បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - នៅបារាំង បុណ្យរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ត្រូវអាក់ខាន ដោយសារ​កូវីដ១៩
    ១៧​មេសា ២០២០។ នៅថ្ងៃ​នេះ ខែ​នេះ កាលពី​៤៥មុន គឺ​ជា​ថ្ងៃ​ដែល​កងទ័ព​ខ្មែរក្រហម​បាន​វាយចូលកាន់កាប់ និង​ជំលៀស​ប្រជាជន​ពីទីក្រុង​ភ្នំពេញ។ នៅប្រទេស​បារាំង នៅពេល ពិធី​បុណ្យរំលឹកខួប​នៃ​ការចូលកាន់កាប់​របស់​ពួកខ្មែរក្រហម នៅប្រទេស​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ជារៀងរាល់ឆ្នាំ ដោយ​សមាគម ខ្មែរ ឈ្មោះ បូជវិមាន នៅឆ្នាំ នេះ ដោយសារ​កូវីដ​១៩ ត្រូវ​បាន​អាក់ខាន​ទៅវិញ។ លោក​អូ ចល​ដែល​ជា​ប្រធាន​របស់​សមាគម បូជវិមាន​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​ជាទូទៅ អុជធូប ស្មឹងស្មាធ នៅតាម​ផ្ទះ នៅ​ថ្ងៃ​​រំលឹកខួប​៤៥​ឆ្នាំនៃ​ការចូលកាន់កាប់​ទីក្រុង​ភ្នំពេញ​របស់​ពួកខ្មែរក្រហម។
    9 min
  • បទយកការណ៍ - កូវីដ១៩៖ អាជីវកម្ម និងអ្នកធ្វើការមួយចំនួនផ្តើមត្អូញត្អែរពីផលប៉ះពាល់ខាងសេដ្ឋកិច្ច
    អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ម្ចាស់​សណ្ឋា​គារ ភោជនីយ​ដ្ឋាន អ្នក​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​ទេស​ចរណ៍ បាន​ត្អូញ​ត្អែរ​ពី​ផល​ប៉ះ​ពាល់​លើ​សេដ្ឋ​កិច្ច​ដោយ​សារ​កូវីដ​១៩​។ កូវីដ​១៩ បាន​ធ្វើ​ការ​ឲ្យ​អាជីវ​កម្ម​បិទ​ទ្វារ បុគ្គ​លិក​បាត់​បង់​ការងារ។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​បើ​បញ្ហា​នេះ​អូស​បន្លាយ​ពេល​យូរ​ជីវ​ភាព​ពួក​គាត់​នឹង​កាន់​តែ​យ៉ាប់​។ យ៉ាប់ គឺ​គ្មាន​ប្រាក់​ចំណាយ​ប្រចំា​ថ្ងៃ គ្មាន​ប្រាក់​បង់​ថ្លៃ​រំលោះ​ផ្ទះ​ជា​ដើម​។
    10 min
  • បទយកការណ៍ - កូវីដ១៩ ក៏បានធ្វើឲ្យថ្នាំពេទ្យឡើងថ្លៃដែរ
    មិន​ខុស​ពី​ទំនិញ​ជា​ច្រើន​ដែល​បាន​ឡើង​ថ្លៃ​នៅ​ពេល​ពលរដ្ឋ​ផ្អើល​ទិញ ដោយ​សារ​កូវីដ​១៩​នោះ ថ្នាំ​ពេទ្យ​ប្រភេទ​ខ្លះ​ក៏​បាន​ឡើង​ថ្លៃ​ដែរ ពិសេស​ប្រភេទ​ថ្នាំ​នាំ​ចូល​ពី​បរទេស​។ កម្ពុជា​មាន​សហ​គ្រាស​ផលិត​ឱសថ​ជាង​១០​ដែរ តែ​ថ្នាំ​ពេទ្យ​លក់​នៅ​ទីផ្សារ​ខ្មែរ​ជាង​៨០% គឺ​ជា​ថ្នាំ​នាំ​ចូល​។ PPM ជា​សហ​គ្រាស​ផលិត​ឱសថ​ធំ​មួយ​របស់​កម្ពុជា ដែល​បាន​ផលិត​ថ្នាំ​នាំ​ចេញ​ទៅ​លក់​ក្រៅ​ប្រទេស​ផង​។ សហ​គ្រាស​ផលិត​ឱសថ​មួយ​នេះ​មាន​គោល​ការណ៍​មិន​ដំឡើង​ថ្លៃ​ថ្នាំ​នៅ​ពេល​ពិភព​លោក​កំពុង​ជួប​បញ្ហា​កូរ៉ណាវីរុស​នេះ​ទេ​។
    9 min
  • បទយកការណ៍ - យុវជនជនជាតិភាគតិចសម័យនេះ រៀនពេទ្យ រៀនច្បាប់ រៀនពាណិជ្ជកម្ម មិនសូវពឹងលើធនធានធម្មជាតិ ដូចចាស់ៗជំនាន់មុនទេ
    វត្តមាន​កូន​ចៅ​ជនជាតិ​ដើម​ភាគតិច​ច្រើន​ឡើង​ៗ បាន​រៀន​ដល់​មហាវិទ្យាល័យ​នា​សម័យ​នេះ។ ពួក​គាត់​ខ្លះ​បាន​រៀន​ពេទ្យ ខ្លះ​រៀន​ច្បាប់ និង​ខ្លះ​ទៀត​រៀន​ខាង​ពាណិជ្ជកម្ម។ ​សម័យ​នេះ​កូន​ចៅ​ជនជាតិ​ដើម​ភាគ​តិច ខ្លះ​គិត​ថា​ពួកគេ​មិន​អាច​ពឹង​លើ​ព្រៃឈើ​ទៀត​ទេ។ មាន​តែ​ចំ​ណេះ​ដឹងទេ ទើប​អាចជួយ​ពួកគាត់រស់​បាន​ស្រួល​ក្នុង​សម័យ​សកលភាវូប​នីយកម្ម​នេះ​។ កញ្ញា​សំអាត សុខៃ ជា​ឧទាហរណ៍​មួយ គាត់​បាន​តស៊ូ​រៀន​ច្បាប់​។
    8 min
  • បទយកការណ៍ - មន្រ្តីរាជការមួយក្រុមធ្វើសកម្មភាពមនុស្សធម៌ជួយពលរដ្ឋរងគ្រោះខ្លំាងពីកូវីដ១៩
    ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​សកម្មភាព​រក​ប្រាក់​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ​មួយ​ចំនួន​ជួប​ការ​លំបាក​។ ពលរដ្ឋ​ដែល​ជា​អ្នក​រើស​អេត​ចាយ ចាស់​ជរា​គ្មាន​ទីពឹង អ្នក​ធាក់​ស៊ីក្លូ ទំនង​បាន​កំពុង​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ជំងឺ​កូវីដ​១៩​មុន​គេ​។ ដើម្បី​ជួយ​សង្គម​នៅ​ពេល​លំបាក​នេះ មន្រ្តី​រាជ​ការ​មួយ​ក្រុម​នៃ​ក្រសួង​ការ​បរទេស បាន​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ រៃ​អង្គាស​ប្រាក់ យក​ទៅ​ទិញ​ស្បៀង​ចែក​ជូន​ពល​រដ្ឋ​ងាយ​រង​គ្រោះ​ទំាង​នោះ​។
    8 min
  • បទយកការណ៍ - បង្គន់អនាម័យកាន់តែសំខាន់នៅពេលមានវត្តមានកូរ៉ូណានេះ
    ក្រសួង​អភិវឌ្ឍន៍​ជន​បទ​និង​ដៃ​គូ​ផ្សេងៗ បាន​កំពុង​ជំរុញ​ពលរដ្ឋ​នៅ​ជនបទ​ប្រើ​ប្រាស់​បង្គន់​អនា​ម័យ​គ្រប់​ក្រុម​គ្រួសារ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។ បង្គន់​អនាម័យ​កាន់​តែ​សំខាន់​នៅ​ពេល​មាន​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​កូរ៉ូណា​នេះ​។ មាន​បង្គន់​ប្រើ​ប្រាស់​ហើយ កុំភ្លេច​ឧស្សាហ៍​លាង​ដៃ​ឲ្យ​ញឹក​ញាប់​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​។ ​នៅឃុំ​រស្មី​សាមគ្គី ខេត្ត​កំពង់ស្ពឺ អាជ្ញាធរ​និង​ដៃ​គូ​អភិវឌ្ឍន៍​កំពុង​ជំរុញ​ការ​សាង​សង់​បង្គន់​អនាម័យ​។
    9 min
  • បទយកការណ៍ - កម្មករសំណង់ជាច្រើននៅតែបន្តការងារតាមការដ្ឋានសាងសង់
    ការ​ដា្ឋន​សំណង់​និង​ការិយា​ល័យ​លក់​ផ្ទះ ជាទូទៅ​នៅ​តែ​បើក​ដំណើរ​ការ ទោះ​បី​វិស័យ​សំណង់​មាន​ការ​ព្យាករណ៍​ទុក​ថា​អាច​នឹង​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ពី​កូវីដ១៩​នេះ​ក្តី​។ ការ​ដ្ឋាន​នៅ​បើក មាន​ន័យ​ថា​កម្មករ​នៅ​តែ​មាន​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​។ កម្មករ​បាន​ឲ្យ​ដឹង​ថា​តាម​ការ​ដ្ឋាន​សំណង់​ក៏​មាន ការ​ផ្សព្វ​ផ្សាយ​ដល់​កម្មករ​ឲ្យ​ចេះ​ពី​វិធាន​ការ​ការពារ កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ​១៩​នេះ​ដែរ​។
    8 min
  • បទយកការណ៍ - លោកឧកញ៉ា គួច ម៉េងលី៖ «ទិញរបស់ដែលត្រូវការ កុំទិញអ្វីដែលចង់»
    នៅ​ក្នុង​កម្មវិធី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារំាង​អន្តរជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក អ្នក​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត របស់​លោក​ឧកញ៉ា គួច ម៉េងលី ដែល​ជា​នាយក​សាលារៀន​អន្តរ​ទ្វីប​អាមេរិកំាង។ លោក គួច ម៉េងលី ជា​បុគ្គល​ម្នាក់ ដែល​គេ​មើល​ឃើញ​ថា​ជោគ​ជ័យ​នៅ​ក្នុង​មុខ​ជំនួញ បានណែនាំដល់យុវជឲ្យចេះសន្សំហើយវិនិយោគ។
    11 min
  • បទយកការណ៍ - កូវីដ១៩ធ្វើឲ្យហាងអាហារ ហាងកាហ្វេស្ងាត់
    អាជីវកម្ម​លក់​អាហារ​និង​កាហ្វេ​ហាក់​កំពុង​ទទួល​រង​ផល​ប៉ះពាល់ ពី​កូវីដ១៩ ដោយ​សារ​ពលរដ្ឋ​មួយ​ចំនួន​មិន​ហ៊ាន​អង្គុយ​ទទួល​ទាន​អាហារ​ក្នុង​ហាង​។ អ្នក​លក់​ខ្លះ​ថា​ហាង​ខ្លួន​បាត់​ភ្ញៀវ​ច្រើន ខ្លះ​ថា​តិច ចំណែក​អ្នក​លក់​ផ្សេង​ទៀត​ថា​បរិមាណ​លក់​មិន​ធ្លាក់​ចុះ​ទេ ពី​ព្រោះ​គេ​ទិញ​យក​ទៅ​ទទួល​ទាន​នៅ​ផ្ទះ តែ​ជា​រួម​គេ​ឃើញ​ក្រុង​ភ្នំពេញ​រាង​ស្ងាត់​បន្តិច ដោយ​សារ​តែ​កូវីដ១៩​នេះ។
    9 min
  • បទយកការណ៍ - បើកូវីដ១៩អូសបន្លាយយូរ ការងារជាច្រើននឹងប៉ះពាល់ដោយសារធ្វើការតាម online ជារឿងថ្មី
    ក្រសួង ស្ថាប័ន ទំាង​រដ្ឋ​និង​ឯក​ជន ព្រម​ទំាង​អង្គ​ការ ជា​ច្រើន​បាន​ដាក់​ឲ្យ​ស្ថាប័ន​ខ្លួន​ធ្វើ​ការ​តាម online ដើម្បី​កាត់​បន្ថយ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​។ អ្នក​ឃ្លាំ​មើល​ថា​ការ​ធ្វើ​ការ​និង​រៀន​តាម onlineនេះ មិន​សូវ​បាន​ផល​ទេ ដោយ​សារ​មធ្យោ​បាយ​ធ្វើ​ការ​និង​រៀន​នេះ ជា​រឿង​ថ្មី​នៅ​កម្ពុជា​។ មធ្យោ​បាយ​ធ្វើ​ការ​និង​រៀន​តាម​អ៊ិន​ធឺណែត​នេះ កម្ពុជា​នៅ​ខ្វះ​ទំាង​ទម្លាប់​ធ្វើ​ការ ខ្វះ​ទំាង​សម្ភារៈ​ប្រតិ​បត្តិ​ការ​។ បើ​កូវីដ​១៩​អូស​បន្លាយ​យូរ​ការ​ងារ​ច្រើន​នឹង​ប៉ះ​ពាល់។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners