បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោកអ៊ួន បឋម ហៅសាយ៖ ជោគជ័យផ្តើមចេញពីអត្តចរិត វិន័យ ការដឹងគុណ និងភាពច្បាស់លាស់ក្នុងការងារ
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃនេះ ​ហេង សុខនី​ សូមបង្ហាញ​ជូន​លោក​អ្នក​ស្តាប់​ពី​សកម្មភាព​សប្បុរសធម៌​របស់​លោក​ អ៊ួន បឋម ​ហៅសាយ​ ដែល​បាន​រត់​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ រយៈពេល​៩៩​ថ្ងៃ ​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ សាយ ​បាន​លើក​ឡើង​ថា​ លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​រត់​នេះ ​គឺ​ល្អ​ហួស​ការ​រំពឹង​ទុក​ ព្រោះ​ត្រឹម​តែ​រយៈពេល​៩៧​ថ្ងៃ​ប៉ុណ្ណោះ ​ចំនួន​ថវិកា​ដែល​ទទួល​បាន​គឺ​មាន​ចំនួន​៥០​ម៉ឺន​ដុល្លារ​ លើស​ការ​គ្រោង​ជាង​ពាក់​កណ្តាល​។ ក្រៅតែ​ពី​ធ្វើ​ឱ្យ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ហើយ​ ថែម​ទាំង​បាន​នាំ​មក​នូវ​កិត្តយស​តាមរយៈ​ពាន​រង្វាន់​សន្តិភាព​ YSP ​ប្រចាំ​ឆ្នាំ​២០២១​ជូន​ប្រទេស​កម្ពុជា​ទៀត​។ សូម​ជម្រាប​ថា​ ពាន​រង្វាន់​សន្តិភាព​ YSP ​ប្រចាំ​ឆ្នាំ​២០២១​នេះ ​ជា​ពាន​រង្វាន់​លំដាប់​ពិភពលោក​ទី​១​ដែល​ទ្វីប​អាស៊ី​ទទួល​បាន​ នោះ​គឺ​ប្រទេស​កម្ពុជា​។
    10 min
  • បទយកការណ៍ - កូវីដ១៩៖របាំ​ត្រុដិ​មិន​បាន​ចេញ​សម្ដែង​ពីរ​ឆ្នាំ​ហើយ
    នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​របាំ​ត្រុដិ​មិន​បាន​ចេញ​សម្ដែង​បណ្ដេញ​ឧបទ្រព​ចង្រៃ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូល​ឆ្នាំ​ខ្មែរ​ដោយ​សារ​ការ​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។  ឧប​ទ្រព​ចង្រៃ​ដែល​បណ្ដាល​មក​ពី​កូវីដ១៩ មិនយក​របាំ​ត្រុដិ​ទៅ​បាន​បណ្ដេញ​បាន​ឡើយ។ នៅ​ពេល​ដែល​គ្មាន​ការ​សម្ដែង​តួអង្គ​ក្នុង​របាំត្រុដិ​មិន​ថា ព្រានព្រៃ ប្រើស​ យក្ស ក្ញោក ជាដើម ចេញ​មក​ធ្វើ​ការងារ​ផ្សេងៗ​តាម​ភាព​ជាក់ស្ដែង​ដែល​អាច​ធ្វើ​បាន​ដូច​ជាៈសូន្យ​រូប ការ​ជួស​ជុល​គ្រឿង​ម៉ាស៊ីន​ជា​ដើម។
    8 min
  • បទយកការណ៍ - កូវីដ១៩មិនបានរាំងស្ទះការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរជាលក្ខណៈគ្រួសារទេ
    ត្បិតតែ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ មិនបាន​ប្រារព្ធ​ឱ្យបានធំដុំ​នៅតាមភូមិ​ ឃុំ ​សង្កាត់ ​ក៏ដោយ ​តែការរៀបចំ​ជាលក្ខណៈ​ក្នុងរង្វង់​គ្រួសារ​នៅតែកើតមាន​ដដែល​ តាមរយៈ​ការរៀបចំ​ទទួលទេព្តាឆ្នាំថ្មី​ ឆ្នាំឆ្លូវព្រះនាម​មណ្ឌាទេវី​។​ នេះក៏ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន​ដែលវិទ្យុ​បារាំង​បានជួបសម្ភាសន៍​ បានលើកឡើងថា​ ទម្លាប់​សែនព្រេន​នាំមកនូវ​សេចក្តីសុខ​ សេចក្តីចម្រើន​ចៀសចាក​នូវឧបទ្រុប​ចង្រៃ​ ពិសេស​ជំងឺរាតត្បាត​កូវីដ១៩​ ដែលបានបង្អាក់​ការប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​២ឆ្នាំជាប់គ្នា​មកហើយ​។
    8 min
  • បទយកការណ៍ - លោក លឹម វណ្ណី៖ខ្ញុំមានក្តីរំភើបណាស់ មិននឹកស្មានថាសំរាមក្លាយជាមាស
    នៅក្នុង​នាទី​ជីវិត​ជោគជ័យរបស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ​នៅពេលនេះ អ៊ឹង ប៊ុនថន សូម​ណែនាំលោកអ្នក​ឲ្យស្គាល់​លោក លឹម វណ្ណី ​ជាថៅកែ​សិប្បកម្ម​កែច្នៃ​សំរាមថង់ប្លាស្ទិក​នៅខណ្ឌដង្កោ​។ ​អតីត​ជាងជួសជុល​រថយន្ត​រូបនេះ​បាន​បង្កើត​សិប្បកម្ម​នេះឡើង​កាលពីជាង១០​មុន តែពេលនេះ​ការ​កែ​ច្នៃ​សំរាមចេញពី​ថង់ប្លាស្ទិក​បានក្លាយ​ជា​ឱកាស​មាស​សម្រាប់​ លោក​ លឹម វណ្ណី ខណៈ​មនុស្សមួយ​ចំនួន​មើល​រំលង​ការងារ​ប្រភេទនេះ។
    9 min
  • បទយកការណ៍ - នាយកអង្គការមនុស្សចាស់៖ «ការតាំងបង្ហាញស្នាដៃសមត្ថភាពមនុស្សចាស់ ជាការដាស់តឿនសង្គមកុំឲ្យរើសអើងសមត្ថភាពពួកគាត់»
    ចាប់តាំងពី​ពាក់កណ្តាល​ខែកុម្ភៈ​មក ​សមាគម​មនុស្សចាស់​នៅឯខេត្តបាត់ដំបង​បានដាក់តាំង​បង្ហាញ​ស្នាដៃ​និងទេពកោសល្យ​ក្រុមមនុស្សចាស់​នៅក្នុងសមាគម​ ដើម្បីឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បានមើលឃើញ​ពីសមត្ថភាព​និងបញ្ហា​ដែលក្រុមមនុស្សចាស់​កំពុងជួបប្រទះ​ពេលបច្ចុប្បន្ន​។​ បើតាមលោក ​ទុំ វ៉ារី​ នាយកប្រតិបត្តិ​នៃអង្គការ​មនុស្សចាស់​កម្ពុជា ​គម្រោងតាំង​បង្ហាញ​ស្នាដៃសិល្បៈ​មនុស្សចាស់ ​ជាការពញ្ញាក់​អារម្មណ៍ឲ្យ​មានការឲ្យ​តម្លៃ​ស្នាដៃសិល្បៈ​មនុស្សចាស់​ ដូចទៅនឹងស្នាដៃ​សិល្បៈ​មនុស្សវ័យក្មេង​ដែរ​ និងម្យ៉ាងវិញ​ ជាការដាស់តឿន​កុំឲ្យមានការ​រើសអើង​លើសមត្ថភាព​របស់មនុស្សចាស់​។
    10 min
  • បទយកការណ៍ - សន្និសីទពីគុណតម្លៃនៃសិល្បៈត្រូវបានរៀបចំតាមអនឡាញ ខណៈកូវីដ១៩កំពុងបន្តរាលដាល
    សន្និសីទ​សិល្បៈ​វិ​បស​ ស្តីពី«​គុណ​តម្លៃ​នៃ​សិល្បៈ​»ត្រូវ​បានប្រារព្វ​ឡើង​កាលពី​ថ្ងៃទី ៦ មេសា គឺជាកិច្ចពិភាក្សាអនឡាញ​តាម​កម្មវិធី Zoom ដើម្បី​បង្កាការ​ឆ្លងកូវីដ១៩។ សន្និសិទនេះគឺជា​គម្រោង​រួមគ្នា​របស់​អ្នកទទួល​អាហារូបករណ៍​ទស្សន​វ​ប្ប​ធម៌​ឆ្នាំ​២០២០ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។ ត្បិតកូវីដ១៩​បាន​បង្អាក់​សកម្មភាព​សិល្បៈ​ជាសាធារណៈ​ ​តែ​សិល្បៈ​មិនអាច​កាត់​ផ្តាច់​ពីជីវិត​រស់នៅប្រចាំថ្ងៃ​របស់​មនុស្សជាតិបានឡើយ។
    10 min
  • បទយកការណ៍ - កូវីដ១៩ ធ្វើឱ្យផលិតផលផ្តៅមានទីផ្សារ ដើម្បីធ្វើជាផ្ទាំងឡប់ឡែបាំងក្នុងមណ្ឌលចត្តាឡីស័ក
    ​អាជីវកម្ម ​សិប្បកម្ម​ និង​ការងារ​ស្ទើរ​គ្រប់​ផ្នែក​ទៅ​ហើយ​បាន​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូវីដ១៩​ យ៉ាងណាមិញ​ទីផ្សារ​ផ្តៅ​ និង​ឬស្សី ​បែរ​ជា​មាន​តម្រូវការ​ សម្រាប់​កែច្នែ​ធ្វើ​ជា​ផ្ទាំង​ឡប់ឡែ​បាំង​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ទៅ​វិញ​។ ទាញ​ចេញ​ពី​វិបត្តិ​ម្ចាស់​សិប្បកម្ម​កែច្នៃ​ផ្តៅ​លើក​ឡើង​ថា​ រយៈពេល​នៃ​ការ​រាតត្បាត​កូវីដ១៩​នេះ​ ការ​បញ្ជា​ទិញ​ផ្ទាំង​ឡប់ឡែ​ពី​សំណាក់​អតិថិជន​មាន​ការ​កើនឡើង​ជាង​ពេល​ធម្មតា​។
    9 min
  • បទយកការណ៍ - លោកអោម តារា៖ ខ្ញុំមិនធ្វើការងារសប្បុរសដើម្បីអួតគេទេ គឺខ្ញុំចង់ជួយក្មេងរស់នៅលើគំនរសំរាមចេញផុតពីភាពអវិជ្ជា
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃនេះ ​ហេង សុខនី​ សូមណែនាំ​លោកអ្នកស្តាប់ឱ្យស្គាល់​ លោក​អោម តារា​ ស្ថាបនិក​អង្គការ​មេត្រីភាព​ដើម្បីកុមារ​ និង​ចាស់ជរា។​ ​លោកអោម តារា ​បានលើកឡើងថា ​រូបភាព​ក្មេងតូចៗរស់នៅ​ និងហូបចុក​លើគំនរ​សំរាម​ គឺជាហេតុបណ្តាលឱ្យ​រូបលោក​ចង់ជួយ​ក្មេងទាំងនោះឱ្យ​ផុតពីស្ថានភាព​អួរអាប់​ទាំងនេះ ​ដោយផ្តល់ការសិក្សា​កម្រិតបឋម​ កន្លែង​សិក្សា ​និងអារហារពេលថ្ងៃ​ដល់ពួកគេ​។​  ស្ថាបនិក​អង្គការ​មេត្រីភាព​ដើម្បីកុមារ​ និងចាស់ជរា​រូបនេះ ​បានគូសបញ្ជាក់​បន្ថែមថា​ ខ្ញុំមិនធ្វើការងារ​សប្បុរសធម៌​ដើម្បី​អួតគេទេ​គឺខ្ញុំចង់ជួយក្មេង​រស់នៅលើគំនរ​សម្រាម​ទាំងនោះ​ឱ្យចេញផុត​ពីភាព​អវិជ្ជា​។​
    10 min
  • បទយកការណ៍ - ស្ថាបនិកបុណ្យភូមិ៖ «ទម្រង់សិល្បៈខ្មែរបុរាណនៅតែបន្តដាក់បង្ហាញក្នុងបុណ្យភូមិ ទោះបីជាធ្វើតាមប្រព័ន្ធឌីជីថល»
    ជារៀងរាល់ឆ្នាំ​ កម្មវិធីបុណ្យភូមិ​តែងតែ​ត្រូវបាន​រៀបចំឡើង​នៅដើមខែមេសា ​នៅតាមទី​វត្តអារាម​ដើម្បី​អបអរ​នៅពិធីបុណ្យ​ចូ លឆ្នាំ​ប្រពៃណី​ខ្មែរនាពាក់កណ្តាល​ខែ​ ដែលជាការ​រៀបចំ​ដោយក្រុម​ស្ថាបនិក​ លើកស្ទួយ​សិល្បៈ​វប្បធម៌​មួយឈ្មោះថា​ភ្លើងគប់​។​ ក៏ប៉ុន្តែនៅឆ្នាំនេះ ​ក៏ដូចទៅនឹងឆ្នាំ​មុនដែរ​ បុណ្យភូមិ​ ត្រូវបាន​ប្រកាសថា ​នឹងរៀបចំ​តាមប្រព័ន្ធ​ឌីជីថល​ ដោយមានការ​ឡាយផ្ទាល់ពី​ហ្វេសប៊ុក​ផេកផ្ទាល់​ខ្លួនពីថ្ងៃទី​០៩ដល់ថ្ងៃទី​១១មេសា​។ ​កញ្ញា ​រិទ្ធី លំអរពេជ្រ ​ប្រធាន​មហោស្រព​បុណ្យភូមិ​ បានប្រាប់​ឲ្យដឹងថា​ នៅឆ្នាំនេះ​ បុណ្យភូមិ​បានត្រៀមខ្លួ​នរួចរាល់​ក្នុងការបន្ត​នាំយក​ទស្សនីយភាព​សិល្បៈបុរាណខ្មែរ​ និងល្បែង​ប្រជាប្រិយខ្មែរ​ ដល់សាធារណជន​ដែលទន្ទឹង​កម្មវិធីបុណ្យភូមិ​ ហើយនៅឆ្នាំនេះ​បុណ្យភូមិ​នឹងធ្វើឡើង​ក្រោម​ប្រធានបទ​ថា​«បុណ្យភូមិ​ទៅកាន់​ពិភព​ឌីជីថល​»។
    11 min
  • បទយកការណ៍ - បណ្ឌិត សួង ម៉ាលីណា៖«ខំរៀនធ្វើអី កូនស្រីវាមិនត្មេះទេ»គឺធ្វើឲ្យខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង តែខ្ញុំប្រែក្លាយពាក្យនេះទៅជាការខិតខំ
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI ​នៅថ្ងៃនេះ​ អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​ បណ្ឌិត​ សួង ម៉ាលីណា​ គឺជា​សាស្ត្រាចារ្យ​នៅមហាវិទ្យាល័យ​គីមីឧស្សាហកម្ម និង​ជាអនុប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​នវានុវត្តន៍​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហៅកាត់ថា​តិចណូ​។ ​អតីត ​សិស្សស្រី​មកពី​ជនបទ​រូបនេះ​បាន​ព្យាយាម​រៀន​សូត្រ​ដល់​ចប់​ថ្នាក់​បណ្ឌិត​ពីស្រុក​បារាំង​ ក៏ព្រោះ​​តែ​ធ្លាប់​ឭពាក្យ​រិះគន់​មួយចំនួន​តូចថា«ខំរៀន​ធ្វើអី ​កូនស្រី​វាមិន​ត្មេះទេ។
    12 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners