បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - សកម្មភាពជួយគ្នាក្នុងអំឡុងពេលកូវីដ១៩នេះ គឺមានច្រើនឡើង
    នៅពេលមានវិបត្តិកូវីដ១៩នេះ គេសង្កេតឃើញសកម្មភាពមនុស្សធម៌ជាក្រុម ជាឯកជនរបស់ពលរដ្ឋកម្ពុជា ជួយដល់អ្នកលំបាក មានច្រើន។ ពលរដ្ឋខ្លះបានយកអង្ករ១០គីឡូ ២០គីឡូ ថវិកាមួយម៉ឺន ពីរម៉ឺនរៀល ចែកជូនដល់អ្នករើសអេតចាយ អ្នកធាក់ស៊ីក្លូ ចាស់ជរាគ្មានទីពឹងតាមទីសាធារណៈ ជាដើម ។ លោក ប៊ូ សារឿន ដែលជាអតីតអ្នកកា​សែតម្នាក់ មន្រ្តីរាជការនៅក្រសួងការបទេស ជាដើមនោះ សុទ្ធសឹងជាអ្នកសកម្ម ក្នុងសកម្មភាពមនុស្សធម៌ ពេលមានវិបត្តិកូវីដ១៩នេះ។
    10 min
  • បទយកការណ៍ - អ្នកស្រី លឹម សុភាព កសិករគំរូទទួលបានប្រាក់១០ទៅ២០ម៉ឺនរៀលក្នុង១ថ្ងៃ ពីបន្លែទំពាំងបារំាង
    អ្នកស្រីលឹម សុភាព ជាកសិករដំាបន្លែទំពាំងបារំាងម្នាក់នៅខេត្តប៉ៃលិន គាត់កំពុងកាក់កបនៅក្នុងការដំាដុះបន្លែខាងលើនេះ ខណៈដែលកសិករជាច្រើនមិនចង់ដំាបន្លែ។ បន្លែលក់ទីផ្សារកម្ពុជាសព្វថ្ងៃបាននាំចូលពីប្រទេសជិតខាង។ ជាប់ឈ្មោះជាកសិករគំរូបផង អ្នកស្រី សុភាពដែលរស់នៅ ជាប់ព្រំដែនថៃ បានដាំបន្លែទំពាំងបារំាងលើដីតិចតួចប៉ុណ្ណោះ តែគាត់អាចរកចំណូលបានពី១០ទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ។
    8 min
  • បទយកការណ៍ - ស្ត្រីបម្រើសេវាកំសាន្តដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច សុំរដ្ឋាភិបាលឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែ
    នៅ​កម្ពុជា​ស្ត្រី​ដែល​ធ្វើការ​ក្នុង​វិស័យ​សេវា​កំសាន្ត​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ប្រហែល​៨ម៉ឺន​នាក់​រាប់​ទាំង​ភោជនីយ​ដ្ឋាន ខារ៉ា​អូខេ ក្លឹប និង​កន្លែង​ម៉ាស្សា​។ បច្ចុប្បន្ន​នេះ ពួក​គេ​ភាគ​ច្រើន​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ខណៈ​កន្លែង​កំសាន្ត​ទាំង​នោះ​នៅ​បន្ត​បិទទ្វារ​ដោយសារ​ជំងឺកូវីដ១៩។ កាលពីថ្ងៃទី២៦​ខែឧសភា អង្គការ​ដែល​ធ្វើ​ការ​ងារ​ជួយ​ដល់​ស្រ្តី​ក្នុង​វិស័យ​នេះ បាន​ដាក់​ញត្តិ​មួយ​ទៅ​ក្រសួង​ការងារ​ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​៤០ដុល្លារ​ក្នុង​ខែ។
    9 min
  • បទយកការណ៍ - ឳពុក-ម្ដាយ មួយចំនួនជំរុញឲ្យក្រសួងអប់រំបើកសាលា ខណៈការរៀនតាមអនឡាញកំពុងក្លាយជាបន្ទុក
    រៀនតាមអនឡាញជាមធ្យោបាយថ្មីក្នុងសម័យកាលកូវីដ១៩។ នៅកម្ពុជាបន្ទាប់ពីកូវីដ១៩ ធូរស្រាលបន្តិចសាលារៀនខ្លះបានតម្រូវឲ្យសិស្សមកយកមេរៀនពីគ្រូក្នុងមួយសប្ដាហ៍ម្ដង។ ជាក់ស្ដែងសាលាបឋមសិក្សាព្រះនរោត្តមនៅថ្ងៃចន្ទនេះ ឳពុកម្ដាយបាននាំកូនមកយកមេរៀនពីគ្រូ។ ឆ្លៀតពេលនោះឳពុកម្ដាយមួយចំនួនលើកឡើងថា រៀនតាមអនឡាញបានក្លាយជាបន្ទុកសម្រាប់ពួកគាត់ដោយត្រូវដកឃ្លាពីវេលារកស៊ី និងធ្វើការមកបង្រៀនកូន។ ដើម្បីដោះស្រាយបន្ទុកនេះ លទ្ធភាពនៃការបើកសាលា បានក្លាយជាការស្នើសុំរបស់ឳពុកម្ដាយ និងសិស្សសាលានៅពេលនេះ។
    9 min
  • បទយកការណ៍ - អ្នកជំនាញ៖ កូវីដ១៩ ក៏ធ្វើឲ្យប៉ះទង្គិច​ដល់​ផ្លូវចិត្ត​របស់​មនុស្ស​ធ្ងន់ធ្ងរ​ដែរ​
    ជំងឺកូវីដ១៩ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ ឬ​អាយុជីវិត​របស់​មនុស្ស​នោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ក​ឲ្យ​មនុស្សមាន​ជំងឺ​ផ្លូវ​ចិត្ត​ដ៏ធ្ងន់ធ្ងរ​មួយ​ដែរ។ ឆ្លើយ​តប​ទៅ​នឹង​ផលប៉ះ​ពាល់​នេះ​ អង្គការ​ចិត្ត​សង្គម​និង​អន្តរវប្បធម៌​កម្ពុជា  TPO បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​មួយ​ដោយ​ផ្តល់​ប្រឹក្សា​យោបល់​គាំទ្រ​ផ្លូវចិត្ត ​តាម​រយៈការ​ផ្ញើសារ ឬ​ទូរស័ព្ទ​ទៅកាន់​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ផ្លូវចិត្ត។ លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា  ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត​និង​ជា​នាយក​ប្រតិបត្តិអង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌​កម្ពុជា បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​បើក​កម្ម​វិធី​នេះ​មក មាន​អ្នក​សុំ​ប្រឹក្សាយោបល់​គាំទ្រ​ផ្លូវ​ចិត្ត​ប្រមាណ​ជា​៣០០នាក់​រួច​មក​ហើយ។
    9 min
  • បទយកការណ៍ - លោកឧកញ៉ា តែ តាំងប៉៖ បើក្រឲ្យចូលផ្សារ
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារំាងអន្តរជាតិថ្ងៃនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នកឲ្យបានស្គាល់ពីដំណើរជីវិតរបស់ លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធសមាគម​ សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាពាណិជ្ជករល្បីឈ្មោះម្នាក់នៅកម្ពុជា។
    12 min
  • បទយកការណ៍ - កូវីដ១៩៖ ជំនួបលើកទី១រវាងអ្នកសារព័ត៌មាន និងអ្នកជំនាញរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
    ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូវីដ១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី២៧​ មករា​ ២០២០​ ដែល​កើត​ឡើង​លើ​បុរស​ជន​ជាតិ​ចិន​ម្នាក់​។ ចាប់​តាំង​ពី​ពេល​នោះ​មក ករណី​កូវីដ​១៩ ចាប់​ផ្តើម​កើន​ឡើង រហូត​ដល់​មាន​អ្នក​ឆ្លង​សរុប​ចំនួន​១២៥​នាក់​ ប៉ុន្តែ​បច្ចុប្បន្ន​មាន​តែ​២នាក់​ប៉ុណ្ណោះ បន្ត​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ហើយ​មាន​អ្នក​ជា​សះ​ស្បើយ​សរុប​មាន​ចំនួន​១២៣​នាក់​។ ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​វិភាគ​រក​វីរុស ដែល​មាន​ស្តង់​ដារ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។  ក្នុង​ជំនួប​លើក​ទី១​រវាង​អ្នក​សារ​ព័ត៌មាន និង​អ្នក​ជំនាញ​របស់​វិទ្យា​ស្ថាន​នេះ អ្នក​ជំនាញ​បាន​លើក​ឡើង​ពី​សកម្មភាព​របស់​ប៉ាស្ទ័រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​។
    8 min
  • បទយកការណ៍ - លោកសាស្រ្តាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន៖ កត្តាដែលធ្វើលោកមានថ្ងៃនេះ គឺ ជំនឿចិត្តលើខ្លួនឯង
    នៅក្នុងនាទីជីវិតជោគជ័យ របស់យើងនៅរាត្រីនេះ ប៉ុន សោភ័ណ សូមណែនាំលោកអ្នកស្តាប់មកស្គាល់ពីដំណើរជីវិតរបស់ លោកសាស្រ្តាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម។ លោកគ្រូ ង៉ោ ប៊ុនថាន និយាយថា កត្តាដែលធ្វើឲ្យលោកមានថ្ងៃនេះ គឺជំនឿចិត្តលើខ្លួនឯង។ ត្រូវជឿជាក់លើសម្ថតភាពដែលខ្លួនមាន ប្រមូលឱ្យបានគ្រប់ជ្រុងជ្រោយ រួចធ្វើការសម្រេចចិត្តដោយក្តីជឿជាក់។
    14 min
  • បទយកការណ៍ - កូវីដ១៩៖ សារមន្ទីរនៅកម្ពុជាត្រូវបានបើកដំណើរការឡើងវិញតែមិនសូវមានភ្ញៀវទៅទស្សនាដូចមុន
    សារមន្ទីរនៅកម្ពុជា​ត្រូវបាន​បើក​ដំណើរការឡើងវិញ​កាលពី​ថ្ងៃទី១មិថុនា បន្ទាប់ពីបាន​បិទ​ទ្វារជាង២ខែ ពោល​តាំងពីពាក់កណ្តាលខែមីនា នៅគ្រាដែលជំងឺកូវីដ១៩​កំពុង​ផ្ទុះឡើងខ្លាំងនៅកម្ពុជា។ តាម​រយៈ​ការ​ចុះ​ទៅ​សង្កេត​ផ្ទាល់​និងការជួបសម្ភាសមន្ត្រី​រដ្ឋបាល​​នៅសារមន្ទីរជាតិ​ នៅទីក្រុង​ភ្នំពេញ នៅថ្ងៃទី៣មិថុនា គឺ៣ថ្ងៃនៃការ​បើ​ក​ដំណើរ​ការ​ឡើងវិញ​ សារមន្ទីរជាតិនេះ គឺមិនសូវមាន​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​ទស្សនាច្រើន​ដូចពេលមុននោះទេ។ ការមិនសូវមានភ្ញៀវទេសចរណ៍នេះ បានធ្វើឲ្យ​ប៉ះពាល់​ដល់​ចំណូលប្រចាំ​ថ្ងៃ​របស់​អ្នកប្រកបមុខ​របរ​រត់​រឺម៉កកង់៣ខ្មែរ ដែលឈរជើងនៅក្បែ​រ​​សារមន្ទីរជាតិផងដែរ។
    9 min
  • បទយកការណ៍ - ពលរដ្ឋលក់ដូរលើចិញ្ចើមផ្លូវ៖ កូវីដ១៩វាយប្រហារឆ្នាំងបាយអ្នកក្រ
    ដ្បិតថា កូវីដ១៩ស្ងាត់បន្តិចមែន តែបញ្ហាចំណូលនៅមិនទាន់មានភាពល្អប្រសើរឡើយចំពោះពលរដ្ឋភាគច្រើន។ តាមរយៈក្បាលមេក្រូវិទ្យុបារាំងអន្តរជាតិនៅថ្ងៃចន្ទនេះ ពលរដ្ឋលក់ដូរតូចតាចលើដងផ្លូវ លើកឡើងដូចគ្នាថា ប្រឈមនឹងកូវីដ១៩ គឺវិបត្តិបំណុលធនាគារ និងថ្លៃបន្ទប់ជួល។ នេះជាបញ្ហាមួយដែលរដ្ឋាភិបាលធ្លាប់អំពាវនាវដល់ធនាគារ និងម្ចាស់ផ្ទះជួលអនុគ្រោះតាមលទ្ធភាពជាក់ស្ដែង។ ហើយបើតាមពលរដ្ឋបំណុលធនគារ និងថ្លៃបន្ទប់ជួលជារឿងប្រឈមមួយហើយ តែបញ្ហាធំជាងនេះ កូវីដ១៩ វាយប្រហារឆ្នាំបាយអ្នកក្រដូចពួកគាត់ទៀតផង។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners