បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោកឧកញ៉ា សុង សារ៉ន៖ យុវជនត្រូវតែហ៊ាននិងរៀនសូត្រពីគ្រប់មនុស្សនៅជុំវិញខ្លួន
    នៅក្នុងនាទីជីវិតជោគជ័យ របស់វិទ្យុបារំាងអន្តរជាតិ នៅថ្ងៃនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នកឲ្យបានស្គាល់ពីដំណើរជីវិត លោកឧកញ៉ា សុង សារ៉ន  ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
    12 min
  • បទយកការណ៍ - កូវីដ១៩ធ្វើឲ្យកម្មករសិប្បកម្មតូចមួយនៅជាយក្រុងភ្នំពេញបាត់បង់ការងារទំាងអស់
    មាន​ការ​លើក​ឡើង​ថា ពលរដ្ឋ​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដោយ​សារ​កូវីដ​១៩ ដែល​ជា​បញ្ហា​សកល។ អ្នក​ខ្លះ​បាត់​បង់​ការងារ​ទំាង​ស្រុង អ្នក​ខ្លះ​លក់​ដូរ​មិន​ដាច់ អ្នក​ខ្លះ​ត្រូវ​ធ្វើ​ការ​មិន​ពេញ​ម៉ោង។ នៅ​ជាយ​ក្រុង​ភ្នំពេញ​មាន​សិល្បកម្ម​តូច​មួយ​ដែល​ផលិត​កូន​ឡាន​សម្រាប់ក្មេងៗ​ជិះ​លេង​។ តំាង​ពី​មាន​វត្តមាន​កូវីដ​១៩​មក កម្មករ​នៅ​ទីនោះ​បាន​បាត់​បង់​ការងារ​ទំាង​អស់​គ្នា​។
    8 min
  • បទយកការណ៍ - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០កំពុងរៀបចំឥណទានឡើងវិញ ឲ្យពលរដ្ឋអ្នកខ្ចីប្រាក់
    វិធានការរៀបចំឥណទានឡើងវិញ គឺជាមធ្យោបាយតែមួយ ដែលគេបានឃើញថា កំពុងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ដែលជំពាក់បំណុលធនាគារ។ រហូតដល់ពេលនេះ អ្នកជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ជាង១៥ម៉ឺននាក់បានស្នើសុំសេវានេះ នៅពេល ជំងឺកូវីដ១៩ ធ្វើឲ្យពួកគាត់មិនអាចរកចំណូលសងទៅម្ចាស់បំណុលបាន។ លោក ផល វ៉ាន់ឌី នាយកប្រតិ​ប​ត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថាអ្នកពាក់ព័ន្ធជាច្រើនកំពុងមមាញឹកក្នុងការងារនេះ។
    9 min
  • បទយកការណ៍ - អ្នកស្រី ឆោម សម្ផស្ស អតីតបុគ្គលិកសណ្ឋាគារ The Great Duke ដែលកំពុងតវ៉ា ត្អូញពីផលលំបាកខាងជីវភាព
    អ្នកស្រី ឆោម សម្ផស្ស ជា​អតីត​បុគ្គលិក​សណ្ឋា​គារ The Great Duke Phnom Penh ម្នាក់​បាន​ត្អូញ​ត្អែរ​ថា ក្រោយ​ពេល​សណ្ឋាគារ​ធំ​មួយ​នេះ​បិទ​ទ្វា​មក គាត់​និង​អតីត​បុគ្គលិក​ផ្សេង​ទៀត​បាន​ជួប​ការ​លំបាក​ជា​ខ្លំាង​។ ប្រាក់​អតីត​ភាព​ការងារ​មិន​ទាន់​ទទួល​បាន ជំងឺកូវីដ១៩ ធ្វើ​ឲ្យ​ទីផ្សារ​ការ​ងារ​ខាង​សណ្ឋាគារ​ធ្លាក់​ស្ទើរ​សូន្យ បាន​ធ្វើ​ឲ្យ​អតីត​ក្មេង​រើស​អេត​ចាយ​ម្នាក់​នេះ គ្មាន​ប្រាក់​បង់​ផ្ទះ​ជួល និង​ហូប​ចុក​ប្រចំា​ថ្ងៃ​ឡើយ​។
    8 min
  • បទយកការណ៍ - លោក យ៉ាន់ ឧត្តម ៖ ពី​កូន​កសិករ ទៅ​ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ របស់​វិទ្យុ​បារំាង​អន្តរជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំលោក​អ្នក​ ​ឲ្យបានស្គាល់ពីដំណើរជីវិត លោក យ៉ាន់ ឧត្តម អ្នកសរសេរសៀវភៅ Inside  Scholarship ​និងនាយក​មជ្ឈ​មណ្ឌល​សិក្សា​អាស៊ាន នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា អាស៊ាន។  ជាកូនកសិករនៅខេត្តសៀមរាប លោក ឧត្តម មាន​ដំណើរ​ជីវិតវែងឆ្ងាយទំរាំមានថ្ងៃនេះ ពិសេសលោកបាន ​ខិត​ខំ​តស៊ូ​​រៀន​សូត្រ ខ្លំាងណាស់។
    13 min
  • បទយកការណ៍ - លោក អៀង សុធារ៉ា ពាណិជ្ជករដែលដឹកនាំក្រុមហ៊ុនតាមទ្រឹស្តីព្រះពុទ្ធ
    អ្នកជំនួញជាច្រើនទំនងជាស្គាល់លោក អៀង សុធារ៉ា។ គាត់ជាពាណិជ្ជករម្នាក់ដែលបានដឹកនាំក្រុមហ៊ុន តាមទ្រឹស្តីព្រះពុទ្ធ ដូចជាប្រកាន់នូវគោលការណ៍សច្ចៈ ខន្តី កតញ្ញូ។ បុគ្គលិកក្រុមហ៊ុនរបស់លោកទំាងអស់ត្រូវរៀននិងអនុវត្តគោលការណ៍ព្រះពុទ្ធពេលធ្វើការ។ ធ្វើការតាមព្រះពុទ្ធ លោកអៀង សុធារ៉ា ថា រីកចម្រើនទំាងអស់គ្នា។
    9 min
  • បទយកការណ៍ - ប្រជាជន​ខ្មែរ នៅស្រុកបារាំងនាំគ្នា​ដេរ​ម៉ាស ដើម្បីទប់ស្កាត់​​ការឆ្លងជំងឺ​កូវីដ
    ម៉ាស​ក្រណាត់ ម៉ាស​ក្រម៉ា​បានលេច​មុខ​កាន់តែច្រើន នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ នៅប្រទេស​បារាំង ប្រជាជន​ខ្មែរ​បាននាំគ្នា ចូលរួម​ដេរម៉ាស ដើម្បីទុកពាក់ ការពារ​កុំ​ឲ្យ​ឆ្លងមេរោគកូវីដ​១៩។ អ្នកខ្លះ បាន​ឆ្លៀត​យក​ក្រមា ផលិតផល​ខ្មែរ ទៅ​ដេរ​ជា​ម៉ាស មិនថា សម្រាប់​ចែកចាយ ដល់​មិត្តភក្តិ ក្រុមគ្រួសារ ឬ​ការលក់ដូរនោះទេ។ ម៉ាសក្រណាត់ ម៉ាស​ក្រមា​ចាប់ផ្តើម​ពេញនិយម បន្ទាប់ពី​រដ្ឋាភិបាល​បារាំង បានសម្រេច តម្រូវ​ឲ្យគេ​ពាក់ម៉ាស នៅបន្ទាប់​ពីការដកវិធានការ​បិទខ្ទប់​មនុស្ស​ក្នុង​ផ្ទះ ដែល​គ្រោង​ធ្វើ នៅថ្ងៃចន្ទ​ទី​១១​ឧសភានេះ។
    11 min
  • បទយកការណ៍ - នៅបារាំង ម្ចាស់ភោជនីយដ្ឋានមានភ័ព្វសំណាងមិនដូចគ្នា​ នៅក្នុងអំឡុង​វិបត្តិកូវីដ១៩
    ផលវិបាក​សេដ្ឋកិច្ច ដោយសារ​វិធានការ​បិទទីក្រុង ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ កើតមាន​នៅគ្រប់​ក្រុមហ៊ុន គ្រប់វិស័យ។ នៅ​ប្រទេស​បារាំង ម្ចាស់ហាងទំនិញ ក្រុមហ៊ុន ភោជនីយដ្ឋាន បាន​ត្អូញត្អែរ​ពីការខាតបង់ ដោយសារ​តែ​វិធានការ ដាក់​ក្រុង​មនុស្ស​នៅក្នុង​ផ្ទះ របស់​រដ្ឋាភិបាល។ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច ដែលធ្លាក់ដុនដាប ខ្លាំង​ដោយសារតែ​វិធានការ​បិទទីក្រុង រដ្ឋាភិបាល​បារាំង​គ្រោង​នឹង​បើក​ទីក្រុង​ឡើងវិញ ចាប់ពីថ្ងៃ​ទី​១១​ឧសភាតទៅ។ ប៉ុន្តែ នៅពេល​សាលារៀន ក្រុមហ៊ុន ហាងទំនិញ ត្រូវ​អនុញ្ញាត​ឲ្យ​បើកទ្វារឡើងវិញ ភោជនីយដ្ឋាន ធំៗ​នឹងត្រូវ​បន្ត​បិទទ្វាររហូត​ដល់​ការសម្រេចថ្មី​របស់​រដ្ឋាភិបាល។
    10 min
  • បទយកការណ៍ - សម័យកូវីដធ្វើឲ្យសេវាដឹកអាហារ រស់ជាងម៉ូតូឌុបនិងរឺម៉កកង់បី
    សេវា​ដឹក​អាហារ​ហាក់​រក​ចំណូល​បាន​គ្រាន់​បើ​ជាង​អ្នក​រត់​ម៉ូតូ​ឌុប ឬ​រឺម៉ក់​កង់​បី នៅ​ក្នុង​សម័យ​កូវីដ​១៩ ដែល​មនុស្ស​មិន​សូវ​ចេញ​ពី​ផ្ទះ​នោះ​។ ដើម្បី​បន្ត​អាជីវកម្ម​បាន​នៅ​ពេល​កូរ៉ូណា​រាត​ត្បាត​នោះ ការ​លក់​ដូរ​នានា​បាន​បង្កើត​សេវា​ដឹក​ទំនិញ​ឲ្យ​ភ្ញៀវ​ដល់​ផ្ទះ ជាមួយ​គ្នា​នេះ ក្រុម​ហ៊ុន​ដឹក​អាហារ​ក៏​បាន​ដុះ​ដាល​ឡើង​។ នៅ​ភ្នំពេញ​បច្ចុប្បន្ន​នេះ មិន​ថា​កាហ្វេ បាយ បន្លែ ត្រីសាច់​នោះ​ទេ គេ​អាច​បញ្ជា​តាម​ទូរស័ព្ទ​ដៃ​ហើយ​មាន​ការ​ដឹក​ឲ្យ​ដល់​ផ្ទះ​តែ​ម្តង​។
    10 min
  • បទយកការណ៍ - អ្នកជំនាញផ្លូវចិត្តថា កូវីដ១៩អាចបង្កឲ្យមនុស្សបាក់ទឹកចិត្តបាន
    កូវីដ១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ទូទៅ​ស្មុគ​ស្មាញ ខ្លាច​ឆ្លង រំខាន​ការងារ​មុខ​របរ​រក​ទទួល​ទាន ប៉ះ​ពាល់​សេដ្ឋ​កិច្ច ប៉ះ​ពាល់​ទម្លាប់​រស់​នៅ ក្មេងៗ​មិន​អាច​ទៅ​រៀន មិន​អាច​ដើរ​ហើរ ឬ​មិន​អាច​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​សង្គម​ដូច​ធម្មតា​បាន។ ដោយ​សារ​ផល​លំបាក​ទំាង​អស់​នេះ អ្នក​ឯក​ទេស​ជំងឺ​ផ្លូវ​ចិត្ត​បាន​លើក​ឡើង​ថា​ជំងឺ​កូវីដ​១៩​នេះ អាច​ធ្វើ​ឲ្យ​មនុស្ស​បាក់​ទឹក​ចិត្ត​បាន​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners