បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - កញ្ញា ម៉េង ស្រីលីន៖ យើងចង់ជួយកសិករតាមរយៈការប្រើបច្ចេកវិទ្យាស្រោចស្របកសិកម្មបែបទំនើប
    នៅក្នុង​នាទីជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ថ្ងៃនេះ អ៊ឹង ប៊ុនថន សូម​ណែនាំលោក​អ្នក​ឲ្យ​ស្គាល់​ កញ្ញា ម៉េង ស្រីលីន ជា​និស្សិតឆ្នាំទី៤ ​ផ្នែកពាណិជ្ជកម្ម​អេឡិចត្រូនិក នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ និង​ជា​សហ​ស្ថាបនិក ក្រុមហ៊ុន Smart Farm Assistance ។ ជាក្រុមហ៊ុន​ច្នៃប្រឌិតបច្ចេកវិទ្យា​ស្រោច​ស្របកសិកម្ម​បែបទំនើប​ តាមរយៈ​ការបញ្ជាចេញពី​ទូរសព្ទដៃ។
    10 min
  • បទយកការណ៍ - ម្ចាស់​អាជីវកម្ម​ផ្ទះ​ជួល​មួយ​កន្លែង​ស្ម័គ្រ​ចិត្ត​មិន​យក​កម្រៃ​ផ្ទះ​ឈ្នួល​ពី​កម្មករ
    លោក មីន រស្មី ម្ចាស់​អាជីវកម្ម និង​ជា​មន្រ្តី​នគរបាល​មួយ​រូប​ក្នុង​ខេត្ត​កោះកុង បាន​យល់​ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្អាក​យក​ឈ្នួល​ផ្ទះ​ពី​កម្មករ​ចំនួន​៥៣​បន្ទប់ ដើម្បី​​ជួយ​សម្រាល​បន្ទុក​ជីវភាព​របស់​ពួក​គេ នៅ​អំឡុង​ពេល​ដែល​ពួក​គេ​គ្មាន​ការងារ​ធ្វើ​។ បើ​តាម​លោក មីន រស្មី ការ​ចូល​រួម​នេះ គឺ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩​។
    7 min
  • បទយកការណ៍ - មាស សុខសោភា៖ ដើមឈើស្នេហ៍ជាបទចម្រៀងអន្ទងចិត្តអ្នកស្តាប់ឱ្យគិតពីធម្មជាតិ កុំកាប់បំផ្លាញព្រៃឈើ
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅពេលនេះ ​ហេង សុខនី​ សូមបង្ហាញ​ជូនលោកអ្នក​ស្តាប់ពី​សកម្មភាព​អប់រំផ្សព្វផ្សាយ​ស្តីពីបរិស្ថាន​របស់តារា​ចម្រៀង​ល្បីមួយ១រូប​ គឺកញ្ញា ​មាស សុខសោភា​។​ ការចូលរួម​ក្នុងកិច្ចការពារ​បរិស្ថាន​របស់កញ្ញា​មាស សុខសោភា ​ក៏ព្រោះ​កញ្ញាចង់ឱ្យ​ប្រជាពលរដ្ឋ​ និងអ្នក​ពាក់ព័ន្ធទាំងអស់ ​គិតគូរ​ដល់បរិស្ថាន ​ការពារ​ធនធាន​ធម្មជាតិ​របស់យើង​។​  ក្នុងនោះ ​កញ្ញា ​មាស សុខសោភា ​ក៏បាន​បញ្ចូល​ខ្លឹមសារ​ស្រឡាញ់​ធម្មជាតិ​ តាមអត្ថន័យ​បទចម្រៀង​មនោសញ្ចេតនា​មួយរបស់កញ្ញា ​គឺបទ​ដើមឈើស្នេហ៍​។ ​ជាការបន្ថែម​ពីតារាចម្រៀង​ល្បីរូបនេះថា ​បរិស្ថាន​ធនធាន​ធម្មជាតិ ​គឺជាផ្ទះសម្បែង​របស់យើង​ទាំងអស់គ្នា​ ទោះនៅទីណា​ក៏អាចចូលរួម​ការពារ​បានដែរ​៕​
    11 min

  • បទយកការណ៍ - តុលាការ​ប៉ារីស​ជំនុំជម្រះនិស្សិតបារាំង​៥នាក់ ដែលបានសរសេរសារទ្វីតញុះញង់ឲ្យគេវាយធ្វើបាបជនជាតិចិន
    តុលាការក្រុងប៉ារីស បានបើកសវនាការ កាលពី រសៀលថ្ងៃពុធ ទី ២៤ មីនា ដើម្បី ជំនុំជម្រះជាលើកទី ១ ជនជាប់ចោទ​៥នាក់ ដែលបានសរសេរសារនៅលើបណ្តាញ សង្គម អំពាវនាវឲ្យគេវាយធ្វើបាប ជនជាតិចិន រស់នៅប្រទេសបារាំង។ ជនជាប់ចោទទាំង៥ជា​និស្សិត​បារាំង ដែលនៅក្នុង​នោះ មាន​១នាក់ ជានិស្សិត​ច្បាប់​ឆ្នាំទី២ និង​ចង់ក្លាយ​ជា​ចៅក្រម ត្រូវ​បាន​ចោទប្រកាន់​ថា បាន​សរសេរ​សារទ្វីតញុះញង់​ឲ្យ​គេវាយធ្វើបាបជនជាតិ​ចិន អាស៊ី នៅបន្ទាប់ពី​រដ្ឋាភិបាល​បារាំង ប្រកាស​បិទខ្ទប់​ប្រទេស​ជាលើកទី ២​កាលពីថ្ងៃទី ២៨ តុលា ២០២០។ នៅថ្ងៃពុធ ទី​២៤ មីនា ប្រជាជនដើមកំណើតអាស៊ី ដែលមានតាំងពីជនជាតិចិន វៀតណាម កម្ពុជាបានធ្វើបាតុកម្ម នៅមិនឆ្ងាយប៉ុន្មានពីទីតាំងអគារ តុលាការប៉ារីស ដើម្បី បរិហារអំពើហិង្សា ការរើសអើង ទៅលើប្រជាជនដើមកំណើត អាស៊ី។ ពួកគេទាមទារឲ្យមានការដាក់ទោសធ្ងន់ផងដែរ លើអ្នកសរសេរសារស្អប់ញុះញង់ នោះបើទោះបីជាជនជាប់ចោទមិនបានប្រព្រឹត្តអំពើហិង្សាដោយផ្ទាល់ក្តី។ តុលាការនឹង​ប្រកាស​សាលក្រម​នៅថ្ងៃទី ២៦​ឧសភា ២០២១។
    12 min
  • បទយកការណ៍ - ការលួងលោមកុមារតាមប្រព័ន្ធអ៊ិនធើណេតកំពុងក្លាយជាក្ដីព្រួយបារម្ភនៅកម្ពុជា
    ការលួងលោម​កុមារ​តាមប្រព័ន្ធ​អ៊ិនធើណេត​កំពុងក្លាយជា​ក្ដីព្រួយបារម្ភ​នៅកម្ពុជា​។ ​ភាគច្រើន​កុមារ​មានអាយុ​ចន្លោះពី​១២ទៅ១៥ឆ្នាំ​ងាយរងគ្រោះ​ពីការចាញ់បោកនេះ​ តាមរយៈ​ការថតរូប​អាក្រាតរបស់ខ្លួនឯង​ផ្ញើទៅឲ្យ​ជនប្រព្រឹត្ត​បន្ទាប់ពី​ជនប្រព្រឹត្ត​សន្យារៀបការ​  ប្រាប់ថា​ស្រឡាញ់ និងសន្យា​ឲ្យជាកាដូ​ជាដើម​។ ​ចំណែក​ជនប្រព្រឹត្ត​ភាគច្រើន​ជាមនុស្សចាស់​មានអាយុ​ចន្លោះពី​៤៥ទៅ៥០ឆ្នាំ​។​ បន្ទាប់ពី​ បានរូប​អាក្រាត​របស់កុមារ​ហើយ​ ជនទាំងនេះ​បានគំរាម​ជំរិតទារប្រាក់​ ព្រមាន​បង្ហោះរូប​អាក្រាត​ជាសាធារណៈ ​និងគំរាម​ឲ្យកុមារ​បន្តថតរូបអាក្រាត​បន្ថែមទៀត​។ ​បើតាម​អ្នកជំនាញ​ នេះជាទម្រង់ថ្មី​នៃការរំលោភបំពាន​ផ្លូវភេទ​លើកុមារ​ដែលមានភាព​សាហាវជាង​ការប្រព្រឹត្ត​ដោយផ្ទាល់​របស់​ជនល្មើស​ទៅទៀត​។
    9 min
  • បទយកការណ៍ - កញ្ញាហុក សុវណ្ណវត្តីមិនធ្វើការឱ្យគេ ព្រោះតែចង់បង្កើតអាជីវកម្មគំរូមួយសម្រាប់ក្មេងស្រីជំនាន់ក្រោយ
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅពេលនេះ ​ហេង សុខនី​ សូមណែនាំ​លោក​អ្នក​ឱ្យស្គាល់​កញ្ញា​ហុក សុវណ្ណវត្តី ​ស្ថាបនិក​សហគ្រិន​សង្គម​ Green Lady Cambodia​។ ​កញ្ញា ​ហុក សុវណ្ណវត្តី​ ស្ទើរតែ​មិនជឿសោះថា ​ការចេញមក​បង្កើត​អាជីវកម្ម​ក្រណាត់ស្រ្តី​នេះ ​ នឹងមាន​ការគាំទ្រ​ ខណៈ​ដែលស្រ្តី​ខ្មែរភាគច្រើន​មិនទាន់ដឹង​ពីផលប៉ះពាល់​សុខភាព​ពីការប្រើសំឡី​អនាម័យ​។​ យុវតី​រូបនេះ​មិនធ្វើការ​ឱ្យគេទេ ​ព្រោះចង់​បង្កើត​អាជីវកម្ម​គំរូមួយ​សម្រាប់​ក្មេងស្រីជំនាន់ក្រោយ​ ដោយនាង​យល់ឃើញថា ​ការធ្វើអាជីវកម្មគឺ​ មិនសំដៅ​ដល់ការ​រកប្រាក់ចំណូល​តែមួយមុខនោះទេ ​គឺដើម្បី​ចែករំលែក​បទពិសោធន៍​ ចំណេះដឹងថ្មី​ និងជួយដល់​ក្មេងស្រ្តី​នៅតាម​ទីជនបទ​ ឱ្យយល់ដឹង​ពីបញ្ហាសុខភាព​បន្តពូជ​។​ តើស្ថាបនិក​សហគ្រិន​សង្គម​ Green Lady Cambodia វ័យ ២៥ឆ្នាំរូបនេះ បានជួបប្រទះនូវរឿងរ៉ាវជីវិតបែបណាខ្លះ?

  • បទយកការណ៍ - អតីតកម្មកររោងចក្រពិបាករកការងារធ្វើ ខណៈកូវីដ១៩ កំពុងបន្តវាយលុកក្នុងសហគមន៍នៅកម្ពុជា
    ក្រោយពី​ថៅកែ​រោងចក្រ​រត់ចោល ​អតីត​កម្មករ​និយោជិត​ក្នុងវិស័យ​កាត់ដេរ​ត្រូវប្រឈម​នឹងបញ្ហា​ជីវិភាព​គ្រួសារ​ ព្រោះរក​ការងារថ្មី​មិនបានធ្វើ​។​ ទន្ទឹមនឹងគ្មាន​ការងារធ្វើ​ជាច្រើនខែ​មកហើយ​ កូវីដ១៩​នៅតែ​បន្តយាយី​នៅក្នុង​សហគមន៍​ ក្នុង​ប្រទេសកម្ពុជា​។​ ស្ថានភាព​បែបនេះ​នឹងរុញច្រាន​ឲ្យជីវភាព​ពួកគេ ​កាន់តែ​ជួបការ​លំបាក​ថែមទៀត​។
    9 min
  • បទយកការណ៍ - ហិង្សា​ក្នុង​គ្រួសារ​បង្ក​ដោយ​ឧកញ៉ា​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​គុណ​តម្លៃ​ឧកញ៉ា​ក្នុង​ប្រវត្តិ​សាស្ត្រ
    ហិង្សា​ក្នុង​គ្រួសារ​បង្ក​ឡើង​ដោយ​ឧកញ៉ា​ក្នុង​ពេលថ្មីៗ​នេះ​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​គុណ​តម្លៃ​ឧកញ៉ា​ក្នុងប្រវត្តិ​សាស្ត្រ។ ក្នុង​ប្រវត្តិ​សាស្ត្រ​ឧកញ៉ា​ក្រឡាហោមគង់ ប្រឈមមុខ​នឹង​សត្រូវ​ដើម្បី​ជាតិ តាម​រយៈ​ការដឹកនាំ​ចលនា​បះបោរ​មួយ​ដើម្បី​រំដោះ​ខ្មែរ​ពី​ការ​ជិះ​ជាន់​របស់​ពួក​អាណា​និគ​ម​បារាំង។ ផ្អែក​តាម​គំរូ​ល្អ​ក្នុងប្រវត្តិ​សាស្ត្រ លោកឧកញ៉ា តែ តាំងប៉ ដែល​ជា​អ្នក​ជំនួញ​ក្នុង​ពេល​បច្ចុប្បន្ន ស្នើ​ឲ្យ​ឧក​ញ៉ា​មួយ​ចំនួន​ធ្វើ​ខ្លួនឲ្យ​សម​ស្រប​នឹង​ងារ​ផង។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners