បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោក ប៉ិច ពិសី៖ មានតែការសិក្សាទេទើបអាចរំដោះខ្លួនចេញពីភាពក្រីក្របាន
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារំាង​អន្តរ​ជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​ថ្មី អង្គ​ការ​តម្លា​ភាព​កម្ពុជា​។ ជា​កូន​ចៅ​អ្នក​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម លោក​ពិសី ឆ្លង​កាត់​ការ​សិក្សា​និង​ធ្វើ​ការ​នៅ​ប្រទេស​អង់​គ្លេស​មុន​ចូល​បំពេញ​ការងារ​នៅ​អង្គ​ការ​ប្រឆំាង​អំពើ​ពុក​រលួយ​។ រំដោះ​ខ្លួន​ចេញ​ពី​គ្រួសារ​ក្រីក្រ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ដោយ​សារ​លោក​ឲ្យ​តម្លៃ​លើ​ការ​សិក្សា​។
    13 min
  • បទយកការណ៍ - កូវីដ១៩៖ ពលរដ្ឋក្រីក្រកំពុងបើកប្រាក់ឧបត្ថម្ភពីរដ្ឋ
    ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋ ​ដែល​ត្រូវ​បើក​ឲ្យ​ពលរដ្ឋ​ក្រី​ក្រី ​ងាយ​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ​១៩ ដែល​មាន​បណ្ណ​សមធម៌ ​បាន​ធ្លាក់​ដល់​ដៃ​ពល​រដ្ឋ​ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​បណ្តើរៗ​ហើយ។ ​ក្នុង​ចំណោម​ពល​រដ្ឋ​ជាង​៣០០​គ្រួសារ ​នៅ​ឃុំ​ខ្ពប ​ស្រុក​ស្អាង ​ខេត្ត​កណ្តាល ​ដែល​មាន​ឈ្មោះ​ត្រូវ​បើក​ប្រាក់ ​បាន​នាំ​គ្នា​ទៅ​បើក​ប្រាក់​ជំនួយ​នេះ ​សឹង​អស់​ហើយ។ ​អ្នក​ទទួល​បាន​ប្រាក់​អរ ​រីក​​រាយ​​។ ​ចំណែក​ពល​រដ្ឋ​មិន​ទទួល​បាន​ការ​ឧបត្ថម្ភ ​ប្រាកដ​ណាស់​គឺ​មិន​សប្បាយ​ចិត្ត។
    8 min
  • បទយកការណ៍ - រដ្ឋាភិបាលចាប់ផ្តើមចែកប័ណ្ណក្រីក្រដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩
    រដ្ឋាភិបាល​កម្ពុជា ​បាន​ចាប់ផ្តើម​ចុះ​ចែក​ប័ណ្ណ​ក្រីក្រ​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩។ ​សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី ​២៤​ មិថុនា ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសជា​ផ្លូវ​ការ​នូវ «កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូនគ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩»។ ​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពីរ​ដ្ឋាភិបាល​ចាប់​ពី​អំឡុង​ខែ​កក្កដា​នេះ​តទៅ។
    9 min
  • បទយកការណ៍ - កសិករខេត្តព្រះវិហារជាផ្នែកសំខាន់ធ្វើឲ្យអង្ករកម្ពុជាល្បីលើឆាកអន្តរជាតិ
    អង្ករ​ក្រអូប សរី​រាង្គ របស់​កម្ពុជា​ដែល​មាន​ឈ្មោះ​ល្បី​លើ​ទី​ផ្សារ​អន្តរ​ភាគ​ច្រើន​ដំាដុះ​នៅ​ខេត្ត​ព្រះ​វិហារ​។ ប្រជា​កសិករ​នៅ​ខេត្ត​ព្រះវិហារ​បាន​គ្នា​ដំា​ស្រូវ​សរីរាង្គ​តំាង​ពី​ឆ្នាំ​២០១៣​មក​ម្លេះ​ ស្រូវ​សរី​រាង្គ ដែល​មាន​ទីផ្សារ​ល្អ​បាន​លើក​កម្ពស់​ជីវភាព​ប្រជា​កសិករ​ឲ្យ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ជោគ​ជ័យ​របស់​កសិករ​ខេត្ត​ព្រះវិហារ​បាន​ជំរុញ​ឲ្យ​កសិករ​តំបន់​ផ្សេង​ទៀត​ធ្វើ​ការ​ដាំ​ដុះ​មិន​ប្រើ​ជីគីមី​ដែរ​។
    9 min
  • បទយកការណ៍ - នាយកសាលាឆ្នើមទូទំាងប្រទេសលោកគ្រូ ប៉ិច ឈឿត អូសទាញសិស្សនៅជនបទឲ្យមករៀន
    លោកគ្រូ ប៉ិច ឈឿត ជានាយកវិទ្យាល័យពេជ្រចិន្តា ក្នុងខេត្តបាត់ដំបង ជាប់ព្រំដែនថៃ ត្រូវបានក្រសួងអប់រំជ្រើសរើសជានាយកសាលាឆ្នើមទូទំាង ទទួលពាន់រង្វាន់លេខ១សម្តេចតេជោឆ្នាំ២០១៨-២០១៩។ មានកក្តាជាច្រើនសម្រាប់ការវាយតម្លៃជានាយកសាលាឆ្នើម។ ប៉ុន្តែស្នា ដៃលេចធ្លោរបស់លោកនាយកវ័យ៣៧ឆ្នាំ គឺគាត់បានជោគជ័យ ក្នុងការកាត់បន្ថយអត្រាបោះ បង់ការសិក្សារបស់សិស្សនៅក្នុងសហគមន៍ពី៤៨% មកនៅត្រឹម១ឬ២%ប៉ុណ្ណោះ។
    8 min
  • បទយកការណ៍ - អ្នកភូមិខ្លះនៅភ្នំពេញកំពុងព្រួយបារម្ភទឹកលិចចូលផ្ទះ នារដូវភ្លៀងធ្លាក់មកដល់
    មិនខុសពីឆ្នាំមុនៗទេ! នៅដើម​រដូវ​វស្សាឆ្នាំនេះ​តំបន់​មួយ​ចំនួន​នៅទីក្រុង​ភ្នំពេញ​ត្រូវ​រង​ជំនន់​ទឹក​ភ្លៀងជាថ្មីទៀត។ កំណាត់​ផ្លូវ​តូច​ធំ​ជាច្រើនតែ​ងតែលិច​លង់​ក្រោម​ជំនន់​ទឹក​ភ្លៀង ខណៈ​ដែល​កន្លែង​ខ្លះ​ទៀត ទឹក​ភ្លៀង​លាយ​ឡំ​នឹង​ទឹក​លូស្អុយ បាន​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​។ បញ្ហានេះបានធ្វើ​ឲ្យ​ប្រជាជនក្រីក្រមួយចំនួន​ដែល​រស់​នៅ​ជិត​តំបន់​អភិវឌ្ឍ​កំពុង​ជួបផល​វិបាក​យ៉ាងខ្លាំង។
    9 min
  • បទយកការណ៍ - មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ទោះប្រឈមនឹងកូវីដ១៩
    មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដែលមានទីតាំងក្បែជើងភ្នំឧត្តុង្គ នៅតែបន្តផ្តល់ការព្យាបាលជំងឺដល់កុមារនិងប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ក្នុងអំឡុងពេលនៃវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩។ ជាពិសេសទាក់ទងនឹងជំងឺមហារីក ការវះកាត់ដុំពកក និងដុំគីសក្នុងស្បូនជាដើម។ ប៉ុន្តែក្នុងគ្រាដ៏លំបាកនេះ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដែលវិវត្តន៍ខ្លួនមកពីអង្គការសប្បុរសធម៌ជប៉ុនមួយនេះ កំពុងបើកយុទ្ធនាការរៃអង្គាស់ថវិការ «១០០០០៛» ក្នុងមួយខែ ដើម្បីជួយសង្គ្រោះកុមារកម្ពុជាពីជំងឺមហារីក។
    9 min
  • បទយកការណ៍ - កូវីដ១៩៖ អ្នកធ្វើការតាមសណ្ឋាគារ និងផ្នែកសេវាទេសចរណ៍ ចាប់ផ្តើមត្អូញពីបញ្ហាជីវភាព
    អ្នកធ្វើការនៅសណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ដែលបានបាត់បង់ការងារដោយសារកូវីដ១៩ បានត្អូញពីបញ្ហាជីវភាព អ្នកខ្លះថាលំបាកខ្លាំងដោយសារត្រូវបង់ប្រាក់ឲ្យធនាគារ។ អ្នកធ្វើការក្នុងសេវានេះ ផ្តើមតវាសុំប្រាក់ឧបត្ថម្ភពីរដ្ឋនិងក្រុមហ៊ុន ដូចជាបុគ្គលិកណាហ្គាវើលដ៍ ជាដើម​។ ត្រឹមចុងខែឧសភាមន្រ្តីថាអ្នកធ្វើការក្នុងឧស្សាហកម្មទេសចរណ៍ជាង៤ម៉ឺននាក់ បានបាត់បង់ការងារ។
    8 min
  • បទយកការណ៍ - កូវីដ១៩ ធ្វើឲ្យការបរិច្ចាគឈាមឆ្នាំនេះធ្លាក់ចុះគួរឲ្យព្រួយបារម្ភ
    ការទទួលបាននូវការបរិច្ចាគឈាមពីអ្នកស្ម័គ្រចិត្តបានធ្លាក់ចុះគួរឲ្យព្រួយបារម្ភនៅក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម តែងតែទទួលបានឈាមពីអ្នកស្ម័គ្រចិត្ត ដោយមិនគិតកម្រៃ តាមរយៈយុទ្ធនាការរៀបចំដើម្បីប្រមូលឈាមពីអ្នកស្ម័គ្រចិត្ត តាមស្ថាប័នរដ្ឋ និងឯកជននានា។ ប៉ុន្តែការអនុវត្តតាមវិធានការរក្សាគម្លាតសង្គម និងការមិនចេញពីផ្ទះរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យការផ្តល់ឈាមឆ្នាំនេះ មានការធ្លាក់ចុះ។ ប្រឈមនឹងបញ្ហានេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានអនុវត្តន៍យុទ្ធសាស្ត្រថ្មី ដោយចុះទៅដល់ទីកន្លែងណាមួយ ដើម្បីទទួលយកការផ្តល់ឈាមដោយការស្ម័គ្រចិត្ត។
    9 min
  • បទយកការណ៍ - ការប្រកាន់​យក​ឥរិយាបថថ្មី​របស់​ពលរដ្ឋ​ខ្មែរ ក្នុងកាលៈទេសៈកូវីដ១៩
    គ្លីនិចអង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌​កម្ពុជា TPO Cambodia គឺ​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័នរដ្ឋ​និង​ឯក​ជន​ស្ទើតែ​ទាំង​អស់​នៅ​កម្ពុជា ដែល​បាន​ប្រកាន់​យក​ឥរិយាបថ​ថ្មី​ក្នុង​ការប្រា​ស្រ័យទាក់​ទង​គ្នា  នៅ​ក្នុង​កាលៈទេសៈ​នៃ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ នៅ​ក្នុង​ស្ថាប័ន​ឯកជន​មួយ​នេះ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ទប់ស្កាត់​មួយ​ចំនួន សំដៅ​ការពារ​អ្នក​ជំងឺ​និង​គ្រូពេទ្យ មិន​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ឡើយ​។ យ៉ាង​ណាក្តី ការ​ប្រកាន់​យក​ឥរិយាបថ​ថ្មី​របស់ពលរដ្ឋ​ខ្មែរ​ក្នុង​កាលៈ​ទេសៈ​កូវីដ១៩​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​អនុវត្តន៍​ស្ទើ​តែ១០០%​ទៅ​ហើយ​។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners