អ្នករត់តាក់ស៊ីមួយចំនួនបានលើកឡើងថា ភ្ញៀវជិះរថយន្តឈ្នួលបានថយចុះយ៉ាងគំហុករាប់ចាប់តាំងពីព្រឹត្តការណ៍សហគមន៍២០កុម្ភៈមក។ បើតាមក្រុមអ្នករត់តាក់ស៊ីដដែល ចំនួនភ្ញៀវថយចុះជារឿងមួយ តែឧបសគ្គនៅចំពោះមុខ ដែលគួរមានដំណោះស្រាយគឺបញ្ហាតម្លៃប្រេងឡើងថ្លៃនៅរៀងរាល់ខែ។ មួយផ្នែកដោយសារតម្លៃប្រេងបន្តឡើងថ្លៃបែបនេះ អ្នករត់តាក់ស៊ីខ្លះបានបោះបង់មុខរបរនេះ ដោយងាកទៅធ្វើស្រែ-ចម្ការ និងចិញ្ចឹមសត្វវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់អ្នករត់តាក់ស៊ីមួយចំនួន បន្តរត់ឈ្នួលទាំងប្រថុយជីវិតខ្លាចឆ្លងកូវីដ-១៩ ដើម្បីដោះបំណុលធនាគារ និងតម្រូវការក្រពះ។