បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - សិស្សដែលជាប់បាក់ឌុបឆ្នាំនេះ ពិបាកស្វែងរកអាហារូបករណ៍សិក្សាបន្តនៅតាមមហាវិទ្យាល័យ
    សិស្សានុសិស្ស​ថ្នាក់​ទី​១២ ដែល​ទើប​តែ​ប្រកាស​អោយ​ជាប់​បាក់​ឌុប​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​នោះ កំពុង​ស្វះ​ស្វែង​រក​អាហារូបករណ៍​ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សកលវិទ្យាល័យ​នានា​នៅ​ទី​ក្រុង​ភ្នំពេញ ដោយសារ​ក្នុង​សញ្ញាប័ត្រ​របស់​ពួក​គេ​មិន​មាន​ការ​បញ្ជាក់​ពី​និទ្ទេស A B C ឬ D។ ខុស​ពី​សិស្ស​ពូកែ​នៅ​ទូទាំង​ប្រទេស​ដែល​តម្រូវ​អោយ​ជាប់​អាហារូបករណ៍​ដោយ​ស្វ័យ​ប្រវត្តិ និង​ខុស​ពី​សិស្ស​អាទិភាព​ដូចជា ជន​ពិការ ឬ​សិស្ស​ក្រីក្រ​នោះ សិស្សានុ​សិស្ស​ទូទៅ​និង​មួយ​ចំនួន កំពុង​ប្រឈម​នឹង​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​អាហារូបករណ៍​ដើម្បី​បន្ត​ការ​សិក្សា​របស់​ពួកគេ​។
    9 min
  • បទយកការណ៍ - កូនខ្មែរ​ចង់​មាន​ឱកាស​បង្ហាញ​ស្នាដៃ​ដូច​កូន​បារាំង​ក្នុង​កម្មវិធី​រាត្រី​នៃ​គំនិត
    កម្ម​វិធី​រាត្រី​នៃ​គំនិត​ត្រូវបាន​រៀបចំ​ឡើង​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​ទី​២៨​មករា២០២១។ តែ​ការ​តាំង​ពិព័ណ៌​ស្នាដៃ​គំនិត​របស់​កូន​សិស្ស​ដែល​រៀន​នៅ​សាលា​បារាំង​រ៉េណេ​ដេកាត​គឺ​បន្តរហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មករា នៅ​វិចិត្រ​សាល នៃ​វិទ្យា​ស្ថាន​បារាំង។ ក្នុង​ឱកាស​នៃ​ការ​តាំង​ពិព័ណ៌​ស្នាដៃ ដែល​ជា​គំនិត​ស្រមើ​ស្រមៃ​របស់​កូន​សិស្ស​រៀន​នៅ​សាលា​បារាំង​នេះ​គឺ​មាន​អ្នក​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ​ទាំង​កូន​ខ្មែរ​ និង​កូន​បារាំង។ សម្រាប់​កូន​ខ្មែរ ពួក​គេ​ចង់​មាន​ឱកាស​បង្ហាញ​ស្នាដៃ​ដូច​កូន​បារាំង​ដែរ។
    8 min
  • បទយកការណ៍ - អ្នកធ្វើការក្នុងវិស័យទេសចរណ៍បានរត់ទៅធ្វើការងារផ្សេងៗ
    វិស័យ​ទេសចរណ៍​សឹង​តែ​ស្លាប់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩​។ មាន​ការ​លើក​ឡើង​ថា​ អ្នក​ធ្លាប់​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​ច្រើន​ម៉ឺន​នាក់​ បាន​រត់​ទៅ​ធ្វើ​ការ​ក្នុង​វិស័យ​ផ្សេងៗ​ ខ្លះ​ដឹក​ឥវ៉ាន់​អនឡាញ​ ខ្លះ​លក់​បុកល្ហុង​ រៀន​ធ្វើ​គ្រូ​ទាយ​ លក់នំ​ លក់​បន្លែ​ ធ្វើ​ចម្ការ​ ឬ​កម្មករ​សំណង់​។ មាន​សំណូរ​ថា​ តើ​វាសនា​មាស​បៃតង​កម្ពុជា​នឹង​ទៅ​ជា​យ៉ាង​ណា​?​ ។ ក្នុង​វេទិកា​សាធារណៈ​មួយ​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ ឆ្លើយ​ថា​ទំនង​ប្រើ​ពេល​យូរ​ទៀត​សម្រាប់​ការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​នោះ​។
    8 min
  • បទយកការណ៍ - ពិការភាពមិនអាចធ្វើឲ្យយុវជនម្នាក់បោះបង់ការតស៊ូឡើយ
    ក្នុង​ពេល​កូវីដ១៩​ អ្នក​ដែល​មាន​ពិការភាព​ ក៏​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​ដែរ​។ ជាក់ស្តែង​យុវជន​ម្នាក់​ដែល​មាន​ពិការភាព​ជាប់​ខ្លួន​ ក៏​រង​សម្ពាធ​បន្ថែម​ទៀត​ ពី​វិបត្តិ​នេះ។​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ ទោះ​ជា​មាន​ពិការភាព​ក្តី​ ហើយ​មាន​វិបត្តិ​កូវីដ១៩​ក្តី​ ប៉ុន្តែ​យុវជន​រូប​នេះ​ មិន​ដែល​បោះបង់​ចោល​ការ​តស៊ូ​របស់​ខ្លួន​ឡើយ។
    9 min
  • បទយកការណ៍ - Autism៖ឪពុក-ម្ដាយអាចប្រែក្លាយវិបត្តិទៅជាឱកាសបាន!
    អាការៈ​អូទីហ្សឹម(Autism) កំពុង​ក្លាយ​ជា​កង្វល់​សម្រាប់​ឪពុក​ម្ដាយ​គ្រប់រូប​នៅ​កម្ពុជា និង​និយាយ​ដោយឡែក​សម្រាប់​ឪពុក​ម្ដាយ​ដែល​មាន​កើត​អូទីហ្សឹម​រួច​ទៅ​ហើយ។ សម្រាប់​អ្នក​ដែល​មាន​កូន​កើត​អូទីហ្សឹមអ្នក​ជំនាញ​ផ្នែក​នេះ​លើក​ទឹក​ចិត្ត​ឲ្យ​ឪពុក-ម្ដាយ ងើប​ឈរ​ឡើង​ប្រែ​ក្លាយ​វិបត្តិ​ទៅ​ជា​ឱកាស​ប្រសើរ​ជាងគេច​វេស​ពី​ការ​ពិត​និង​បន្ទោស​លើ​ព្រហ្មលិខិត។ ចំណែក​ឪពុកម្ដាយ​ដែល​មិន​ទាន់​មាន​កូន​កើត​អាការៈ​អូទីហ្សឹម ត្រូវ​តែ​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​តាម​ដាន​ការវិវត្តន៍​របស់​កូន​ឲ្យ​បាន​ជាប់​លាប់។
    9 min
  • បទយកការណ៍ - កញ្ញាចាន់ភី ស្រីលិញ៖ដើម្បីរៀនពូកែគឺត្រូវចែកកាលវិភាគរៀនម្តងមួយមុខ មិនសម្រុកក្នុងពេលតែមួយ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​ពេល​នេះ​ អ៊ឹង ប៊ុនថន សូម​ណែនាំ​ឲ្យ​ស្គាល់ កញ្ញា ចាន់ភី ស្រីលិញ ជា​និស្សិត​ឆ្នាំ​ទី៤​នៃ​វិទ្យាស្ថាន​ខេមអេដ ។ ជា​សាលា​រៀន​ឯក​ជន​មួយ​ល្បី​ឈ្មោះ​ខាង​ជំនាញ​គណនេយ្យ និង​សវកម្ម​។ មាន​អាយុ​២១​ឆ្នាំ ស្រី​លិញ ទើប​តែបាន​ប្រឡង​ជាប់​ជ័យ​លាភី​លេខ​១​ក្នុង​ចំណោម​បេក្ខជន​មក​ពី​១០០​ប្រទេស ខាង​ជំនាញ​សវកម្ម​ ដែល​រៀប​ចំ​ដោយ​ប្រទេស​អង់​គ្លេស​។
    8 min
  • បទយកការណ៍ - លោក ហេ ជុនសិក ៖ ទំនុក​ច្រៀង​បច្ចុប្បន្ន​គួរ​ផ្ដល់​ជា​គំនិត ការ​រិះ​គិត និង​ការ​អប់រំ​ដល់​អ្នក​ស្ដាប់
    ន័យធៀប​គេ​លែង​សូវ​ឮ​នៅ​ក្នុង​បទ​ចម្រៀង​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន។ បច្ចុប្បន្ន​បទ​ចម្រៀង​ភាគច្រើន​រំលេច​ដោយន័យ​ត្រង់។  នេះ​ជា​ការ​ចាប់​អារម្មណ៍​របស់​លោក ហេ ជុនសិក  តន្រ្តីករ​ផ្នែក​វីយូឡុង​និង​ជា​អ្នក​ជំនិត​របស់​អធិរាជ​សំឡេង​មាស លោកស៊ីន ស៊ីសាមុត។ នៅ​ក្នុង​វ័យ​៨១​ឆ្នាំ អតីត​តន្រ្តីករ​ផ្នែក​វីយូឡុង​រូប​នេះ​លើក​ឡើង​ថា  រវាងន័យ​ធៀប​និង​ន័យ​ត្រង់  ន័យ​ធៀប​ផ្ដល់​ជា​គំនិត​ ការរិះ​គិត និង​ការអប់រំ​ដល់​អ្នក​ស្ដាប់​ច្រើន​ជាង​ន័យ​ត្រង់។ ដោយ​សារ​ន័យ​ធៀប​មាន​លក្ខណៈ​ពិសេស​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ចម្រៀង​ជំនាន់​មុន​នៅ​តែ​មាន​អ្នកស្ដាប់​និង​ស្ដាប់មិន​ចេះ​ជិន​ណាយ។
    12 min
  • បទយកការណ៍ - កូវីដ១៩៖ ការកក់ក្រុមលោតម៉ុងសាយបានធ្លាក់ចុះ ខណៈបុណ្យចូលឆ្នាំចិនខិតជិតចូលមកដល់
    ដោយសារ​តែ​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​អោយ​ចំនួន​កក់​ក្រុម​លោត​ម៉ុង​សាយ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជន​ជាតិ​ចិន នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​ស្ទើ​តែ​ជាង​ពាក់​កណ្តាល​។ ចំណែក​ឯ​ក្រុម​លោត​ម៉ុង​សាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ខ្លះ ក៏​ត្រូវ​បាន​រំសាយ​ផង​ដែរ​។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ឆ្នាំ​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ខាង​មុខ​នេះ​។ ការ​លោត​ម៉ុង​សាយ ដើម្បី​បណ្តេញ​ឧបទ្រុប​ចង្រៃ​នៅ​ក្នុង​ឆ្នាំ​ចាស់ គឺ​ជា​រឿង​សំខាន់​ផង​ដែរ នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជន​ជាតិ​ចិន ឬជន​ជាតិ​ខ្មែរ​កាត់​សែ​ស្រឡាយ​ចិន​។
    8 min
  • បទយកការណ៍ - លោកបណ្ឌិត គឹម ហ៊ាង៖ កត្តានាំឲ្យជោគជ័យគឺខ្ញុំខំដើម្បីម្តាយ ភរិយា កូនៗនិងសង្គម
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​យើង​ថ្ងៃ​នេះ​ អ៊ឹម ណាវិន ​សូម​ណែនាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោក​បណ្ឌិត​គឹម ហ៊ាង ​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ម្នាក់​នៅ​កម្ពុជា​។
    15 min
  • បទយកការណ៍ - មានការលើកទឹកចិត្តឲ្យពលរដ្ឋវិនិយោគក្នុងផ្សារហ៊ុន
    ​ទំហំ​ជួញ​ដូរ​ផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​វិបត្តិ​មិន​ខុស​ពី​ជំនួញ​នានា​ទៀត​ទេ​នៅ​ក្នុង​ពេល​ជំងឺ​កូ​វី​ដ​១​៩​កំពុង​រាតត្បាត​នេះ​។​ ​ប៉ុន្តែ​ម​ន្រ្តី​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​វិនិយោគ​នៅ​ក្នុង​វិ​ស​័​យ​នេះ​ ​ដោយ​អះអាង​ថា​១​០​ទៅ​២​០​ឆ្នាំ​ទៀ​តនឹង​ទទួល​បានផល​ចំណេញ​។​ ​ជាមួយ​ការ​លើកទឹកចិត្ត​បែប​នេះ​ ​ទី​ផ្សារ​មូលបត្រ​កម្ពុជា​បាន​បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​ជាច្រើន​ដល់​ធា​សាធារណជន​ ​ដូចជា​ការ​ប្រឡង​ផលិត​វីដេអូ​ខ្លី​ពី​ផ្សារ​ហ៊ុន​ជាដើម​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners