​ដល់​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​រយៈ​ពេល​៣ខែ​។ យ៉ាងណាក្តី​ ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​ក្តី ​តែ​ការ​លក់​សម្ភារៈ​កឋិន​ទាន​នៅ​តែ​លក់​ដាច់​ជា​ហូហែរ​ ចំណែក​ឯ​ពុទ្ធបរិស័ទ​វិញ​ ក៏នាំ​គ្នា​ទៅ​ជាវ​គ្រឿង​រណ្តាប់​កឋិន​ឥត​ដាច់​ផង​ដែរ ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។
    9 min
  • បទយកការណ៍ - កូវីដ១៩៖គ្រូមួយចំនួនលើកឡើងថា កត្តាជីវភាព និងការបង្រៀនសិស្សតាមប្រព័ន្ធបច្ចេកវិទ្យាសំខាន់ដូចគ្នា
    ថ្ងៃនេះ​គឺជា​ទិវា​គ្រូបង្រៀន​ពិភពលោក​។ នៅ​កម្ពុជា​ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​នៅ​ក្រោម​រូបភាព​ពីរ​ផ្សេងគ្នា​។ ក្រសួង​អប់រំ​ប្រារព្ធ​ទិវា​នេះ​ ដើម្បី​បញ្ជៀប​ការ​យល់​ដឹង​របស់​គ្រូ ​នៅក្នុង​ការ​បង្រៀន​តាម​បែប​ឌីជីថល​ តែ​សម្រាប់​សមាគម​គ្រូបង្រៀន​វិញ​ប្រារព្ធ​ទិវា​នេះ​បង្ហាញ​ពី​កម្រិត​ជីវភាព​របស់​គ្រូ​កាន់​តែ​លំបាក​នៅក្នុង​សម័​យ​កូវីដ​នេះ។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​គ្រូ​មួយ​ចំនួន​បាន​លើកឡើង​ថា​ ទាំង​ជីវភាព​ និង​ការ​បង្រៀន​សិស្ស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សំខាន់​ដូច​គ្នា​អំឡុង​ពេល​កូវីដ​១៩​នេះ​។​
    8 min
  • បទយកការណ៍ - សាយ រត់ជុំវិញប្រទេសរយៈពេល៩៩ថ្ងៃ រៃអង្គាសប្រាក់ជួយមន្ទីរពេទ្យកុមារអង្គរ
    លោក អ៊ួន បឋម ឬសាយ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា​ជា​សិល្បករ​ប្រកប​ដោយ​ទេព​កោសល្យ បាន​ស្ម័គ្រ​ចិត្ត​រត់ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារអង្គរ​។ មិន​ត្រឹម​តែ​ជួយ​រៃអង្គាសថវិកា​ទេ តែ​ សាយ ចង់ឲ្យការរត់របស់លោក ក្លាយជាការជំរុញទឹកចិត្តឲ្យ​គ្រប់គ្នា​ជួយ​សង្គមតាម​ទេពកោសល្យ​របស់​ខ្លួន​។ ចំពោះ​សប្បុរស​ជន ដែល​ចង់​បរិច្ចាគ​ជា​ទឹក​ប្រាក់ អាច​បរិច្ចាគ​បាន​តាម​គណនី​ធនាគារ ​ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។
    8 min
  • បទយកការណ៍ - លោកស៊ីថូ ណាថាន់៖ ទោះមានឱកាស តែក៏ត្រូវមានចិត្តស្រលាញ់ មានការតស៊ូ ទើបអាចសម្រេចការងារបាន
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ សួង សុខភារី សូមណែនាំ​លោក​អ្នក​ ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត របស់​លោក ស៊ីថូ ណាថាន់ ​អ្នក​អត្ថាធិប្បាយ​កីឡា និង​ជា​ប្រធាន​ផ្នែក​កីឡា​របស់​ស្ថានីយ៍​ទូរទស្សន៍ CBS (​CTN,CNC,My TV​)​។ ផ្តើម​ចេញ​ពី​ក្មេង​នៅ​តាម​ជាយ​ដែន លោក​ណាថាន់ បាន​ព្យាយាម​វិវត្ត​ខ្លួន ទៅ​តាម​ឱកាស​ដែល​ទទួល​បាន ពី​ឪពុក​បង្កើត​ គឺ​លោក​ ម៉ា សេរី​។ ប៉ុន្តែ​បើ​តាម​លោក ណាថាន់ ការ​ទទួល​បាន​ឱកាស​តែ​មួយ​មុខ គឺ​មិន​គ្រប់​គ្រាន់​ទេ​ គឺ​ទាល់​តែ​ត្រូវ​ធ្វើការងារ​ដោយ​ក្តី​ស្រលាញ់ ដោយ​មាន​ការ​តស៊ូ ទើប​អាច​ទទួល​បាន​ការ​គាំទ្រ និងទទួល​ស្គាល់​ពី​មហាជន​ជា​ច្រើន​។
    20 min
  • បទយកការណ៍ - ពិព័រណ៍​តម្បាញ​ហូល និង​ពិតាន​ខ្មែរ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ជនបរទេស
    ពិព័រណ៍​តម្បាញ​ហូល និង​ពិតាន​ខ្មែរ បាន និង​កំពុង​រៀប​ចំ​ឡើង​រយៈពេល​១ខែ​ចាប់ពីថ្ងៃទី៣០​កញ្ញារហូតដល់​ថ្ងៃ​៣០​តុលា​នេះ ដោយ​នាយកដ្ឋាន​សិល្បៈ​សូនរូប និង​សិល្បៈ​សិប្បកម្ម នៅ​សារ​មន្ទី​រខ្លែង ទល់​មុខរដ្ឋសភា​ជាតិ។ ការ​តាំង​ផលិតផល​ខ្មែរ​ដែល​ប្រឈមមុខ​នឹង​ការបាត់​បង់នេះ ត្រូវបានទទួលការ​ចាប់​អារម្មណ៍​ពី​ជន​បរទេស​ដែល​រស់នៅស្រុក​ខ្មែរ។
    9 min
  • បទយកការណ៍ - ភ្លយ ភ្លេងកម្រនៅតំបន់អារ៉ែងសល់អ្នកចេះលេងតែម្នាក់គត់អាយុ៨០ឆ្នាំ
    ភ្លយ​ ជា​ឧបករណ៍​ភ្លេង​កម្រ​ដែល​អង្គការ​សិល្បៈខ្មែរ​អមតៈ​ កំពុង​ជួយ​អភិរក្ស​ ក្រោម​ជំនួយ​ស្ថានទូត​សហរដ្ឋអាមេរិក​ ជាមួយ​នឹង​ឧបករណ៍​កម្រ​មួយ​ទៀត​ គឺ​គែន​។ កាល​ពី​ចុង​ខែ​កញ្ញា ​អង្គការ​ខាងលើ​ រួម​ជាមួយ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​ និង​សមាគម​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អារ៉ែង​ បាន​រៀបចំ​ ពិព័រណ៍​ឧបករណ៍​ភ្លេង​ ភ្លយ​ ដើម្បី​ឲ្យ​សាធារណជន​ឈ្វេងយល់​ ពី​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​នេះ​។
    9 min
  • បទយកការណ៍ - បណ្ឌិត៥រូបបង្ហាញពីបទពិសោធន៍ជ្រើសរើសជំនាញសិក្សារបស់និស្សិតនៅថ្នាក់ឧត្តមសិក្សា
    តើ​គួរ​រៀន​មុខ​ជំនាញ​អ្វី​ ដើម្បី​មាន​ការងារ​ល្អ ​ធ្វើការ​ទៅ​រីក​ចម្រើន​? នេះ​ទំនង​ជា​បញ្ហា​មួយ ​របស់​យុវជន​ជា​ច្រើន​នៅ​កម្ពុជា​។ ឆ្លើយ​នឹង​សំណួរ​នេះ​ រាជបណ្ឌិត្យ​សភា​កម្ពុជា ​កាល​ពី​ចុង​ខែ​កញ្ញា​នេះ​ បាន​អញ្ជើញ​បណ្ឌិត​ចំនួន​៥​រូប​ ដើម្បី​ឆ្លើយ​ទៅ​នឹង​សំណូរ​ខាង​លើ​សម្រាប់​យុវជន​ ទុក​ជា​មេរៀន​ក្នុង​ការ​សម្រេច​ចិត្ត​។
    10 min
  • បទយកការណ៍ - ប្រវត្តិសារមន្ទីរជាតិកម្ពុជា ត្រូវបានគាស់រំលើងឡើងវិញនៅខួប១០០ឆ្នាំ
    គិត​ត្រឹម​ឆ្នាំ​២០២០​នេះ​ សារមន្ទីរ​ជាតិ​កម្ពុជា​មាន​អាយុកាល​១០០​ឆ្នាំ​ហើយ​។ ដើម្បី​អបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​ការ​បង្កើត​សារមន្ទីរ​ជាតិ​កម្ពុជា​នេះ​ អ្នក​គ្រប់គ្រង​សារមន្ទីរ​ជាតិ​កម្ពុជា​បាន​បង្កើត​អោយ​មាន​បាឋកថា​សាធារណៈ​ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា​ ចាប់​ពី​ថ្ងៃ​ទី​ ២៨​ កញ្ញា​ ដល់​ថ្ងៃ​ទី​ ២៧​ វិច្ឆិកា​ ឆ្នាំ​២០២០​។ បាឋកថា ​ដំបូង​នេះ​ គឺ​ស្តី​ពី​ ប្រវត្តិ​ ការ​គ្រប់គ្រង​សារមន្ទីរ​ និង​សមុច្ច័យ​។
    9 min
  • បទយកការណ៍ - អ្នកអភិរក្សធនធានជលផល លោក ហោ សំអាត ៖ខ្ញុំចង់ឃើញរដ្ឋាភិបាលទទួលស្គាល់ការខិតខំរបស់សហគមន៍ខ្ញុំ
    សហគមន៍​នេសាទ​ស្តី​ក្រោម​រហាលសួង​ នៅ​ក្នុង​ឃុំ​ព្រែក​ហ្លូង ​ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់​ដំបង ​ត្រូវ​បាន​បង្កើត​ឡើង​ជិត​ ២០ឆ្នាំ​មក​ហើយ​ ដោយ​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​ ដែល​ភាគ​ច្រើន​ជា​អ្នក​នេសាទ​។​បច្ចុប្បន្ន​សហគមន៍​នេះ​កំពុង​អភិរក្ស​ត្រី​មេ​ពូជ​រាប់​សិប​តោន​ និង​ធនធាន​ជលផល​ជា​ច្រើន​ទៀត ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។ សកម្មភាព​នេះ​ត្រូវ​បាន​គាំទ្រ​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល ​និង​អាជ្ញាធរ​បឹង​ទន្លេ​សាប​រួច​ហើយ​ នៅ​ឡើយ​តែ​ការ​ចេញ​ប័ណ្ណ​សរសើរ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​អ្នក​អភិរក្ស​ធនធាន​ជលផល​ ដូចជា​ លោក​ ហោ សំអាត ដែល​មាន​អាយុ​៦២​ឆ្នាំ​ចង់បាន​។
    12 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners