បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ​យុទ្ធនា​ការ​រត់​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ បាន​បញ្ចប់ តែ​លោក នឹម ឈុន្នី អំពាវ​នាវ​ឲ្យ​បន្ត​សកម្ម​ភាព​មនុស្ស​ធម៌​
    លោក នឹម ឈុន្នី ដែល​គេ​ស្គាល់​ជា​គ្រូ​សមាធិ​ម្នាក់ បាន​បង្កើត​យុទ្ធនា​ការ​រៃ​អង្គាស​ប្រាក់​ដើម្បី​ទ្រទ្រង់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ជា​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរ​សំខាន់​ពីរ គឺ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​មួយ​ទៀត ដែល​ទទួល​ព្យាបាល​កុមារ​មិន​យក​ប្រាក់​នៅ​កម្ពុជា​។ យុទ្ធ​នា​ការ​រត់​រយៈ​ពេល​១០ថ្ងៃ លោក នឹម ឈុន្នី ប្រមូល​បាន​ថវិកា​ប្រមាណ​៥ម៉ឺនដុ​ល្លារ​ ប្រគល់​ជូន​មន្ទីរ​ពេទ្យ​កាល​ពី​រសៀល​ថ្ងៃទី​២៥ធ្នូ​។
    9 min
  • បទយកការណ៍ - កសិដ្ឋាន​ផ្កា​ចម្រុះ​ពណ៌នៅ​ខេត្ត​ត្បូង​ឃ្មុំ​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​
    កសិករ​មួយ​គ្រួសារ​នៅខេត្ត​​ត្បូង​ឃ្មុំ បាន​កែ​ច្នៃ​ពីទម្លាប់​ប្រើដីសម្រាប់​ដាំ​ថ្នាំជក់​ទៅ​ជាកសិដ្ឋាន​ដាំ​ផ្កាឈូក​រ័ត្ន​​និង​ផ្កាចម្រុះ​ពណ៌​ច្រើន​ប្រភេទទៀត ដើម្បី​បង្កើតទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយ​យ៉ាង​ស្រស់​បំព្រងនារដូងប្រាំង។ ​ ​​​កសិដ្ឋាន​ផ្កា​ចម្រុះពណ៌​មួយកន្លែងនេះ គឺស្ថិត​នៅឃុំ​ជីរ៉ូរ៍ទី១ នៃទឹក​ដី​ខេត្ត​ត្បូង​ឃ្មុំ ហើយបាន និង​កំពុងតែទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​រាប់រយនាក់​ក្នុង​មួយ​ថ្ងៃៗ ឲ្យទៅ​កំសាន្ត​នារយៈពេល​​២ឆ្នាំ​ចុង​ក្រោយនេះ។
    8 min
  • បទយកការណ៍ - ​ប្រឡង​ជ្រើស​រើស​ទាហាន​៖ លោក ហ៊ុន ម៉ាណែត​ថា​កុំ​ឲ្យ​មាន​ការ​ពឹង​ពាក់​អ្នក​ណា​ម្នាក់ ដើម្បី​ប្រឡង​ជាប់​
    ការ​ប្រឡង​ជ្រើស​រើស ទាហាន​សម្រាប់​ឆ្នាំ​២០២០​ខាង​មុខ​នេះ មាន​បេក្ខជន​ដាក់​ពាក្យ​ប្រមាណ ៨ ០០០​នាក់ ហើយ​នឹង​ត្រូវ​ជ្រើស​រើស​តែ​៦២០ នាក់​ប៉ុណ្ណោះ​។ លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ ក្នុង​ឱកាស​នោះ បាន​ប្រាប់​បេក្ខ​ជន កុំ​ឲ្យ​មាន​ការ​ពឹង​ពាក់​អ្នក​ណា​ម្នាក់ ដើម្បី​ឲ្យ​ប្រឡង​ជាប់​ឲ្យ​សោះ ហើយ​ត្រូវ​រាយ​ការណ៍​ប្រសិន​បើ​មាន​ករណី​បែប​នេះ​។
    10 min
  • បទយកការណ៍ - ​លោក ​សុខ វឿន​៖ «​ក្រុម​ហ៊ុន​ដែល​ខ្ញុំ​ធ្វើ​ការ ជា​ផ្ទះ ជា​គ្រួសារ​របស់​ខ្ញុំ​»​
    នៅ​ក្នុង​កម្មវិធី​ជីវិត​ជោគ​ជ័យ របស់​វិទ្យុ​យើង​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែនាំ​លោក​អ្នក ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត លោក សុខ វឿន ​ប្រធាន​ប្រតិបត្តិ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ LOLC ។ ភាព​ជោគ​ជ័យ​នៅ​ក្នុង​ការងារ​របស់​កូន​កសិករ​រូប​នេះ គឺ​ភាព​ស្មោះ​ត្រង់​និង​ការ​តស៊ូ​។ លោក សុខ វឿន ចាត់​ទុក​កន្លែង​ធ្វើ​ការ​ជា​ផ្ទះ ជា​គ្រួសារ​របស់​ខ្លួន​។
    12 min
  • បទយកការណ៍ - ​ខូប​៦០​ឆ្នាំ​ គីណាល់​លើក​ទឹក​ចិត្ត​ដល់​ការ​ស្រាវ​ជ្រាវ​របស់​និស្សិត​ពេទ្យ​
    សហ​គ្រាស​ផលិត​ឱសថ PPM បាន​ប្រារព្ធ​ខូប​៦០​ឆ្នាំ ថ្នាំ​គី​ណាល់ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ជាមួយ​និង​ការ​ប្រគល់​ពាន​រង្វាន់​ស្នាដៃ​ស្រាវ​ជ្រាវ​លើក​ទី៧ របស់​មូល​និធិ​គីណាល់​។ មូល​និធី​គីណាល់ កំពុង​ជំរុញ​និស្សិត​ពេទ្យ​ឲ្យ​ចេះ​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ផលិត​បាន​ឱសថ​ថ្មី បាន​ដូច​លោក​វេជ្ជបណ្ឌិត កុក សុខគីម ដែល​បាន​ផលិត​ថ្នាំ​គីណាល់ កាល​ពី​ឆ្នាំ​១៩៥៩​នោះ​។
    8 min
  • បទយកការណ៍ - ​អនាគត​ឧស្សាហ​កម្ម​ភាព​យន្ត​ខ្មែរ​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល​
    មហោ​ស្រព​ភាព​យន្ដ​ជាតិ​លើក​ទី៦ ឆ្នាំ២០១៩ ត្រូវ​បាន​រៀប​ចំ​ឡើង​ពី​ថ្ងៃទី២៥ដល់​២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​សាល​សន្និសីទ ចតុមុខ​។ ម្ចាស់​ផលិត​កម្ម​និង​ផលករ​ទាំង​ជើង​ចាស់​និង​ជើង​ថ្មី​ប្រ​មាណ​ជាង៥០​នាក់​បានជួបជុំ​និយាយ​ពី​បញ្ហា​ប្រឈម​និង​រក​ដំណោះ​ស្រាយ​លើ​វិស័យភាពយន្ត​ខ្មែរ​នេះ។​​ ទោះជាយ៉ាងណាក្រោយពីការពិភាក្សាគ្នា​ជាច្រើនម៉ោង​គេ​​សង្កេតឃើញថា «អនាគត​នៃ​ឧស្សាហ​កម្ម​ភាព​យន្ត​កម្ពុជា» នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល​។
    9 min
  • បទយកការណ៍ - ​និស្សិត​៖ សញ្ញា​បត្រ​មាន​កាន់​នៅ​ក្នុង​ដៃ​ជា​ញើស​ឈាម​ពុក​ម៉ែ​
    សាកល​វិទ្យា​ល័យ​ន័រតុន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​ប្រមាណ​ជាង​៣ពាន់​នាក់​។ តាម​ទម្លាប់ ឳពុក​ម្ដាយ បង​ប្អូន ឬ​មិត្ត​ភត្ត្រ តែង​មាន​វត្ត​មាន​នៅ​កន្លែង​ចែក​សញ្ញា​បត្រ​ដើម្បី​ចូល​រួម​អប​អរ​សាទរ​ដល់​និស្សិត​។ ជាមួយ​នឹង​ស្នាម​ញញឹម​លាយ​ទឹក​ភ្នែក ឳពុក​ម្ដាយ​ខ្លះ​រៀប​រាប់​ថា ទម្រាំ​បាន​សញ្ញា​បត្រ​មួយ​សន្លឹក សុខ​ចិត្ត​ខ្ចី​បុល​ធនាគារ លក់​ដី​ស្រែ ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង​ដើម្បី​វិនិយោគ​លើ​ចំណេះ​ដឹង​របស់​កូន​។ ឆ្លើយ​តប​នឹង​ការ​លះ​បង់​នេះ និស្សិត​ចេញ​មុខ​ទទួល​ស្គាល់​ថា សញ្ញា​បត្រ​មាន​កាន់​នៅ​ក្នុង​ដៃ​ជា​ញើស​ឈាម​ពុក​ម៉ែ​។
    8 min
  • បទយកការណ៍ - ពិព័ណ៍​សៀវភៅ​៣​ថ្ងៃ៖​ សៀវភៅ​ប្រលោម​លោក​បោះពុម្ព​បណ្ដើរ​លក់​បណ្ដើរ
    ពិព័ណ៍​សៀវភៅ​លើក​ទី​៨ បាន​បិទ​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ជាមួយ​នឹង​ការ​គាំទ្រយ៉ាង​ពេញ​ទំហឹង​ពី​អ្នក​ចូល​រួម​រាប់ម៉ឺននាក់ និង​ម្ចាស់​ស្តង់​លក់​សៀវភៅ។ ក្នុង​នោះ​អ្នក​លក់សៀវភៅ​ប្រលោម​លោក​បាន​អះអាង​ដោយ​ភាព​រីករាយ​ថា សៀភៅ​ប្រលោ មលោក​របស់​ខ្លួនទទួល​បាន​ការ​គាំទ្រ​ខ្លាំង រហូត​អ្នក​ចូល​ទិញ​អស់​ពី​ស្តុក ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិព័ណ៍​សៀវភៅ​នេះ​។ តាម​រយៈការ​គាំទ្រ​សៀភៅ​ប្រលោម​លោក​នេះ ម្ចាស់​ស្តង់​មួយ​ចំនួន​បង្ខំ​ចិត្ត​បោះ​ពុម្ព​សៀវ​ភៅ​បន្ថែម​ដើម្បីបំពេញ​តម្រូវ​ការ​អ្នក​គាំទ្រ។
    9 min
  • បទយកការណ៍ - ​លោក គឹម ចាន់ណា៖ ជោគ​ជ័យ​អាស្រ័យ​លើ​ឆន្ទៈ​
    ដើម្បី​អបអរសាទរ​ពិព័រណ៍​សៀវភៅនៅ​ឆ្នាំ​នេះ នាទីជីវិត​ជោគ​ជ័យ របស់​វិទ្យុ​យើង អ៊ឹម ណាវិន សូម​ណែ​នាំ​លោក​ អ្នក​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោក គឹម ចាន់ណា អ្នកនិពន្ធ​ និងជាម្ចាស់​គ្រឹះស្ថាន​បោះ​ពុម្ព​សៀវភៅ ម៉ាញប៊ុក។ លោក​គឹម ចាន់ណា បាន​ចាប់​អាជីព​បោះ​ពុម្ព​សៀវ​ភៅ ក្នុង​ពេល​មាន​មុខ​របរ​ជា​ច្រើន​និង​ល្អ​ជាង​នេះ​។ តែ​លោក​បាន​ជម្នះ​បង្កើត​ម៉ាញ​ប៊ុក ដោយ​សារ​ចង់​បង្ហាញ​ផ្លូវ​ជោគ​ជ័យ ដល់​ពល​រដ្ឋ​ផ្សេង​ទៀត តាម​រយៈ​ការ​អាន​។
    13 min
  • បទយកការណ៍ - បន្លែ​ខ្មែរ​ដ៏កម្រ​ជា​ច្រើន​មុខ​ត្រូវ​បាន​ដាក់​បង្ហាញ​​ជា​​លើក​ដំបូង​​ឲ្យ​សាធារ​ណៈ​ជន​ស្គាល់
    អ្នក​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​អះអាង​ថា កម្ពុជា​បាន​នាំ​បន្លែ​ចូល​ពី​ក្រៅ​ប្រទេស​ចន្លោះ​ពី​ ២០០​តោន​ ទៅ​ជាង​៤០០​តោន ​ក្នុង​មួយ​ថ្ងៃ ដែល​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម ​និង​ថៃ​ ហើយ​គិត​ជា​ទឹក​ប្រាក់​ក្នុង​មួយ​ឆ្នាំ​គឺ​កម្ពុជា​ត្រូវ​ចំណាយ​អស់​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​។ ​ដោយ​ឡែក​ហាង​អាហារ​ល្បី​ឈ្មោះ​មួយ​បាន​ប្រមូល​បន្លែ​ដ៏កម្រ​របស់​ខ្មែរ​ជា​ច្រើន​ប្រភេទ​មក​ដាក់​បង្ហាញ​ជូន​សាធារណៈ​ឲ្យ​បាន​ស្គាល់​ជា​លើ​ដំបូង ​ខណៈ​នៅ​លើ​ទី​ផ្សារ​ភាគ​ច្រើន​មិន​មាន​លក់​ឡើយ​។​
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners