ការបិទ ឬ ការព្យួរ រោងចក្រកាត់ដេរ មិនត្រឹមតែធ្វើអោយប៉ះពាល់ដល់កម្មករ-កម្មការិនីដោយផ្ទាល់នោះទេ ក៏ប៉ុន្តែវាក៏បានជះឥទ្ធិពលដល់អ្នកប្រកបរបររកស៊ីដឹកកម្មកររោងចក្រកាត់ដេរផងដែរ។ តាមរយៈក្បាលម៉េក្រូរបស់វិទ្យុបារាំងអន្តរជាតិ RFI ក្រុមអ្នកបើកឡានដឹកកម្មកររោងចក្រកាត់ដេរមួយចំនួននៅជាយរាជធានីភ្នំពេញ បានត្អូញត្អែរពីការបាត់ម៉ូយនៅរយៈពេលពីរបីខែចុងក្រោយនេះ ដោយសារតែរោងចក្រមួយចំនួនត្រូវបិទទ្វារ ឬព្យួរ ចំណែកឯកម្មករក៏ឈប់សំរាក។ កម្មករឈប់សំរាក តែអ្នកបើកឡានមិនបានឈប់សំរាកនោះទេ ព្រោះត្រូវដឹកកម្មករផ្សេងទៀត ដែលនៅបន្តធ្វើការ។ ខាងក្រោមនេះ គឺជាបទយកការណ៍របស់ វ៉ា សំណព្វ ស្តីពី ផលលំបាករបស់អ្នកបើកឡានដឹកកម្មកររោងចក្រ នៅក្នុងសម័យកូវីដ១៩។