បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោកអ៊ុន ចាន់ដា៖នៅកំពង់ចាម ការឆ្លងជំងឺកូវីដ១៩ចាប់ផ្តើមផ្ទុះខ្លាំងនៅតាមរោងចក្រ ប៉ុន្តែអាជ្ញាធរអាចគ្រប់គ្រងបាន
    ថ្ងៃព្រហស្បតិ៍នេះ ​រដ្ឋបាល​ខេត្តកំពង់ចាម​បានបង្ហាញឱ្យដឹង​ពីចំនួន​អ្នកឆ្លង​ជំងឺកូវីដ១៩​ថ្មីកាលពីម្សិលមិញ​ដែលមាន​ចំនួនដល់​ទៅ៥២នាក់​។ ​ចំនួននេះ ​គឺជាកំណត់ត្រា​ឆ្លងច្រើនបំផុត​ប្រចាំថ្ងៃនៅ​ក្នុងខេត្តមួយនេះ​។​ លោក​អ៊ុន ចាន់ដា ​អភិ​បាល​ខេត្តកំពង់ចាម​ បានលើកឡើងថា​ ចំនួនឆ្លងថ្មី​ច្រើនបែបនេះ ​កើតឡើង​នៅក្នុងរោងចក្រ​ចំនួន៣ ​គឺ២រោងចក្រ​នៅក្នុងស្រុកព្រៃឈរ​ និង១រោងចក្រ​ទៀតនៅក្នុងស្រុក​កំពង់សៀម​។​ លោកអភិបាល​ខេត្តបានបញ្ជាក់ថា ​រោងចក្រទាំង៣​នេះត្រូវបានសម្រេចឱ្យ​ផ្អាកដំណើរការ​ផ្នែកខ្លះៗ ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩​។​ បើតាមលោក​អ៊ុន ចាន់ដា ​ទោះបីមានករណី​ឆ្លងថ្មី​ច្រើនក៏ដោយ ​ប៉ុន្តែអាជ្ញាធរ​ខេត្តកំពង់ចាម​បានចាត់វិធានការ​បន្ទាន់​ផ្សេងៗ​ទាន់ពេលវេលា​ ហើយមកដល់ពេលនេះ​ស្ថានភាព​ឆ្លងរាលដាល​ជំងឺកូវីដ១៩​នៅអាចគ្រប់គ្រង​បាននៅឡើយ​។
    12 min
  • បទយកការណ៍ - អ្នកជំងឺកូវីដ១៩៖កុំតក់ស្លុតពេលដឹងឆ្លងកូវីដ១៩ តែក៏មិនត្រូវភ្លេចការពារខ្លួនដែរ
    រាប់ចាប់ពី​ព្រឹត្តការណ៍​សហគមន៍២០​មក ក្មេង ចាស់ ប្រុស ស្រី ​បានចូលខ្លួន​ព្យាបាលជំងឺ​កូវីដ១៩​ជាបន្តបន្ទាប់​រហូតដល់​ខ្វះកន្លែង​ព្យាបាល ​ដែលបញ្ហានេះ​បង្ខំឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ទីតាំង​ឯកជន​មួយចំនួន​សម្រាប់ព្យាបាល​។ ​ចំណែក​អ្នកជំងឺ​កូវីដ១៩​ ភាគច្រើន​សុទ្ធតែ​បង្ហាញ​អារម្មណ៍​ភ័យខ្លាច​ តក់ស្លុត​ រន្ធត់​ មុនចូលខ្លួន​ព្យាបាល​ជំងឺ​កូវីដ១៩​ ដោយគិតថា​ ខ្លាចត្រូវបានគេ​ទុកចោល ​ ទៅហើយ​មិនត្រឡប់​មកផ្ទះវិញ​ជាដើម។​ តែផ្ទុយមកវិញ​អ្នកជំងឺ​កូវីដ១៩​ម្នាក់បានឲ្យដឹងថា ​អារម្មណ៍ទាំងនេះ​ប្រែជាធម្មតា​វិញពេលចូលខ្លួន​ទៅដល់​កន្លែង​ព្យាបាល។​ ធម្មតា​ព្រោះឃើញថា​ អ្នកជំងឺ​កូវីដឯទៀត​មានសកម្មភាព​ធម្មតាដូចជាៈ​ ហាត់ប្រាណ ​វាយសី ​បោះបាល់ ​អាហារ​ហូបចុក​គ្រប់គ្រាន់​ជាដើម។ ​បើតាម​អ្នកជំងឺ​កូវីដ១៩ ​ភាពរឹង​មាំរបស់អ្នក​ជំងឺពិត​រួមចំណែកយ៉ាងសំខាន់​ នៅក្នុងការកាត់បន្ថយ​ភាពនឿយហត់​របស់​ក្រុមគ្រូពេទ្យ​។​
    9 min
  • បទយកការណ៍ - ពលរដ្ឋខ្លះព្រួយបារម្ភពីបញ្ហាដីហុយលើផ្លូវជាតិលេខ២ ខណៈរថយន្តដឹកខ្សាច់ចរាចរទាំងថ្ងៃទាំងយប់
    ពលរដ្ឋ​មួយចំនួន​មានទីលំនៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ​ឬត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវនេះ​ កំពុង​សម្តែង​ការព្រួយ​បារម្ភ​ពីបញ្ហា​សុខភាព​ និងបញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពេលធ្វើដំណើរ​។​ ការព្រួយ​បារម្ភនេះ​ គឺដោយសារ​កំណាត់ផ្លូវ​ជាតិនេះ​បច្ចុប្បន្ន​ កំពុង​ចរាចរ​ដោយ​រថយន្ត​ដឹកខ្សាច់​ទាំងថ្ងៃ ​ទាំងយប់ ​ដែលបណ្តាល​ឲ្យគ្រប់ខ្សាច់​ធ្លាក់ហុយ​លើដងផ្លូវ​។ ​បន្ថែមពីនេះ ​អ្នកខ្លះ​ក៏ព្រួយ​បារម្ភ​ពីបញ្ហា​សុវត្ថិភាព​ពេលធ្វើ​ដំណើរ​ ដោយសារ​កំណាត់​ផ្លូវមួយ​ចំនួន​រងការ​ខូចខាត​ និងជួសជុល​ឡើងវិញ​ជាបន្តបន្ទាប់​។
    9 min
  • បទយកការណ៍ - លោក ប៊ិន យ៉ាន៖ខ្ញុំនឹងបន្តជួយកូនជនជាតិដើមភាគតិចឲ្យពួកគេទទួលបានការសិក្សាខ្ពស់
    នៅក្នុងនាទីជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅពេលនេះ អ៊ឹង ប៊ុនថន សូម​បង្ហាញពីប្រវត្តិ​របស់​បុរស​ជនជាតិ​ដើម​ភាគតិចគួយ​ដែល​ចង់​ក្លាយជានាយក​រដ្ឋមន្ត្រីកម្ពុជា​នៅពេលខាងមុខ។ បច្ចុប្បន្ន​បុរស​វ័យ​៣០​ឆ្នាំ​រូបនេះ​គឺជាគ្រូបង្រៀន​ភាសា​អង់គ្លេសម្នាក់​​ជំនាញ​បញ្ចេញសំឡេង​តាម​បែប​អាមេរិកាំង​។ តាម​រយៈ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេសបានយ៉ាងស្ទាត់ជំនាញនេះ ក្តី​ស្រម៉ៃ​របស់ ប៊ិន យ៉ាន ចង់​សម្រេច​ក្តី​ស្រម៉ៃ​ ទៅ​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ Harvard នៃសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ ខណៈ​ដែល​បច្ចុប្បន្ន​រូបគេ​កំពុង​ជួយកូនសិស្សជនជាតិ​ដើមភាគតិច​ជាច្រើននាក់ឲ្យទទួលបាន​ការ​សិក្សា​នៅថ្នាក់​ឧត្តម​។
    11 min
  • បទយកការណ៍ - លោក ប៊ិន យ៉ាន៖ខ្ញុំនឹងបន្តជួយកូនជនជាតិដើមភាគតិចឲ្យពួកគេទទួលបានការសិក្សាខ្ពស់
    នៅក្នុងនាទីជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅពេលនេះ អ៊ឹង ប៊ុនថន សូម​បង្ហាញពីប្រវត្តិ​របស់​បុរស​ជនជាតិ​ដើម​ភាគតិចគួយ​ដែល​ចង់​ក្លាយជានាយក​រដ្ឋមន្ត្រីកម្ពុជា​នៅពេលខាងមុខ។ បច្ចុប្បន្ន​បុរស​វ័យ​៣០​ឆ្នាំ​រូបនេះ​គឺជាគ្រូបង្រៀន​ភាសា​អង់គ្លេសម្នាក់​​ជំនាញ​បញ្ចេញសំឡេង​តាម​បែប​អាមេរិកាំង​។ តាម​រយៈ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេសបានយ៉ាងស្ទាត់ជំនាញនេះ ក្តី​ស្រម៉ៃ​របស់ ប៊ិន យ៉ាន ចង់​សម្រេច​ក្តី​ស្រម៉ៃ​ ទៅ​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ Harvard នៃចក្រភពអង់គ្លេសនៅឆ្នាំ២០២៤ ខណៈ​ដែល​បច្ចុប្បន្ន​រូបគេ​កំពុង​ជួយកូនសិស្សជនជាតិ​ដើមភាគតិច​ជាច្រើននាក់ឲ្យទទួលបាន​ការ​សិក្សា​នៅថ្នាក់​ឧត្តម​។
    11 min
  • បទយកការណ៍ - ពលរដ្ឋអូសរទេះ និងរត់ឌុបនៅព្រំដែនប៉ោយប៉ែតទទូចឱ្យអាជ្ញាធរបើកព្រំដែនឡើងវិញ
    អ្នកអូសរទេះ​ដឹកឥវ៉ាន់​ អ្នកលក់ដូរ​ក្នុងផ្សារ​ និងអ្នករត់ឌុប​ជាដើម ​បានទទូចឱ្យអាជ្ញាធរ​បើកច្រកព្រំដែន​ឡើងវិញ ​បន្ទាប់ពីពួកគេ​ប្រឈមនឹងការដាច់បាយ ​ដែលបណ្តាល​មកពីការបិទព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ជាង១ឆ្នាំមកនេះ​។ បើទោះបី​ជាងដាច់បាយ​ពួកគេមិនស្នើសុំ​អំណោយនោះទេ​ គឺស្នើឱ្យតែមាន​ការបើកច្រកព្រំដែន​ឡើងវិញតែប៉ុណ្ណោះ ​ដើម្បីអាចរកប្រាក់​ចំណូល​ទ្រទ្រង់​ជីវភាព​គ្រួសារ​។
    8 min
  • បទយកការណ៍ - កូវីដ១៩៖ ការងារដឹកជញ្ជូនឥវ៉ាន់ កាក់កបសម្រាប់បុរសពិការមួយរូប
    កូវីដ​១៩​ ហាក់​ជា​ឱកាស​មួយ​សម្រាប់​ការងារ​ដឹកជញ្ជូន​ឥវ៉ាន់​របស់​បុរស​ពិការ​ជើង​ទាំង​សង​ខាង​មួយ​រូប​។ ក្នុង​វ័យ​ជាង​៦០​ឆ្នាំ ​បុរស​ពិការ​រូបនេះ ​តាំង​ចិត្ត​ចិញ្ចឹម​ជីវិត​ដោយ​ការ​ប្រើ​កម្លាំង​បាយ ​ប្រសើរ​ជាង​ហុចដៃ​សុំទាន​គេ ​បើ​ទោះ​បី​ខ្លួន​មាន​ពិការភាព​ក៏​ដោយ​ចុះ​។
    8 min
  • បទយកការណ៍ - អ្នកស្រឡាញ់ភេទដូចខ្លះត្រូវក្រុមគ្រួសារ«ផ្តាច់របប» ចំពេលបាត់បង់ការងារក្នុងគ្រាកូវីដ១៩
    យុទ្ធនាការអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបាន​ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី១៤ ដល់ ទី៣០ ខែឧសភា ក្រោមប្រធានបទ “ទីកកក់ក្តៅ”។ ការធ្វើយុទ្ធនាការនៅឆ្នាំនេះ​គឺជួនចំពេលដែល​អ្នក​ស្រឡាញ់ភេទ​ដូចគ្នាខ្លះ​ ត្រូវ​ក្រុម​គ្រួសារផ្តាច់​របបដូចជា អង្ករប្រចាំ​ខែ ពីព្រោះតែ​បង្ខំ​ឲ្យពួកគេ​ឈប់​ស្រលាញ់ភេទដូចគ្នា។
    8 min
  • បទយកការណ៍ - លោកស្រី ហេង អ៊ុយ បូពេជ្រ៖ បើទោះជាខ្ញុំស្ថិតក្នុងតំបន់ក្រហម តែអាចជួយជនជាតិបារាំងដែលជួបការលំបាកដោយសារជំងឺកូវីដ១៩
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំងអន្តរជាតិRFI នៅពេលនេះ ​ ហេង សុខនី​ សូមណែនាំលោក​អ្នកឱ្យមក​ស្គាល់​ លោកស្រី ​ហេង អ៊ុយ បូពេជ្រ ​បម្រើការ​នៅស្ថានទូត​បារាំងប្រចាំ​នៅកម្ពុជា​ ទទួលបន្ទុក​ពិសេស​ផ្តល់ជំនួយ​ដល់ជនជាតិ​បារាំង ​ដែលជួបការលំបាក​ដោយសារ​ជំងឺកូវីដ១៩​។​ លោកស្រី ​ហេង អ៊ុយ បូពេជ្រ ​បានថ្លែងថា​ ការជួយ​ដល់ជនជាតិ​បារាំង​ ដែលជួបការលំបាក​ដោយសារ​ជំងឺ​កូវីដ១៩​ មិនមែនជាការងារ​ងាយស្រួលឡើយ ​គឺចាំបាច់​ត្រូវមាន​ការអត់ធន់​ ព្យាយាម ​ព្រោះមានករណី​ដោយឡែកៗ​ច្រើនខុសពីគ្នា​ និងត្រូវការដោះស្រាយ​បន្ទាន់ផង​ ខណៈដែលលោកស្រី​ក៏កំពុងស្ថិតក្នុង​តំបន់បិទខ្ទប់​ពណ៌ក្រហម​ និងមានកូនតូច​ក្នុងបន្ទុក​ទៀតនោះ​។
    10 min
  • បទយកការណ៍ - រងគ្រោះដោយវិបត្តិកូវីដ៖ មគ្គទេសក៍នៅសៀមរាបក្លាយជាមគ្គទេសក៍ទេសចរតាមយូធូប
    មិនខុសពី​អ្នកបាត់បង់​ការងារផ្សេងៗទេ ​អ្នកធ្វើការងារ​ខាងវិស័យ​ទេសចរណ៍ ​ដែលអាស្រ័យ​លើការនាំ ទេសចរណ៍​ទស្សនាប្រាសាទ ​ឬទីកន្លែង​ប្រវត្តិសាសនានា​ ក៏បានបាត់បង់​ការងារ​របស់ខ្លួន​។​ ​បាត់បង់ការងារដែល​ផ្តល់ចំណូល​សម្រាប់គ្រួសារ ​ធ្វើឲ្យពួកគេក្លាយជា​អ្នកធ្វើការងារ​ក្នុងវិស័យសំណង់ ​ដឹកជញ្ជូន​ម្ហូបអាហារ ​ជាដើម​។​ ខុសពីគេ​ លោក​ សឿន ធី​ បានចាប់យកការងារ​បង្កើតវីដេអូ​តាមយូធូប ​ដើម្បីចែករំលែក​វប្បធម៌ផង ​និងសង្ឃឹម​រកបានចំណូលខ្លះ ​ខណៈលោកគ្មាន​ការងារធ្វើ​។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners