បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោកជំទាវ ម៉ម ដាត្ថាលីណែត៖ការបណ្តុះស្មារតីនិងពុទ្ធិនៅក្នុងខ្លួនគឺជាទុនកសាងសង្គមជាតិ
    នាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិrfi នាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកនាងមកស្គាល់លោកជំទាវ​​​ ម៉ម ដាត្ថាលីណែត ដែលជា​​ទីប្រឹក្សាក្រសួងព័ត៌មាន និងជា​សមាជិកក្រុមប្រឹក្សាភិបាល​នៃសមាគមសហគ្រិនស្ត្រីកម្ពុជា​។ ស្ត្រីឆ្នើមរូបនេះបានចំណាយពេលវេលា១០ឆ្នាំ​រៀនសូត្រ​​និងធ្វើការងារ​​​នៅ​សហរដ្ឋ​អាមេរិក។ ​នៅពេលត្រលប់មកមាតុប្រទេសវិញ ​លោកជំទាវ​ដាត្ថាលីណែត បាន​ចូល​រួមចំណែក​ជួយសង្គមជាតិ​​ តាមរយៈការបណ្តុះបណ្តាល​ធនធានមនុស្ស​ដែលជា​សហគ្រិនស្ត្រី សិស្សនិស្សិត និង​យុវជនកម្ពុជា​​។ សម្រាប់លោកជំទាវ ការបណ្តុះស្មារតីនិងពុទ្ធិនៅក្នុងខ្លួនសម្រាប់បុគ្គលម្នាក់ៗ​​គឺជាទុនកសាងសង្គមជាតិដ៏រឹងម៉ាំ។
    17 min
  • ដូនចាស់វ័យ១១៩ឆ្នាំម្នាក់ត្រូវបានចៅស្រីអះអាងថា ជាមនុស្សរីករាយទើបធ្វើឲ្យគាត់រស់បានយូរ
    លោកយាយ​ រស់ រុំ មានព្រះជន្ម១១៩ឆ្នាំទើបតែទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩កាលពីពេលថ្មីៗនេះ។ ១១៩ឆ្នាំជាអាយុមួយរស់បានយូរ បើធៀបនឹងអត្រាស្លាប់នាពេលបច្ចុប្បន្នក្នុងខ្ទង់អាយុចន្លោះពី៤០ទៅ៥០ឆ្នាំ។ អ្នកជំនាញផ្នែកសុខភាពនិយាយថា បច្ចុប្បន្នមនុស្សភាគច្រើនប្រើប្រាស់ទម្លាប់រស់នៅមិនសូវគិតពីសុខភាពទាំងការហូបចុក និងការបណ្ដែតបណ្ដោយឲ្យខ្លួនឯងរស់រងសម្ពាធផ្លូវចិត្តជាដើម​។  ពីរចំណុចនេះមិនបានស្ថិតនៅក្នងទម្លាប់រស់នៅប្រចាំថ្ងៃរបស់លោកយាយ រស់ រុំ  ឡើយ។ ឈរលើហេតុផលបុណ្យបាបលោកយាយ រស់ រុំ អះអាងថា គាត់ជាមនុស្សទៀងត្រង់សច្ចៈ ទើបកុសលផលបុណ្យតាមជួយថែរក្សាលោកយាយ ខណៈចៅស្រីនិយាយថា ជីដូនរបស់ខ្លួនជាមនុស្សរីករាយចូលចិត្តសប្បាយធ្វើឲ្យបញ្ហាផ្លូវចិត្តមិនចុះទ្រុឌទ្រោមនាំជីវិតរស់បានយូរ។
    8 min
  • នៅ ស្រីពៅ៖ កាន់តែពិបាក កាន់តែខំប្រឹង ទើបអាចទទួលបានជ័យជម្នះ
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុបារាំង នៅថ្ងៃនេះ សួង សុខភារី សូម​ណែនាំលោកអ្នក​នាងឱ្យបានស្គាល់ពី កីឡាការនីប្រដាល់ នៅ ស្រីពៅ ជានារីខ្មែរដំបូងដែលអាចប្រកួត​ឈ្នះ​លើ​សង្វៀន​ប្រដាល់ទាំង​ថ្នាក់ជាតិ និងអន្តរជាតិធំៗ។ ត្បិតតែមានរូបរាងតូចច្របក់ តែម្ចាស់មេដាយមាសគុនខ្មែរ ដែលពេលនេះមានអាយុទើប ២៦ឆ្នាំរូបនេះ មានចិត្តតស៊ូខ្លាំង រហូតអាចវិវត្តសមត្ថភាព​លើ​ប្រភេទក្បាច់គុនប្រដាល់ ទាំងគុនខ្មែរ គុនចម្រុះ ប្រដាល់សកល MMA និង Kick-boxing។ ស្រីពៅ អាចធ្វើបានព្រោះមានទឹកចិត្តខ្ពស់​ ចង់ធ្វើជាខ្លួនឯង និង​ចង់​ជំនះការចំអក​ថា មនុស្សស្រីមក​វ៉ៃបុក​មិនកើតទេ នាំតែឈឺសាច់។
    10 min
  • «កម្មករថែទាំលូចង់បានការផ្ដល់តម្លៃពីមនុស្សក្នុងសង្គម»
    នៅ​កម្ពុជា​ការ​លើក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ​ធ្វើ​ការងារ​ផ្នែក​អនាម័យ​មិន​មាន​ទាន់​ការ​យក​ចិត្ត​ទុក​ដាក់នៅ​ឡើយ​ទេ​និយាយ​ជា​រួម និង​និយាយ​ដោយ​ឡែក​សម្រាប់​កម្មករ​ថែ​ទាំ​លូ។ កម្មករ​ថែ​ទាំលូ​ត្រូវ​បាន​គេមើល​ឃើញ​ដូច​គ្នា​ថា ជា​ក្រុម​ងាយ​គ្រោះ​បំផុត​ពី​សកម្មភាព​ការងារ​របស់​ខ្លួន និង​ការ​រើស​អើង​ពី​មនុស្សនៅ​ក្នុង​សង្គម​មួយ​ចំនួន។ កម្មករ​ថែ​ទាំ​លូ​ម្នាក់​និយាយ​ថា ពួកគេ​មិន​សុំ​អ្វី​ច្រើន​ទេ សុំ​តែ​ម្យ៉ាង​គត់​បញ្ឈប់ការ​មើល​ងាយ​ដោយ​ពាក្យ​សម្ដី និង​បង្ហាញ​ការ​រើសអើង​ដោយ​កាយ​វិកា។  នៅ​ចំពោះ​មុខ​ស្ថានភាព​បែបនេះ ភាគី​ពាក់ព័ន្ធ​ទាំង​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ពួត​ដៃ​គ្នា​ផ្សព្វផ្សាយ​ការ​លើក​កម្ពស់​កម្មករថែ​ទាំ​លូ​ទាំង​ផ្នែក​សុខ​ភាព និង​បញ្ឈប់​ការ​រើស​អើង​ជា​ដើម។
    10 min
  • AEPK រៀបចំរាត្រីសមោសដើម្បីឧទ្ទិសដល់ការបណ្តុះបណ្តាលនិស្សិតឱសថការីខ្មែរ
    រដូវចូលឆ្នាំខ្មែរជាឱកាសរៀបចំ រាត្រីសមោសរបស់សមាគមមិត្តឱសថនិស្សិត និងឱសថការីខ្មែរ នៅប្រទេសបារាំងហៅកាត់ថា AEPK។ នៅឆ្នាំនេះ រាត្រីសមោសរបស់សមាគមAEPK ដែលមានជំនួយសហការពីក្រុមហ៊ុន APTIPHAR ត្រូវបានរៀបចំឡើងជាមួយប្រធានបទ បង្រៀនបណ្តុះបណ្តាល​ឱសថ​និស្សិតខ្មែរ ដែលជាគោលដៅចំបងរបស់សមាគមAEPK។ ឈាង បុប្ផាបានទៅយកព័ត៌មាននៅរាត្រីសមោសរបស់សមាគមមិត្តឱសថនិស្សិត AEPK ដែលរៀបចំ​នៅ​ប៉ាវីយ៉ុង ហ្កាព្រីយ៉ែល នៅសង្កាត់ទី​៨​កណ្តាល​ក្រុង​ប៉ារីស កាលពីថ្ងៃសៅរ៍ទី៩មេសាកន្លងទៅ។
    11 min
  • លោក ឡឹក សុធារ៖ ការសម្រេចចិត្តទៅឈរឈ្មោះជាបេក្ខជនចៅសង្កាត់ គឺខ្ញុំចង់បង្ហាញពីភាពគំរូ
    នៅក្នុងនាទីជីវិតជោគជ័យនៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកឲ្យស្គាល់ លោក ឡឹក សុធារអគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីស្រុកបារាំង និងមានបទពិសោធន៍ការងារជាង១៥ឆ្នាំជាមួយអង្គការក្រៅ​រដ្ឋាភិបាល អ្នកនយោបាយរូបនេះ បានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនចៅសង្កាត់ ខណ្ឌដង្កោរ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ។ ការ​សម្រេចចិត្តបែបនេះក៏ព្រោះតែលោក​យល់ថា​ គឺទាល់តែ​អ្នកដឹកនាំមានចំណេះជំនាញខ្ពស់ ទើបធ្វើឲ្យ​ថ្នាក់​មូលដ្ឋានមានការ​រីកចម្រើន។
    8 min
  • ជនមានពិការភាពមួយក្រុមពួតដៃគ្នាអភិរក្សល្ខោនយីកេ
    ជនមាន​ពិការ​ភាព​មួយក្រុមពួតដៃ​គ្នាអភិរក្ស​ល្ខោនយីកេ ​នៅចំពោះភាព​ផុយស្រួយ​ដែលងាយ​ប្រឈមនឹងការ​បាត់បង់។ ​ត្បិតថា ​ពិការភ្នែកតែ​ពួកគេបាន​បំផុសចលនា​អភិរក្ស​ទៅកាន់អ្នកភ្នែកភ្លឺ​ឲ្យជួយដឹង​ឮពីគុណ​តម្លៃវប្បធម៌។​ការអភិរក្ស​វប្បធម៌​មិនមែន​ជារឿង​ចាប់បង្ខំទេ ​វាអាស្រ័យ​លើស្មារី​ភ្ញាក់រលឹក​របស់​មនុស្សម្នាក់ៗ។ ​ប៉ុន្តែការ​លើកទឹកចិត្ត​ដល់អ្នក​អភិរក្ស​ពីក្រសួង​ពាក់ព័ន្ធ​គួរជារឿង​ត្រូវធ្វើព្រោះមនុស្ស​ត្រូវការកម្លាំង​ចិត្តនិងការគាំទ្រ។​
    9 min
  • វិន វិចិត្រ៖ជនមានពិការភាពមិនទាន់ទទួលបានការប្រើប្រាស់សេវាសាធារណៈឲ្យបានពេញលេញ
    ត្បិត​តែ​ពិការភ្នែក​មែន​ពិត​លោក វិន វិចិត្រ ប្រាប់ថា ការ​ផ្ដល់​សេវា​សាធារណៈ​ដល់​ជន​មាន​ពិការភាព​មិនទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ​ទេ។ ជាក់ស្ដែង​ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព​មិនទាន់​មាន​ភាពសម្បូរ​បែប​ឡើយ។ នេះ​ជា​សក្ដីកម្ម​របស់​លោក វិន វិចិត្រ នៅ​ចំពោះ​មុខ​គណៈកម្មការ​ឲ្យ​ពិន្ទុ​លើ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ជជែក​ដេញ​ដោល​លើ​ប្រធានបទ​ស្ដីពី​ការផ្ដល់សេវាសាធារណៈ​និង​គណនេយ្យភាពថវិកា រៀបចំ​ដោយ​អង្គការក្រៅ​រដ្ឋាភិបាល នៅ​ថ្ងៃទី៩មេសា។
    10 min
  • កៀកថ្ងៃចូលឆ្នាំ៖និស្សិតខ្មែរនៅក្រៅប្រទេសកាន់តែមានអារម្មណ៍នឹកស្រុក
    នៅ​បាំង​តែ​៤​ថ្ងៃ​ទៀត​ទេ​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នឹង​ចូល​មក​ដល់។ ចូល​ឆ្នាំ​ ឆ្នាំ​នេះ​ពលរដ្ឋ​ខ្មែរ​នឹង​ប្រារព្ធ​ពិធីនេះ​ឲ្យ​អធិកអធម​ទៅ​តាម​គ្រួសារ ភូមិ​ឋាន​នានា ក្រោយ​អាក​ខាន​ប្រារព្ធ​ពីរ​ឆ្នាំ។ ជាក់ស្ដែង ទីកន្លែងខ្លះ ក្នុងក្រុង ក្រៅ​ក្រុង និង​តាម​បណ្ដា​ស្រុក​ភូមិ​ស្រុក បាន​រៀបចំ​តាំង​លម្អ​តុបតែង​ផ្កាផ្ញី​ជាមួយ​នឹង​ពាក្យ​ស្លោកសួស្ដី​ឆ្នាំថ្មី​យ៉ាង​ស្អេក​ស្កះ។  សម្រាប់​នៅ​ទីជនបទ​វិញ​គេ​រៀបចំ​រួច​ជា​ស្រេច​កន្លែង​ប្រគុំតន្ត្រី​សម័យ​បុរាណនិង​ទីធ្លា​លេង​ល្បែង​ប្រជាប្រិយ​ជាដើម។ ទិដ្ឋភាព​បែប​នេះ ធ្វើ​ឲ្យ​ពលរដ្ឋខ្មែរ​និង​និស្សិត​ខ្មែរ​មួយ​ចំនួន​រស់​នៅ​ក្រៅ​ប្រទេស​នឹក​រលឹក​ស្រុក​កំណើត​ពន់​ពេក។  និស្សិតខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក រុស្ស៊ី កូរ៉េ ជាដើម ក៏​ចង់​ឃើញ​ស្ថាន​ទូត​ខ្មែរ​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឲ្យ​ពួក​គេ​ចូល​រួម​លេង​កំសាន្ត​បន្ថយ​អារម្មណ៍​នឹក​ស្រុក។
    8 min
  • លោក ភា សុភក្រ្តា៖ បាល់ទាត់ គ្រាន់ជាស្ពាន សំខាន់ត្រូវមានចំណេះដឹង!
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ សួង សុខភារី សូមណែនាំលោកអ្នក​នាង ឱ្យបានឈ្វេងយល់ពីលោក ភា សុភក្ត្រា ដែល​សព្វថ្ងៃ លោក​គឺជាជំនួយការ​គ្រូបង្វឹក​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាពិធីករអត្ថាធិប្បាយកីឡាតាមទូរទស្សន៍ផង។ លោក ភា សុភក្ត្រា ដែលធ្លាប់ជាកីឡាករបាល់ទាត់ និងជាគ្រូបង្វឹកផ្ទាល់ផង បានចែករំលែក​បទពិសោធន៍ជាក់ស្តែងថា បាល់ទាត់គ្រាន់តែជាស្ពានប៉ុណ្ណោះ ដូច្នេះកីឡាករទាំងអស់ ត្រូវតែប្រឹងប្រែងរៀនសូត្រ​ឱ្យ​មានចំណេះដឹង ដើម្បីឆ្លើយ​តបនឹងការងារអនាគត ដែលទាមទារទាំងការចេះភាសាបរទេស និងជំនាញកុំព្យូទ័រ។
    15 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners