បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - កម្ពុជា៖ កុមារីនៅជនបទបោះបង់ចោលការសិក្សាដោយសារខ្វះមធ្យោបាយរៀនសូត្រក្នុងអំឡុងពេលវិបត្តិកូវីដ១៩
    កុមារី​មួយ​ចំនួន​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​កម្ពុជា បាន​សម្រេច​បោះបង់​ចោល​ការ​សិក្សា​អំឡុងពេល​កូវីដ១៩នេះ។ កត្តា​ជីវភាព និង​កង្វះ​មធ្យោបាយ​រៀន​តាម​អនឡាញ ជាមូល​ហេតុ​ជំរុញ​ឲ្យ​ពួកគេ​បោះ​បង់​ចោល​ការ​សិក្សា​ដោយងាយ​។ ក្នុង​ចំណោម​ក្មេង​ស្រី​ដែល​បោះ​ចោល​ការ​សិក្សា​នោះ​ក៏​មាន កូន​មេភូមិ​អន្លង់​ក្រមួន ស្ថិតនៅឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។  ដាំ​បន្លែ​ធ្វើ​ចំការ មើល​គោ និង​ក្របី ជា​ការងារ​ប្រចាំ​ថ្ងៃ​របស់​ក្មេង​ស្រី បន្ទាប់ពី​សម្រេច​ចិត្ត​បោះចោល ការ​សិក្សា​អំឡុង​ពេល​កូវីដ​១៩​នេះ។
    10 min
  • បទយកការណ៍ - ខេត្តព្រះវិហារផលិតអង្ករសរីរាង្គសម្រាប់នាំចេញបានច្រើនជាងគេ
    អង្ករ​ក្រអូប សរី​រាង្គ ​របស់​កម្ពុជា​ដែល​មាន​ឈ្មោះ​ល្បី​លើ​ទី​ផ្សារ​អន្តរ​ភាគ​ច្រើន​ដំាដុះ​នៅ​ខេត្ត​ព្រះ​វិហារ​។ ប្រជា​កសិករ​នៅ​ខេត្ត​ព្រះវិហារ​បាន​គ្នា​ដំា​ស្រូវ​សរីរាង្គ​តំាង​ពី​ឆ្នាំ​២០១៣​មក​ម្លេះ​ ស្រូវ​សរី​រាង្គ ដែល​មាន​ទីផ្សារ​ល្អ​បាន​លើក​កម្ពស់​ជីវភាព​ប្រជា​កសិករ​ឲ្យ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ជោគ​ជ័យ​របស់​កសិករ​ខេត្ត​ព្រះវិហារ​បាន​ជំរុញ​ឲ្យ​កសិករ​តំបន់​ផ្សេង​ទៀត​ធ្វើ​ការ​ដាំ​ដុះ​មិន​ប្រើ​ជីគីមី​ដែរ​។
    9 min
  • បទយកការណ៍ - លោក រី វុទ្ធី ឈប់ធ្វើការដែលមានប្រាក់ខែ៣ពាន់ដុល្លារ មកចិញ្ចឹមកង្កែបយ៉ាងកាកកប
    រៀន​ខាង​ព័ត៌មាន​វិទ្យា លោក រី វុទ្ធី បាន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជា​វិស្វករ​បច្ចេកទេស​មាន​ប្រាក់​ខែ​៣​ពាន់​ដុល្លារ​។ តែ​លោក​ឈប់​ធ្វើ​ការ​នោះ​ហើយ​មក​ចិញ្ចឹម​កង្កែប​វិញ ​យ៉ាង​កាក​កប រក​ចំណូល​ មិន​តិច​ជាង​ប្រាក់​ខែ​ធ្លាប់​ទទួល​នោះ​ឡើយ​។ ​កូវីដ១៩ ​ដែល​ធ្វើ​ឲ្យ​វិស័យ​ជា​ច្រើន​រង​ផល​ប៉ះពាល់​ តែ​បែ​ជា​ផ្តល់​ឱកាស​ដល់​ការ​ចិញ្ចឹម​កង្កែប​វិញ ​ស្រប​ពេល​ដែល​កម្ពុជា ​កំពុង​លើក​កម្ពស់​វិស័យ​វិរីវប្បកម្ម​៕​
    8 min
  • បទយកការណ៍ - បណ្ណាល័យចល័ត (Mobile Library) ត្រៀមខ្លួនបើកដំណើរការឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩
    បន្ទាប់​ពី​បាន​ផ្អាក​សកម្មភាព​អស់​រយៈពេល​ជា​ច្រើន​ខែ ​បណ្ណាល័យ​ចល័ត (Mobile Library) ​របស់​នាយកដ្ឋាន​សៀវភៅ​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​គ្រោង​នឹង​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ ​ថ្មីៗនេះ​ នាយកដ្ឋាន​សៀវភៅ​និង​ការ​អាន​នៃ​ក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ជា​ថ្មី​ ដើម្បី​នាំ​យក​សៀវភៅ​រាប់​សិប​ក្បាល​ ចែក​ជូន​ទៅ​ដល់​អ្នក​អាន​នៅ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។​
    8 min
  • បទយកការណ៍ - ប្រឈមកូវីដ១៩ កុមារនិងអាណាព្យាបាលក្រីក្រថា ការផ្ដល់ជូនស្បៀងមួយពេល សម្រាលបន្ទុកបានមួយគ្រា
    ធ្លាប់​តែ​អ៊ូអរ​ប្រែ​ជា​ស្ងាត់ ​នោះ​គឺ​អង្គការ​ផ្ទះ​បាយ​កុមារ។ ​ស្ងាត់​ដោយ​សារ​កូវីដ​១៩ ​បង្ខំ​ឲ្យ​អង្គការ​ផ្ទះ​បាយ​កុមារ​ផ្អាក​ផ្ដល់​អាហារ​ជូន​កុមារ​ជា​បណ្ដោះ​អាសន្ន អស់​រយៈ​ពេល​​ជិត​៥​ខែ​មក​ហើយ​។ ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ជំនួស​ឲ្យ​ការ​ផ្ដល់​បាយ​នៅ​ក្នុង​បរិវេណ​អង្គការ​ផ្ទះ​បាយ​កុមារ បុគ្គលិក​នៃ​អង្គការ​នេះ​បាន​នាំ​គ្នា​ដឹក​ស្បៀង​ទៅ​ផ្ដល់​ឲ្យ​កុមារ​ដល់​កន្លែង​រស់​នៅ​របស់​ពួក​គេ​ផ្ទាល់។ នៅ​ក្នុង​ពេល​នៃ​វិបត្តិ​កូវីដ​១៩​នេះ ទាំង​កុមារ ​និង​អាណាព្យាបាល​និយាយ​ដូចគ្នា​ថា អាហារ​មួយ​ពេល​ពី​អង្គការ​ផ្ទះ​បាយ​កុមារ អាច​ជួយ​សម្រាល​បន្ទុក​គ្រួសារ​បាន​មួយ​គ្រា។
    6 min
  • បទយកការណ៍ - កូវីដ១៩ ធ្វើ​ឲ្យ​បំណុល​ពលរដ្ឋ​ក្រីក្រ​កាន់​តែកើន​ឡើង
    បញ្ហា​កូវីដ​១៩ បាន​ប្រែ​ក្លាយ​ស្ត្រី​ម្នាក់​ឲ្យ​ធ្វើ​ការ​លើស​មុន ដោយ​ត្រូវ​លាត់​ដៃ​អាវ​ដាំ​ស្មៅ​លក់​ ដើម្បី​យក​លុយ​ទៅ​ទិញ​អង្ករ បន្លែ ត្រី សាច់ ដើម្បី​បំពេញ​តម្រូវ​ការ​ក្រពះ។ តែ​យ៉ាង​ការងារ​របស់​គាត់​នេះ បាន​ត្រឹម​បំពេញ​តម្រូវ​ការ​ក្រពះ តែ​មិន​អាច​ដោះ​បំណុល​ដែល​មាន​នៅ​ធនាគារ​បាន​ទេ។ ក្នុង​ស្ថានភាព​ដ៏​លំបាក​ដោយ​សារ​វិបត្តិ​កូវីដ​១៩ ស្ត្រី​រូប​នេះ ថែម​ទាំង​គិត​ចង់​លក់​ដី​និង​ផ្ទះរបស់​ខ្លួន​​ដើម្បី​ដោះ​បំណុល​ធនាគារ​ឲ្យ​រួច​ស្រេច ប៉ុន្តែ​មិន​ដាច់​ចិត្ត​ដោយ​សារ​គ្មាន​កន្លែង​ផ្សេង​សម្រាប់​រស់​នៅ​ក្រៅ​តែ​ពី​ផ្ទះ​មួយ​ខ្នង​ដែល​មាន​សព្វ​ថ្ងៃ​។
    8 min
  • បទយកការណ៍ - លោកឧកញ៉ា សុង សារ៉ន៖ យុវជនត្រូវតែហ៊ាននិងរៀនសូត្រពីគ្រប់មនុស្សនៅជុំវិញខ្លួន
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ ​របស់​វិទ្យុ​បារំាង​អន្តរជាតិ ​នៅ​ថ្ងៃ​នេះ ​អ៊ឹម ​ណាវិន ​សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​ លោក​ឧកញ៉ា​ សុង សារ៉ន  ​ប្រធាន​ក្រុមហ៊ុន​ Amru Rice ​និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។
    12 min
  • បទយកការណ៍ - ខួប៤ឆ្នាំ៖ព្រះសង្ឃនិងយុវជនដើរដង្ហែរក្បួន ដើម្បីរំលឹកពីស្នាដៃនិងការចងចាំចំពោះលោក កែម ឡី
    ពីរ​មុន​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី  ​អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា​នោះ ​នៅ​ថ្ងៃ​ទី​ ០៨​ កក្កដា​ នេះ​ យុវជន​ និង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ បាន​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​មុខ​ហាង​ស្តា​ម៉ាត​ នៃ​ស្ថា​នីយ៍​ប្រេង​ឥន្ទនៈ​កាល់តិច​ស្តុប​បូកគោ ​ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​។ ​យ៉ាង​ណា​ក្តី​ ការ​គោរព​វិញ្ញាណ​ក្ខន្ធ​នេះ ​គឺ​មុន​ពេល​យុវជន​ និង​ព្រះ​សង្ឃ​ទាំង​នោះ ​ចាប់​ផ្តើម​ដើរ​ហែ​ក្បួន​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​ កែម ឡី ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ។ ​បើ​តាម​យុវជន​ ពួក​គេ​នៅ​តែ​ចង​ចាំ​ចំពោះ​ស្នាដៃ​និង​វីរ​ភាព​របស់​លោក​បណ្ឌិត​ កែម ឡី​ ជានិច្ច។​
    8 min
  • បទយកការណ៍ - យុវជនខ្មែរនៅតែចងចាំបណ្តាំលោកបណ្ឌិត កែម ឡី ក្រោយឃាតកម្ម៤ឆ្នាំ
    នៅមុនខួប៤ឆ្នាំ​នៃឃាតកម្ម លោក កែម ឡី មកដល់នៅថ្ងៃទី១០​កក្កដាខាងមុខ អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​មួយ​កំពុង​ធ្វើ​យុទ្ធនាការ​«ចងចាំ លោក​បណ្ឌិត កែម ឡី»​។ ​ជាយុទ្ធនាការ​តាម​រយៈ​ហ្វេសប៊ុក​ចាប់​ផ្តើម​ពីថ្ងៃទី១​រហូតដល់​ថ្ងៃ១០​កក្កដា​ ជាថ្ងៃខួបគំរប់៤ឆ្នាំនៃមរណភាព​របស់អ្នក​វិភាគសង្គម​ល្បី​ឈ្មោះ​រូបនេះ។ ​តាមរយៈ​បទយកការណ៍​របស់ អ៊ឹង ប៊ុនថន ថ្ងៃនេះ គឺយុវជនជាច្រើន​នៅតែ​ចងចាំ​ពាក្យពេជន៍ ឬអនុសាសន៍​របស់​លោក ​បណ្ឌិត កែម ឡី ដែលបាន​វិភាគកន្លងមក​។
    8 min
  • បទយកការណ៍ - កូវីដ១៩៖ សិស្ស​ត្រូវ​ប្រឡង​ជំរុញ​ក្រសួង​បើក​សាលា ខណៈ​សិស្ស​ឆ្លង​ផុត​ការ​ប្រឡង​ស្នើ​ពន្យា​ពេល
    ក្រសួង​អប់រំ​យុវជន​និង​កីឡា គ្រោង​នឹង​បើក​ដំណើរ​ការ​សាលារៀន​ទាំង​អស់​ឡើង​វិញ​ជា ៣​ដំណាក់កាល​នា​ពេល​ខាង​មុខ។ ដោយឡែក តា​មរយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ សិស្សត្រៀម​ប្រឡង​សញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប) និង​ត្រៀម​ប្រឡង​សញ្ញាបត្រ​បឋម​ភូមិ(ឌីប្លូម)ជំរុញ​ក្រសួង​អប់រំ​បើក​សាលា​ឲ្យ​បាន​ឆាប់។ រីឯ​សិស្ស​ឆ្លង​ផុត​ដំណាក់​កាល​ប្រឡង និង​ត្រៀម​ប្រឡង​នៅឆ្នាំ​ក្រោយ ឬឆ្នាំ​បន្ត​បន្ទាប់ ស្នើ​ទៅ​ក្រសួង​អប់រំ ពន្យា​ពេល​ចូល​រៀន​រហូត​ដល់​ចុង​ឆ្នាំ។
    សូមជម្រាបជូន​ថា ក្រសួង​អប់រំ​បាន​លើក​ពេល​រួច​ហើយ តាំង​ពី​ខែ​មេសា ដោយ​មិន​កំណត់​ពេល​ជុំវិញ​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ និង​ប្រឡងសញ្ញាបត្រ​បឋមភូមិ ដែល​តាម​គម្រោង​ដំណើរ​ការ​ប្រឡង​ទាំង​ពីរនឹង​ចាប់​ផ្ដើម​នៅ​ខែ​សីហា​ខាង​មុខ​នេះ។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners