បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - សមាគម Ecole du Bois រៀបចំ​ការប្រគំតន្រ្តី​មុន​នឹង​ផ្ទេរ​ការងារគ្រប់គ្រង ទៅ​ឲ្យ​​សិស្ស​សាលាជាងឈើ​
    ១៥ឆ្នាំ​ក្រោយ​បង្កើតគម្រោង សម្រាប់​ជួយបណ្តុះបណ្តាល​យុវជន​ខ្មែរ ឲ្យមានជំនាញ ខាងជាងឈើនៅ​ខេត្ត​កំពង់ស្ពឺ វាដល់ពេលវេលា​ហើយ​ដែល​សមាគម អេកូលឌុយប័រ ត្រូវ​ដកខ្លួន និង​ទុក​ឱកាស​ឲ្យ​សិស្សជាងឈើ​អាច​បញ្ចេញថ្វីដៃ និង​បណ្តុះបណ្តាល​យុវជន​ខ្មែរ​ផ្សេងទៀត។ នៅ​ថ្ងៃព្រហស្បតិ៍​ទី​១ តុលា ឆ្នាំ ២០២០ សមាគម​អេកូលឌុយប័រ   ecole du bois ដែលមានទីតាំង​នៅ​ប្រទេស​បារាំង នឹង​រៀបចំ​ការប្រគំតន្រ្តី​បុរាណ​មួយ ​នៅទីក្រុង​ប៉ារីស ដើម្បី​ស្វែងរក​ថវិកា សម្រាប់ ​ដំណាក់កាល​ចុងក្រោយ របស់​សមាគម នោះ គឺ​ការផ្ទេរ​ការងារ និង​ការទទួល​ខុសត្រូវ​របស់​សាលា ទៅ​ឲ្យ​អតីតសិស្ស​របស់​អេកូលឌុយប័រ​គ្រប់គ្រង​បន្ត។
    11 min
  • បទយកការណ៍ - កូវីដ១៩៖បេក្ខជនត្រៀមប្រឡងបាក់ឌុបខ្លះមានសង្ឃឹមជាប់ ខណៈមួយចំនួនទៀតអស់សង្ឃឹមទុកមុន
    នៅ​មុន​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិស្សា​ទុតិយភូមិ​ឬ​បាក់ឌុប​មក​ដល់​នៅ​ថ្ងៃ​ទី​២១​ធ្នូ ​បេក្ខជន​មួយ​ចំនួន​ក្នុង​ចំណោម​បេក្ខជន​ត្រៀម​ប្រឡង​សរុប​ជាង​១២​ម៉ឺន​នាក់ ​បាន​អះអាង​ការ​ត្រៀម​ខ្លួន​មិន​រួញ​រា​នៅ​ក្នុង​សមរភូមិ​ប្រឡង​។ តែ​មុន​មាន​ការ​តាំង​ចិត្ត​នេះ​ពួក​គេ​ថា​  ត្រៀម​ខ្លួន​សឹង​មិន​ទាន់​ព្រោះ​ការ​សិក្សា​ជួប​ភាព​រអាក់​រអួល​នៅ​ដើមទី​ដោយសារ​កូវីដ​១៩​។ ដំណាលគ្នា​នឹង​ក្ដី​សង្ឃឹម​ប្រឡង​ជាប់​របស់​បេក្ខជន​មួយ​ចំនួន​ក៏​មាន​ដែរ​បេក្ខជន​ខ្លះ​ អស់​សង្ឃឹម​ទុក​មុន​ក្នុង​ការ​ប្រឡង​ជាប់​។
    7 min
  • បទយកការណ៍ - កូវីដ១៩បង្ខំឲ្យសិប្បករផលិត និងលក់វត្ថុអនុស្សាវរីយមួយកន្លែងកាត់បន្ថយបុគ្គលិក
    កូវីដ​១​៩​ បាន​បង្ខំឲ្យ​សិប្បករ​ផលិត​ ​និង​លក់​វត្ថុ​អនុស្សាវរីយ​មួយ​កន្លែង​បិទទ្វារ​ទីតាំង​មួយ​ចំនួន​ ​និង​កាត់បន្ថយ​បុគ្គលិក​របស់​ខ្លួន​។​ ​នៅមុន​ពេល​ដែល​មានវិបត្តិ​កូ​វី​ដ​១​៩​ ​ចូល​មកដល់​ប្រទេស​កម្ពុជា​ ​សិប្បករ​នេះ​ ​បាន​ជួយ​ដល់​ជន​ពិការ​ជាច្រើន​នាក់​ ឱ្យ​មានការងារ​ធ្វើ​ ​មាន​ប្រាក់ខែ​ ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ពួកគេ​បាន​។​ ​ក្នុង​ស្ថានភាព​នេះ​ ​អ្នកគ្រប់គ្រង​សិប្បករ​បាន​ត្រឹមតែ​បង្ហាញ​សង្ឃឹម​ ​និង​រំពឹង​ថា​អ្វីៗ​ ​វិល​ទៅ​រក​ភាព​ដើម​វិញ​។
    8 min
  • បទយកការណ៍ - ពលរដ្ឋ​ក្នុង​បុរី​ហ្គ្រេន​ភ្នំពេញ​បារម្ភ​ពី​សុវត្ថិភាព ខណៈ​ពួកគេ​ជំទាស់​នឹង​ការ​លុប​ស្រះ​ទឹក​ដោយ​ក្រុម​ហ៊ុន ជីប ម៉ុង លែន
    ក្រុមហ៊ុនជីប ម៉ុង លែន ដែល​បាន​ទិញ​យក​បុរី​ហ្គ្រេន ភ្នំពេញ ពីក្រុម​ហ៊ុន​ វ៉ាយ អិល ភី គ្រុប កំពុង​តែ​បង្កើន​សកម្មភាព​អភិវឌ្ឍរបស់​ខ្លួនលើ​គម្រោងថ្មី ដោយ​គ្រោងនឹងលុប​ស្រះទឹក​មួយ​កន្លែង​នៅក្នុង​បុរី​នេះ។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ទិញ​ផ្ទះ​នៅ​ក្នុង​បុរី​ដ៏​ស្រស់​បំព្រង កាល​ពី​ជាង​១០​ឆ្នាំ​មុន មិនសប្បាយ​ចិត្ត​ឡើយ។ លើស​ពីនេះ​ពួកគេ​កំពុង​តែ​បារម្ភ​ពី​សុវត្ថិភាព ក្នុង​ការ​រស់​នៅ បន្ទាប់​ពី​មាន​មនុស្សមួយ​ក្រុម​ដើរ​ដក​យក​បដា​ដែល​ពលរដ្ឋ​ចង​នៅ​របង​ផ្ទះ ដោយ​មាន​ខ្លឹម​សារ​តវ៉ា​មិន​ឲ្យ​លុប​ស្រះទឹកនោះ។ សូម​ស្ដាប់់់​ការ​ឡើង​របស់​ពលរដ្ឋ​រស់​​នៅ​ក្នុង​បុរី​ដ៏​ទំនើប​ហ្គ្រេន​ភ្នំពេញ​តាម​រយៈ​នាទី​បទ​យក​ការណ៍​របស់ អ៊ឹង ប៊ុនថន ដូចតទៅ៖
    9 min
  • បទយកការណ៍ - ជំងឺកូវីដ១៩ នៅតែបង្កផលបះពាល់ដល់ជីវភាពពលរដ្ឋ
    ពលរដ្ឋ​នៅតែ​ត្អូញ​ត្អែរ​ពី​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ​ដោយសារ​ជំងឺ​កូវីដ​១៩​។ អ្នក​រង​ផល​ប៉ះពាល់​ខ្លំាង​ គឺ​ពលរដ្ឋ​ក្រីក្រ​ស្រាប់​ ដែល​ភាគធំ​បាន​ខ្ចី​ប្រាក់​ពី​គេ​មក​រក​ទទួល​ទាន​នោះ​ ដូចជា​អ្នក​រត់​ម៉ូតូ​កង់​បី​ជា​ដើម​។ តាម​រយៈ​បទ​យក​ការណ៍​ថ្ងៃ​នេះ​ សូម​លោក​អ្នក​ស្តាប់​សម្តី​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានីភ្នំពេញ​។
    9 min
  • បទយកការណ៍ - កម្មកររោងចក្រ៖ ប្រាក់ខែឡើងតិច តែសូមកុំអោយថ្លៃទំនិញនិងផ្ទះជួលឡើងថ្លៃ
    ប្រាក់​ខែ​គោល​កម្មករ-កម្មការិនី​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​នៅ​ឆ្នាំ​ក្រោយ​ឆ្នាំ​២០២១​ នឹង​តម្លើង​២​ដុល្លារ​ប៉ុណ្ណោះ​ ពោល​គឺ​ពី​១៩០​ដុល្លារ​ក្នុង​១​ខែ​ទៅ​១៩២​ដុល្លារ​អាមេរិក​ក្នុង​១ខែ​។ ការ​តម្លើង​ប្រាក់ខែ​គោល​កម្មករ​ត្រឹម​តែ​២​ដុល្លា​នេះ​ ថ្វីត្បិត​តែ​មិន​ច្រើន​ ប៉ុន្តែ​កម្ពុជា​គឺជា​ប្រទេស​តែ​មួយ​គត់​ក្នុង​តំបន់​ ដែល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅក្នុង​ពេល​មាន​វិបត្តិ​សកល​នៃ​ជំងឺ​កូវីដ​-១៩​។ យ៉ាងណាក្តី ​កម្មការិនី​មួយ​ចំនួន​នៅ​រាជធានីភ្នំពេញ​រំពឹង​ថា​ នៅឆ្នាំ​ក្រោយ​ ប្រាក់ខែ​ឡើង​តិច​ ​តែថ្លៃ​ទំនិញ​និង​ផ្ទះជួល​នឹង​មិនឡើង​ថ្លៃ​នោះ​ទេ​។
    9 min
  • បទយកការណ៍ - ស្វាយ អង្គារ៉ា និស្សិតសាលាពហុបច្ចេកវិទ្យាលើកដំបូងគេដែលវិលត្រលប់ទៅធ្វើការនៅប្រទេសកំណើត
    បន្ទាប់ពីបានរៀននៅសាលាជាន់ខ្ពស់ និងធ្វើការបានប៉ុន្មានឆ្នាំ នៅប្រទេសបារាំង ស្វាយ អង្គារ៉ា អតីត និស្សិតនៅសាលា​ពហុបច្ចេកវិទ្យា Ecole Polytechnique ដែលជាសាលាផលិតបញ្ញវន្ត អ្នកជំនាញវិស្វករ នៅប្រទេសបារាំង បានសម្រេចចិត្តត្រលប់ទៅប្រទេសកម្ពុជាវិញ។ ទាំងពីរនាក់ ជាមួយភរិយាដែលបានដាក់ពាក្យសុំលាឈប់ពីការងារនៅក្រុមហ៊ុនបារាំង ស្វាយ អង្គារ៉ា ក្នុងវ័យ៣០ឆ្នាំ បានត្រលប់ទៅធ្វើការនៅស្រុកកំណើត ដែលអង្គារ៉ា បានចាកចេញ ចោល កាលពី១១ឆ្នាំមុន។ ឈាង បុប្ផា បានជួបសម្ភាសន៍ ស្វាយ អង្គារ៉ា នៅមុនពេលលោកអង្គារ៉ា​ចាកចេញពីប្រទេសបារាំង។
    11 min
  • បទយកការណ៍ - លោក ជា ស៊ុនសុព៌ណ៖ ភាពជោគជ័យរបស់ខ្ញុំគឺមិនមែនតែប្រាក់ចំណេញទេ ពោលត្រូវមានការទទួលស្គាល់ពីសង្គមផងដែរ
    នៅក្នុងកម្មវិធីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នក​ឲ្យស្គាល់ពី​ដំណើរជីវិត​របស់​លោក ជា ស៊ុនសុព៌ណ នាយកគ្រប់គ្រង ក្រុមហ៊ុន Royal Platinum ។ គឺជាក្រុមហ៊ុនតំណាងចែកចាយម្សៅទឹកដោះគោអូស្រ្តាលីម៉ាក Royal Ausnz នៅប្រទេសកម្ពុជា និងប្រទេសចំនួន ៥ ផ្សេងទៀតនៅអាស៊ាន។ សម្រាប់អតីតក្មេងក្រីក្រមកពីខេត្តក្រចេះរូបនេះ ភាពជោគជ័យរបស់លោក​គឺមិនមែនតែប្រាក់ចំណេញមួយមុខទេ ពោលគឺត្រូវមានការទទួល​ស្គាល់ពីសង្គមផងដែរ។
    13 min
  • បទយកការណ៍ - ហ្វីនី៖ប្រាថ្នាថា នៅថ្ងៃណាមួយគ្រួសារនាងបានឡើងរស់នៅលើគោកដូចគ្រួសារខ្មែរទូទៅ
    «ហ្វីនី»គឺ​ជា​ក្មេងស្រី​ខ្មែរ​ឥស្លាម​ម្នាក់​មាន​អាយុ​១៨​ឆ្នាំ​រស់នៅ​លើ​ផ្ទៃទឹក​អស់​រយៈពេល​១៨​ឆ្នាំ​មក​ហើយ​ដែរ​។ មិន​បាន​រៀន​សូត្រ​ដូច​ក្មេង​ស្រី​ទូទៅ​ ហ្វីនី​ជា​កូន​ទី​៣​ក្នុង​ចំណោម​គ្រួសារ​មាន​បងប្អូន​៦​នាក់​ នាង​បាន​ក្លាយ​ជា​កម្លាំង​ចលកល​ដ៏​សំខាន់​ក្នុង​ការ​រក​ចំណូល​ចូល​គ្រួសារ​។ ក្រៅពី​ចេញ​រក​ចំណូល​ហ្វីនី​ទទួល​បន្ទុក​មើល​ប្អូន​តូចៗ​ចំនួន​៣​នាក់​ទៀត​បន្ទាប់​ពី​មរណភាព​របស់​ម្ដាយ​។​ តាម​រយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ​ហ្វីនី​សង្ឃឹមថា​ នៅថ្ងៃ​ណា​មួយ​គ្រួសារ​នាង​និង​អ្នក​រស់​នៅ​លើ​ទឹក​ឯ​ទៀត​បាន​ឡើង​រស់​នៅលើ​គោក​ដូច​គ្រួសារ​ខ្មែរ​ទូទៅ​។
    7 min
  • បទយកការណ៍ - បុណ្យភ្ជុំបិណ្ឌ៖ ភ្ញៀវទេសចរណ៍ខ្លះ​ដើរ​លេង​កំសាន្ត ដោយ​ពុំសូវ​ភ័យខ្លាច​ជំងឺ​កូវីដ​១៩ទេ​
    ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា ក្នុង​រយៈពេល​៣ថ្ងៃ​នៃ​ពិធី​បុណ្យភ្ជុំ​បិណ្ឌ មាន​ភ្ញៀវទេសចរណ៍​ប្រមាណ​ជាង​១លាន​នាក់​បាន​ដើរ​លេង​កំសាន្ត​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​នានា។ ស្រប​ពេល​ដែល​ចរន្ត​ទេស​ចរណ៍ផ្ទៃ​ក្នុង​បាន​ចាប់​ផ្តើម​កំរើក​ឡើង​វិញ​នេះ ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​នូវ​វិធាន​ការការ​ពារ​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​ការ​សង្កេត​ជារួម មាន​ភ្ញៀវ​ទេសចរណ៍​ខ្លះហាក់​ពុំ​សូវ​គោរព​តាម​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​១៩​នោះ​ទេ​។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners