បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ផ្ទៃបឹងរួមតូច៖ អ្នកប្រករបរដាំបន្លែលើផ្ទៃបឹងកំពុងបារម្ភអស់កន្លែងដាំ
    របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រកឃើញ​ថា​ផ្ទៃបឹង​ភាគខាង​ត្បូង​រាជធានី​ភ្នំពេញ គឺ​បឹង​ជើង​ឯក ឬ​បឹង​ទំពុន កំពុង​រួម​តូច ក្រោម​គម្រោង​អភិវឌ្ឍន៍​នានា។ ខណៈ​ពេល​ដែល​ផ្ទៃ​បឹង​កំពុង​រួម​តូច អ្នក​ប្រកប​របរផ្សេងៗ នៅជុំវិញ​បឹង ឬ​អ្នកដាំ​បន្លែ​លើ​ផ្ទៃបឹង​កំពុង​ព្រួយ​បារម្ភ​អស់​កន្លែង​ប្រកប​របរ​របស់​ខ្លួន ហើយ​ពួក​គាត់​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាកចេញ​ពី​ទីនោះ​ឡើយ​។
    9 min
  • បទយកការណ៍ - លោក សុខ សុផល៖ ការងារសំខាន់គឺទទួលខុសត្រូវហើយមិនពានសិទ្ធិបំពានអំណាច អ្នកដទៃ
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​ របស់​វិទ្យុ​បារំាង​អន្តរជាតិ​ នៅ​ថ្ងៃ​នេះ​ អ៊ឹម ណាវិន សូម​ណែនាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​ លោក សុខ សុផល អនុប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ LOLC។
    12 min
  • បទយកការណ៍ - អ្នកចិញ្ចឹមកង្កែបហាក់កាក់កបពេលជំងឺកូវីដ១៩ រាតត្បាត
    របរ​ចិញ្ចឹម​កង្កែប​ហាក់​កាក់កប​នៅ​ពេល​ជំងឺ​កូវីដ​១៩​ បង្ករ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របរ​ផ្សេងៗ​ទៀត​នោះ​។ នៅ​ពេល​មាន​កូវីដ​១៩​ កង្កែប​ក្រៅ​ប្រទេស​ មិន​អាច​នាំ​ចូល​មក​កម្ពុជា​បាន​ ជា​ឱកាស​មួយ​ ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​សត្វ​នេះ​នៅ​ក្នុង​ស្រុក​រក​ប្រាក់​ចំណេញ​បាន​គួរ​សម​។ អ្នក​ចិញ្ចឹម​កង្កែប​ម្នាក់​ នៅ​ខេត្ត​ព្រៃវែង​ថា​ គាត់​កាក់កប​ទំាង​ការ​លក់​កូន​ កង្កែប​ឲ្យ​គេ​យក​ទៅ​ចិញ្ចឹម​បន្ត​និង​ កង្កែប​សាច់​។
    8 min
  • បទយកការណ៍ - ដោយសារកូវីដ១៩៖ សារមន្ទីរទួលស្លែងខកខានរំលឹកខួប១១ឆ្នាំនៃការចុះក្នុងបញ្ជីនៃការចងចាំពិភពលោក
    កាល​ពី​ថ្ងៃ​ទី​ ៣១ កក្កដា ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​១១ ​នៃកា​រដាក់​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ ទៅ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​ប្រ៊ិដថោន​ ប្រទេស​បារបាដូស​។ មាន​អាយុ​ជាង​៤០​ឆ្នាំ សារមន្ទីរ​ទួលស្លែង​ នៅ​តែ​ជា​ទី​កន្លែង​ចងចាំ​ពី​ព្រឹត្តិការណ៍​នៃ​ការ​សួរ​ចម្លើយ​និង​ការ​ឃុំឃាំង​អ្នកទោស​ជិត​២​សែន​នាក់​នៅ​ក្នុង​មន្ទីរ​ស‑២១​ នា​សម័យ​ខ្មែរ​ក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។ នៅ​ក្រោម​ស្មារតី​នៃ​ការ​ចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ បច្ចុប្បន្ន​សារមន្ទីរ​ទួលស្លែង​ កំពុង​អនុវត្ត​គម្រោង​អភិរក្ស​និង​ថត​ចម្លង​ឯកសារ​ឌីជីថល​ជិត​ ៥​សែន​ទំព័រ ​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូរទ័រ​ ដើម្បី​រក្សា​ទុក​ជា​កេរ្តិ៍​តំណែល​នៃ​មនុស្សជាតិ​យូអង្វែង​តទៅ​។
    9 min
  • បទយកការណ៍ - លោក មាស សុខសេនសាន៖ ខ្ញុំបានដាក់ចិត្តដាក់កាយថា តួនាទីរបស់យើង យើងត្រូវតែខិតខំបំពេញក្នុងនាមជាអ្នកនាំពាក្យ
    នៅក្នុងនាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅពេល​នេះ អ៊ឹង ប៊ុនថន សូមណែនាំ​លោក​អ្នក​ស្តាប់​ឲ្យ​ស្គាល់ លោក មាស សុខសេនសាន ជាអ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។ លោក​បាន​លើក​ឡើងថា លោកបានដាក់ចិត្តដាក់កាយហើយថា តួនាទី​របស់​យើង គឺយើងត្រូវតែ​ខិតខំបំពេញ​ទៅតាម​កាត្វកិច្ច​របស់​យើង​ឲ្យបាន​ច្បាស់លាស់។
    12 min
  • បទយកការណ៍ - «សើចលាយទឹកភ្នែកបានក្លាយជាស្ថានភាពហែលឆ្លងអំឡុងពេលកូវីដ១៩របស់ពលរដ្ឋខ្លះ»
    អ្នក​ជំនាញ​បាន​និយាយ​ហើយ​ថា វិបត្តិ​កូវីដ​១៩ ងាយ​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​វិបត្តិ​ផ្លូវ​ចិត្ត។  ជាក់ស្ដែង​ស្ត្រី​ម្នាក់​បាន​រៀបរាប់​ពី​ស្ថានភាព​របស់​ខ្លួន​ថា ​បញ្ហា​បំណុល​បាន​ក្លាយ​ជា​កង្វល់​សម្រាប់​មនុស្ស​ទូទៅ​ និង​និយាយ​ដោយ​ឡែក​ចំពោះ​គាត់​។ ពេល​ខ្លះ​យំ​ ពេល​ខ្លះ​សើច​ ជា​ស្ថានភាព​មួយ​ដែល​ស្ត្រី​ទើប​សំរាល​កូន​ដូច​គាត់​ជួប​ប្រទះ​អំឡុង​ពេល​កូវីដ​១៩​ជិត​៨​ខែ​មក​នេះ​។ យំ​ព្រោះ​រក​លុយ​មិន​ទាន់​ដោះ​បំណុល​ និង​តក់ស្លុត​ពេល​ទទួល​បាន​ព័ត៌មាន​ដែល​ថា​ កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ​១៩​ថ្មី​មិន​លោះ​ថ្ងៃ​។
    7 min
  • បទយកការណ៍ - កម្មករដែលរោងចក្របិទទ្វារ​ប្រឈម​បំណុល​វណ្ឌករ ខណៈទៅចងការប្រាក់​បន្ថែម​មកដោះបំណុល​ចាស់
    ស្ទើតែជាង៩០%​នៃកម្មករ​រោងចក្រ​កាត់​នៅកម្ពុជាដែលបានជួបសម្ភាសគឺសុទ្ធតែ​ជំពាក់​បំណុល​ធនាគារ ​ឬមីក្រូ​ហិរញ្ញវត្ថុ។ ប៉ុន្តែក្នុងនោះ ១ភាគ៣ ​ពួកគេ​បង្ខំចិត្តរត់​ទៅ​ចង​ការ​ប្រាក់​ពីឯកជនបន្ថែមទៀត ​ដើម្បី​យកមក​ដោះ​បំណុល​ដែល​មានស្រាប់។ ​នេះបើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​វេទិកាអនាគត។ ការ​ដែល​កម្មករ​ទៅរត់​ចង​ការ​ប្រាក់​ដែលមានការ​ប្រាក់​ខ្ពស់​យក​មក​ដោះបំណុល​ចាស់នេះ គឺដោយសារតែ​រោងចក្រ​ដែល​ពួកគេ​ធ្វើ​ការជាង១០​ឆ្នាំមកនោះ​ត្រូវបាន​បិទទ្វារ។
    8 min
  • បទយកការណ៍ - លោកគង់ សំអុន៖ អ្វីដែលយុវជនត្រូវធ្វើមុនគេគឺស្វែងរកចំណេះដាក់ខ្លួន
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​យើង​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​លោក​មេធាវី គង់ សំអុន។ លោក​គង់ សំអុន កំព្រា​ឪពុក​តំាង​ពី​កុមារ​ភាព តែ​លោក​ឲ្យ​តម្លៃ​ខ្លាំង​លើ​ការ​សិក្សា ទើប​លោក​ខិត​ខំ​រៀន​សូត្រ​ទទួល​បាន សញ្ញា​បត្រ​បណ្ឌិត​ច្បាប់​ពី​ប្រទេស​ជប៉ុន​ និង​បាន​ក្លាយ​ជា​មេធាវី​ល្បី​ម្នាក់​នៅ​ភ្នំពេញ​។
    12 min
  • បទយកការណ៍ - គ្រូពេទ្យជប៉ុនទទួលព្យាបាលជំងឺពលរដ្ឋក្រីក្រមិនយកប្រាក់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពញាឭ ខេត្តកណ្តាល
    មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ បេះដូង​ជប៉ុន បាន​បង្កើត​ឡើង​ដោយ​វេជ្ជបណ្ឌិត​ជា​ ជនជាតិ​ជប៉ុន​ដើម្បី​ទទួល​ព្យាបាល ​ជំងឺ​ដល់​ពលរដ្ឋ​ក្រីក្រ​ ពិសេស​កុមារ​កើត​ជំងឺ​មហារីក​ក្នុង​ពោះ​។  មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន មាន​ទីតំាង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាឭ ខេត្ត​កណ្តាល ជិត​ភ្នំ​ព្រះរាជទ្រព្យ​ឬ​ភ្នំ​ឧត្តុង្គ។ ស្ថាបនិក​មជ្ឈមណ្ឌល​នេះ​ ចង់​បង្កើត​មន្ទីរពេទ្យ​ដែល​មាន​គុណភាព​ និង​ក្រម​សីលធម៌​ខ្ពស់​ នៅ​កម្ពុជា​ក្នុង​ពេល​អនាគត​។
    8 min
  • បទយកការណ៍ - អ្នកប្រកបរបរដឹកកម្មកររោងចក្រ ត្អូញត្អែពីការបាត់ម៉ូយ ក្នុងពេលកូវីដ១៩
    ការ​បិទ ឬ ការ​ព្យួរ រោងចក្រ​កាត់ដេរ​ មិន​ត្រឹម​តែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​កម្មករ-កម្មការិនី​ដោយ​ផ្ទាល់​នោះ​ទេ ​ក៏​ប៉ុន្តែ​វា​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​អ្នក​ប្រកប​របរ​រក​ស៊ី​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ​ផងដែរ​។ តាម​រយៈ​ក្បាល​ម៉េក្រូ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ក្រុម​អ្នក​បើក​ឡាន​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​ជាយ​រាជធានី​ភ្នំពេញ​ បាន​ត្អូញត្អែរ​ពី​ការ​បាត់​ម៉ូយ​នៅ​រយៈពេល​ពីរ​បី​ខែ​ចុងក្រោយ​នេះ​ ដោយសារ​តែ​រោងចក្រ​មួយ​ចំនួន​ត្រូវ​បិទ​ទ្វារ ឬ​ព្យួរ ចំណែក​ឯ​កម្មករ​ក៏​ឈប់​សំរាក។ កម្មករ​ឈប់​សំរាក​ តែ​អ្នក​បើក​ឡាន​មិន​បាន​ឈប់​សំរាក​នោះ​ទេ​ ព្រោះ​ត្រូវ​ដឹក​កម្មករ​ផ្សេង​ទៀត ដែល​នៅ​បន្ត​ធ្វើ​ការ។ ខាង​ក្រោម​នេះ ​គឺ​ជា​បទ​យក​ការណ៍​របស់​ វ៉ា សំណព្វ​ ស្តី​ពី ផល​លំបាក​របស់​អ្នក​បើក​ឡាន​ដឹក​កម្មករ​រោងចក្រ​ នៅ​ក្នុង​សម័យ​កូវីដ​១៩​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners