បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោក លឹម ចាន់ណារិទ្ធ៖ខ្ញុំនឹងវិលទៅស្រុកខ្មែរវិញបង្កើតក្រុមហ៊ុនដែលផ្តល់ការងារដល់កូនខ្មែរ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ​នៅពេល​នេះ ​អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​លោក លឹម ចាន់ណារិទ្ធ គឺ​ជា​ប្រធាន​ផ្នែក​ប្រតិ​បត្តិការ និង​ភស្តុភា នៃ​ក្រុម​អាម៉ាហ្សូន គឺ​ជា​ក្រុម​ហ៊ុន​លំដាប់​ពិភព​លោក​នៅ​សហរដ្ឋ​អាមេរិក​។ ​ទោះ​បី​មាន​សញ្ជាតិ​អាមេរិក មាន​ការ​ងារ​ល្អ ​ប្រាក់​ខែ​ច្រើន​រស់​នៅ​សុខ​ស្រួល​លើ​ទឹក​ដី​ប្រទេស​មហា​អំណាច​ក៏​ដោយ ​ក៏​យុវជន​ខ្មែរ​អាយុ​២៦​ឆ្នាំ​រូបនេះ​ នៅតែមាន​បំណង​ចង់​វិល​មក​រស់​នៅ​ប្រទេស​កំណើត​វិញ​នៅថ្ងៃ​មួយ​ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​មាន​សេដ្ឋ​កិច្ច​រី​ក​ចម្រើន​។
    10 min
  • បទយកការណ៍ - ពលរដ្ឋរស់នៅលើផ្ទៃទឹកសុំពេលអាជ្ញាធររស់នៅលើទឹក ៦ខែទៀត
    ពលរដ្ឋ​ប្រមាណ​ជាង​៣០​គ្រួសារ​ ដែល​រស់នៅក្នុង​ភូមិកណ្តាល ​ខណ្ឌព្រែកព្នៅ​បានបង្ហាញ​ពីក្តីបារម្ភ​ថា រដូវភ្លៀង​នឹងចូលមកដល់​ តែពួកគេមិនទាន់​មានជម្រក​គត់មត់​នៅលើគោកទេ ​ស្របពេល​ដែលសាលារាជធានី​ភ្នំពេញ​ឱ្យរុះរើ​ផ្ទះបណ្ដែតទឹក​ និងសំណង់​មិនរៀបរយ​លើផ្ទៃទឹក​ក្នុងរាជធានី​ភ្នំពេញ ​ដោយទុកពេល​ឱ្យពលរដ្ឋ​ទាំងនោះ​ត្រឹមតែ​រយៈពេល១សប្តាហ៍​ប៉ុណ្ណោះ ​គឺចាប់ពី​ថ្ងៃទី​០២​ រហូតដល់​ថ្ងៃទី០៩ ​ខែមិថុនា​។
    9 min
  • បទយកការណ៍ - ទិវា​បរិស្ថាន​​នៅ​កម្ពុជា ជា​ឱកាស​លើក​ឡើង​ពី​បញ្ហា​បរិស្ថាន​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ
    ថ្ងៃ​ទី​០៥​មិថុនា​នេះ ជា​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​។ ២​ឆ្នាំ​មក​ហើយ ដែល​ទិវា​បរិស្ថាន​នេះ ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ​ដោយ​សារ​ការ​ផ្ទុះ​រាល​ដាល​ជំងឺ​កូវីដ​១៩។ សម្រាប់​ឆ្នាំ​នេះ ក្រសួង​បរិស្ថាន​ប្រារព្ធ​ទិវា​បរិស្ថាន​ក្រោម​ប្រធានបទ «​ជីវៈចម្រុះ និង​សុខភាព​មនុស្ស» ក្នុង​បរិបទ​ដែល​កម្ពុជា​រង​នូវ​វិបត្តិ​កូវីដ​១៩ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អំពី​ការ​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី និង​លើក​ឡើង​ពី​បញ្ហា​បរិស្ថាន​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​។
    9 min
  • បទយកការណ៍ - លោកបិន សុជាតិ៖ ការដោះស្រាយបញ្ហាសុខភាពជូនពលរដ្ឋតាមប្រព័ន្ធឌីជីថល គឺជាផ្នែកមួយនៃភាពជោគជ័យ
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុបារាំង​អន្តរជាតិ ​RFI ​នៅពេលនេះ ​ហេង សុខនី​ សូមណែនាំ​លោក​អ្នក ​ឱ្យ​ស្គាល់ លោក​បិន សុជាតិ​ នាយក​គ្រប់គ្រង​ប្រចាំប្រទេស​នៃ ​e-Health MyCLNQ ​ដែលជា​សេវាកម្ម​បច្ចេកវិទ្យា​សុខាភិបាល​ថែទាំ​សុខភាព​លើទូរស័ព្ទដៃ​ដំបូងគេ​នៅកម្ពុជា​។​ លោក​បិន សុជាតិ​ថ្លែងថា​ e-Health MyCLNQ​ ​នឹងមានក្រុម​វេជ្ជបណ្ឌិត​ជំនាញ ​ផ្តល់សេវា​ព្យាបាល​ចល័ត​នៅតាម​ផ្ទះពលរដ្ឋ​ ដើម្បី​ជួយដោះស្រាយ​ដល់អ្នក​ដែលរវល់​ខ្លាំងមិនអាចមក​ជួបពេទ្យ​បាន​ ឬមនុស្ស​ចាស់ជរា​ ដែលត្រូវការ​គ្រូពេទ្យ​មើលថែ​ជាប្រចាំតែគ្មាន​អ្នកជូន​មកមន្ទីរពេទ្យ​ និងម្ចាស់អាជីវកម្ម​ដែលមិនអាច​បិទទ្វារ​តូបព្រោះចំណូល​ប្រចាំថ្ងៃ​ជាដើម​។​ លើសពីនេះ ​ស្របនឹង​ការឆ្លងរាតត្បាត​ជំងឺកូវីដ១៩ ​សេវានេះ​នឹងអាចជួយ​កាត់បន្ថយ​ហានិភ័យ​ឆ្លងកូវីដ​១៩ ​ខណៈអ្នកជំងឺ​កកស្ទះ​ដោយការ​រង់ចាំ ​ការព្យាបាល​នៅតាមមន្ទីរពេទ្យ​នានាផងដែរ​។
    11 min
  • បទយកការណ៍ - ទម្រង់សិល្បៈបែបចម្រុះនឹងដាក់បញ្ចាំង ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន
    ចាប់ពីថ្ងៃទី​៣មិថុនានេះ ​ដល់ថ្ងៃទី​៥មិថុនា​ខាងមុខ​ មហោស្រព​សិល្បៈ​និងបរិស្ថាន​នឹងដាក់បញ្ចាំង​ទស្សនីយភាព​សិល្បៈ ​រួមមាន​ការលេងភ្លេង​បុរាណ ​ការបង្ហាញ​រូបគំនូរ​បរិស្ថាន ​ភាពយន្ត​ឯកសារ ​និងការសម្តែង​សៀករបស់​សាលាសិល្បៈ​ហ្វារជាដើម​។​ ទម្រង់​មហោស្រព​បែបចម្រុះនេះ ​នឹងឆ្លុះបញ្ចាំង​ពីសារសំខាន់​នៃបរិស្ថាន​សម្រាប់​ប្រជាពលរដ្ឋ​ ក្នុងការយល់ដឹង​ពីការអភិរក្ស​ និងថែរក្សា​បរិស្ថាន​ជុំវិញខ្លួន​។
    9 min
  • បទយកការណ៍ - លោក លីវ រិទ្ធីរ៉ា៖ ការងារនៅទូតបារាំង ខ្ញុំបានរួមចំណែកធ្វើឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំងអន្តរជាតិ​RFI​ នៅពេល​នេះ អ៊ឹង ប៊ុនថន សូមណែនាំ​លោកអ្នក​ឲ្យ​ស្គាល់ លោក​ លីវ រិទ្ធីរ៉ា ជាមន្ត្រី​ផ្នែក​អនុព័ន្ធសេដ្ឋកិច្ច​នៅ​ស្ថានទូតបារាំង​ប្រចាំកម្ពុជា​។​ យុវជន​ខ្មែរ​អាយុ​២៨​ឆ្នាំរូបនេះ​ អាចនិយាយ​ភាសាបារាំង ​អង់គ្លេស ​ចិន ​និងមានបទពិសោធន៍​ការងារ​ជាង៥​ឆ្នាំ ​សុទ្ធសឹង​តែការងារ​ជាមួយជនបរទេស​។​ តាមរយៈ​ការងារ​នៅទូតបារាំង រិទ្ធីរ៉ា​ បានរួមចំណែក​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា ​ដូចជា ​វិស័យ​ទឹកស្អាត និង​បណ្តាញ​អគ្គិសនី​ជាតិ​ជាដើម​។
    12 min
  • បទយកការណ៍ - កូវីដ១៩៖ ជំរុញឱ្យស្ត្រីខ្មែរម្នាក់គូរគំនូរបែបអរូបិយរៀបរាប់ពីជីវិតសត្វស្លាបនៅកម្ពុជា
    វិចិត្រការនី​ម្នាក់បានប្រែក្លាយ​វិបត្តិកូវីដ១៩​ទៅជាឱកាស​ ដោយដាក់តាំង​បង្ហាញ​ផ្ទាំងគំនូរ​បែបអរូបិយ ​ដែលរៀបរាប់​ពីជីវិត​សត្វស្លាប​នៅកម្ពុជា​។​ ការដាក់តាំងពិព័រណ៍​នេះ​ ធ្វើឡើង​ក្នុងវិចិត្រសាល​នៅសណ្ឋាគារ​សូហ្វីតែលភូគីត្រា​រយៈពេល​៣ខែចាប់ពី​ខែឧសភានេះ ​ដល់ថ្ងៃទី០២​ កក្កដា​ ២០២១​ ក្នុងគោលបំណង ​ផ្តល់ឱកាស​សម្រាប់​សិស្ស-​និសិ្សត ​ដែលចង់សិក្សា​ស្វែងយល់​អំពី​សិល្បៈ​បែបសហសម័យ​។​ ពិពរណ៌នេះ​ចូលទស្សនា​ដោយសេរី​ និងមិនគិតថ្លៃ​ តែត្រូវអនុវត្តតាម​វិធានសុខាភិបាល​។​ លោកស្រី​ ឆន ឌីណា​ ដែលជាម្ចាស់ស្នាដៃ​បានលើកឡើងថា​ ប្រសិនបើ​ពលរដ្ឋ​បានចូលទស្សនា​ពិពរណ៌នេះ ​គំនូរអរូបិយ​អំពីជី​វិតសត្វស្លាប​នៅកម្ពុជានេះ ​ពិតជាមានអារម្មណ៍​ថាធូរស្បើយ​ និងកាត់បន្ថ​យភាពតានតឹង​ពីវិបត្តិកូវីដ១៩​។
    9 min
  • បទយកការណ៍ - ស្ដ្រី​ម្នាក់​ប្រើ​ពេល​វេលា​ចុង​ក្រោយ​ជា​មន្ដ្រី​នគរបាល​ជាតិ​ចូលរួមប្រយុទ្ធប្រឆាំង​កូវីដ១៩
    ស្ត្រី​ម្នាក់​ដែល​ជា​មន្ត្រី​នគរបាលជាតិ​ទើប​ចូលនិវត្តន៍ បាន​ចំណាយ​ពេល​វេលា​ចុង​ក្រោយ​ក្នុង​នាម​ជា​អ្នក​បម្រើ​ពលរដ្ឋ​ដោយ​ពេញ​ចិត្ត​ជា​ទី​បំផុត​ នា​អំឡុង​ពេល​កូវីដ១៩​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ក្នុង​រាជធានីភ្នំពេញ​។ ក្រោយ​បញ្ចប់​តួនាទី​ជា​មន្ត្រី​នគរបាល​ជាតិ លោកស្រី​បាន​ប្រកប​របរ​រក​ស៊ី​លក់​ចំណី​អាហារ​ចល័ត​នៅ​លើ​ដង​ផ្លូវ​ ដើ​ម្បី​ដោះស្រាយ​បញ្ហា​ក្រពះ​ក្នុង​គ្រួសារ​។
    8 min
  • បទយកការណ៍ - របាំបុរាណខ្មែរនឹងលេចមុខ​នៅមហោស្រព​ផ្តួចផ្តើមដោយ​ក្រុមហ៊ុនចៃ្នម៉ូដ Pierre Cardin
    នៅពេលរដ្ឋាភិបាល បារាំងត្រៀមបើកប្រទេសឡើងវិញ សម្រាប់រដូវក្តៅវិស្សមកាល ប៉ុន្មានខែខាងមុខ សមាគមអ្នកសិល្បករខ្មែរកំពុងប្រុងប្រៀបត្រៀមខ្លួនផងដែរ សម្រាប់ចេញសំដែងនៅលើឆាកឡើងវិញ។ បន្ទាប់ពីអាក់ខានហាត់ និងសំដែង ជាង ១ឆ្នាំដោយសារវិធានការបិទខ្ទប់ប្រទេស ក្នុងកាលៈទេសៈកូវីដ សមាគម វប្បធម៌ខ្មែរ ACK ក្រោមការជួយជ្រោមជ្រែងរបស់សមាគម ប៉ាឌូម៉ា និងក្រុមហ៊ុនច្នៃម៉ូដ បារាំងដ៏ល្បីឈ្មោះ ព្យ៉ែរ ការដាំង Pierre Cardin នឹងបានសំដែង នៅក្នុងមហោស្រពអន្តរជាតិ នៅ ខែសីហាខាងមុខ។ ក្រុមហ៊ុនច្នៃម៉ូដ Pierre Cardin ដែលជារៀបចំមហោស្រព បានធ្វើសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី​៥ ឧសភា ឆ្នាំ ២០២១ ដើម្បីបញ្ជាក់ពីការរៀបចំ ព្រឹត្តិការណ៍វប្បធម៌ មួយនេះ។
    11 min
  • បទយកការណ៍ - មុនការមកដល់របស់មន្ត្រីជាន់ខ្ពស់ការបរទេសអាមេរិក គ្រួសារសកម្មជនដែលជាប់ឃុំកម្រើកការតវ៉ាជាថ្មីទៀត
    ក្រុមស្ត្រីជាគ្រួសារ​របស់​សកម្មជន​បក្សប្រឆាំង​​កម្រើក​ការតវ៉ាជាថ្មីទៀត​កាលពីថ្ងៃទី២៨ឧសភា​ដើម្បី​ទាមទារ​ឲ្យដោះលែង​ស្វាមី​ក៏ដូចជាឳពុកម្តាយរបស់ពួកគេ ខណៈ​ពន្ធនាគារ​កំពុង​ឆ្លងជំងឺកូវីដ១៩។ ការ​តវ៉ា​ជាថ្មីទៀតនេះ​របស់​ស្ត្រីជាសកម្មជនទាំងនេះមិនមែនជាការចៃដន្យឡើយ ពោលធ្វើឡើង​តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​នៃដំណើរទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​ការបរទេស​អាមេរិកនៅ​កម្ពុជា។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners