បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ក្លឹប​អ្នក​អាន​គ្មាន​ព្រំដែន៖ ការ​អាន​រួម​ចំណែក​ផ្លាស់​ប្តូរ​របត់​ជីវិត​
    នៅ​រាជធានី​ភ្នំពេញ​មាន​បណ្ណាល័យ​សាធារណៈ​មួយ​ចំនួន ដែល​អនុញ្ញាត​ឲ្យ​សាធារណជន​ចូល​ទៅ​អាន​សៀវភៅ​បាន​ដោយ​សេរី​។ ក៏​មាន​ដែរ​ការ​បង្កើត​ជា​ក្លឹប​អាន ដើម្បី​ឲ្យ​មាន​ការ​ចែក​រំលែក​ចំណេះ​ដឹង​រវាង​អ្នក​អាន​។ ក្នុង​នោះ ក្លឹប​អ្នក​អាន​គ្មាន​ព្រំដែន ដែល​បង្កើត​ឡើង​រយៈពេល​ជាង​២ឆ្នាំ​មក​ហើយ​ ចង់​ពង្រីក​ខ្លួន​ឲ្យ​បាន​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស​​ ដោយ​សារ​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​អាន​។
    9 min
  • បទយកការណ៍ - ​លោក ឃឹម ហ្វីណង់ ចោល​អាជីពចំណូលច្រើន មក​បម្រើ​ការងារ​រាជ​ការ​តាម​ក្តី​ស្រមៃ​
    កើត​ក្នុង​គ្រួសារ​មន្ត្រី​រាជការ ព្រម​ទាំងមាន​ឪពុក​ជាអតីតអភិបាល​ខេត្ត​សៀមរាបផង លោក​ឃឹម ហ្វីណង់ ដែល​បច្ចុប្បន្ន​ជាអភិបាល​ស្រុក​បន្ទាយ​ស្រី មានលទ្ធភាពទទួលបាន​ការ​អប់រំ​យ៉ាងល្អ​ប្រសើរ ទាំងកម្រិតជាតិ និង​អន្តរជាតិ​ រហូត​ដល់​បានក្លាយខ្លួនជាប្រធានក្រុមហ៊ុន​ធំៗ អាចរក​បានចំណូលបាន​យ៉ាងច្រើន។ ប៉ុន្តែក្រៅពី​ភាព​មានបាន ដែល​ជាបច្ច័យ​មក​ពីការ​សិក្សា និងគ្រួសារនេះ​ លោក​ហ្វីណង់ ក៏មាន​ក្តី​ស្រម៉ៃផ្ទាល់ខ្លួន ចង់​រួម​ចំណែក​ជួយ​ពលរដ្ឋ​ក្នុងខេត្ត​សៀមរាប តាមរយៈមុខងារជាមន្ត្រីរាជការ។ តាម​លោក​ហ្វីណង់​ មនុស្សម្នាក់ៗ មានក្តី​ស្រមៃខុសៗគ្នា! ហើយ​សម្រាប់លោក ការដែល​អាច​ឃើញពលរដ្ឋ​ក្នុង​ខេត្ត​កំណើត​របស់លោក មាន​ជីវភាពធូរធារ មានសុខសន្តិភាព គឺមាន​តម្លៃជាងចំណូល​ដែលលោក​ធ្លាប់​រក​បានកន្លងមកទៅទៀត។
    10 min
  • បទយកការណ៍ - រឿង​ រសជាតិ​នៃ​អាថ៌កំបាំង​របស់​សមិទ្ធិករ​កូនកាត់ខ្មែរ បារាំង ហ្គីយ៉ូម សួន
    ស្វែងយល់ពីម្តាយ ដើម្បីទាមទារសិទ្ធិស្តីពីការចងចាំ។ ហ្គីយ៉ូម សួន និងប្អូនប្រុស ដែលជាកូនកាត់បារាំង ខ្មែរ ធំដឹងក្តីនៅប្រទេសបារាំង បានរួមគ្នា ៤ឆ្នាំមកហើយ ដើម្បីកសាងភាពយន្តឯកសារមួយ ស្តីពីរឿងរ៉ាវប្រវត្តិអតីតកាលរបស់ម្តាយ ដែលធ្លាប់រស់ ឆ្លងកាត់សម័យខ្មែរក្រហម។ ដោយបញ្ចុះបញ្ចូលឲ្យម្តាយនិយាយរៀបរាប់ពីអតីតកាល ពីជីវិតនៅមុន និងក្នុងសម័យខ្មែរក្រហម សមិទ្ធិករកូនកាត់ សង្ឃឹម ចង់ឲ្យមានការផ្ទេរការចងចាំបន្តទៅឲ្យកូនចៅជំនាន់ក្រោយ។ រសជាតិនៃអាថ៌កំបាំង ជាខ្សែភាពយន្តឯកសារទី៣របស់ហ្គីយ៉ូម ដែលនិយាយពីប្រទេសកម្ពុជា ដែលត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសបារាំង។
    រឿងនេះ​ត្រូវ​បាន​ផលិតឡើង​ដោយ​Tipasa Production និង Anti-Archive
    11 min
  • បទយកការណ៍ - ​អ្នក​ស្រី ក្លេ ចិន្តា​៖ «​ចង់​បាន​ជោគ​ជ័យ​ត្រូវ​តែ​តស៊ូ​»​
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស​វិទ្យុ​បារំាង​អន្តរជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​អ្នក​ស្រី ក្លេ ចិន្តា សហគ្រិន​ស្រ្តី​ដែល​បាន​រក​ទទួល​ទាន​សេវាកម្ម​ទេសចរណ៍ និងជាប្រធានមូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃរាវត្តា។ ភាពជោគជ័យស្រ្តីរូបនេះ កើតចេញពីការតស៊ូ។ អ្នកស្រីនិយាយថា ការងារអ្វីក៍គាត់ធ្វើឲ្យតែមានឱកាស។ គាត់ធ្វើពីម៉ោង៥ព្រឹកដល់ម៉ោង១១យប់។
    12 min
  • បទយកការណ៍ - ​កេសរ​កូល​ធម្មជាតិ​របស់​កម្ពុជា​ត្រូវ​បាន​គេ​លូច​នាំ​ចេញ ហើយ​នាំ​ចូល​អ័រ​គីដេរ​បរទេស​មក​វិញ​
    ក្រសួង​បរិស្ថាន​នឹង​រៀប​ចំ​វេទិកា​កេសរ​កូល​ថ្នាក់​ជាតិ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី១០កុម្ភៈ​ខាង​មុខ​នេះ។ ជា​វេទិកា​ដែល​បង្ហាញ​ឲ្យ​សារធារណ​ជន​បាន​ស្គាល់​ប្រភេទ​ផ្កា​កេសរ​កូល​ខ្មែរ ដែល​មនុស្ស​ជា​ទូទៅ​មិន​សូវ​ស្គាល់ តែ​បើ​ជា​គេ​ស្គាល់​ច្រើន​ផ្កា​អ័រគីដេរ​ទៅ​វិញ​។ មន្រ្តី​បរិស្ថាន​និយាយ​ថា​កេសរ​កូល​កម្ពុជា​កំពុង​ត្រូវ​បាន​គេ​លូច​នាំ​ចេញ​ទៅ​លក់​ឲ្យ​បរទេស ហើយ​បរទេសនាំ​ចូល​អ័រគីដេរ​មក​លក់​ឲ្យ​ខ្មែរ​វិញ​។
    7 min
  • បទយកការណ៍ - ​ផលិតករ​ខ្សែ​ភាព​យន្​តរឿង «ដើម្បី​កូន» ប្រកាស​លក់​ស៊ីក្លូ​មួយ​គ្រឿង​តម្លៃ​១លាន​ដុល្លារ យក​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា​
    ផលិតករ​និង​ជា​តួអង្គ​សំដែង​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​មាន​ចំណង​ជើង​ថា «ដើម្បីកូន» លោក ហ៊ុយ យ៉ាឡេង បាន​ប្រកាស​ដាក់​លក់​ស៊ីក្លូ​មួយ​គ្រឿង​ដែល​មាន​តម្លៃ​១លាន​ដុល្លារ ដើម្បី​យក​ប្រាក់​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា​។ ស៊ីក្លូ ដែល​ផលិតករ​និង​ជា​តួអង្គ​សំដែង​វ័យ​ក្មេង​រូប​នេះ បាន​យក​ធ្វើ​ជា​កម្ម​វត្ថុ​នៃ​ការ​ថត​ខ្សែ​ភាព​យន្ត​របស់​លោក ដែល​មាន​ចំណង​ជើង​ថា «ដើម្បីកូន»។ ដើម្បី​កូន ជា​ខ្សែ​ភាព​យន្ត​ខ្មែរ​ដែល​កំពុង​ធ្វើ​ឲ្យ​ទស្សនិក​ជន​ទប់​ទឹក​ភ្នែក​មិន​បាន បន្ទាប់​ពី​បាន​ទស្សនា​ហើយ នៅ​ដើម​ឆ្នាំ​២០​២០​នេះ។
    8 min
  • បទយកការណ៍ - ឱសថការី៖ ម៉ាស​ពាក់មុខ​តែមួយមុខ មិនអាច​ជួយ​ឲ្យគេ​ការពារ​ពីការឆ្លងមេរោគ​កូរ៉ូណា​ថ្មី​នោះទេ
    ដោយសារតែកូរ៉ូណាវីរុស ប្រជាជនខ្មែរមួយចំនួន បានលុបចោល ឬផ្អាក ការធ្វើដំណើរ ទៅស្រុកកំណើត។ ចំណែកមួយចំនួនទៀត បាននាំគ្នា ទិញម៉ាសបិទមុខ ការពារ កុំឲ្យមានការឆ្លងមេរោគកូរ៉ូណាដែលពេលនេះ បានឆ្លង ទៅដល់មនុស្ស៥នាក់ ហើយនៅប្រទេសបារាំង។ ការទិញសម្រុកទិញម៉ាស យ៉ាងដូច្នេះ ធ្វើឲ្យឱសថស្ថានជាច្រើន ដែលក្នុងនោះមួយចំនួន គ្រប់គ្រងដោយឱសថការី បារាំង ដើមកំណើតខ្មែរ ដាច់ស្តុក គ្មានម៉ាសលក់ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផា ដែលបានទៅធ្វើបទយកការណ៍ នៅសង្កាត់ទី១៣ក្នុងក្រុងប៉ារីស ដែលសំបូរ ប្រជាជន អាស៊ី រស់នៅ ក្នុងនោះ មានផងដែរ ប្រជាជនខ្មែរ។
    9 min
  • បទយកការណ៍ - យុវជន​មួយ​ក្រុម​បង្កើត​វង់​ភ្លេង​យីកេ រួមចំណែកថែរក្សាកេរវប្បធម៌មួយនេះ
    វង់ភ្លេង​យីកេថ្មី​មួយ ត្រូវ​បាន​យុវជន​មួយ​ក្រុម ដែល​មាន​សមាជិក​ភាគ​ច្រើន​ជា​ជនពិការ បង្កើត​ឡើង​ ក្នុង​គោល​បំណង​ថតបទ​យីកេ​ឡើង​វិញ​ ដើម្បី​ថែរក្សាវប្បធម៌​មួយ​នេះ។ វង់ភ្លេង​យីកេ ជា​ប្រភេទ​វង់ភ្លេង​សម្រាប់​ប្រគំ​កំដរ​ល្ខោន​យីកេ។ ទោះបីជា​មាន​ការ​ប្រឈម​មួយ​ចំនួន ក្រុម​​វង់ភ្លេងយីកេ​ដែល​ហៅ​ខ្លួន​ឯង​ថា “កេរ” បាន​ជំនះ​ឧបសគ្គ​ទាំង​នោះ ដោយ​រំពឹង​ថា​យុវជន​ដទៃ​ទៀត ចូល​រួម​ថែរក្សាកេរ​វប្បធម៌​មួយ​នេះ​។
    9 min
  • បទយកការណ៍ - ខ្មែរក្រោម៖ “នៅវៀតណាម​គេចោទ​ថា​ជា​ខ្មែរ​ មក​នៅ​ខ្មែរ​គេ​ចោទ​ថា​ជា​វៀតណាម”
    ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោម ដែល​មក​រស់​នៅ​កម្ពុជា​បាន​លើក​ឡើង​ពី​ការ​លំបាក​មួយ​ចំនួន ដែល​ពួក​គាត់​តែង​ជួប​ ប្រទះ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​នោះ​ការ​រើសអើង​ក៏​បង្ក​ឲ្យ​មាន​ការ​លំបាក​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​ដែរ​។
    9 min
  • បទយកការណ៍ - ​អំឡុង​ពេល​ផ្ទុះ​កូរ៉ូណា​វីរុស​៖ ផ្ទះបាយកុមារបង្កើនការយកចិត្តទុកដាក់រក្សាអនាម័យដល់កុមារអនាថាដូចកុមារទូទៅដែរ
    កុមារ​អនាថា គឺ​ជា​ក្រុម​ងាយ​រង​គ្រោះ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ​។ មើល​ឃើញ​ដូច្នេះ ទើប​អង្គ​ការ​ផ្ទះ​បាយ​កុមារ​បង្កើន ការ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​អនាម័យ​ចំពោះ​កុមារ​អនា​ថា មួយ​ចំនួន​ដែល​ចូល​មក​ហូប​បាយ​នៅ​ផ្ទះ​កុមារ ដូច​កុមារ​ទូទៅ​ដែរ អំឡុង​ពេល​នៃ​ការ​ផ្ទុះ​កូរ៉ូ​ណា​វីរុស​។ ក្នុង​នោះ​ពួក​គេ​ត្រូវ​បាន​ជម្រុញ​លាង​ដៃ​ឲ្យ​ញឹក​ញាប់​ជាង​ពេល​ធម្មតា និង​ពាក់​ម៉ាស់​រៀង​រាល់​ពេល​ចេញ​ចូល​ផ្ទះ​បាយ​កុមារ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ប្រធាន​អង្គការ​ផ្ទះ​បាយ​កុមារ​កត់​សម្គាល់​ថា អំឡុង​ពេល​ផ្ទុះ​កូរ៉ូណា​វីរុស​នេះ ចំនួន​កុមារ​មក​ហូប​បាយ​មាន​ការ​ធ្លាក់​ចុះ​បន្តិច​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners