បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ​លោក ហ៊ឹម ពិសិដ្ឋ​៖ «​ម្តាយ​ខ្ញុំ​សុខ​ចិត្ត​ហូត​រនាប​ផ្ទះ​លក់​ ឲ្យ​តែ​កូន​បាន​រៀន​»
    នៅ​ក្នុង​កម្មវិធី​ជីវិត​ជោគ​ជ័យ របស់​វិទ្យុ​បារំាង​អន្តរជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែនាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយក​រង​ក្រុមហ៊ុន​ Confirel។ លោក​ពិសិដ្ឋ ជា​កូន​កសិករ​កំព្រា​ឳពុក មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម។ លោក​មាន​ថ្ងៃ​នេះ​ដោយ​សារ​អ្នក​ម្តាយ ពុះ​ពារ​គ្រប់​យ៉ាង​ដើម្បី​លោក​រៀន​សូត្រ​ខ្ពង់​ខ្ពស់​។
    11 min
  • បទយកការណ៍ - ​អ្នក​សេដ្ឋ​កិច្ច​ថា​ពល​រដ្ឋ​ចំណាយ​លើ​ការ​ទទួល​ទាន​កាហ្វេ​ដោយ​មិន​ដឹង​ខ្លួន​
    អង្គុយ​ទទូល​ទាន​កាហ្វេ​មួយ​កែវ​ក្នុង​បរិយា​កាស​ត្រជាក់ បរិស្ថាន​ល្អ អាច​លំហែ​អារម្មណ៍ និងធ្វើ​ការ​បាន ជា​អ្វី​ដែល​មនុស្ស​សម័យ​ថ្មី​កំពុង​ពេញ​និយម ពិសេស​យុវវ័យ​។ ឥរិយាបទ​នេះ បាន​ធ្វើ​ឲ្យ​និន្នា​ការ​ទទួល​ទាន​កាហ្វេ​កើន​ឡើង​នៅ​ភ្នំពេញ​។ Latte cappuccino ជា​ឈ្មោះ​ការ​ហ្វេ​បរទេស មាន​តម្លៃ​ពីរ​ដុល្លារ បីដុល្លារ ឬបួន​ដុល្លារ​ក្នុង​មួយ​កែវ​។ អ្នក​សេដ្ឋ​កិច្ច​និយាយ​ថា​កា​ហ្វេ​នៅ​ភ្នំពេញ​ថ្លៃ​គួរ​សម​។ ពល​រដ្ឋ​ខ្លះ​និយាយ​លេង​ថា កាហេ្វ​មួយ​កែវ ថ្លៃ​ជាង​អង្ករ​មួយ​តៅ​ទៅ​ទៀត​។
    8 min
  • បទយកការណ៍ - ​កម្ពុជា​បើក​លក់​ស្លាក​លេខ​ពិសេស​សម្រាប់​រថយន្ត បន្ថែម​ជម្រើស​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មាន​ចំណូល​ខ្ពស់​
    ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កាល​ពីថ្ងៃទី ០៧ មករា ម្សិល​មិញ​នេះ បាន​បើក​ឲ្យ​ដាក់​លក់​នូវ​ស្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់​ខ្លួន​ជា​លើក​ដំបូង​នៅ​កម្ពុជា។ ស្លាក​លេខ​ពិសេស​នេះ គឺ​គេ​អាច​ដាក់​ឈ្មោះ​ខ្លួន​ឯង ឬ​លេខ​សំណាង​របស់​ខ្លួន​បាន ប៉ុន្តែ​មិន​អាច​ដាក់​ឈ្មោះ​ស្ថាប័ន ឬ​បុគ្គល​ជា​ថ្នាក់​ដឹក​នាំ ឬព្រះមហាក្សត្រ​បាន​នោះ​ទេ​។ ការ​ដាក់​ចេញ​នូវ​ស្លាក​លេខ​ពិសេស​ថ្មីនេះ គឺ​ជា​ការ​បន្ថែម​ជម្រើស​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា ពិសេស​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​។ តើ​ស្លាក​លេខ​ពិសេស​នេះ មាន​អ្វី​ពិសេស​ជាង​ស្លាក​លេខ​រថយន្ត​ធម្មតា​?
    9 min
  • បទយកការណ៍ - ​លោក ស្រូ រិទ្ធី​៖ ​កសាង​សមត្ថ​ភាព​ជា​គ្រឹះ​ឲ្យ​រឹង ​មុន​ក្លាយ​ជា​អ្នក​ដឹក​នាំ​
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ របស់​វិទ្យុ​បារំាង​អន្តរ​ជាតិថ្ងៃនេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​កូន​កសិករ​ម្នាក់ ដែល​ខំ​​រៀន តស៊ូធ្វើ រហូតមានជំនាញបដិសណ្ឋារ​កិច្ច និងជា​ថ្នាក់ដឹកនាំ​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍និងសណ្ឋាគារ ATP​ ។ នោះ​គឺ​ លោក ស្រូ រិទ្ធី។
    11 min
  • បទយកការណ៍ - ​ទឹក​ត្នោត​បាន​ច្នៃ​ជា​ស្រា​សំប៉ាញ​
    ក្រុម​ហ៊ុន Confirel ដែល​ល្បី​ផលិត​ស្ករ​ត្នោត​សរី​រាង្គ​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប​នោះ ពេល​នេះ​បាន​ច្នៃ​ផលិតផល​ស្រា​សំប៉ាញ​ពី​ទឹក​ត្នោត​មួយ​មុខ​ទៀត​។ Thnot Mekong Sparkling ជា​ការ​ច្នៃ​កសិផល​ខ្មែរ ជា​ផលិត​ផល​មាន​តម្លៃ ដែល​បង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ និង​ការ​លើក​កម្ពស់​ជីវ​ភាព​ប្រជា​កសិករ នៅ​ទី​ជន​បទ​។
    8 min
  • បទយកការណ៍ - ​លោក ​រ៉េត សាមុត​៖​ តួ​អង្គ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ​ក្នុង​សន្និសីទ​អន្តរជាតិ​លើ​កទី​១៥​នៅ​ភ្នំពេញ​
    ល្ខោន​ខ្លី​ដែល​មាន​ចំណង​ជើង​ថា ​«​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧​»​ ត្រូវ​បាន​លើក​យក​មក​សំដែង​និង​បង្ហាញ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១៥​ ស្តីពី​ តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក ​ក្រោម​ប្រធាន​បទ​ «​បញ្ហា​ប្រឈម​នៃ​វប្បធម៌ ​ក្នុ​ង​យុគ​សម័យ​បច្ចេក​វិទ្យា​» កា​ល​ពី​ចុង​ខែ​ធ្នូ​កន្ល​ងទៅ​នេះ​។ ​លោក​ រ៉េត ​សាមុត​ ដែល​ដើរ​តួ​សំដែង​ជា​តួ​អង្គ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧ ​បាន​លើក​ឡើង​ថា ​មូល​ហេតុ​ដែល​លោក​លើក​យក​ល្ខោន​ក្រោម​ប្រធាន​បទ ​«​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​» ​មក​បង្ហាញ​ក្នុង​ពេល​នោះ ​គឺ​ដោយ​លោក​យល់​ថា ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ​បាន​កសាង ​និង​បន្សល់​ទុក​នូវ​ស្នា​ព្រហស្ថ​ដ៏​ច្រើន​លើស​លុប​ និង​ជា​ព្រះ​មហាក្សត្រ​ខ្មែរ​ដ៏​មាន​ព្រះ​គុណយ៉ា​ង​ក្រៃ​លែង​។​
    9 min
  • បទយកការណ៍ - ​ការ​រត់​ដើម្បី​ជីវិត​កុមារ​កម្ពុជា​២០១៩ បាន​បញ្ចប់​ជាមួយ​ទឹក​ប្រាក់​ជិត​៦​ម៉ឺន​ដុល្លារ​
    «រត់​ដើម្បី​ជីវិត​កុមារ​កម្ពុជា​២០១៩» គឺជា​កម្មវិធី​មួយ​ដែល​ផ្តួច​ផ្តើម​គំនិត ដោយ លោក នឹម ឈុន្នី ជា​គ្រូ​បង្រៀន​សមាធិ និងជាស្ថាបនិក​ក្រុមហ៊ុន​បណ្តុះ​បណ្តាល​វិបស្សា​។ ការ​រត់​ដោយ​ថ្មើរ​ជើង​នេះបាន​ចាប់​ឡើង​កាល​ពី​ថ្ងៃទី១៥ខែធ្នូ ដោយ​មាន​រយៈ​ពេល​១០ថ្ងៃ ត្រូវ​បាន​បញ្ចប់​កាល​ពីថ្ងៃ២៥ ធ្នូ ២០១៩​កន្លង​មក ដើម្បី​រ៉ៃ​អង្គាស​ថវិកា​ឲ្យ​បាន១០ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមា​រអង្គរ។ ​ប៉ុន្តែ​ថវិកា​ដែល​ប្រមូល​បាន​សរុប​ចុង​ក្រោយ​នៃការរត់នោះគឺបានជិត៦ម៉ឺនដុល្លារ​ប៉ុណ្ណោះ​ ហើយ​ថវិកាដែល​នៅខ្វះ​ លោក ឈុន្នី នឹង​រិះ​រកតាមរយៈការ​លក់​សៀវភៅបន្តទៀត។
    8 min
  • បទយកការណ៍ - លោកហុកដានី៖ ភោជនីយដ្ឋាន​អង្គរវត្ត​នៅប៊ែរឡាំង ជា​បង្អួច​សម្រាប់​បង្ហាញ​វប្បធម៌​កម្ពុជា​ទៅ​ជន​បរទេស
    នៅក្នុងនាទីបទយកការណ៍ នៅថ្ងៃសុក្រ​នេះ ឈាងបុប្ផា សូមណែនាំលោកអ្នកនាងឲ្យបានស្គាល់ម្ចាស់ភោជនីយដ្ឋានខ្មែរម្នាក់ នៅទីក្រុងប៊ែរឡាំង។ លោកមកហើយ។ ដើម្បីចង់ដឹងថា តើភោជនីយដ្ឋានអង្គរវត្តមានលក្ខណៈពិសេសគួរជាទីចាប់អារម្មណ៍របស់ប្រជាជនអាល្លឺម៉ង់ យ៉ាងណាខ្លះ យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផា។
    10 min
  • បទយកការណ៍ - ប្រជាជនខ្មែរនិងវិបត្តិគ្មានមធ្យោបាយធ្វើដំណើរ ដោយសារតែកូដកម្ម នៅប៉ារីស
    គិតមកដល់ថ្ងៃសុក្រនេះ មានរយៈពេល២៣ថ្ងៃគត់ ដែលទីក្រុងប៉ារីស ប្រទេសបារាំង ជាប់គាំង ដោយវិបត្តិគ្មានមធ្យោបាយធ្វើដំណើរ ដោយសារកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនបារាំង RATP និង SNCF ដែលបានផ្ទុះកំហឹងតវ៉ា ប្រឆាំងនឹងកំណែទម្រង់ច្បាប់ចូលនិវត្តន៍។ ដូចជាប្រជាជនបារាំងរាប់លាននាក់ ដែលកំពុងជួបការលំបាក ដោយសារ គ្មានមធ្យោបាយធ្វើដំណើរទៅកន្លែងធ្វើការ ប្រជាជនខ្មែររស់នៅ ក្នុង និងក្រៅក្រុងប៉ារីស មិនថា និស្សិត ឬបុគ្គលិកបម្រើការឲ្យក្រុមហ៊ុនបារាំងទេ បានត្អូញត្អែរ ពីចរាចរណ៍ កកស្ទះ ខ្លាំង នៅតាមផ្លូវ ពី ការគ្មានឡានក្រុង សម្រាប់ធ្វើដំណើរ ឬការដណ្តើមសម្រុកប្រជ្រៀតគ្នា ដើម្បីឡើងជិះរថភ្លើងក្រោមដី ដែលមានដោយកម្រ ដោយសារតែកូដកម្មមិនធ្វើការរបស់អ្នកបើក បុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូន។
    10 min
  • បទយកការណ៍ - ​លោក​មេធាវី គង់ សំអុន​៖ ​ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ​
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​យើង​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​អ្នក​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​លោក​មេធាវី គង់ សំអុន។ លោក​គង់ សំអុន កំព្រា​ឪពុក​តំាង​ពី​កុមារ​ភាព តែ​លោក​ឲ្យ​តម្លៃ​ខ្លាំង​លើ​ការ​សិក្សា ទើប​លោក​ខិត​ខំ​រៀន​សូត្រ​ទទួល​បាន សញ្ញា​បត្រ​បណ្ឌិត​ច្បាប់​ពី​ប្រទេស​ជប៉ុន​ និង​បាន​ក្លាយ​ជា​មេធាវី​ល្បី​ម្នាក់​នៅ​ភ្នំពេញ​។
    12 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners