បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ​លោក ស៊ូ សុជាតិ​៖ ​មាន​តែ​ខ្លួន​ឯង​ទេ​ជា​កត្តា​សំខាន់​សម្រាប់​កំណត់​ពី​ភាព​ជោគ​ជ័យ​
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ របស់​វិទ្យុ​បារំាង​អន្តរជាតិ​នា​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោកអ្នក​ឲ្យ​បាន​ស្តាប់​ពី​ដំណើរ​ជីវិតរបស់ ​លោក ស៊ូ សុជាតិ អគ្គ​នាយក​គណៈ​កម្មការ​មូល​បត្រ​កម្ពុជា​។
    12 min
  • បទយកការណ៍ - ​លោក ឡំា លីម ​អ្នក​ជោគ​ជ័យ​បាន​ពី​ការ​អាន​សៀវ​ភៅ​
    មនុស្ស​មួយ​ចំនួន​បាន​ស្គាល់​ហើយ​ឈ្មោះ​អ្នក​និពន្ធ​សៀវភៅ លោកឡំា លីម។ ស្នាដៃ​បោះ​ពុម្ភ​របស់​គាត់​ភាគ​ច្រើន​គឺ​ជា​ការ​ផ្តល់​គំនិត​វិជ្ជមាន​របស់​អ្នក​ប្រាជ្ញ​ល្បីៗ ដល់​អ្នក​អាន។ លោក ឡំា លីម ជា​កូន​កសិករ​ម្នាក់ ដែល​គ្មាន​លទ្ធ​ភាព​សិក្សា​បាន​ខ្ពស់​ទេ ប៉ុន្តែ​គាត់​បាន​អភិវឌ្ឍន៍​ខ្លួន តាម​រយៈ​ការ​អាន​សៀវ​ភៅ​នេះ​ឯង​។ ឡំា លីម បាន​អាន​សៀវ​ភៅ​ដោយ​មាន​របៀប​តំាង​ពី​កុមារ​ភាព​មក ហើយ​គាត់​ចង់​ឲ្យ​អ្នក​ផ្សេងៗ​ទៀត អាន​សៀវ​ភៅ​ដោយ​មាន​របៀប​ដែរ ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​ការ​អាន​ពិត​ប្រាកដ​។
    9 min
  • បទយកការណ៍ - ​ប្រជាជន​កម្ពុជា​​ប្រតិកម្ម​ចម្រុះទៅ​លើ​​ករណី​ផ្ទុះ​ជំងឺ​រលាក​សួត​ដោយ​សារ​កូរ៉ូណា​វីរុស​
    ថ្វីត្បិត​កូរ៉ូណាវីរ៉ុស​មិនទាន់​បាន​សម្លាប់​ប្រជាជនណាម្នាក់​នៅកម្ពុជាក៏ដោយ​ប៉ុន្តែ​ជំងឺឆ្លងប្រភេទ​ថ្មី​មួយ​នេះ​បាន​​បង្កើតជាក្តីបារម្ភដល់​សាធារណៈជនជាទូទៅ នៅគ្រា​ដែល​បុរសជនជាតិ​ចិន​ម្នាក់នៅខេត្ត​ព្រះសីហនុ​បាន​កើត​ជំងឺ​រលាកសួត​ដែលបណ្តាលមកពីកូរ៉ូណាវីរុសនេះ។ យ៉ាងណាក៏ដោយ​ប្រជាជននៅភ្នំពេញ​ភាគ​ច្រើន​សុទ្ធតែ​នាំគ្នាពាក់ម៉ាស់ការពារនៅពេល​ចេញក្រៅផ្ទះឬទៅទីសាធារណៈ។ ចំណែក​នៅតាម​សាលា​រៀន​វិញក៏មានការ​ណែនាំផងដែរ ពីរបៀបរក្សាអនាម័យ​ដើម្បី​បង្កា​ការ​ឆ្លង​ជំងឺនេះ ខណៈ​អ្នក​រត់​រឺម៉ក់​មួយ​ចំនួន​បដិសេធ​ដឹកភ្ញៀវជនជាតិចិន។
    8 min
  • បទយកការណ៍ - យុទ្ធនាការ «​ផ្ទះ​១​អំពូល​១​» របស់​អភិបាល​ស្រុក​បន្ទាយ​ស្រី ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​ភូមិ​ព្រះ​ដាក់​
    យុទ្ធនាការ​ «ផ្ទះ១អំពូល១» ដែល​ជា​ដំណាក់​កាល​សាកល្បង​របស់​អភិបាល​ស្រុក​បន្ទាយ​ស្រី ក្នុង​ខេត្ត​សៀមរាប ដើម្បីប្រែក្លាយ​ភូមិជនបទមួយ​នេះ ជាភូមិ​គំរូ ហាក់ដូចជាទទួលបានការ​ស្វាគមន៍ច្រើនពីអ្នក​ភូមិ​។ ការ​ស្វាគមន៍ពីអ្នកភូមិ ព្រោះពួកគាត់​យល់ថាយុទ្ធនាការ​នេះ ជួយ​សម្រួលដល់ជីវភាព​រស់នៅ​របស់​ពួកគាត់ ព្រម​ទាំងមិន​ចាំបាច់​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ទៀតផង។
    9 min
  • បទយកការណ៍ - ​លោក កែវ សាន់ ​វិចិត្រករ​ឆ្នើម​អំឡុង​ឆ្នាំ​១៩៨០​កំពុង​គូរ​រូប​យ៉ាង​ស្ងៀម​ស្ងាត់​នៅ​ទីតាំង​តូច​មួយ​នៃ​ផ្សារ​ថ្មី​
    នៅ​ក្នុង​នាទី​បទ​យក​ការណ៍​របស់​យើង​រាត្រី​នេះ អេង គីមហុង សូម​នាំ​អារម្មណ៍​លោក​អ្នក​នាង​ទៅ​ស្គាល់​លោក កែវ សាន់ អ្នក​គូរ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ឆ្នាំ១៩៨០។ ស្នា​ដៃ​របស់​គាត់​កាល​ពី​អតីត​កាល​ត្រូវ​បាន​រំលេច​ឡើង​តាម​រយៈ រូប​គំនូរ​នៅ​មុខ​រោង​កុន​ធំៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ក្រៅ​ពី​គំនូរ លោក កែវ សាន់ មាន​ជំនាញ​សសេរ​អក្សរ​លើ​ផ្ទាំង​បដាធំៗ អំឡុង​សម័យ​សង្គម​រាស្រ្ត​និយម​ផង​ដែរ។ ស្ថិត​ក្នុង​វ័យ​៨៥​ឆ្នាំ បច្ចុប្បន្ន​លោក កែវ សាន់ រស់​ពឹង​លើ​ជំនាញ​នេះ​ដដែល នៅ​ទីតាំង​តូច​មួយ​នៃ​ផ្សារ​ធំ​ថ្មី​។
    8 min
  • បទយកការណ៍ - សមាគមសិល្បៈខ្មែរនៅបារាំង និងនៅអាមេរិករួមគ្នាដំឡើងទស្សនីយភាព រាមកេរ្តិ៍
    នៅថ្ងៃអាទិត្យទី ១៩​មករា ២០២០ នៅជាយក្រុងប៉ារីស នឹងមានការសំដែងទស្សនីយភាព រឿងរាមកេរ្តិ៍ ដែលរៀបចំដំឡើងរួមគ្នា ជាលើកទី១ ដោយសមាគមសិល្បៈ ខ្មែរ ដែលមានទីតាំងនៅប្រទេសបារាំង និងសមាគម របាំអង្គរ មកពីទីក្រុងLowell Massachusetts សហរដ្ឋអាមេរិក។ ការសំដែងរួមបញ្ចូលគ្នារវាងក្រុមរបាំខ្មែរ មកពីអាមេរិក និងបារាំង ជាគំនិតផ្តួចផ្តើមរបស់សាស្រ្តាចារ្យរបាំ២រូប គឺលោកស្រី ម៉ម កនិ្នការ និងលោកស្រី ហ៊ុយ ភូស៊ីតា។ ឈាង បុប្ផាបានទៅជួបសម្ភាសន៍ផ្ទាល់ នៅកន្លែងហាត់សមរបស់ក្រុមសិល្បករទាំងពីរក្រុម កាលពី ថ្ងៃព្រហស្បតិ៍ទី ១៦ មករា។
    11 min
  • បទយកការណ៍ - ​ពល​រដ្ឋ​នៅ​សង្ខាង​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ស្នើ​ឲ្យ​អ្នក​ធ្វើ​ផ្លូវ​ស្រោច​ទឹក​ជា​ប្រចាំដើ​​ម្បី​កាត់​បន្ថយ​ប៉ះ​ពាល់​សុខ​ភាព​
    កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ពី​ចំណុច​ចោម​ចៅ​ទៅ​ដល់​ថ្នល់​បែក​គូស​ក្នុង​ស្រុក​ត្រាំ​កក់​ខេត្ត​តាកែវ ត្រូវបាន​និង​កំពុង​ធ្វើ​ការ​ពង្រីក​ជា៤គន្លង​ដើម្បី​ងាយ​ស្រួល​ធ្វើ​ដំណើរ។ ប៉ុន្តែ​នៅក្នុង​ដំណាក់កាល​កំពុង​ស្ថាបនានេះ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​កំពុង​មាន​សភាព​ហុយដី​ទ្រលោម​ប្រៀប​ដូច​ផ្សែងអាប់​នៅលើ​អាកាសា។ តាម​រយៈ​អ្នក​យក​ព័ត៌មាន​វិទ្យុ​បារាំង​អន្តរ​ជាតិRFI ពលរដ្ឋ​ជា​ច្រើន​ដែល​រស់​នៅ​សង​ខាង​ផ្លូវ​ជាតិ៣ និងអ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវនេះ សំណូមពរ​ឲ្យ​អ្នក​ម៉ៅការ​ស្ថាបនា​ផ្លូវ​នេះ ស្រោចទឹក​ជាប្រចាំ​ដើម្បី​កាត់​បន្ថយ​ការ​ហុយ​ដី​ដែល​ធ្វើ​ឲ្យ​ខូច​សុខភាព ហើយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សារមើល​ផ្លូវ​មិន​ច្បាស់។
    7 min
  • បទយកការណ៍ - ​សវនាការ​កាត់​ទោស​លោក កឹម សុខា ទំនង​ស៊ី​ពេល​យូរ ខណៈ​អ្នក​ឃ្លាំ​មើល​នៅ​តែ​ចាត់​ទុក​ថា ជា​រឿង​នយោ​បាយ​
    តុលា​ការ​ក្រុង​ភ្នំពេញ នៅថ្ងៃទី ១៥ មករា ឆ្នាំ ២០២០ នេះ បាន​បើក​សវនាការ​កាត់​ទោស​ជា​ប្រវត្តិ​សាស្ត្រ​លើមេដឹក​នាំ​អតីត​គណ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​។ សវនាការ​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ឃ្លាំ​មើល​ពី​ប្រជា​ពលរដ្ឋ ព្រះសង្ឃ និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ​រាប់​សិប​នាក់ និង​ក្រោម​ការ​រឹត​បន្តឹង​សន្តិ​សុខ​យ៉ាង​តឹង​រឹង​។
    10 min
  • បទយកការណ៍ - មនុស្ស​សម័យ​ថ្មី​ងាក​មក​ទិញ​សៀវ​ភៅ​អាន​ប្រសើរ​ជាង​ទិញ​របស់​ថ្លៃៗ​បង្អួត​​គ្នា​​
    សៀវ​ភៅ​មួយ​លាន​ក្បាល​ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៌​ធំ​ជាង​គេ​បង្អស់​លើ​ពិភព​លោក​ដែល​ឲ្យ​ឈ្មោះ​ថា​« Big Bad Wolf Book Sale» ។ ពិព័ណ៌​សៀវ​ភៅ​ដែល​ភាគ​ច្រើន​គឺ​សរសេរ​ជា​ភាសា​អង់​គ្លេស​នេះ​ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​មនុស្ស​គ្រប់ៗ​វ័យ​ ខណៈ​មាន​ការ​បញ្ចុះ​តម្លៃ​ពី​ ៥០% ទៅ​ដល់​៩០​%។ ​ព្រឹត្តិការណ៍​នេះ​គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​២០​ខែ​មករា​នេះ​នៅផ្សារ​រុង​រឿង​ក្នុង​ភូមិ​គៀនឃ្លាំង ​សង្កាត់​ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​។​ នៅ​ក្នុង​បទ​យការណ៍​របស់​ អ៊ឹង ប៊ុនថន ថ្ងៃនេះ​ គឺ​មនុស្ស​សម័យ​ថ្មី​ចាប់​ផ្តើម​ងាក​មក​ទិញ​សៀវ​អាន​សម្រាប់​ជំនួយ​ខួរ​ក្បាល​ជា​ជាង​ចំណាយ​លុយ​ទៅ​ទិញ​របស់​ថ្លៃៗ​បង្អួត​គ្នា​។
    8 min
  • បទយកការណ៍ - នារីខ្មែរនៅក្នុងសៀកបារាំង
    ជនជាតិខ្មែរមានមុខនៅក្នុងក្រុមសៀកបារាំង។ នេះជាលទ្ធផលនៃកម្មវិធីបណ្តុះបណ្តាលរបស់អង្គការហ្វាពន្លឺសិល្បៈ នៅក្នុងខេត្តបាត់ដំបង។ នៅក្នុងចំណោមយុវជនខ្មែរដែលបានទៅហាត់រៀនសៀកបន្ត នៅប្រទេសបារាំង មានផងដែរ កញ្ញា អ៊ុង វល័ក្ខ។ កំពុងបម្រើការឲ្យក្រុមសៀក ដល់ទៅ ២ ដែលមានទីតាំង នៅខេត្តម៉ាកសី ភាគខាងត្បូងប្រទេសបារាំង អ៊ុង វល័ក្ខជាប់រវល់ នឹងការសំដែង ដែលមានមិនតិចជាង ២០០ ទេ ក្នុងមួយឆ្នាំ។ ឈាង បុប្ផា បានជួបសម្ភាសន៍ កញ្ញាអ៊ុង វល័ក្ខ នៅពេលនាង និងក្រុមសៀកទៅសំដែង សម្រាប់សិស្សសាលា មួយ នៅអាហ្សង់ទើយ ជាយក្រុងប៉ារីស។
    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners