បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - សិស្សានុសិស្សត្រៀមប្រលងបាក់ឌុបឆ្នាំនេះបង្ហាញការព្រួយបារម្ភមួយចំនួនពីការត្រៀមប្រលងរបស់ពួកគេ
    សិស្សានុសិស្ស​ដែល​ត្រៀម​ប្រលង​បាក់ឌុប​នៅ​ឆ្នាំ​សិក្សា​២០២០-២០២១​មួយ​ចំនួន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​ជុំវិញ​ការ​ត្រៀម​ប្រលង​បាក់ឌុប​ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២៥​តុលា​ខាងមុខ​សម្រាប់​គ្រឹះស្ថាន​សិក្សា​ឯកជន​ និង​ថ្ងៃ​ទី​០៦​ធ្នូ​សម្រាប់​គ្រឹះស្ថាន​សិក្សា​រដ្ឋ​។ ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​ទៅ​លើ​ដំណើរការ​នៃ​ការ​ប្រលង​ និង​ការ​រៀបចំ​វិញ្ញាសា​រៀងៗ​ខ្លួន​ទៅ​តាម​គ្រឹះស្ថាន​សិក្សា​ទាំងអស់​។ ម្យ៉ាង​វិញ​ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ក៏​ហាក់​លំបាក​សម្រាប់​ពួកគេ​ក្នុង​ការ​សួរ​នាំ​លោកគ្រូ អ្នកគ្រូ​។
    9 min
  • បទយកការណ៍ - ពលរដ្ឋរស់នៅលើទឹក៖ «គួរបន្តនៅលើទឹក ឬរស់លើគោក ខ្ញុំគ្មានជម្រើសទេ»
    បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​ពលរដ្ឋខ្មែរ​ បច្ចុប្បន្ន​កំពុងរស់នៅ​​លើផ្ទៃទឹក​​ក្នុងចំណត​បណ្តោះ​​អាសន្ន​នៅ​ខណ្ឌ​ព្រែកព្នៅ​​នៃ​រាជធានីភ្នំពេញ ត្អូញត្អែរ​ពី​ការ​រស់នៅ​រសាត់​អណ្តែត​លើ​ទូក​បណ្តែត​ទឹក​ជាមួយ​នឹង​ទូក​រាប់រយ​ផ្សេង​ទៀត​ដែល​ភាគច្រើន​របស់​ជនជាតិ​វៀតណាម​។ ដោយសារ​កូនៗ​មិន​អាច​ឡើង​ដី​គោក​ធ្វើ​ជា​កម្មករ​គេ​បាន​ លោក​បាន​សម្រេច​លក់​សម្ភារៈ​សម្រាប់​ទុក​បង់​ត្រី​ប្រចាំ​ថ្ងៃ​។ ដោយសារ​ក្រ​ខ្សត់​ពេក ​លោក​បាន​ដាច់​ចិត្ត​ហារ​មាត់​សុំ​ជំនួយ​បន្តិច​បន្តួច​ពី​សមាគមន៍​វៀតណាម​ដែល​ជា​រឿយៗ​ផ្តល់ ​ដល់ពលរដ្ឋ​ខ្លួន​ដែល​រស់នៅ​ក្នុង​​​ចំណត​បណ្តោះ​អាសន្ន​ផ្ទះ​បណ្តែត​ទឹក​នោះ​។ លោក​បាន​ត្រឹម​ពាក្យ​ត្រឡប់​វិញ​ថា​ ខាងខ្មែរឲ្យខ្មែរគេដោះស្រាយ វៀតណាមដោះស្រាយតែពលរដ្ឋ​គេទេ។
    10 min
  • បទយកការណ៍ - អ្នកស្រី អ៊ឹន ឡៃហួត៖ ទោះខ្ញុំរៀនបានតិច តែអាចជួយកសិករឱ្យមានទីផ្សារគ្រាប់ស្វាយចន្ទី
    នៅក្នុងនាទី​ជីវិតជោគជ័​យរបស់វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅពេលនេះ ​ហេង សុខនី​ សូមណែនាំ​លោក​អ្នក ​ឱ្យ​ស្គាល់ អ្នកស្រី អ៊ឹន ឡៃហួត ​ម្ចាស់សិប្បកម្ម​កែច្នៃ​ស្វាយ​ចន្ទី​ជ័យសំបូរ​ ដែលមានទីតាំង​ក្នុងខេត្តកំពង់ធំ។ ​ អ្នកស្រី ​អ៊ឹន ឡៃហួត ​បានថ្លែងឱ្យដឹងថា​ បើទោះជារៀនបានតិច​ត្រឹមថ្នាក់បឋម​ តែម្ចាស់សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​រូបនេះ ​បានជួយរក​ទីផ្សារ​គ្រាប់ស្វាយចន្ទី​នៅប្រទេស​ជប៉ុន​ជូនកសិក​រ អ្នកដាំស្វាយចន្ទី​ប្រមាណ​ជាង៣០គ្រួសារ​។​ លើសពីនេះ ​បានជួយឱ្យស្រ្តី​កសិករ​ក្នុងភូមិជាង១០០នាក់​ មានការងារធ្វើ ​និងមានប្រាក់ខែ​ជាប្រចាំទោះស្ថិត​ក្នុងវិបត្តិកូវីដ១៩ក្តី​។
    11 min
  • បទយកការណ៍ - អ្នកលេងល្ខោនបាសាក់រំពឹងលើល្បឿនចាក់វ៉ាក់សាំងអាចធ្វើសកម្មភាពសម្ដែងរស់ឡើងវិញ
    ពីរឆ្នាំមកនេះ ​ទម្រង់សិល្បៈ​ល្ខោនបាសាក់​គ្មានសកម្មភាព​សម្ដែងសោះឡើយ​នៅទីសាធារណៈ​ដោ​យ​សារកូវីដ១៩​។​ តួដែលធ្លាប់​សម្ដែង​លើឆាក​ត្រឡប់​មកធ្វើស្រែចំការ​ សំណង់ ​រត់ឌុប​ ដឹកជញ្ជូនម្ហូប​អាហារ​ ជាដើម​។​ លោក ចាន់ ផល​ ប្រធានក្រុម​សម្ដែង​សិល្បៈ​ប្រចាំនៅមន្ទីរ​វប្បធម៌រាជធានី​ភ្នំពេញលើកឡើងថា​ ផលប៉ះពាល់​ដោយសារ​គ្មានការ​សម្ដែង​នៅអំឡុង​ពេលកូវីដ១៩​នេះបានកើតមាន​រួចទៅហើយ​ តែអ្វីដែលលោក​រំពឹង​គឺល្បឿនចាក់វ៉ាក់សាំង​អាចធ្វើឲ្យ​សកម្មភាព​សម្ដែងរស់​ឡើងវិញ​។
    9 min
  • បទយកការណ៍ - វិបត្តិកូវីដ-១៩ធ្វើឲ្យអ្នកជំងឺប្រភេទផ្សេងពិបាកទទួលបានសេវាថែទាំសុខភាព
    នៅពេលរាតត្បាត​នៃជំងឺកូវីដ-១៩​ជាថ្មីក្នុងស្ថានភាពធ្ងន់ធ្ងរនេះ ​អ្នកមានជំងឺរ៉ាំរ៉ៃ​មួយចំនួន​ដូចជាមហារីក ​ទឹកនោមផ្អែម​ និងបញ្ហាសរសៃឈាម ​កំពុងពិបាក​នឹងទទួលបាន​សេវាថែទាំសុខភាព​សាធារណៈ។​ ពិបាកក៏ដោយសារតែ​ក្រុមគ្រូពេទ្យ​មួយចំនួន​ធំកំពុងរវល់​ទប់ស្កាត់និងព្យាបាល​អ្នកដែលកើតជំងឺ​កូវីដ-១៩​ជាអាទិភាព​។​ ស្ថានភាព​នេះបានធ្វើឲ្យ​អ្នកជំងឺរ៉ាំរ៉ៃ​ទាំងនោះមិ​​នអាចពិភាក្សា ​ពិគ្រោះជាមួយអ្នកជំនាញបាន​ ហើយការខ្វះខាតការយកចិត្តទុកដាក់នេះ​បានធ្វើឲ្យអ្នកជំងឺរ៉ាំរ៉ៃខ្លះ​បានស្លាប់បាត់បង់ជីវិតទៅទៀត​។
    10 min
  • បទយកការណ៍ - ប្រជាជនខ្មែរបា្ររព្ធខួប៧២ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម
    សាមគ្គីភាព និងការតស៊ូអត់ធ្មត់បានធ្វើឲ្យប្រជាជនបារាំង ដើមកំណើតខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពសាងសង់វត្តអារ៉ាមមួយក្នុងទឹកដីបារាំង សម្រាប់ទទួលព្រះសង្ឃដែលរត់ភៀសខ្លួន គេចចេញពីការគាបសង្កត់នៅទឹកដីខ្មែរកម្ពុជាក្រោម ដែលសព្វថ្ងៃស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល វៀតណាម។ នៅថ្ងៃទី ៦មិថុនា វត្តខ្មែរកម្ពុជាក្រោម ដែលមានឈ្មោះថា វត្តច័ន្ទរង្សី ដែលមានទីតាំងនៅ ភាគខាងជើងទីក្រុងប៉ារីស ក្បែរព្រលានយន្តហោះអន្តរជាតិបារាំង ទើបបានប្រារព្ធជាលើកទី១ ខួប៧២ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម។
    12 min
  • បទយកការណ៍ - លោក ឡាវ ចំរើន៖ខ្ញុំពិការដៃមែន តែខ្ញុំមិនពិការគំនិតទេ!
    នៅក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​​RFI នៅពេល​នេះ ​អ៊ឹង ប៊ុនថន សូម​ណែនាំ​​លោក​​អ្នក​​ឲ្យ​​ស្គាល់​ លោក ឡាវ ចំរើន ម្ចាស់​សិប្បកម្ម​ឈ្លាស​វៃ​ ឬ​ Smart Craft​។​ ជា​សិប្បកម្ម​​កែ​​ច្នៃ​​ពោះ​​វៀន​​រថយន្ត​ និង​​សំភារៈ​​ដែល​​គេ​​បោះ​​ចោល​​ផ្សេង​ទៀត​ ដើម្បី​​ឲ្យ​​ក្លាយ​ទៅ​ជា​​របស់​​ប្រើ​​ប្រាស់​ឡើង​វិញ​​។​​ មិន​​ត្រឹម​តែ​កែ​​ច្នៃ​​ដើម្បី​​ផ្គត់​​ផ្គង់​​ក្នុង​​ស្រុក​ប៉ុណ្ណោះ​ទេ បុរស​​ជន​ពិការ​រូប​​នេះ​ អាច​ធ្វើ​ឲ្យ​​អន្តរ​ជាតិ​បាន​​ស្គាល់​​កម្ពុជា​​ថែម​ទៀត​​ផង​​ តាម​​រយៈ​​ផលិត​ផល​​របស់​ខ្មែរ​​​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ និង​​អាមេរិក​។
    10 min
  • បទយកការណ៍ - កូវីដ១៩៖ជនមានពិការភាពមួយចំនួនដង្ហើយរកជំនួយផ្នែកស្បៀង និងការគាំទ្រផ្លូវចិត្ត
    នៅក្នុងស្ថានភាព​កូវីដ១៩​បន្តអូសបន្លាយ​ ជនមានពិការភាព​មួយចំនួន​កម្ពុជា​ ដង្ហើយរកជំនួយ​ជាស្បៀង និងសម្ភារៈ​បន្ទាប់ពីពួកគេបាត់បង់​ចំណូលទាំងស្រុង​ដោយមិនអាចចេញទៅធ្វើការ​ និងមិនអាចចេញ​រកស៊ីនៅខាងក្រៅ​បានដូចពេលមុន​។ លើសពីនេះពួកគេ​ក៏ប្រឈមនឹង​ អំពើហិង្សា​ក្នុងគ្រួសារ​ ការរើសអើងពីសង្គម​សេវាព្យាបាលសុខភាព ​និងបញ្ហាសុខភាពផ្លូវចិត្ត​ផងដែរ​។
    9 min
  • បទយកការណ៍ - បុគ្គលិកណាហ្គាវើលដែលមិនទទួលយការបញ្ឈប់ដោយក្រុមហ៊ុនកំពុងជួបវិបត្តិផ្នែកជីវភាព
    អស់លុយសងបំណុល ខ្វះលុយចំណាយលើអាហារប្រចាំថ្ងៃ និងថ្លៃទឹកដោះគោកូនតូច គឺជាផលវិបាកចំបងរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដែលត្រូវបានបញ្ឈប់ពីការងារ ខណៈពួកគេមិនទាន់ទទួលបានសំណងទៅតាមផ្លូវច្បាប់នៅឡើយ។ នៅចំពោះមុខ ភាពមិនច្បាស់លាស់នៃដំណោះស្រាយច្រើនខែមកនេះ ការងារថ្មីរបស់ពួកគេក៏មិនមានធ្វើដែរ។ ពួកគេចង់ឲ្យក្រុមហ៊ុនទម្លាក់ចោលគម្រោងបញ្ឈប់បុគ្គលិកហើយទទួលយកពួកគេឲ្យចូលធ្វើការវិញ។
    8 min
  • បទយកការណ៍ - កូវីដ១៩ បានទាញទម្លាក់ប្រាក់ខែស្ដ្រី​ម្នាក់ ​ពី​ជាង​៤០០​ដុល្លារ​ក្នុង​មួយ​ខែ​ មក​នៅ​ត្រឹម​៣០ដុល្លារ
    នៅ​កម្ពុជា វិបត្តិ​កូវីដ​១៩​ដែល​នៅ​តែ​អូស​បន្លាយ​ បន្ត​ផ្ដល់​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​។ ក្នុង​នោះ ស្ដ្រី​មួយ​រូប​ដែល​ធ្លាប់​ធ្វើ​ការងារ​ផ្ទះ​ឲ្យ​ជន​បរទេស​បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា គាត់​បាត់​បង់​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ដោយ​សារ​តែ​ការ​ចាក​ចេញ​របស់​ជន​បរទេស ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩។ ពី​មុន អ្នក​ស្រី ធ្លាប់​ទទួល​បាន​ប្រាក់​ខែ​ជាង​៤០០​ដុល្លារ ប៉ុន្តែ​សព្វ​ថ្ងៃ ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​អ្នក​ស្រី​ធ្លាក់​មក​នៅ​ត្រឹម​តែ​៣០​ដុល្លារ​ប៉ុណ្ណោះ។ ប្រាក់​ខែ​ទាប​ជា​រឿង​មួយ តែ​សំខាន់​ជាង​នេះ​ទៀត គឺ​លទ្ធភាព​នៃ​ការ​រក​ការងារ​ផ្ទះ​ធ្វើ គឺ​មាន​សភាព​ពិបាក​ខ្លាំង​ណាស់​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners