បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ភ្ជុំបិណ្ឌឆ្នាំនេះប៉ះចំពលរដ្ឋមានបញ្ហាសេដ្ឋកិច្ចនិងជំងឺកូវីដ១៩
    រដូវ​ភ្ជុំបិណ្ឌ​បាន​ដល់​ហើយ​។ ជា​ទម្លាប់​នៅ​ក្នុង​រយៈពេល​១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​សាសនា​ប្រចំា​ឆ្នាំនេះ​ ពលរដ្ឋ​នាំ​គ្នា​ធ្វើ​ចង្ហាន់​និង​នាំ​ទេយ្យទាន​ផ្សេងៗ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​វត្ត​។ ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ ​មាន​បញ្ហា​សេដ្ឋកិច្ច​ និង​ការ​បារម្ភ​ពី​ជំងឺ​កូវីដ​១៩​ផង​ ពលរដ្ឋ​មួយ​ចំនួន​ថា​ពួកគាត់​នឹង​កាត់​បន្ថយ​ការ​ចេញ​ទៅ​ធ្វើ​បុណ្យ​នៅ​តាម​វត្ត​អារាម​។ ទៅ​វត្ត​ម្តងៗ​ ដែល​ពលរដ្ឋ​ថា​ចំណាយ​មិន​តិច​ជាង​៥​ម៉ឺន​រៀល​នោះ​ទេ​ សម្រាប់​អ្នក​នៅ​ភ្នំពេញ​។
    9 min
  • បទយកការណ៍ - ខេត្តកំពង់ធំ៖កសិកររស់នៅបណ្ដាយស្ទឹងសែនសប្បាយចិត្តត្បិតតម្លៃស្រូវនៅចុងរដូវលក់បានថ្លៃ
    កសិករ​ប្រុសស្រី​មួយ​ចំនួន​រស់នៅ​បណ្ដោយ​ស្ទឹងសែន​បាន​បង្ហាញ​ទឹក​មុខ​រីករាយ​ដោយ​លើក​ឡើង​ថា​ តម្លៃ​ស្រូវ​នៅ​ចុង​រដូវ​ឆ្នាំ​នេះ​ ហក់​ស្ទុះ​ឡើង​ខ្ពស់​ក្នុង​តម្លៃ​ជិត​១០០០​រៀល​ក្នុង​១​គីឡូក្រាម​ មិន​ធ្លាប់​មាន​ឡើយ​ ក្នុង​រយៈពេល​៥ឆ្នាំ​ក្រោយ​នេះ​ ។ ក្នុងនោះ​ស្រូវ​ប្រមាណ​ជា​២០​ម៉ឺន​តោន​ត្រូវ​បាន​លក់​ចេញ​រាប់​ចាប់​តាំង​ពី​ដើម​រដូវ​ដល់​ចុង​រដូវ​នេះ​។​ មែនទែន​ទៅ​បើ​តាម​កសិករ​ ពួក​គាត់​ធ្វើ​ស្រូវ​ទាំង​ប្រថុយ​ប្រថាន​ដោយ​មិន​នឹក​ស្មាន​ឡើយ​ថា​ តម្លៃ​ស្រូវ​ហក់​ឡើង​ខ្ពស់​បែប​នេះ​។  តែ​យ៉ាងណា​ក៏​ដោយ​តម្លៃ​ស្រូវ​នៅ​ឆ្នាំ​នេះ​ បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​សម្រាប់​កសិករ​ដូច​ពួកគាត់​ធ្វើ​ស្រូវ​បន្ត​ទៀត​នៅ​ឆ្នាំក្រោយ​។
    9 min
  • បទយកការណ៍ - កូវីដ១៩៖ កម្មករសំណង់ខ្លះបាត់បង់ការងារ និងពិបាករកការងារថ្មីធ្វើ
    ក្រៅពី​អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ, អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​សំណង់​ក៏ប្រឈម​នឹង​ការបាត់បង់​ការងារ​របស់​ខ្លួន​ដែរ នៅ​ក្នុង​ពេល​កូវីដ​១៩​នេះ​។ ការ​បាត់បង់​ការងារ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិភាព​គ្រួសារ​របស់​ពួកគាត់​។ ខាង​ក្រោម​នេះ​គឺ​ជា​បទយកការណ៍របស់ សឿង ភារៈ ដែល​និយាយ​ពី​ផល​ប៉ះពាល់​កូវីដ១៩ មក​លើ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​។
    9 min
  • បទយកការណ៍ - លោក ច្រឹក សុខនីម៖ បើមានចំណេះនិងជំនាញហើយ កុំភ្លេចរកអ្នកបង្ហាត់ទៀត
    លោក​ ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ទើប​ទទួល​បាន​ការ​គំាទ្រ​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អាស៊ាន​ក្នុង​អាណត្តិ​ទី​២៣​។ នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​យើង​ថ្ងៃនេះ​ អ៊ឹម ណាវិន សូម​ណែនាំ​លោក​អ្នក​ ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោក​ ច្រឹក សុខនីម ។
    13 min
  • បទយកការណ៍ - បទយកការណ៍៖សិស្សដែលទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់មានសុខភាពល្អ និងរៀនពូកែ
    អង្គការ​ Save the Children ​បាន​បិទ​បញ្ចប់​គម្រោង ​រយៈ​ពេល​៣​ឆ្នាំ​របស់​ខ្លួន​នៅថ្ងៃ​ទី​២៥​សីហា​ ស្តីពី​អាហា​រូប​ត្ថម្ភ​ដល់​កុមារ​ខ្មែរ​នៅ​តាម​សាលា​រៀន​ជា​គោលដៅ​ចំនួន៧​​ក្នុង​ខេត្ត​កំពង់​ចាម​។​ ជា​លទ្ធផល​សិស្ស​ដែល​ទទួល​បាន​ការ​យល់​ដឹង​ពី​អាហា​រូប​ត្ថម្ភ​នេះ​ គឺ​ពួក​គេ​មាន​សុខ​ភាព​ល្អ ​និង​រៀន​ពូកែ​ជាង​មុន​ ខណៈ​​ដែល​ក្មេង​ជំទង់​ជាង​៩០%​អាច​ស្គាល់​ប្រភេទ​អាហារសុខភាព ​យ៉ាង​តិច​ចំនួន​៥​ ក្នុង​ចំណោម​អាហារ​១០​ប្រភេទ​។
    7 min
  • បទយកការណ៍ - លោកអ៊ូ វណ្ណឌី សិល្បករច្នៃគ្រឿងម៉ូតូចាស់ជាវត្ថុតំាងលម្អរបង្កប់សិល្បចម្លាក់ខ្មែរ
    ជា​ទូទៅ​គេ​ដឹង​ថា​មាន​ជាង​ចម្លាក់​ថ្ម​ ស្បែក​ ឈើ ​ប៉ុន្តែ​ដូច​លោក​អ៊ូ​ វណ្ណឌី​ ដែល​ជា​សិល្បករ​ខាង​ចម្លាក់​សហ​សម័យ​ លោក​បាន​ច្នៃ​គ្រឿង​ម៉ូតូ​ចាស់​ជា​រូប​ចម្លាក់​ល្អៗ​ មាន​រូប​សត្វ​ ជា​វត្ថុ​ សម្រាប់​តំាង​បង្ហាញ​នៅ​ទី​សាធារណៈ​ ឬ​កន្លែង​ឯកជន​។ ហេតុផល​សំខាន់​មួយ​ នាំ​ឲ្យ​សិល្បករ​រូប​នេះ​ យក​គ្រឿង​ម៉ូតូ​ចាស់ៗ​ឆ្លាក់​បែប​នេះ​ ដើម្បី​ចូល​រួម​ថែរក្សា​បរិស្ថាន​។
    7 min
  • បទយកការណ៍ - យុវជនមួយក្រុមបន្តយុទ្ធនាការ «សង្គ្រោះកោះកុងក្រៅ» បើទោះបីជារងការរារាំង
    ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​១​លាន​៤​សែន​នាក់​ បាន​សម្រុក​ដើរ​លេង​កំសាន្ត​នៅ​ក្នុង​ឱកាស​នៃ​ការ​ឈប់​សម្រាក​សង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល​៥​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ ​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា​ ជា​អ្នក​ស្រលាញ់​បរិស្ថាន​ បាន​យក​ឱកាស​នេះ ​ដើម្បី​ដើរ​ផ្សព្វផ្សាយ​ពី​តំបន់​កោះកុង​ក្រៅ ​អោយ​ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង​ភ្នំពេញ​បាន​ដឹង​និង​ស្គាល់​។ កោះកុង​ក្រៅ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាត​អោយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ធ្វើ​ការ​អភិវឌ្ឍន៍​ ប៉ុន្តែ​ក្រុម​យុវជន​ទាំង​នេះ ​ចង់​អោយ​រដ្ឋាភិបាល​ដក​ហូត​យក​មក​វិញ​ ក្រោម​យុទ្ធនាការ​ «សង្គ្រោះកោះកុងក្រៅ»។ តើ​ហេតុអ្វី​បាន​ជា​យុវជន​ និង​យុវតី​ទាំង​នេះ ​លះបង់​ដើម្បី​កោះកុង​ក្រៅ​?​
    9 min
  • បទយកការណ៍ - បណ្ឌិត គី សេវីវឌ្ឍ៖ ការវិនិយោគរបស់ចិននៅកម្ពុជាមិនមែនជាការជួយទេគឺជាការទទួលបានប្រយោជន៍ ទៅវិញទៅមក
    នៅក្នុងនាទីជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅពេលនេះ អ៊ឹង ប៊ុនថន សូមបង្ហាញពីប្រវត្តិ​របស់​លោក​បណ្ឌិត គី សេរីវឌ្ឍ ជាអ្នកវិភាគ​សេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន​នៃរាជបណ្ឌិតសភាកម្ពុជា។ ទោះជាជាប់​ខ្សែ​ស្រឡាយចិនឬជាកូនកាត់ចិន លោកអះអាងថា លោក​មិន​ដែល​កាន់​ជើងធូបសែនចិន ទៅតាមទម្លាប់ដូចខ្មែរកាត់ចិនមួយចំនួននោះឡើយ។ ដោយ​បានស្រាវជ្រាវ​ពី​ការ​រកស៊ីរបស់ចិននៅកម្ពុជា អ្នក​វិភាគ​សេដ្ឋកិច្ចរូបនេះ គូសបញ្ជាក់ថា វាមិនមែនជាការជួយរបស់ចិនទេតែវាជាការទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមក។​
    12 min
  • បទយកការណ៍ - អ្នកស្រី ម៉ៅ សម្ភស្ស៖មួយផ្នែកនៃប្រាក់ឧបត្ថម្ភរដ្ឋជួយដោះទាល់ខ្ញុំបានមួយគ្រាដែរ
    ភាព​លំបាក់​អំឡុង​ពេល​កូវីដ១៩ កើត​មាន​គ្រប់​រូបភាព​នៅ​ក្នុង​សង្គម។ បាន​ព្រឹក​ខ្វះ​ល្ងាច​បាន​ល្ងាច​ខ្វះព្រឹក សឹង​តែ​ក្លាយ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​សម្រាប់​គ្រួសារ អ្នកស្រី ម៉ៅ សម្ភស្ស នៅ​អំឡុង​ពេល​កូវីដ១៩​នេះ។ បញ្ចេញ​កម្លាំង​ដូច​មនុស្ស​ប្រុស​ធ្វើ​ការ​មិន​ខ្លាច​ហត់ ស្ត្រី​រូប​នេះ ឡើង​ពី​ជាយ​ក្រុង​មក​ប្រកបរបរ​បរទេះ​អេតចាយ នៅ​ក្នុង​ក្រុង​បំណង​រក​ប្រាក់​បន្តិច​បន្តួច​បង្គ្រប់​ថ្លៃ​ទិញ​អង្ករ។ តែ​ប្រសើរ​បន្តិចសម្រាប់​គ្រួសារ​គាត់​បន្ទាប់​ពី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​ពីរ​ខែ​កន្លង​មក​ដែល​ដោះ​ទាល់​បាន​មួយ​គ្រា​ដែរ។
    7 min
  • បទយកការណ៍ - លោក ហង់ ជួនណារ៉ុន៖ ចេញមកបង្រៀនសិស្សលើមុខវិជ្ជាគណិតជាបំណងប្រាថ្នារបស់ខ្ញុំជាយូរមកហើយ
    ចាប់​តាំង​ពី​ឡើង​កាន់​ដំណែង​ជា​រដ្ឋ​មន្ដ្រី​អប់រំ​នៅ​ឆ្នាំ​២០១៣ លោក ហង់ ជួនណារ៉ុន បានមូរ​ដៃ​អាវ​ប្រឡូក​ក្នុង​ការងារ​កែ​ទម្រង់​វិស័យ​អប់រំ​យ៉ាង​ជោគជាំ រហូត​ទទួល​បាន​ការ​កោត​សរសើរ​និង​លើក​ទឹក​ចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​។ ថ្មីៗនេះ លោករដ្ឋមន្ដ្រី​បានសាងភាពភ្ញាក់ផ្អើលមួយទៀត តាម​រយៈ​ការ​ចេញមក​បង្រៀនមុខវិជ្ជាគណិតដល់សិស្សថ្នាក់ទី១២។  នៅ​ក្នុង​ជំនួប​ជាមួយ អេង គីមហុង លោក ហង់ ជួនណារ៉ុន គូស​បញ្ជាក់​ថា ការងារ​បង្រៀន​សិស្ស​នេះ មិនមែនកើត​ឡើង​ដោយ​ចៃដន្យទេ។ វា​ជាបំណង​របស់​លោក ដែល​ប៉ង​បង្រៀន​សិស្ស​លើ​មុខ​វិជ្ជា​គណិត​ជា​យូរ​មក​ហើយ រាប់​ចាប់​តាំង​ពី​លោក​ឡើង​មក​អង្គុយ​កៅអី​រដ្ឋមន្ត្រី​អប់រំនៅ​ក្នុង​ឆ្នាំ​២០១៣​មក​ម្ល៉េះ​។
    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners