បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ជីវិតក្នុង​ក្រុងប៉ារីស ដែល​បិទ ហាមមិន​ឲ្យមនុស្ស​ចេញក្រៅផ្ទះ
    បិទសាលារៀន និង​ជំរុញ​ឲ្យ​មនុស្ស​ធ្វើការពីផ្ទះ នេះជា​វិធានការ​របស់​រដ្ឋាភិបាល​បារាំង ដើម្បី ទប់ស្កាត់​ការឆ្លងរីករាល​មេរោគកូរ៉ូណា ក្នុង​ចំណោម​ប្រជាជន។ ត្រូវគេ​ហាម​មិន​ឲ្យ​ចេញ​ក្រៅផ្ទះ បើសិន​មិន​ចាំបាច់ និង​ត្រូវ​បង្រៀន ធ្វើលំហាត់​ជាមួយ​កូនៗ ដែល​មិនបានទៅរៀន ដោយសារ​សាលារៀនបិទទ្វារ តើ បុគ្គលិក​ដែល​ត្រូវ​ចាប់តម្រូវ​ឲ្យ​ធ្វើការ​ពីផ្ទះ កំពុង​ស្ថិតក្នុង​សភាពបែបណា? នៅក្នុង​បទយកការណ៍​នៅថ្ងៃ​សុក្រនេះ ឈាង​បុប្ផា​លើកយក​ករណី សក្ខីកម្ម​របស់​អ្នករស់នៅ​ក្នុងទីក្រុង​ប៉ារីស​ម្នាក់ ដែល​ឆ្លើយតប​គ្រប់ចំណុច​ខាងលើ។ លោកស្រី សុវណ្ណារី ស្តេលី ជាបុគ្គលិក បម្រើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ក្នុង​ទីក្រុង​ប៉ារីស នឹង​រៀបរាប់​ជូនលោកអ្នកនាង​បានដឹងថា តើអ្វីទៅ ការរស់នៅក្នុង​ផ្ទះ មិនអាច​ចេញទៅក្រៅ ដោយសារ​តែ​ មេរោគរាតត្បាត​ ​កូរ៉ាណា។
    11 min
  • បទយកការណ៍ - បង្ការកូរ៉ូណា៖ អ្នកគ្រោងរៀបការ ធ្វើបុណ្យមួយចំនួនប្រកាសលើកពេល
    ដោយ​សារ​តែ​វីរុស​កូរ៉ូណា​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា អ្នក​គ្រោង​រៀប​អាពាហ៍​ពិពាហ៍ ធ្វើ​បុណ្យ ប្រារព្ធ​កម្មវិធី​ផ្សេងៗ ដែល​មាន​ការ​ជួប​ជុំ​មនុស្ស​ច្រើន​នាក់ បាន​ប្រកាស​លើក​ពេល​កម្មវិធី​ខ្លួន​ជា​បន្ត​បន្ទាប់​។ អ្នក​ដែល​បាន​លើក​ពេល​រៀប​ចំ​កម្មវិធី​ថា​នេះ​ជា​ការ​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​កូវីដ​១៩ អ្នក​ខ្លះ​ទៀត​ថា​បើ​ធ្វើ​ប្រហែល​ជា​មិន​មាន​អ្នក​ចូល​រួម​ទេ ពី​ព្រោះ​គេ​ខ្លាច​ឆ្លង​កូរ៉ូណា​។ ក្រសួង​សុខា​ភិបាល​នៅ​តែ​ទទួច​ឲ្យ​ពលរដ្ឋ​លាង​ដៃ​ឲ្យ​ញឹក​ញាប់​និង​ត្រឹម​ត្រូវ​ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​។
    9 min
  • បទយកការណ៍ - លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ ជីវិតគ្មានអ្វីក្រៅពីការតស៊ូឡើយ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារំាង​អន្តរ​ជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) និង​ជា​អ្នក​ប្រឹក្សា​ឯក​រាជ្យ​។ ជា​កូន​កសិករ​នៅ​ខេត្ត​កំពង់​ធំ លោក​តស៊ូ រៀន​សូត្រ​ដល់​ថ្នាក់​បណ្ឌិត និង​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ធ្វើ​ជា​គ្រូ​បង្រៀន​នៅ ក្នុង​ប្រទេស​អង់គ្លេស និង​សឹង្ហ​បូរី ទៀត​ផង​។
    12 min
  • បទយកការណ៍ - រដ្ឋមន្រ្តីក្រសួងអប់រំ៖ «កម្ពុជសុរិយាជាទស្សនាវដ្តីមួយដែលបានជួយឲ្យអត្តសញ្ញាណជាតិរស់ឡើងវិញ»
    បច្ចុប្បន្នដែ​លប្រព័ន្ធផ្សព្វផ្សា​យសម្បូរបែប បើនិយា​យពីកម្ពុជ​សុរិយាទំន​ងជាមិនសូ​វមានអ្នកស្គាល់នោះ​ទេ។ កម្ពុជសុរិយា ជាទស្ស​នាវដ្តីភាសា​ខ្មែរដំបូងគេ បានបង្កើ​តតំាងពីឆ្នាំ១៩២៦​មកម្លេះ ក្នុងបំណង​ផ្សព្វ​ផ្សាយពី សាសនា វប្បធម៌ ប្រពៃណី​ខ្មែរ។ ក្នុងវេទិកាជា​តិអំណាន​កាលពីម្សិល​មិញ មានសិក្ខាសា​លាមួយនិ​យាយពីសារៈខា​ន់ទស្សនាវដ្តីនេះ។ លោ​កហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ ឲ្យតម្លៃ​ទស្សនា​វដ្តីកម្ពុជសុរិយា ថា​ជាផ្នែកសំខាន់​មួយ ដែលបា​នជួយឲ្យវប្បធម៌​ជាខ្មែររស់​ឡើងវិញ​។
    9 min
  • បទយកការណ៍ - កញ្ញា ពិន សុជាតា៖ «ម៉ាស់ច្នៃពីក្រម៉ាបង្ហាញខ្លួនដើម្បីរួមចំណែកទប់ស្កាត់ការតម្លើងថ្លៃម៉ាស»
    អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​វីរុស​កូវីដ​១៩ ម៉ាស់​ក្រម៉ា​បង្ហាញ​ខ្លួន។ វត្តមាន​ម៉ាស់​ច្នៃ​ពី​ក្រម៉ា​មិនមែន​ជា​រឿងចៃ​ដន្យ​ឡើយ តែ​ជា​ការ​រួម​ចំណែក​ទប់​ស្កាត់​ការ​តម្លើង​ថ្លៃ​ម៉ាស ដែល​នេះ​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​គ្រួសារ​មួយ ស្ថិត​នៅ​សង្កាត់​សង្កែ។ ប្រមាណ​ជា​ជិត​២​ខែ​មក​នេះ ម៉ាស់​ជាង​មួយ​ម៉ឺន ត្រូវ​បាន​ដឹក​ចេញ​ពី​សិប្ប​កម្ម​ខ្នាត​តូច​ជា​លក្ខណៈ​គ្រួសារ​នេះ​។ ម៉ាស់​ក្រម៉ា​មួយ​តម្លៃ​៣០០០​រៀល។
    8 min
  • បទយកការណ៍ - លោក រៀម មុនីស៊ីឡុង៖ បង្កើតស្នាដៃសិល្បៈ ដែលអាចរួមចំណែកសម្អាតបរិស្ថាន
    ក្នុង​ឱកាស​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​ល្បីៗ​ទាំង​ខ្មែរ និង​បារាំង​ចំនួន ៩រូប កាល​ពី​ថ្ងៃទី៧ ខែមីនា កន្លង​ទៅ​នៅ​ស្ថាន​ទូត​បារាំង លោក រៀម មុនីស៊ីឡុង គឺ​ជា​សិល្បករ​ម្នាក់​ដែល​បាន​បង្ហាញ​ស្នាដៃ​របស់​លោក ដោយ​ភ្ជាប់​ជាមួយ​ការ​កែច្នៃ​បង្កើត​ទៅ​ឧបករណ៍​សម្រាប់​ប្រមូល​សំរាម​លើ​ទឹក​។ លោក​អះ​អាង​ថា​ចង់​កែច្នៃ​ឧបករណ៍បែប​នេះ បន្ថែម​ទៀត​ឲ្យ​បាន​ច្រើន ដើម្បី​សម្អាត​សំរាម​ប្លាស្ទិក​លើ​ផ្ទៃ​ទឹក​។
    8 min
  • បទយកការណ៍ - ទិវាសិទ្ធិនារី​៖ ​ស្ត្រី​អតីត​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ចង់​​បាន​​ការ​គាំទ្រ​ពី​រដ្ឋ​ ពេល​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម​
    ថ្ងៃទី ​០៨ ​មីនា ​ឆ្នាំ ​២០២០​នេះ ​គឺ​ជា​ទិវា​សិទ្ធិនារី​អន្តរជាតិ ​ខួប​លើក​ទី​១០៩​។ ​ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ ​វ៉ា សំណព្វ ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុបារាំង​អន្តរជាតិ ​RFI ​បាន​ទៅ​ជួបស​ម្ភាសន៍​ជា​មួយ​ស្ត្រី​អតីត​អ្នក​ជាប់​ពន្ធនាគារ​ម្នាក់ ​ដែលនាងនិងកូន​ប្រុស​អាយុ​២​ឆ្នាំ ​​ទើប​​តែ​​បាន​​ធ្វើ​​សមាហរណកម្ម​នៅ​ក្នុង​សង្គ​ម​កម្ពុជា​វិញ ​កាល​ពី​ប៉ុន្មា​នខែ​មុន​នេះ​។ ​តើ​អ្វី​ជា​ការ​ប្រឈម​របស់​ស្ត្រី​អតីត​អ្នក​ទោស​ជួញ​ដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន​រូប​នេះ ​ក្រោយ​​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុ​ង​សង្គម​វិញ​? តើ​រដ្ឋាភិបាល ​គួរ​បន្ត​ជួយ​គាំទ្រ​ដល់​ពួកគេ​ឬ​ទេ​?​—
    9 min
  • បទយកការណ៍ - ទូតបារាំង បាន​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ស្នាដៃ​របស់​សិល្បករ​ល្បីៗទាំងខ្មែរ និងបារាំង
    នៅថ្ងៃ​ទី០៧ ខែ​មីនា នេះ​ស្ថាន​ទូត​បារាំង​ប្រចាំ​ក្រុង​ភ្នំពេញ បាន​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​ល្បីៗ​ទាំង​ខ្មែរ និង​បារាំង​ចំនួន​ ៩ រូប​។ បណ្តុំ​ស្នាដៃ​ពិព័រណ៍​នេះ​មាន​ឈ្មោះ​ថា​ «ដំណើរ​ត្រាច់ចរសិល្បៈ​»។  ប្រជាពលរដ្ឋ​ទូទៅ​ ដែល​ចូល​ទស្សនា​ការ​តាំង​បង្ហាញ​នេះ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្សេងៗ​គ្នា​ទៅ​តាម​ស្នាដៃ​សិល្បៈ ដែល​ភ្ជាប់​ជា​មួយ​នូវទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​រុក្ខជាតិ​តូចធំ​ក្នុង​ឧទ្យាន​របស់​ស្ថាន​ទូត​។
    9 min
  • បទយកការណ៍ - លោក ម៉ៅ ឆន៖ ជោគ​ជ័យ​របស់​ខ្ញុំ​មិន​មែន​ជា​តួនា​ទី​បុណ្យ​ស័ក្តឬ​លុយ​កាក់​នោះ​ឡើយ​
    លោក ម៉ៅ ឆន គឺ ជា សកម្មជន​សង្គម ម្នាក់​ដែលគេស្គាល់ លោក​តាម រយៈ ហ្វេស​ប៊ុក ឈ្មោះ​ថា​«លោកមេឃុំ​ចិត្ត​ធម៌»​ និង ជា អ្នក​ចូល​ចិត្ត​ហៅ ទូរ សព្ទ ចូល ក្នុង​កម្ម វិធី​វិទ្យុ​មួយ ចំនួន ដោយ​​លើក​ឡើង ពី បញ្ហា សង្គម នានា ។​ អតីត​ក្មេង​កំព្រា​រូបនេះ​តែង​តែ​ធ្វើ​សកម្មភាព​ជាច្រើន​ដូចជា​ការចុះចែក​សម្ភារៈសិក្សាដល់​សិស្ស​នៅតំបន់​ដាច់​ស្រយាល ចែក​ស្បៀង​អាហារ​ដល់​ជន ទី ទាល់​ក្រ និង​ចូល​រួម​កម្មវិធី​នានា​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល រួមទាំង​ការងារ​ស្ម័ក្រ​ចិត្ត​ជា«ពលរដ្ឋ​អ្នកសារ​ព័ត៌មាន»ផងដែរ​។​​ សម្រាប់​បុរស​អាយុ​៣៩​ឆ្នាំ​រូបនេះ​ ជោគជ័យ​របស់​លោក​គឺ​មិន​មែន​ជា​តួនាទី​បុណ្យ​ស័ក្ត ​ឬ​លុយ​កាក់​នោះឡើយ តែ​លោកយល់ថា ជោគ​ជ័យ​របស់​លោក​គឺ​ធ្វើឲ្យ​ខ្លួន​ឯង និង​អ្នក​ដទៃ​ទៀត​សប្បាយ​ចិត្ត​។
    11 min
  • បទយកការណ៍ - ទិវាជាតិអំណានឆ្នាំនេះមានទស្សនីយភាពច្រើនដើម្បីជំរុញវប្បធម៌អាន ក្នុងបរិយាកាសរីករាយ
    វេទិកា​ជាតិ​អំណាន​លើក​ទី៥​នឹង​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃទី១១មីនា​ខាង​មុខ​នេះ​នៅ​សាលា​តិច​ណូ​។ ដើម្បី​ទាក់​ទាញ​ឲ្យ​មាន​ការ​ចូល​រួម​បាន​ច្រើន​ពិសេស​ការ​បំផុស​នូវ​វប្បធម៌​អាន​ដល់​កុមារ​និង​យុវ​ជន ក្រសួង​អប់រំ​យុវ​ជន នឹង​បង្កើន​ទសស្សនីយ​ភាព​ជា​ច្រើន​ក្នុង​ទិវា​ជាតិ​អំណាន មិន​ឲ្យ​មាន​តែ​ការ​តំាង​ពិព័រណ៍​សៀវ​ភៅ​ជាង​១០០​ស្តង់​នោះ​ឡើយ​។ បទ​បង្ហាញ​ពី​អាន សួន​អំណាន ល្បែង​កម្សាន្ត ការ​ប្រគំ​តន្រ្តី ប្រឡង​ស្មូត តែង​កំណាព្យ សុទ្ធ​សឹង​ជា​ទស្សនីយភាព​គួរ​ឲ្យ​ទាក់​ទាញ ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​។—
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners