បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - កូវីដ១៩៖ជំរុញឲ្យ​និស្សិត​ខ្មែរ​កែច្នៃ​ទូរបាញ់​អាល់កុល​សម្លាប់​មេរោគ​ដោយ​ស្វ័យប្រវត្តិ
    នៅកម្ពុជា​ស្ថានភាព​កូវីដ១៩ បង្ខំ​មនុស្ស​នឹក​ឃើញ​គំនិត​បង្កើតថ្មី​ដែល​នាំមក​នូវ​ប្រយោជន៍​របស់​សង្គមទាំង​មូល​។ ជាក់ស្ដែង​និស្សិត​មួយ​ក្រុម​នៃ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​នាំ​គ្នា​កែច្នៃ​ទូរបាញ់​អាកុល​សម្លាប់​មេរោគ​ដោយ​ស្វ័យ​ប្រវត្តិ។  ចាប់តាំង​ពី​ដំណើរ​ការផលិត​តាំង​ពី​ខែ​កក្កដា​មក ទូបាញ់​អាកុល​ស្វ័យ​ប្រវត្តិ​នេះ បាន​លក់​ចេញ​នៅ​តាម​រាជធានី​ខេត្ត  ចំនួន​ជាង​៣០​គ្រឿង​ហើយ​។ ក្នុង​នោះ​អតិថិជនជាវ គឺ​មាន​មក​ពី​ស្ថាប័ន​រដ្ឋ​និង​ឯកជន សម្រាប់​ដាក់​ក្នុង​ការិយាល័យ កន្លែង​អាជីវ​កម្ម រោងការ និងការិយាល័យ​ខ្លួន​។
    9 min
  • បទយកការណ៍ - អ្នកក្រថ្ងូរថាសឹងដាច់បាយសារកូវីដ១៩
    អ្នក​ក្រីក្រ​បាន​ថ្ងូរ​ថា​ជំងឺ​កូវីដ១៩​ បង្ក​ការ​លំបាក​ដល់​ជីវភាព​ពួកគាត់​កាន់​តែ​ខ្លំាង​។ ជំងឺ​កូវីដ​១៩​បាន​មនុស្ស​មិន​ចេញ​ក្រៅ​ផ្ទះ​ ហើយ​របរ​មួយ​ចំនួន​មិន​ដំណើរការ​។ អ្នក​ប្រកប​របរ​តូច​តាច​ក្រៅ​ប្រព័ន្ធ​ មាន​អ្នក​រើស​ចាយ​ជាដើម ​ត្អូញ​ថា​សឹង​ដាច់​បាយ​ហើយ​ ពេល​នេះ​។
    7 min
  • បទយកការណ៍ - និស្សិតខ្មែរ​សំដែង​ការខកចិត្ត ត្បិតការសិក្សា​នៅប្រទេស​បារាំង​ត្រូវ​រអាក់រអួល​ដោយសារ​Confinement
    ឃ្លាតឆ្ងាយ​ពីស្រុកកំណើត ជារឿងមួយ។ ការមករស់នៅ និង​រៀន តែម្នាក់ឯង ក្នុង​បន្ទប់ ដោយសារ​តែ​វិធានការ​បិទទីក្រុង ក្នុង​កាលៈទេសៈ​កូវីដ​ទៀតដូច្នេះ រឹតតែ​ធ្វើ​ឲ្យ​និស្សិតខ្មែរ មួយចំនួន កាន់តែ​ស្រណោះខ្លួន។ នៅប្រទេស​បារាំង វិធានការ​បិទ​ប្រទេស បានធ្វើ​ឲ្យ​និស្សិត​ខ្មែរ​ជាច្រើន រៀនសូត្រ មិនបាន​គ្រប់​ពេញលក្ខណៈ។ ពួកគេ​មួយចំនួន​ ខកខាន​មិន​បាន​ចុះធ្វើ​កម្មសិក្សា ដោយសារតែ​ក្រុមហ៊ុន មន្ទីរពិសោធន៍​ត្រូវ​បិទទ្វារ ដោយសារ​វិធានការ​បិទប្រទេស​របស់​រដ្ឋាភិបាល​បារាំង។ នៅក្នុង​បទយកការណ៍ នៅថ្ងៃ​សុក្រនេះ ឈាង បុប្ផា បាន​សម្ភាសន៍​និស្សិតខ្មែរ ២រូប ដែល​រៀន​ផ្នែកច្បាប់ នៅ ទីក្រុង​លីយ៉ុង ​និស្សិត​វិស្វករ​ម្នាក់ ហើយ​និង​ប្រធាន​សមាគមអតីតនិស្សិត និង​និស្សិតកម្ពុជា​នៅ សាលា​ជាន់ខ្ពស់ បារាំង ហ្រ្កង់ អេកូល។
    9 min
  • បទយកការណ៍ - កូវីដ១៩៖កសិករត្អូញទំនិញឡើងថ្លៃ ធនាគារមិនយោគយល់ ចំណូលគ្រួសារធ្លាក់ចុះ
    ជំងឺ​កូវីដ១៩​ ដែល​កំពុង​ចូល​សហគមន៍​កម្ពុជា​ បាន​បង្ក​ជា​ការ​លំបាក​ដល់​ការ​រស់នៅ​និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ ជា​ពិសេស​កសិករ​នៅ​ទី​ជនបទ​។ កសិករ​ថា​កូវីដ១៩​ បាន​ធ្វើឲ្យ​កូនចៅ​ពួក​គាត់​បាន​បះបង់​ការងារ​ ឬ​ឯ​ទំនិញ​លើ​ទីផ្សារ​ឡើង​ថ្លៃ​។ សម្រាប់​ការ​ដាំដុះ​ឆ្នាំ​នេះ​កន្លែង​ខ្លះ​ទទួល​ទិន្នផល​តិច​ ដោយ​ទឹក​ជំនន់​ និង​គ្រោះ​រំាងស្ងួត​ទៀត​ផង​។
    9 min
  • បទយកការណ៍ - កូវីដ១៩ក្នុងសហគមន៍៖ អ្នករកស៊ីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រឈមការធ្លាក់ចុះប្រាក់ចំណូល៥០%
    ចាប់​តាំង​ពី​ជំងឺ​កូវីដ១៩​ បាន​ឆ្លង​ចូល​សហគមន៍​ជា​លើក​ដំបូង​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ២៨​ វិច្ឆិកា​ មក​ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ប្រាក់​ចំណូល​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ជា​ទូទៅ​ និង​ដោយ​ឡែក​ គឺ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រកប​របរ​រកស៊ី​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​ជា​ទូទៅ​ត្រូវ​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ ដើម្បី​ការ​រស់នៅ​សម្រាប់​មួយ​ថ្ងៃៗ​។
    9 min
  • បទយកការណ៍ - កូវីដ១៩៖ អ្នកដឹកជញ្ជូនទំនិញ Online ធ្វើការប្រឈមការភ័យខ្លាច និងការរើសអើង
    ស្ថិត​ក្នុង​បរិបទ​ដែល​ជំងឺ​កូវីដ១៩​បាន​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ២៨​ វិច្ឆិកា​មក​ បាន​ធ្វើ​អោយ​ប៉ះពាល់​តិច​ឬ​ច្រើន​ ទៅ​លើ​អ្នក​ប្រកប​របរ​ផ្សេងៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ហើយ​វា​មិន​ត្រឹម​តែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​មុខរបរ​ និង​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ ​វា​ក៏​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​ដែល​ប្រកប​មុខរបរ​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​តាម​ Online ​ផង​ដែរ​។ បើ​តាម​អ្នក​ដែល​ប្រកប​មុខរបរ​នេះ​ បាន​ត្អូញត្អែរ​ថា​ ក្នុង​បរិបទ​នេះ ​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ Online ​ត្រូវ​ធ្វើ​ការ​ក្រោម​ការ​ភ័យខ្លាច​ និង​ការ​រើស​អើង​។
    8 min
  • បទយកការណ៍ - លោកស្រី ម៉ោង ស្រីពៅ៖ពាក្យថា«ជាម្លប់»លើកទឹកចិត្តឲ្យខ្ញុំក្រោកឈរដើម្បីបន្តអាជីវកម្មភូមិពងទាខ្មែរ
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​នៅ​ពេល​នេះ​ អ៊ឹង ប៊ុនថន ​សូម​ណែនាំ​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោកស្រី​ ម៉ោង ស្រីពៅ ​ដែល​គេ​ស្គាល់​ ឈ្មោះ​តាម​ហ្វេសប៊ុក​ថា​ នាង​ បភាវត្តី​។ មាន​អាយុ​២៨​ឆ្នាំ​ លោកស្រី​ គឺជា​នាយិកា​ភូមិ​ពងទាខ្មែរ​ ដែល​បាន​បង្កើត​ឡើង​៤​ឆ្នាំ​មក​ហើយ។​
    13 min
  • បទយកការណ៍ - កូវីដ១៩បង្ខំពលរដ្ឋនិយមហាត់ប្រាណនៅក្លឹបហាត់ប្រាណងាកមករកការជិះកង់វិញ
    ​ដោយ​មាន​ការ​លំបាក​ក្នុង​ការ​អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព និង​ភ័យ​ខ្លាច​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ហាត់ប្រាណ​រួម​គ្នា​ផង​នោះ ពល​រដ្ឋ​ដែល​និយម​ធ្វើ​ការ​ហាត់​ប្រាណ​នៅ​តាម​ក្លឹប​ហាត់​ប្រាណ​ អាង​ហែល​ទឹក​និង​ទីតាំង​ផ្សេងៗ​ដូច​ជា​ពហុកីឡាដ្ឋាន​ជាតិ បាន​ងាក​មក​ធ្វើ​លំហាត់​ប្រាណ​ដោយ​ជិះ​កង់​វិញ។ ក្រៅ​ពី​បង្ការ​កូវីដពួកគាត់​អះ​អាង​ថា​ការ​ជិះ​កង់​ទទួល​បាន​សុខភាព​ល្អ ស្រស់​ស្រាយ ប្លែក​ក្នុង​អារម្មណ៍ និង​ធា​នា​បាន​នូវ​គម្លាតសុវត្ថិភាព​ក្នុង​បរិបទ​កូវីដ​១៩​នេះ។
    9 min
  • បទយកការណ៍ - ព្រឹត្តិ​ការណ៍​៣វិច្ឆិកា ធ្វើ​ឲ្យ​អ្នក​ខ្លះ​ដែល​ប្រកប​របរ​វិស័យ​ទេសចរណ៍​នៅ​អង្គរវត្ត​ស្ទើរ​ដាច់​បាយ
    កូវីដ១៩​បានធ្វើឲ្យ​អ្នក​ទេសចរណ៍​មក​លេង​អង្គរវត្ត​ថយ​ចុះ​យ៉ាង​គំហុ​ក​ចាប់​តាំង​ពី​អំឡុង​ខែ​មីនា​មក។ ទោះ​ជា​យ៉ាង​ណា ​ភ្ញៀវ​ទេស​ចរណ៍​ក្នុង​ស្រុកមានការ​កម្រើក​ឡើងវិញ​នៅ​អំឡុង​ខែ​សីហា ជា​ពេល​ដែល​ត្រូវឈប់​សង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ និង អំឡុង​ខែ​កញ្ញា ជា​ពេល​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ។  ប៉ុន្តែ​ ព្រឹត្តិការណ៍​៣វិច្ឆិកា កាល​ពី​ពេល​ថ្មីៗ​នេះ បានបង្អាក់​អ្នក​ទេសចរណ៍​មិន​ឲ្យ​ចេញ​ដើរ​កំសាន្ត​ ធ្វើឲ្យ​អ្នក​ប្រកបរ​បរ​វិស័យ​នេះមួយ​ចំនួន​នៅ​អង្គរ​វត្ត​ស្ទើរ​តែ​ដាច់​បាយ។
    7 min
  • បទយកការណ៍ - អ្នក​ជំនាញ​ផ្នែក​សុខភាព​កំពុង​បង្ហាញ​ក្ដី​បារម្ភ​រួម​គ្នា​ពី​ប្រភេទ​ជំងឺ​របេង​ទឹក​នោម​ផ្អែម
    ក្រៅ​ពី​ជំងឺ​ទឹក​នោមផ្អែម បច្ចុប្បន្ន​នេះ​អ្នក​ជំនាញ​ផ្នែក​សុខភាព​កំពុង​បង្ហាញ​ក្ដី​បារម្ភ​រួម​គ្នា​ពី​ប្រភេទ​ជំងឺរបេង​ទឹក​នោម​ផ្អែម​មួយ​មុខ​ទៀត។ អ្វី​ទៅ​ជា​ជំងឺ​របេង​ទឹក​នោម​ផ្អែម? សូម​ស្ដាប់​ការ​ពន្យល់​របស់​អ្នកជំនាញ​តាម​រយៈ​ការ​រៀប​ចំ​ជូន​ដោយ អេង គីមហុងដូចតទៅ៖
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners