បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - គីម ឡាង ជនពិការដើរមិនរួច ខំលក់ដូរទំនិញតាមអនឡាញដើម្បីចិញ្ចឹមជីវិត
    គីម ឡាង ជា​ជនពិការ​ម្នាក់​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ។ ពិការភាព​បាន​ធ្វើឲ្យ​គាត់​ដើរ​ទៅ​ណា​មិន​រួច​។ ប៉ុន្តែ​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​ ទូរស័ព្ទ​ដៃ​បាន​ធ្វើ​ឲ្យបុរស​ពិការ​រូបនេះ ​មាន​មុខរបរ​ចិញ្ចឹម​ជីវិត​ថ្លៃថ្នូរ​មួយ​ នោះ​គឺ​ការ​លក់​ផលិតផល​តាម​អនឡាញ​។
    9 min
  • បទយកការណ៍ - រដូវភ្ជុំឆ្នាំនេះអ្នកដំណើរមិនសូវជិះប្រជ្រៀតគ្នាច្រើន ធ្វើឲ្យអ្នករត់តាក់ស៊ីថយចំណូល
    ជារៀងរាល់ឆ្នាំ នៅពេលរដូវបុណ្យទានធំៗម្តងៗ មនុស្សម្នាបានធ្វើ​ដំណើរ​ដោយ​ប្រជ្រៀត​គ្នា​តាម​រយៈ​រថយន្តឈ្នួលជាមួយនឹងការ​តម្លើង​ថ្លៃខុសធម្មតាផងដែរ។ ប៉ុន្តែនៅរដូវបុណ្យភ្ជុំ​ឆ្នាំនេះ ខុសប្លែកពីឆ្នាំមុនៗ។ ខុស​ប្លែក​ត្រង់ថា អ្នករត់​តាក់ស៊ីអះអាងថា ពួកគេមិនសូវមានភ្ញៀវដឹកដោយជិះប្រជ្រៀតច្រើនគ្នា ឡើយ ហើយ​តម្លៃ​វិញក៏មិនឡើងថ្លៃដែរ ខណៈដែលភ្ជុំ​ឆ្នាំនេះ ចំពេល​កូវីដ១៩​កំពុង​ទាញទម្លាក់ផ្នែកសេដ្ឋកិច្ចផងនោះ​។
    7 min
  • បទយកការណ៍ - ស្នេហាភេទដូចគ្នា៖ ស្ដ្រីចំណាស់ពីររូបតស៊ូស្រឡាញ់គ្នា៤០ឆ្នាំរហូតមានការទទួលស្គាល់
    រាប់​ចាប់​តាំង​បិទ​បញ្ចប់​សង្គ្រាម​ខ្មែរ​ក្រហម​នៅ​រវាង​ឆ្នាំ​១៩៧៩​ដល់​១៩៨៥ ស្រ្តី​ពីរ​នាក់​បាន​បង្កើត​ស្នេហាជាមួយគ្នា​ដែល​បច្ចុប្បន្ន​ហៅ​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ តាមរយៈ​នាទី​បទយកការណ៍​របស់ អេង គីមហុង នៅរាត្រីនេះ ស្ត្រី​វ័យ​ចំណាស់​ទាំង​ពីរ​បាន​លើក​ឡើង​ថា ៤០​ឆ្នាំ​នៃ​ទំនាក់ទំនង​ស្នេហា​របស់​គាត់មក​ដល់​ពេល​នេះ​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ទម្រាំ​សន្សំ​បាន​ប្រាក់ធ្វើ​ផ្ទះ​សមរម្យមួយ តាមរយៈរបរ​នេសាទ។ មុន​មាន​ផ្ទះ​នៅលើ​ដី​សម្រាប់​រស់​នៅ ពួក​គាត់​បាន​រស់​នៅ​លើ​ផ្ទៃ​ទឹក​តាម​រយៈ​ទូក​នេសាទ​មួយបន្លាស់​ទី​ពី​ស្ទឹងសែន​ដល់​ទន្លេសាប។
    9 min
  • បទយកការណ៍ - «ខុសឆ្ងាយពីក្តីរំពឹង» ពិព័ណ៌មិនអចិន្ត្រៃយ៍បង្ហាញពីក្តីរំពឹងរបស់អតីតនិស្សិតខ្មែរសិក្សានៅប្រទេសជប៉ុនលោក ខៀវ សាគួ
    សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង កាល​ពី​ព្រឹក​ថ្ងៃទី ០៩ កញ្ញា បានបើក​សម្ពោធ​ពិព័រណ៍​មិន​ចិន្រ្តៃយ៍​មួយ​ក្រោម​ប្រធាន​បទ ស្តីពី​ «ខុសឆ្ងាយពីក្តីរំពឹង»។ ខុសឆ្ងាយ​ពី​ក្តី​រំពឹង គឺ​ខុសឆ្ងាយ​ពី​ការ​រំពឹង​ទុក​របស់​លោក ខៀវ សាគួ អតីត​និស្សិត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ដែល​ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​នៅ​ឆ្នាំ១៩៧៧ ក្រោយ​ពីវិលត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ តាម​ការឃោសនា​របស់​ពួក​ខ្មែរ​ក្រហម​។
    9 min
  • បទយកការណ៍ - អ្នកស្រី ចេន សុភាព៖ ខ្ញុំតស៊ូពីព្រោះមិនចង់ក្រ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារំាង​អន្តរ​ជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​របស់អ្នកស្រី ចេន សុភាព ម្ចាស់សហគ្រាសកីតម្បាញខ្មែរ KTK ជាសហគ្រិនស្រ្តីវ័យក្មេងនៅភ្នំពេញ ដែលទើបទទួលពាន់រង្វាន់សហគ្រិនថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ ២០២០នេះ ​។
    11 min
  • បទយកការណ៍ - ទៅវត្តរដូវភ្ជុំការស្លៀកពាក់របស់នារីខ្មែរតាមប្រពៃណីមានចំនួនច្រើន
    សំពត់​បត់​ អាវ​ប៉ាក់​ស​ ជា​ទម្លាប់​ដែល​ស្រ្តីខ្មែរ​ស្លៀកពាក់​ពេល​ទៅ​វត្ត​ធ្វើ​បុណ្យ​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ​និង​ចូល​ឆ្នាំ​ថ្មី​។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​ស្លៀកពាក់​ ផ្សេង​ពី​នោះ​ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​។ រដូវ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​នេះ​មាន​ការ​ឃើញ​ថា​ នារីៗ​បាន​ស្លៀក​សំពត់​ ហូល​ផាមួង​ ទៅ​វត្ត​យ៉ាង​ស្រស់ស្អាត​ មាន​ចំនួន​ច្រើន​។ការ​ស្លៀកពាក់​បែប​ប្រពៃណី​ជាតិ​ ជួយ​លើក​តម្លៃ​អ្នក​ស្លៀកពាក់​និង​បាន​ចូលរួម​ថែរក្សា​វប្បធម៌​ជាតិ​ ទៀត​ផង​។
    8 min
  • បទយកការណ៍ - បទយកការណ៍៖ការរៀនតាមអនឡាញមានឧបសគ្គច្រើនសម្រាប់អ្នកសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រពិត
    កូវីដ១៩​បានធ្វើ​ឲ្យប្រព័ន្ធអប់រំ​នៅកម្ពុជា​ទទួលបានបទពិសោធន៍ថ្មីមួយទៀត នោះគឺការសិក្សាតាម​អនឡាញ ឬរៀន​ពីចំងាយ។ ការសិក្សាតាមអនឡាញនេះគឺជាលើកទី១​ហើយសម្រាប់​សិស្ស និងនិស្សិត​ខ្មែរ​ភាគច្រើន។ ដូច្នេះ ការសិក្សារបស់ពួកគេ គឺគ្រាន់តែ​បង្គ្រប់កិច្ច​ទៅ​តាម​កាល​វិភាគ​របស់​សាលាដែលបានកំណត់ ចំណែក​ការ​ទទួលបានចំណេះដឹង​ ចាប់បានតែប្រមាណ៥០%ប៉ុណ្ណោះ។
    7 min
  • បទយកការណ៍ - អ្នកធ្វើខាងការផ្នែកអប់រំក៏ជួបវិបត្តិធ្ងន់ធ្ងរដោយសារកូវីដ១៩ដែរ តែមិនសូវមានអ្នកចាប់អារម្មណ៍
    បញ្ហាកូវីដ១៩បានធ្វើឲ្យអ្នកបាត់បង់ការងារនៅកម្ពុជាប្រមាណ១៥ម៉ឺននាក់សម្រាប់កម្មករ​វិស័យកាត់ដេរ ខណៈបុគ្គលិកវិស័យទេសចរណ៍បានបាត់បង់ការងារជិត២ម៉ឺននាក់។ នេះនៅមិនទាន់និយាយ​ដល់​ផល​ប៉ះពាល់នៃការបាត់បង់ការងាររបស់​ស្ត្រីក្នុងវិស័យសេវាកំសាន្តរាប់ម៉ឺននាក់ និងពលករខ្មែរ​ដែល​ត្រឡប់មកពីប្រទេថៃដែលមានប្រមាណ១០ម៉ឺននាក់ទៀត។ ដោយឡែក​អ្នកធ្វើការ​ក្នុង​វិស័យអប់រំ​ក៏ជួបប្រទះនឹងបញ្ហាដូចគ្នានេះដែរ តែ​មិនសូវមានការចាប់អារម្មណ៍។
    7 min
  • បទយកការណ៍ - លោក ប៉ិច ពិសី៖ «ម្តាយឪពុកខ្ញុំស៊ីអត់ស៊ីឃ្លានឲ្យតែកូនបានរៀន»
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារំាង​អន្តរ​ជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គ​ការ​តម្លា​ភាព​កម្ពុជា​។ ជា​កូន​ចៅអ្នកក្រីក្រ នៅ​ទីជនបទ ​លោកពិសី បានពុះពារក្នុងការរៀនសូត្រ រហូតបានទៅសិក្សា​និង​ធ្វើ​ការ​នៅ​ប្រទេស​អង់​គ្លេស។ លោកមានថ្ងៃនេះដោយសារលោកឪពុកម្តាយខិតខំតស៊ូធ្វើយ៉ាងណាឲ្យតែកូនបានរៀនសូត្របានខ្ពស់។
    13 min
  • បទយកការណ៍ - ខ្មែរនៅបារាំង៖ មេចុងភៅដ៏ស្វាហាប់ម្នាក់ត្រូវ​បង្ខំចិត្ត​បិទភោជនីយដ្ឋាន​ដោយសារ​កូវីដ
    បិទហាង ដោយសារ​តែ​វិបត្តិ​កូវីដ។ នេះជា​បញ្ហា​ដែល​អ្នកជំនួញ ជាច្រើន​កំពុង​ជួបរងគ្រោះ​នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កំពុងជួបប្រឈម​ជំងឺរាតត្បាត​កូវីដ។ នៅទីក្រុង​ប៉ារីស មេចុងភៅ​ខ្មែរ​វ័យក្មេង ចាន់ បញ្ញា ក៏ត្រូវ​បិទទ្វារភោជនីយដ្ឋាន​របស់​ខ្លួនដែរ ដោយសារ​តែ​កូវីដ។ ប៉ុន្តែ សម្រាប់​មេចុងភៅវ័យក្មេង ដែលទទួល​បាន​ការបណ្តុះបណ្តាល និង​ជំនាញ​ច្បាស់លាស់​ខាង ធ្វើម្ហូប នៅ​ប្រទេស​បារាំង ការបិទហាង​ដោយសារ​តែ​កូវីដ ក៏អាច​ជា​ឱកាស​មួយ ដែល​ធ្វើ​ឲ្យ​គេ​អាច​បោះមួយជំហាន​ទៅមុខ ដើម្បី ពង្រីកមុខរបរ។ បញ្ញា ជា​មេចុងភៅខ្មែរវ័យក្មេង​ដែល​កោតសរសើរគុណភាព​ និង​របៀបវិន័យធ្វើការ​របស់​មេចុងភៅបារាំង។ ឈាង បុប្ផា​បានជួបសម្ភាសន៍​ចាន់ បញ្ញា នៅពេល​កំពុងរើ ហាង​របស់​ខ្លួន នៅ​ក្នុង​ទីក្រុង​ប៉ារីស។
    7 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners