សិស្សក្រីក្រមួយចំនួន បានបោះបង់ចោលឱកាសសិក្សាតាមអនឡាញអំឡុងពេលបិទសាលានៅក្នុងស្ថានភាពជំងឺកូវីដ១៩នេះ។ ជំនួសឲ្យការរៀនតាមអនឡាញកុមារាកុមារីបីនាក់បងប្អូនរស់នៅជាមួយជីដូនក្នុងខេត្តសៀមរាបបានចុះទៅរាវខ្ចៅនិងខ្យង់ ចាប់ក្ដាម ជញ្ជត់ត្រី បេះត្រកួនព្រលិតជាដើម ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជីវិតប្រចាំថ្ងៃរបស់កុមារទាំងបីពឹងអាស្រ័យលើវាលស្រែដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីផ្ទះ។ កុមារីម្នាក់ក្នុងចំណោមបងប្អូនប្រុសស្រីទាំងបីនាក់ ចង់ឃើញការបើកសាលាឡើងវិញ បើសិនជាការចាក់វ៉ាក់សាំងដល់កុមារបានធ្វើដំណើរទៅដល់ភូមិឋានគេរស់នៅ ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។