១៥ឆ្នាំក្រោយបង្កើតគម្រោង សម្រាប់ជួយបណ្តុះបណ្តាលយុវជនខ្មែរ ឲ្យមានជំនាញ ខាងជាងឈើនៅខេត្តកំពង់ស្ពឺ វាដល់ពេលវេលាហើយដែលសមាគម អេកូលឌុយប័រ ត្រូវដកខ្លួន និងទុកឱកាសឲ្យសិស្សជាងឈើអាចបញ្ចេញថ្វីដៃ និងបណ្តុះបណ្តាលយុវជនខ្មែរផ្សេងទៀត។ នៅថ្ងៃព្រហស្បតិ៍ទី១ តុលា ឆ្នាំ ២០២០ សមាគមអេកូលឌុយប័រ ecole du bois ដែលមានទីតាំងនៅប្រទេសបារាំង នឹងរៀបចំការប្រគំតន្រ្តីបុរាណមួយ នៅទីក្រុងប៉ារីស ដើម្បីស្វែងរកថវិកា សម្រាប់ ដំណាក់កាលចុងក្រោយ របស់សមាគម នោះ គឺការផ្ទេរការងារ និងការទទួលខុសត្រូវរបស់សាលា ទៅឲ្យអតីតសិស្សរបស់អេកូលឌុយប័រគ្រប់គ្រងបន្ត។