បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - អ្នកដាល់អំបុកសង្ឃឹមមាន ទីផ្សារច្រើន នៅពេលបង្កើតជាសហគមន៍ អំបុកខ្មែរ
    អាជ្ញាធរ​ខេត្ត​កំពង់​ធំ ចាប់​ផ្តើម​ចុះ​ប្រជុំ​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ប្រកប​មុខ​របរ​ដាល់​អំបុក​នៅតាម​បណ្តោ​យ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​នៅ​ក្នុង​ឃុំ​សាន់គ ស្រុក​កំពង់​ស្វាយ ដើម្បី​ចង​ក្រង​ទៅ​ជា​សហគមន៍​ និង​ជួយ​រក​ទី​ផ្សារ​បន្ថែម​ឲ្យ​កសិករ​ទាំង​នោះ​។ ​អ៊ឹង ប៊ុនថន បាន​ជួប​សម្ភាស​អ្នក​ប្រកប​របរ​ដាល់​អំបុក​ទាំង​នោះ​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​នេះ​ដោយ​ពួកគេ​ម្នាក់ៗ​រំពឹង​ថា នៅ​ពេល​បង្កើត​ទៅ​ជា​សហគមន៍​ នោះ​ទីផ្សារ​អំបុក​ខ្មែរ​នឹង​លក់​ដាច់​បាន​ច្រើន​ជាង​មុន​។
    8 min
  • បទយកការណ៍ - អ្នកធាក់ស៊ីក្លូ ស្ទើរដាច់បាយ ដោយសារកូវីដ១៩
    ងាកមក​មើល​របរ​រត់​ស៊ីក្លូ​វិញ! ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​កូវីដ​១៩​នេះ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​រត់​ស៊ីក្លូ​ជួប​នឹង​បញ្ហា​ជីវភាព​ដែរ​។ អ្នក​រត់​ស៊ីក្លូ​ខ្លះ​ថា​ពួក​គាត់​គ្មាន​ភ្ញៀវ​ដឹក ហើយ​ថ្ងៃខ្លះ​ស្ទើរ​តែ​ដាច់​បាយ​ក៏​មាន​។ ក៏មានដែរ អ្នកធាក់ស៊ីក្លូ ដែលរត់ទៅស្រុកវិញ និងរកការងារផ្សេងទៀតធ្វើ។
    9 min
  • បទយកការណ៍ - ជាកន្លែងព្យាបាលមហារីកក្នុងពោះដល់កុមារមិនឥតថ្លៃ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន កំពុងស្វែងរកថវិកាទ្រទ្រង់សកម្មភាព
    ​កុមារ​កើត​ជំងឺ​មហារីក​ក្នុង​ពោះ​ អាចស្វែងរកការព្យាបាលដោយមិនអស់ប្រាក់នៅ មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន មាន​ទីតំាង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាឭ ខេត្ត​កណ្តាល ជិត​ភ្នំ​ព្រះរាជទ្រព្យ​ឬ​ភ្នំ​ឧត្តុង្គ។ ក្រៅពីព្យាបាលកុមារ ស្រ្តីនិងពលរដ្ឋទូទៅអាចទទួលការព្យា​បាលលើជំងឺមួយចំនួននៅទីនោះបានដែរ។ ​បង្កើត​ឡើង​ដោយ​វេជ្ជបណ្ឌិត​ជា​ ជនជាតិ​ជប៉ុន មជ្ឍមណ្ឌល ជាកន្លែងផ្តល់សេវាសុខភាពប្រកបដោយគុណភាពមួយដល់ពលរដ្ឋក្រីក្រ។
    8 min
  • បទយកការណ៍ - ប្រជាពលរដ្ឋមួយគ្រួសារស្ថិតនៅតំបន់បឹងឈូក បដិសេធចាកចេញពីលំនៅដ្ឋាន បើមិនមានសំណងសមរម្យ
    ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ ស្ថិត​នៅ​ក្នុង​ភូមិ​ទួលពពែ​ សង្កាត់​ទួលសង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ ​បាន​បដិសេធ​មិន​ចាកចេញ​ពី​លំនៅស្ថាន​របស់​ខ្លួន​នោះ​ឡើយ​ បើ​អាជ្ញាធរ​ ឬ​ ក្រុមហ៊ុន​អភិវឌ្ឍន៍ ​មិន​ផ្តល់​សំណង​សមរម្យ​ដល់​ពួកគាត់​ទេ​នោះ​។ សូម​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០គ្រួសារ​ ស្ថិត​នៅ​ក្នុង​តំបន់​បឹងឈូក​ ភូមិ​ទួលពពែ​ សង្កាត់​ទួលសង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ​ ជា​តំបន់​មួយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ថា​ ជា​តំបន់​មិន​រៀបរយ​និង​រស់នៅ​លើ​ដី​ឯកជន​នោះ​ ត្រូវ​បាន​បញ្ជា​អោយ​រុះរើ​លំនៅស្ថាន​របស់​ខ្លួន​ ទៅ​កាន់​ទីតាំង​ថ្មី​។
    9 min
  • បទយកការណ៍ - ជើងឯកស្នូកឃ័រ ស្រួង ភាវី៖ មិនបោះបង់ចោលសញ្ជាតិខ្មែរដោយសារតែយកប្តីកូរ៉េនោះឡើយ
    នៅក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ពេល​នេះ​ អ៊ឹង ប៊ុនថន សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​អ្នកនាង ស្រួង ភាវី គឺ​ជា​ម្ចាស់​ជើងឯក​ផ្ទួនៗគ្នា​ កីឡា​ស្នូកឃ័រ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង។ ជា​នារី​ខ្មែរ​ម្នាក់​ដែល​យក​ប្តី​កូរ៉េ ជាង​១០​ឆ្នាំ​មក​ហើយ​! ភាវី​ នៅ​តែ​មិន​ព្រម​បោះ​បង់​ចោល​សញ្ជាតិ​ខ្មែរ​ ​ ដើម្បី​ទទួល​យក​សញ្ជាតិ​បរទេស​នោះ​ឡើយ​។ ហេតុផល​សំខាន់​របស់​កីឡាការនី ​អាយុ​៣០​ឆ្នាំ​រូបនេះ​ គឺ​ចង់​បន្ត​ឈរ​ឈ្មោះ​ជា​ជើង​ឯក​តំណាង​ឲ្យ​កម្ពុជា​បន្តទៀត​ ដើម្បី​បាន​រួម​ចំណែក​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា។
    11 min
  • បទយកការណ៍ - បច្ចេកវិទ្យា ធ្វើឲ្យជនពិការដើរមិនរួចម្នាក់មានឱកាស លក់ដូរទំនិញតាមអនឡាញ
    គីម ឡាង ជា​ជនពិការ​ម្នាក់​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ។ ពិការភាព​បាន​ធ្វើឲ្យ​គាត់​ដើរ​ទៅ​ណា​មិន​រួច​។ ប៉ុន្តែ​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​ ទូរស័ព្ទ​ដៃ​បាន​ធ្វើ​ឲ្យបុរស​ពិការ​រូបនេះ ​មាន​មុខរបរ​ចិញ្ចឹម​ជីវិត​ថ្លៃថ្នូរ​មួយ​ នោះ​គឺ​ការ​លក់​ផលិតផល​តាម​អនឡាញ​។
    9 min
  • បទយកការណ៍ - កូវីដ១៩៖ រោងភាពយន្តនៅកម្ពុជាបើកទ្វារឡើងវិញ ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់
    រដ្ឋាភិបាល​កម្ពុជា នៅ​ដើម​ខែ​សីហា​នេះ​ ទើបតែ​បាន​អនុញ្ញាត​ជា​គោលការណ៍ ​អោយ​បើក​ដំណើរការ​ឡើង​វិញ​ នូវ​រោង​ភាពយន្ត​ និង​រោង​សម្តែង​សិល្បៈ​ បន្ទាប់​ពី​បាន​បិទ​ទ្វារ​អស់​រយៈពេល​៤​ខែ​ ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​ការ​បើក​ឡើង​វិញ​ គឺ​តម្រូវ​អោយ​គោរព​តាម​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ​ SOP​ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​សុខាភិបាល​ និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ និង​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព​មួយ​ចំនួន​ទៀត​។
    9 min
  • បទយកការណ៍ - បណ្ឌិត សេង សារី៖ វិទ្យាស្ថានCID មិនផលិតអ្នកនយោបាយទៅឲ្យគណបក្សណាមួយផ្តាច់មុខនោះទេ
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំងអន្តរជាតិ​RFI​នៅ​ថ្ងៃនេះ​ អ៊ឹង ប៊ុនថន ​សូម​បង្ហាញពី​ប្រវត្តិ​របស់​លោក បណ្ឌិត សេង សារី  សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​CID។​  លោក​អះអាង​ថា​ វិទ្យាស្ថាន​CID​នេះ​គឺ​ មិន​ផលិត​អ្នក​នយោបាយ​ទៅ​ឲ្យ​គណបក្ស​ណា​មួយ​ផ្តាច់​មុខ​នោះ​ទេ​។
    10 min
  • បទយកការណ៍ - កូវីដ១៩៖ ក្រុមល្ខោនបាសាក់រំពឹងថា បានសម្ដែងក្នុងពេលឆាប់ៗខណៈដែលរដូវកាលកឋិនជិតមកដល់
    រាប់​ចាប់​តាំង​ពី​ការ​ដាក់​បំរាម​បិទ​ការ​ជួបជុំ​ឬ​ប្រមូល​ផ្ដុំ​មក​ ទម្រង់​សិល្បៈ​បែប​ល្ខោន​បាសាក់​ជួប​បញ្ហា​ជីវភាព​ដូច​ស្ថានភាព​ពលរដ្ឋ​ទូទៅ​ដែរ​។ ជាក់ស្ដែង​គម្រោង​សម្ដែង​នៃ​វង់​ល្ខោន​បាសាក់​ អុល សំអាង ​ប្រមាណ​៦០​កម្មវិធី​ត្រូវ​បាន​ផ្អាក​សម្ដែង​បណ្ដោះ​អាសន្ន​។ អំឡុង​ពេល​ផ្អាក​សម្ដែង​នេះ​ ប្រធាន​ក្រុម​លោក​ អុល សំអាង បាន​ឲ្យ​ដឹង​ថា​ សមាជិក​របស់​ខ្លួន​មួយ​ចំនួន​ក្នុង​ចំណោម​សមាជិក​សរុប​៤០​នាក់​បាន​ងាក​ទៅ​ធ្វើ​សំណង់​ និង​រត់ឌុប​ ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ក្រុម​សម្ដែង​ល្ខោន​បាសាក់​ អុល សំអាង រំពឹង​ថា អ្វីៗ​នឹង​ត្រឡប់​មក​ដូច​មុន​ ខណៈ​ដែល​រដូវកាល​កឋិន​ជិត​មក​ដល់​។
    9 min
  • បទយកការណ៍ - ម្ចាស់ជ័យលាភី២រូបទទួលរង្វាន់ក្នុងការរចនាLogo និងMascot សម្រាប់កីឡាអាស៊ាន២០២៣
    មាន​បេក្ខជន​ម្នាក់​ដែល​ទទួល​បាន​ជ័យ​លាភី​ក្នុង​ការ​រចនា​ស្លាក​សញ្ញា​ដែល​ហៅថា (Logo) និង​បេក្ខនារី​ម្នាក់​ទៀត ទទួល​បាន​ជ័យ​លាភី ក្នុង​ការរចនា​រូប​សត្វ​តំណាង​ដែល​ហៅថា​(Mascot) សម្រាប់​ប្រើ​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ​២០២៣​ដែល​កម្ពុជា ជា​ម្ចាស់​ផ្ទះ ។ ការ​ប្រកាស​ជ័យ​លាភី​នេះ ត្រូវ​បាន​រៀប​ចំឡើង​ជា​ផ្លូវការ​ក្នុង​ពិធី​រាប់​ថយ​ក្រោយ ១០០០​ថ្ងៃ ដំណើរ​ឆ្ពោះទៅ​កាន់​ស៊ីហ្គេម​ ឆ្នាំ២០២៣​ ដែល​ធ្វើ​ឡើងកាល​ពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែ​សីហា​២០២០។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners