សហគមន៍នេសាទស្តីក្រោមរហាលសួង នៅក្នុងឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងជិត ២០ឆ្នាំមកហើយ ដោយប្រជាពលរដ្ឋជាង៥០០គ្រួសារ ដែលភាគច្រើនជាអ្នកនេសាទ។បច្ចុប្បន្នសហគមន៍នេះកំពុងអភិរក្សត្រីមេពូជរាប់សិបតោន និងធនធានជលផលជាច្រើនទៀត សម្រាប់ជាប្រយោជន៍សាធារណៈ។ សកម្មភាពនេះត្រូវបានគាំទ្រពីបណ្តាអង្គការសង្គមស៊ីវិល និងអាជ្ញាធរបឹងទន្លេសាបរួចហើយ នៅឡើយតែការចេញប័ណ្ណសរសើរពីរដ្ឋាភិបាលប៉ុណ្ណោះ។ នេះជាអ្វីដែលអ្នកអភិរក្សធនធានជលផល ដូចជា លោក ហោ សំអាត ដែលមានអាយុ៦២ឆ្នាំចង់បាន។