បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - មន្ត្រី​ជួរ​មុខ​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​៣ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​តូច​ទើប​បាន​ចាក់​ដូស​ទី​១
    ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ឬ​ដូស​ជំរុញ បាន​ចាប់​ផ្តើម​កាល​ពី​ដើម​សប្តាហ៍​នេះ​នៅ​ទីក្រុង​ភ្នំពេញ គឺ​សម្រាប់​មន្ត្រី​ជួរ​មុខ​ដូច​ជាកង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​សុខាភិបាល ខណៈ​ប្រជាពលរដ្ឋ​សាមញ្ញ​ក៏​កំពុង​ទន្ទឹង​រង់​ចាំ​ការ​វ៉ាក់សាំង​ដូស​ទី​៣​នេះ​ផង​ដែរ​។ តែ​ជាមួយ​គ្នា​នោះ ពលរដ្ឋ​មួយ​ចំនួន​ទើប​តែ​នាំ​គ្នា​មក​រក​ចាក់​វ៉ាក់សាំង​ដូស​ទី​១​ប៉ុណ្ណោះ ដោយ​សារ​តែ​ពួកគេ​មាន​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​។
    7 min
  • បទយកការណ៍ - កញ្ញាឈុន បូរមី៖ ខ្ញុំចង់ឃើញយុវជនចូលរួមលើកកម្ពស់ការយល់ដឹងផ្នែកសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជា
    ក្នុង​នាទីជីវិត​ជោគជ័យ​របស់វិទ្យុ​បារាំង​​អន្តរជាតិ​នាពេលនេះ ​អោ ស្រីពេជ្រ ​សុំណែនាំ​លោកអ្នកមកស្គាល់​យុវត្តី​​ឆ្នើមធ្វើការងារ​​លើកកម្ពស់​​​​ផ្នែក​សន្តិសុខ​ស្បៀងនិង​​អាហារូបត្ថម្ភ​។ ​កញ្ញា​ ឈុន បូរមី ​បច្ចុប្បន្នជា​​អ្នកដឹកនាំ​ក្រុមយុវជន​ជើងឯក​អាហារូបត្ថម្ភ​របស់អង្គការ​ Helen Keller International Cambodia ​និង ទើបត្រូវបាន​ជ្រើសតាំង​ជាតំណាងយុវជន​ប្រចាំតំបន់អាស៊ី​ នៅក្នុងក្រុម​គណះកម្មាធិការ​ដឹកនាំ​បណ្តាញ​អង្គការសង្គមស៊ីវិល​ដើម្បីអាហារូបត្ថម្ភ​សកល ​ដែលត្រូវបានហៅកាត់ថា​ (ស៊ុន ស៊ីអេស អិន)​ SUN CSN។​ យុវត្តី​វ័យ​ ២៣ឆ្នាំរូប​នេះ ​បាននិយាយថា នាង​ចាប់​ស្រលាញ់ផ្នែក​នេះ​ គឺដោយសារឃើញថា​ការយល់ដឹងផ្នែក​សន្តិសុខស្បៀង​និងអាហារូបត្ថម្ភ​នៅកម្ពុជា​នៅមានកម្រិត ខណៈ​យុវជន​ជាច្រើន​កំពុងទទួល​របបអាហារ​មិនត្រឹមត្រូវ​និងគ្មាន​ផា​សុកភាព។
    11 min
  • បទយកការណ៍ - កសិករចង់ឃើញកម្ពុជាមានកន្លែងកែច្នៃផលិតកសិកម្មដែលគ្មានទីផ្សារនាំចេញដូចតាង៉ែននាពេលនេះ
    កសិករ​ខេត្ត​ប៉ៃលិន​និង​បាត់​ដំបង​កំពុង​រីក​មុខ​រីកមាត់ បន្ទាប់​ពី​វិបត្តិ​តាង៉ែន​គ្មាន​ទីផ្សារ ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការ​ប្រមូល​ទិញ​ពី​លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន ឧកញ៉ាគ្រាក់ៗ និង​វិស័យ​ឯកជន​ជាដើម។ កសិករ​ស្វាគមន៍​ចំពោះ​បទ​អន្តរាគមន៍​ទាន់​ពេល​វេលា​ក្នុង​ការ​ប្រមូល​ទិញ​តាង៉ែន នៅ​គ្រា​ដែលការ​នាំ​ចេញ​ទៅ​ថៃ​មិន​អាច​ធ្វើ​បាន អំឡុង​ពេល​បិទ​ព្រំដែន​ដោយ​សារ​កូវីដ១៩។ មួយ​គីឡូ​២​ពាន់​រៀល ជា​តម្លៃ​ទទួល​ទិញ​នៅ​នឹងកន្លែង។ តែ​ចំពោះ​កសិករ​ខ្លះ​ដែល​ប្រឈម​នឹង​ការ​ខាតបង់​រួច​ទៅ​ហើយ ពួកគេមើល​ឃើញ​ថា នេះ​គ្រាន់​តែ​ដំណោះ​ស្រាយ​រយៈ​ពេល​ខ្លី​ទេ។ សម្រាប់​ពួកគេ ដំណោះ​ស្រាយ​មាន​ប្រសិទ្ធភាព​និង​យូរ​អង្វែង គឺ​រដ្ឋ​គួរ​មាន​កន្លែង​កែ​ច្នៃ​ផលិត​កសិកម្ម​ដែល​គ្មាន​ទីផ្សារ​នាំ​ចេញ​ដូច​តាង៉ែន​នា​ពេលនេះ។
    8 min
  • បទយកការណ៍ - លោកហៀក វណ្ណៈ៖ខ្ញុំបង្រៀនក្នុងពេលព្យាបាលកូវីដព្រោះខ្ញុំចង់ឃើញជាតិខ្ញុំសំបូរដោយអ្នកចេះដឹង!
    អំឡុង​ពេល​ព្យាបាល​ជំងឺ​កូវីដ១៩ លោកគ្រូ ហៀក វណ្ណៈ អ្នក​ឯកទេស​គណិតវិទ្យា​បាន​ឆ្លៀត​បង្រៀនសិស្ស​តាម​អនឡាញ​ដូច​ទម្លាប់​ធម្មតា។ លោកគ្រូ​ប្រាប់​ថា ការ​ធ្វើ​បែប​នេះ​ប្រៀប​ដូច​លំហាត់​ប្រាណ​ដែលក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​អ្នក​ជំងឺ​កូវីដ១៩​អនុវត្ត​ជា​ប្រចាំ​ដែរ ហើយ​ការ​បង្រៀន​នេះ​ជួយ​បំបាត់​ភាព​អផ្សុក​ស្មុគស្មាញ​សម្រាប់​មនុស្ស​ចាស់​ដូច​លោកគ្រូ។ ប៉ុន្តែ​យ៉ាង​ក៏​ដោយ បើ​គ្មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ទេ សកម្មភាពបង្រៀន​នេះ ក៏​មិន​អាច​កើត​ឡើង​បាន​ដែរ។ ម្យ៉ាងទៀត លោក​មិន​អាច​នៅ​ស្ងៀម​មិនបង្រៀន​បាន​ទេ ព្រោះ​សិស្ស​និង​ចៅៗ​ថ្នាក់​បឋម​របស់​លោកគ្រូ ជិត​ដល់​ថ្ងៃ​ប្រឡង​ឆមាស​លើក​ទី២។ លោកគ្រូ​អះអាង​ថា បង្រៀន​តិចៗ​ពេល​នេះ​ដើម្បី​សន្សំ​ចំណេះ​សម្រាប់​កូន​ខ្មែរ​ដើម្បី​ឲ្យ​កម្ពុជា​សំបូរ​ដោយ​អ្នក​ចេះ​ដឹង​នា​ពេល​អនាគត។
    8 min
  • បទយកការណ៍ - ឧកញ៉ា ផន វណ្ណិត៖ព្រះពុទ្ធសាសនាគឺជាអ្នកចង្អុលបង្ហាញផ្លូវខ្ញុំឲ្យជោគជ័យដល់សព្វថ្ងៃនេះ
    នៅក្នុងកម្មវិធី​នាទីជីវិតជោគជ័យ​របស់​វិទ្យុបារាំង​អន្តរជាតិRF​Iនៅពេលនេះ ​អ៊ឹង ប៊ុនថន​ សូមណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់ ​ឧកញ៉ា ផន វណ្ណិត​ អនុប្រធាន​សមាគមអ្នក​អភិវឌ្ឍដីឡូត៍កម្ពុជា​។ ​ប្រធានប្រឹក្សាភិបាល​ក្រុមហ៊ុន​អចនទ្រព្យ ​«រាជសន្តុសិត» ​រូបនេះលើកឡើងថា ​ព្រះពុទ្ធសាសនា​គឺជាអ្នកចង្អុល​បង្ហាញផ្លូវលោក​ឲ្យជោគជ័យ​ដល់សព្ធថ្ងៃនេះ។​ ការអះអាង​ថាយ៉ាងដូច្នេះ​ដោយសារតែលោក​ធ្លាប់បួសបាន១១​ព្រះ​វស្សា​ដើម្បីបាន​ឱកាសសិក្សាបន្ត​ បន្ទាប់បានបោះបង់​ចោលការសិក្សា​ព្រោះតែ​ជីវភាពក្រីក្រ​។
    13 min
  • បទយកការណ៍ - សវនាការលើបណ្តឹងសាទុក្ខរបស់ ខៀវ សំផន ដំណើរការជាមួយវិធានការសុខាភិបាលបង្ការកូវីដ១៩តឹងរឹង
    ដូចការគ្រោងទុក​ សវនាការ​លើបណ្តឹង​សាទុក្ខ​ក្នុងសំណុំរឿង​ ០០២/០២ ​ប្រឆាំងនឹង​ ខៀវ សំផន​ ដែលមានរយៈពេល​៤ថ្ងៃ ​បានចាប់ផ្តើមហើយ ​នៅថ្ងៃទី១៦​ ខែសីហា នេះ។​ អង្គជំនុំជម្រះ​តុលាការកំពូល​នៃសាលាក្តី​ខ្មែរក្រហម​នៅតែដំណើរការ​ បើទោះបីជា​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​តឹងរឹង​ ដើម្បីបង្ការ​ជំងឺកូវីដ១៩ក្តី។​  អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​គ្រោងនឹងបិទបញ្ចប់​សំណុំរឿង​០០២/០២ ​ប្រឆាំងមេដឹកនាំ​ខ្មែរក្រហម នៅត្រីមាស​ទី០៤ ​ឆ្នាំ២០២២​ខាងមុខ​។
    9 min
  • បទយកការណ៍ - លោក ស៊ុន សុវណ្ណារិទ្ធ៖ ផ្ទៃទឹកធ្លាប់ពោរពេញដោយសំណង់ខុសច្បាប់នឹងប្រែជាតំបន់ទេសចរណ៍ថ្មីនៅខេត្តកំពង់ឆ្នាំង
    ថ្មីនៅខេត្តកំពង់ឆ្នាំង​
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់វិទ្យុ​បារាំង​អន្តរជាតិ rfi នាពេលនេះ ​អោ ស្រីពេជ្រ ​សូមណែនាំ​មិត្តអ្នកស្តាប់​​មកស្គាល់លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ ស៊ុន សុវណ្ណារិទ្ធ ​ដែលទើបចូលកាន់តំ​​ណែង​កាលពីខែ​មិថុនា ឆ្នាំ​២០២១​។​ ក្នុងរយៈពេល​៧ឆ្នាំ លោកបាន​ផ្លាស់តួនាទី​​ពីអភិបាលរង​មកជាអភិបាលខេត្ត​កំពង់ឆ្នាំង​។​ លោកអភិបាលខេត្ត​ជំនាន់ថ្មីរូបនេះ​ ក្រោមការ​ដឹកនាំខ្លួន​ ប្តេជ្ញាកែប្រែមុខមាត់​ថ្មីនៃ​ខេត្ត​សម្បូរដោយ​តំបន់លិចទឹក​នេះឲ្យ​ទៅជា​ខេត្តនាំមុខ​ផ្នែកកសិកម្ម ​ពិសេសក្នុងវិស័យ​​វារីវប្បកម្ម។ ហើយផ្ទៃទឹ​ក​ដែលធ្លាប់​មាន​​សំណង់ខុសច្បាប់​ភាគច្រើន​របស់ជនជាតិ​វៀតណាម​អណ្តែតពាសពេញនោះ​ នឹងក្លាយទៅជា​តំបន់ទេសចរណ៍​ដ៏ធំនៅ​ក្នុង​ខេត្ត​​កំពង់ឆ្នាំងផងដែរ​។
    11 min
  • បទយកការណ៍ - អង្រឹងកំប្លោកកម្ពុជាជួយទិញអង្រឹងពីមនុស្សចាស់ក្នុងភូមិ ដើម្បីជួយសម្រួលផ្នែកជីវភាព
    អង្រឹង​កំប្លោក​កម្ពុជា ​ជាទំព័រហ្វេសប៊ុក​មួយដែលបាន​ជួយដល់ការ​ទិញបន្ត ​និងរកទីផ្សារ​ឲ្យប្រជាពលរដ្ឋ​ក្នុងសហគមន៍​មួយកន្លែង​ក្នុងខេត្តសៀមរាប​ ឲ្យពួកគេ​អាចរកចំណូល​ជាប្រចាំថ្ងៃ ​តាមរយៈ​ការវេញអង្រឹង​ធ្វើពីកំប្លោកលក់​។ ​បើតាមកញ្ញា ​សេម ស្រីដា ​ម្ចាស់ទំព័រ​ហ្វេសប៊ុក​អង្រឹង​កំប្លោក​កម្ពុជា ​ចាប់តាំងពីកញ្ញាបាន​ធ្វើគម្រោងមួយនេះមក​ កញ្ញាបាន​ជួយដល់ចាស់ៗ​ក្នុងភូមិមួយ​ចំនួន​ឲ្យមានភាពងាយស្រួល ​ដោយពុំបាច់​ត្រូវយកអង្រឹង​ទៅលក់នៅឯផ្សារ​។
    7 min
  • បទយកការណ៍ - បណ្ណាល័យភូមិរួមចំណែកជួយកុមារមួយចំនួនបានរៀនតាមអនឡាញ
    បណ្ណាល័យភូមិ​បានក្លាយជា​ចំណែកមួយ​នៃការចូលរួម​ជំរុញការអាន​ ដល់កុមារ ​ជាពិសេស​នៅក្នុងអំឡុងពេល​វិបត្តិកូវីដ១៩​។​ កូវីដ១៩ ​ដែលតម្រូវឲ្យ​សាលារៀន​ទាំងរដ្ឋ​ និងឯកជន​ត្រូវបិទទ្វារ​ ហើយជ្រើសរើស​មកសិក្សា​តាមអនឡាញ ​ឬពីចម្ងាយ​។ ការសិក្សា​ពីចម្ងាយ​បានធ្វើឲ្យ​កុមារខ្លះ ​បាត់ឱកាស​ពេញលេញ​ក្នុងការរៀនសូត្រ។​ ប៉ុន្តែក្រៅពី​ជំរុញការអាន ​បណ្ណាល័យភូមិ​ ដែលស្ថិតនៅ​តំបន់ជាយក្រុង​សៀមរាបនេះ​ បានរួមចំណែក​ជួយឲ្យកុមារ​បានសិក្សា​ពីចម្ងាយ​ ខណៈដែលសាលារៀន​បន្តបិទ​។​
    8 min
  • បទយកការណ៍ - អ្នក​សិទ្ធ​ស្នាល៖ ការ​បាត់បង់​លោក ស្រី បណ្ដូល ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​កម្រ​មួយ​ក្នុង​វិស័យ​វប្បធម៌​សិល្បៈ
    លោក ស្រី បណ្តូល សហ​ស្ថាបនិក​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ បាន​ទទួល​មរណភាព​ក្នុង​វ័យ​៤៩​ឆ្នាំ​ដោយសារ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ ការ​បាត់​បង់​ធនធាន​មួយ​រូប​ក្នុង​វិស័យ​សិល្បៈ​គំនូរ និងសូន​រូប​នេះ ត្រូវ​បាន​អតីត​សិស្ស​ដែល​ធ្លាប់​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ពី​លោក និង​សាធារណជន​មួយ​ចំនួន សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​អនេក​។ ជួប នរក្សា បាន​ជួប​សម្ភាស​ជាមួយ​អតីត​សិស្ស​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​២​រូប អំពី​អនុស្សាវរីយ៍​និង​ស្នាដៃ​ដែល​ពួកគេ​ចាំ​មិន​ភ្លេច​របស់​លោក ស្រី បណ្តូល។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners