បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោកស្រី ងន វ៉ាន់ថា៖ជោគជ័យលើអាជីវកម្មគឺភាពជឿជាក់របស់ខ្លួនឯង និងធ្វើវាដោយមិនរាថយ
    នៅ​ក្នុង​នាទី​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ពេល​នេះ ​អ៊ឹង ប៊ុនថន ​សូម​ណែនាំ​លោកអ្នក​ស្តាប់​ឲ្យ​ស្គាល់​ពី​ប្រវត្តិ​របស់​ លោកស្រី ងន វ៉ាន់ថា ស្ថាបនិក​ក្រុមហ៊ុន​សូត្រពណ៌​(Color Silk Cambodia)។ អាជីវកម្ម​សូត្រ​នេះ​កំពុង​ផ្តល់​ការងារ​ដល់​ស្ត្រី​ខ្មែរ​ប្រមាណ​៦០០នាក់​នៅ​ខេត្ត​តាកែវ ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​ចំណាក​ស្រុក ​ខណៈ​សូត្រ​ខ្មែរ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​។
    10 min
  • បទយកការណ៍ - អ្នកធ្វើការផ្នែកអនាម័យមួយចំនួននៅភ្នំពេញបារម្ភពីការឆ្លងកូវីដ១៩
    អ្នក​ធ្វើ​អនាម័យ​នៅ​តាម​ទីសាធារណៈ​មួយ​ចំនួន ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​ដូច​គ្នា ពី​ក្ដី​បារម្ភ​ឆ្លង​វីរុស​កូវីដ១៩ និង​ចាត់​ទុក​ខ្លួន​ឯង​ជា​ក្រុម​ងាយ​គ្រោះ​ជាង​មនុស្ស​ជន​ទូទៅ។  រង​គ្រោះ​ព្រោះ​ថា សំរាម​មក​ពីគ្រប់​ប្រភព​ត្រូវ​ឆ្លង​កាត់​ដៃ​របស់​ពួកគេ​មុន​ទៅ​ដល់​រណ្ដៅ។ ចំណែក​អ្នកជំនាញ​ផ្នែក​សុខភាព​ពន្យល់​ថា​ អ្នកធ្វើ​ការ​ខាង​អនាម័យ​ងាយ​ប្រឈម​ខ្ពស់ នឹង​ការ​ឆ្លង​មេរោគ​នានា​មិន​ចំពោះ​តែ​កូវីដ​១៩​ឡើយ។
    9 min
  • បទយកការណ៍ - វិបត្តិកូវីដ ១៩ ធ្វើឲ្យមន្ទីរពេទ្យកុមារអង្គរ ប្រឈមនឹងកង្វះថវិកាខ្លាំង ដោយសារបាត់បង់ជំនួយ
    វិបត្តិកូវីដ ១៩ បាន​ធ្វើ​ឲ្យ​គ្រប់​វិស័យ​ស្ទើតែ​ទាំងអស់ ត្រូវ​ជាប់​គាំង ខាតបង់ចំណូលយ៉ាងធ្ងន់ធ្ងរ ! ប៉ុន្តែជាការ​កត់សម្គាល់ វិស័យ​សុខាភិបាល ត្រូវបាន​លើកកម្ពស់​ខ្លាំង ក្នុងអំឡុងពេលនេះ។ យ៉ាងណាមិញ សម្រាប់​មន្ទីរពេទ្យ​កុមារអង្គរ ក្នុង​ខេត្ត​សៀមរាប​ ដែលជាមន្ទីរពេទ្យ អាចដំណើរការប្រតិបត្តិការបាន ដោយ​ពឹងផ្អែក លើ​ជំនួយ​ពីសប្បុរជន​នានា បែរ​ជា​​ត្រូវ​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់​ធ្ងរ ​ ក្នុងអំឡុងពេលនៃវិបត្តិសកល​មួយនេះ។ មន្ទីរពេទ្យ ដែល​ពិនិត្យ​ព្យាបាល​កុមារ​ដោយ​មិន​ឥតថ្លៃ ព្រម​ទាំង​​ប្រកដ​ដោយ​វិជ្ជាជីវៈ និង​គុណធម៌នេះ ត្រូវបង្ខំចិត្ត​កាត់បន្ថយ​គម្រោង​ធំៗមួយចំនួន ដើម្បីទប់​ទល់​នឹងវិបត្តិសកល​នេះ។
    8 min
  • បទយកការណ៍ - លោក អៀង សុធារ៉ា ពាណិជ្ជករដែលតម្រូវឲ្យបុគ្គលិកចេះធម៌ដូចជាអរិយសច្ច ជាដើម
    អ្នកជំនួញ​ជា​ច្រើន​ទំនង​ជា​ស្គាល់​លោក អៀង សុធារ៉ា។ គាត់​ជា​ពាណិជ្ជករ​ម្នាក់​ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន​ តាម​ទ្រឹស្តី​ព្រះពុទ្ធ ​ដូចជា​ប្រកាន់​នូវ​គោលការណ៍​សច្ចៈ ​ខន្តី ​កតញ្ញូ។ បុគ្គលិក​ក្រុមហ៊ុន​របស់​លោក​ទំាង​អស់​ត្រូវ​រៀន​និង​អនុវត្ត​គោលការណ៍​ព្រះពុទ្ធ​ពេល​ធ្វើការ​។ ធ្វើការ​តាម​ព្រះពុទ្ធ​ លោក​អៀង សុធារ៉ា ថា ​រីក​ចម្រើន​ទំាង​អស់​គ្នា។​
    9 min
  • បទយកការណ៍ - សហគមន៍កសិករធានាកសិផលមានតម្លៃច្បាស់លាស់
    ការ​បង្កើត​សហគមន៍​កសិករ​មាន​សារៈ​សំខាន់​ណាស់​នៅ​ក្នុង​វិស័យ​កសិកម្ម​។ យ៉ាងហោច​ណាស់​ការ​ប្រមូល​ផ្តុំ​កសិករ​ជា​សំឡេង​តែ​មួយ​អាច​ឲ្យ​ពួកគាត់​មាន​កម្លំាង​សម្រាប់​ត​ថ្លៃ​លក់​កសិផល​ ជាមួយ​ឈ្មួញ ​ចែក​រំលែក​បច្ចេកទេស​និង​ព័ត៌មាន​ផ្សេងៗ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ សហគមន៍​កសិករ​ឃុំ​កំពង់​ស្វាយ ខេត្ត​កំពង់ធំ​ ដែល​បាន​បង្កើត​កាល​ពី​ឆ្នាំ​២០១៦ ​បាន​ជួយ​កសិករ​នៅ​ទីនោះ​ មាន​ទីផ្សារ​ទិញ​ស្រូវ​ច្បាស់លាស់​ និង​បាន​ជំរុញ​ការ​ធ្វើ​កសិកម្ម​តាម​បែប​ធម្មជាតិ​ ទៀត​ផង​។
    9 min
  • បទយកការណ៍ - អាហារដ្ឋាន Frank Coffee ផ្តល់ភាពជាគំរូក្នុងការប្រើប្រាស់ស្លឹកឈូក ជំនួសអោយប្លាស្ទិក
    មន្ទីរ​បរិស្ថាន​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី ​២០ កក្កដា ​ទើប​តែ​បាន​ផ្តល់​ប័ណ្ណ​សរសើរ​ដល់​ម្ចាស់​អាហារដ្ឋាន​ Frank Coffee ដែល​បាន​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​ ដូចជា​ ស្លឹក​ឈូក និង​ចាន​ធ្វើ​ពី​ស្រទប​ស្លា ​ដើម្បី​វេច​ខ្ចប់​អាហារ​របស់​ខ្លួន​ ជំនួស​អោយ​ការ​ប្រើប្រាស់​ចាន​ជ័រ ​ឬ​ស្នោ​។ បើ​តាម​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ​នេះ​គឺ​ជា​សកម្មភាព​ដ៏​ល្អ ​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ និង​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​និរន្តរភាព​។
    8 min
  • បទយកការណ៍ - លោក ថេង សាវឿន៖ជាអ្នកហូបបាយដែលផ្ដល់ដោយកសិករ លោកត្រូវតែធ្វើការជួយដល់កសិករ!
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ​នៅ​ថ្ងៃ​នេះ ​លោក​ អ៊ឹង ​ប៊ុនថន ​សូម​ណែ​នាំ​លោក​អ្នក​ស្តាប់​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត​របស់ លោក ថេង សាវឿន ។ លោក​គឺ​ជា​កូន​គ្រួសារ​ក្រីក្រ​ម្នាក់​នៅ​ជនបទ​ចម្ងាយ​ប្រមាណ​ ២៥​គីឡូ​ម៉ែត​ពី​ព្រំដែន​កម្ពុជា-វៀតណាម​។ ​ប៉ុន្តែ​យុវជន​ជា​កូន​កសិករ​រូប​នេះ​បាន​ខិត​ខំ​បន្ត​ការ​សិក្សា​រហូត​ដល់​ចប់​ថ្នាក់​មហា​វិទ្យាល័យ​តាម​រយៈ​អាហាររូបករណ៍។ បច្ចុប្បន្ន​បុរស​វ័យ​ឆ្នាំ​៣៦​រូប​នេះ​គឺ​ជា​ប្រធាន​សម្ព័ន្ធ ​សហគមន៍ កសិករ​កម្ពុជា។ ​ក្នុង​នាម​ជា​កូន​កសិករ​ម្នាក់​ លោក ថេង សាវឿន មាន​ទស្សនៈ​មួយ​ឃ្លា​ថា​«ជាអ្នកហូបបាយដែលផ្ដល់ដោយកសិករ លោកត្រូវតែធ្វើការជួយដល់កសិករ»។
    12 min
  • បទយកការណ៍ - កម្ពុជា៖ កុមារីនៅជនបទបោះបង់ចោលការសិក្សាដោយសារខ្វះមធ្យោបាយរៀនសូត្រក្នុងអំឡុងពេលវិបត្តិកូវីដ១៩
    កុមារី​មួយ​ចំនួន​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​កម្ពុជា បាន​សម្រេច​បោះបង់​ចោល​ការ​សិក្សា​អំឡុងពេល​កូវីដ១៩នេះ។ កត្តា​ជីវភាព និង​កង្វះ​មធ្យោបាយ​រៀន​តាម​អនឡាញ ជាមូល​ហេតុ​ជំរុញ​ឲ្យ​ពួកគេ​បោះ​បង់​ចោល​ការ​សិក្សា​ដោយងាយ​។ ក្នុង​ចំណោម​ក្មេង​ស្រី​ដែល​បោះ​ចោល​ការ​សិក្សា​នោះ​ក៏​មានកូន​មេភូមិ​ដែរ ។  ដាំ​បន្លែ​ធ្វើ​ចំការ មើល​គោ និង​ក្របី ជា​ការងារ​ប្រចាំ​ថ្ងៃ​របស់​ក្មេង​ស្រី បន្ទាប់ពី​សម្រេច​ចិត្ត​បោះចោល ការ​សិក្សា​អំឡុង​ពេល​កូវីដ​១៩​នេះ។
    11 min
  • បទយកការណ៍ - បញ្ហាកូវីដ៖បង្ខំឲ្យស្ត្រីរត់កង់បីធ្វើការច្រើនម៉ោង តែប្រាក់ចំណូលធ្លាក់ចុះ ខ្វះលទ្ធភាពសងបំណុល
    វិបត្តិកូវីដ១៩​នៅកម្ពុជា​កំពុង​តែ​ចាប់​បង្ខំ​ឲ្យ​ស្ត្រី​ដែល​ជាអ្នក​ប្រកប​មុខ​របរ​រត់​រឺម៉ក់​កង់​បី​ធ្វើ​ការងារ​ច្រើន​​ម៉ោង​ ជាង​មុន គឺ​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ពាក់​កណ្តាល​យប់ក៏​មាន​ នោះ​ក៏ព្រោះតែ​ពួកគេ​ខំ​រក​ប្រាក់​​ដើម្បី​សង​បំណុល​។ ​ជា​បំណុល​ដែល​ពួកគេ​ខ្ចី​មក​ដើម្បី​ទិញ​រឺម៉ក់​កង់​បី​ដឹកភ្ញៀវ​​ដែល​រំពឹងថា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​។​ តែ​ផ្ទុយ​មក​វិញ នៅ​ពេល​ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ ​ការ​សង​បំណុល​ ក៏​ត្រូវ​បាន​ពន្យា​ពេល​៣ខែ​។
    7 min
  • បទយកការណ៍ - «ការចូលរួមដាំដើមឈើ គឺជាការអភិរក្សប្រាសាទបុរាណ»
    ស្រប​ពេល​ដែល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត បាន​រងផល​ប៉ះពាល់​ដោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ ១៩ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ក្តោប​ក្តាប់ឱកាស​នេះ កែ​លម្អ ស្ថាបនា​បន្ថែម​នូវ​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន​នានា​ក្នុង​ក្រុង​។ ជាមួយគ្នា អាជ្ញាធរ​ថ្នាក់​ខេត្ត សហការជាមួយ​អាជ្ញាធរជាតិ​អប្សរា ក៏​បាន​រួម​គ្នា​បង្កើន​ការ​ដាំ​កូន​ឈើ​បន្ថែម នៅ​តំបន់​រមណីយដ្ឋាន​ និង​ក្បែរ​ប្រាសាទ​បុរាណ​ផង​ដែរ​។ ការ​ដាំ​កូន​ឈើ ដែល​បើ​តាម​អ្នក​ជំនាញ គឺ​មាន​ន័យ​ស្មើ​នឹង​ការ​ជួយ​អភិរក្ស​ប្រាសាទ​បុរាណ​ដូច​គ្នា​ដែរ​។
    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners