បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក ឡា ម៉ូ៖ «ជាង១០ឆ្នាំមកនេះ ខ្ញុំបានរួមចំណែកលើកស្ទួយផ្នែកទេសចរណ៍ និងសហគមន៍ តាមរយៈរូបថត»
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិនាពេលនេះ ជួប នរក្សា សុំណែនាំប្រិយមិត្តអ្នកស្តាប់ឲ្យបានស្គាល់អ្នកជំនាញថតរូបទេសភាពល្បីម្នាក់នៅកម្ពុជា គឺ លោក ឡាម៉ូ។ លោក ឡា ម៉ូ គឺជាអ្នកដែលស្រលាញ់ការថតរូប និងបានចាប់ផ្តើមថតរូបតាំងពីឆ្នាំ២០១១មកដល់បច្ចុប្បន្ន។ ជាង១០ឆ្នាំមកនេះ លោកបានបង្កើតស្នាដៃរូបភាពជាច្រើន ដែលជួយជាចំណែកលើកស្ទួយវិស័យទេសចរណ៍ ព្រមទាំងសហគមន៍មូលដ្ឋាន។
    11 min
  • កត្តាជីវភាពបង្ខំឲ្យម្ចាស់ឆ្នោតមួយចំនួនបោះបង់សិទ្ធិ
    កត្តា​ជីវភាព​ ភាពស្មុគស្មាញនៃការធ្វើឯកសារបំរើឲ្យការបោះឆ្នោត បង្ខំ​ឲ្យ​ម្ចាស់​ឆ្នោត​មួយ​ចំនួន​បោះបង់​សិទ្ធិ ខណៈ​អ្នកខ្លះ​រារែក​ចិត្ត​ស្ថិត​​ក្នុង​ការ​ពិចារណា​ទម្រាំថ្ងៃ​បោះឆ្នោត​ទី​៥​មិថុនា​មក​ដល់។ តែ​ជា​ទោះ​ជា​បែប​ណា​ក៏​នៅដោយពលរដ្ឋភាគច្រើនបង្ហាញពីការត្រៀមខ្លួនទៅបោះឆ្នោតដោយមិនស្ទាក់ស្ទើរ។
    8 min
  • អ្នក​គាំទ្រ​មក​ពី​បក្ស​ផ្សេង​គ្នា​ចង់​បាន​គោល​បំណង​រួម​ដូចគ្នា​គឺ​ការ​ផ្ដល់​ជូន​សេវា​សាធារណៈ​ល្អ!
    យុទ្ធនា​ការ​ឃោសនា​ការ​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឈានដល់ថ្ងៃទី៨ហើយ គិតមកដល់ថ្ងៃទី២៩ឧសភានេះ។ ថ្ងៃនេះ អេង គីមហុង អ្នកយកព័ត៌មានរបស់យើងបានហុចក្បាលមេក្រូទៅឲ្យអ្នកគាំទ្រមួយចំនួនដើម្បីឲ្យពួកគេបង្ហាញចំណាប់អារម្មណ៍ស្រឡាញ់ពេញចិត្តគណបក្សនយោបាយដែលខ្លួនកំពុងចូលរួមឃោសនាទាំងយប់ទាំងថ្ងៃ។ ត្បិតថា ក្ដីស្រឡាញ់ខុសគ្នា ការយល់ឃើញផ្ទុយគ្នា  តែជំហរដូចគ្នាមួយត្រូវបានរំលេចឡើងនោះគឺពួកគេចង់បានមេភូមិ មេឃុំ ចៅសង្កាត់ ដែលជាភ្នែកជាច្រមុះរបស់ពលរដ្ឋនៅថ្នាក់មូលដ្ឋានបំរើសេវាសាធារណៈឲ្យល្អ។ បើតាមអ្នកគាំទ្រទង្វើរបស់តួអង្គអ្នកបំរើរាស្ត្រនៅថ្នាក់មូលដ្ឋានជះឥទ្ធិពលដល់លទ្ធផលឆ្នោតថ្នាក់ជាតិ  ប្រសិនបើការបំរើសេវាសាធារណៈប្រព្រឹត្តទៅមិនបានល្អ។  សូមស្ដាប់បទយកការណ៍របស់អេង គីមហុង ដូចទៅ៖
    9 min
  • លោក ឡឹក សុធា៖ ពីអ្នកនាំពាក្យ ចេញទៅឈរឈ្មោះបេក្ខជនចៅសង្កាត់ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុយើងនាពេលនេះ ជួប នរក្សា សូមណែនាំប្រិយមិត្តអ្នកស្តាប់ ឲ្យបានស្គាល់ លោក ឡឹក សុធា ដែលជាបេក្ខជនចៅសង្កាត់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ពីតួនាទីអ្នកនាំពាក្យ មកជាបេក្ខជនឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខនេះ លោក ឡឹក សុធា ប្តេជ្ញាថា នឹងបង្កើតឃុំគម្រូមួយ ដែលគ្មានអំពើពុករលួយ នៅពេលលោកជាប់ឆ្នោត។
    13 min
  • លោក ហេង សុខឃន៖ ផ្តើមពីការស្រលាញ់ប្រដាល់ខ្លាំង រហូតក្លាយជាប្រធានសហព័ន្ធ
    នៅក្នុង​នាទីជីវិតជោគជ័យ​របស់​វិទ្យុយើងនៅថ្ងៃនេះ សួង សុខភារី សូម​ណែនាំលោក​អ្នក​នាងឲ្យ​ស្គាល់​លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡា Kick-Boxing និងជាអគ្គលេខាធិកាសហព័ន្ធ​ប្រដាល់គុនខ្មែរ។ ផ្តើម​ចេញពីភាពជាអ្នក​និយម​កីឡាប្រដាល់​គុនខ្មែរ លោក​សុខឃន បាន​ជួយ​ជ្រោម​ជ្រែងកីឡាករ​ខ្មែរ រហូត​លោក​អាចទទួលបាន​មុខងារ ដែល​ជាចំណែក​ធ្វើឱ្យ​អត្តពលិកកម្ពុជា ទទួលបាន​មេដាយមាស ​ពីព្រឹត្តិការណ៍ស៊ីហ្គេម​លើកទី ៣១នៅវៀតណាម។
    11 min
  • សមិទ្ធិករបារាំងខ្មែរ ជូ ដាវីដឹកនាំខ្សែភាពយន្តកូរ៉េ "ត្រលប់ទៅសេអ៊ូល"
    នៅក្នុងទស្សនាវដ្តីស្តីពីជនជាតិខ្មែរ​នៅប្រទេស​បារាំង នៅថ្ងៃនេះ លោកអ្នកនាង​នឹង​បាន​ស្តាប់បទសម្ភាសន៍​រវាង​ឈាង បុប្ផា ជាមួយជូ​ដាវី សមិទ្ធិករខ្មែរ កើតធំដឹងនៅប្រទេស​បារាំង។ បន្ទាប់ពី​ដឹកនាំខ្សែភាពយន្ត​ខ្នាតវែង ពីររឿង គឺ​រឿងកោះពេជ្រ និង​ដំណេកមាស សមិទ្ធិករ​វ័យ ៣៨ឆ្នាំ ជូ ដាវី បាន​បោះជំហាន​ទៅ​ដឹកនាំ​ផលិត​ខ្សែភាពយន្ត​កូរ៉េ ដែល​មានចំណងជើងថា ត្រលប់​ទៅ​សេអ៊ូល។
    11 min
  • ពលរដ្ឋរស់នៅក្នុងបុរី ស្នើឱ្យម្ចាស់បុរីដោះស្រាយរឿងខ្វះសេវាអិនធឺណេត និងប្រព័ន្ធសេវាទូរស័ព្ទ
    ក្រៅតែពីបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ប្រជាពលរដ្ឋរស់នៅក្នុងបុរីភាគច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែងរអ៊ូររទាំទៅនឹងបញ្ហាអត់សេវាទូរស័ព្ទ និងប្រព័ន្ធអិនធឺណេតប្រើប្រាស់។ បញ្ហាខ្វះសេវាទូរស័ព្ទ និងប្រព័ន្ធអិនធឺណេត បានជះផលមិនល្អមួយចំនួនដល់អ្នករស់នៅក្នុងបុរីទាំងការប្រាស្រ័យទំនាក់ទំនង និងកិច្ចការងារប្រចាំថ្ងៃផង។ ក្នុងនោះ ប្រជាពលរដ្ឋរស់នៅក្នុងបុរីមួយចំនួនបានអះអាងថា បញ្ហានេះកើតមានឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានម្ចាស់គម្រោងរូបណាចេញមកដោះស្រាយជូនអតិថិជនរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ ម្ចាស់គម្រោងទាំងអស់នោះបានសហការគ្នាជាមួយ ក្រុមហ៊ុនផ្តល់សេវាអិនធឺណេតដើម្បីលក់សេវាជូនអតិថិជនក្នុងបុរីទៅវិញ។
    8 min
  • សកម្មជនគណបក្សខ្មែររួបរួមជាតិនៅចង់ឲ្យមានការរួមគ្នារវាងខ្មែរនិងខ្មែរ
    នៅថ្ងៃទី២៥ឧសភានេះគឺថ្ងៃទី៥នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ បន្ទាប់ពីហែរក្បួនធំកាលពីឃោសនាថ្ងៃដំបូង នៅថ្ងៃនេះ គណបក្សនយោបាយជាច្រើន​បានត្រឹមឃោសនានៅតាមស្នាក់បក្សរៀងៗខ្លួន និងដើរចែកខិតប័ណ្ណគោលនយោបាយឲ្យដល់ដៃម្ចាស់ឆ្នោតនៅតាមភូមិ ។ ក្នុងនាទីបទយកការណ៍ថ្ងៃនេះ អ៊ឹង ប៊ុនថន សូម​​បង្ហាញពីទិដ្ឋភាពឃោសនា​របស់​គណបក្សខ្មែររួបរួមជាតិ។ សកម្មជនគណបក្សនេះនៅចង់ឲ្យមានការរួមគ្នារវាងខ្មែរនិងខ្មែរ ខណៈ​ដែល​កម្លាំង​អ្នកគាំទ្រហាក់ខ្សត់ខ្សោយទៅ។
    8 min
  • ពលរដ្ឋ៖បញ្ហាគ្រឿងញៀនដែលស្ថិតក្នុងកញ្ចប់គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទប់ស្កាត់មិនទាន់មានប្រសិទ្ធភាពទេ
    នៅថ្ងៃទី២២មិថុនានេះ គឺជាថ្ងៃទី២នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥។ នៅរាជធានីភ្នំពេញសកម្មភាពហែក្បួនហាក់បានស្ងប់ស្ងាត់ បើធៀបនឹងថ្ងៃទី១ ដោយជំនួសមកវិញការឃោសនានៅមួយកន្លែងចាក់ផ្សាយគោលនយោបាយបក្ស។  ក្នុងចំណោមគោលនយោបាយទាំងនោះគេនៅតែស្ដាប់ឮការប្ដេជ្ញាអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ តាមរយៈក្បាលមេក្រូវិទ្យុបារាំងអន្តរជាតិrfi ពលរដ្ឋមួយចំនួនរស់នៅក្នុងរាជធានីភ្នំពេញកត់សម្គាល់ឃើញថា  បញ្ហាគ្រឿងញៀន ដែលស្ថិតក្នុងកញ្ចប់គោលនយោបាយភូមិឃុំមានសុវត្ថិភាព អាជ្ញាធរថ្នាក់ក្រោមជាតិទប់ស្កាត់មិនទាន់បានពេញលេញទេ។ ចំណុចនេះពលរដ្ឋក៏មិនបន្ទោស មេភូមិ មេឃុំ ចៅសង្កាត់ដែរ ព្រោះបើតាមពលរដ្ឋសិទ្ធិអំណាចមេឃុំ មេភូមិ ចៅសង្កាត់ មានកម្រិត។
    9 min
  • ពលរដ្ឋចង់ឃើញមេឃុំ ចៅ សង្កាត់ ថ្នាក់ក្រោមជាតិពាំនាំបញ្ហាពលរដ្ឋនៅមូលដ្ឋានប្រាប់ថ្នាក់លើ
    ដូចការគ្រោងទុកគណបក្សនយោបាយ ផ្ដើមឃោសនាបោះឆ្នោតតាមកាលកំណត់របស់គណកម្មការជាតិ​រៀបចំការបោះឆ្នោតគ.ជ.ប នៅថ្ងៃទី២១ឧសភានេះ។ ស្ទើរគ្រប់ផ្លូវក្នុងរាជធានីភ្នំពេញប្រមូលផ្ដុំដោយក្បួនឃោសនាគណបក្សនយោបាយ។ នៅអមសង់ខាងផ្លូវឯណេះ ពលរដ្ឋក្មេង​ចាស់ប្រុសស្រីដែលអង្គុយឬឈរមើលក្បួនឃោសនា ចង់ឃើញមេឃុំ ចៅ សង្កាត់ ថ្នាក់ក្រោមជាតិពាំនាំបញ្ហារបស់ពលរដ្ឋនៅមូលដ្ឋានប្រាប់ថ្នាក់លើដូចជាៈ ការស្នើសុំបញ្ចុះតម្លៃប្រេង បន្ទាបតម្លៃទំនិញ រកទីផ្សារសម្រាប់ជូនកសិករ   និងបង្កបរិយាកាសឲ្យសង្គមសុខសាន្តជាដើម។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners