កាលពីថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២០នេះ គឺជាខួបលើកទី១១ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូនៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស។ មានអាយុជាង៤០ឆ្នាំ សារមន្ទីរទួលស្លែង នៅតែជាទីកន្លែងចងចាំពីព្រឹត្តិការណ៍នៃការសួរចម្លើយនិងការឃុំឃាំងអ្នកទោសជិត២សែននាក់នៅក្នុងមន្ទីរស‑២១ នាសម័យខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ នៅក្រោមស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្សនិងថតចម្លងឯកសារឌីជីថលជិត ៥សែនទំព័រ ទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ដើម្បីរក្សាទុកជាកេរ្តិ៍តំណែលនៃមនុស្សជាតិយូអង្វែងតទៅ។