បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក អ៊ឹង ចំរើន៖«កាលណាគិតថាការងារស្រួល យើងនឹងមិនស្រលាញ់អាជីព»
    នៅក្នុងនាទីជីវិត​ជោគជ័យ​របស់វិទ្យុយើងនៅពេលនេះ សួង សុខភារី សូម​ណែនាំលោកអ្នក​នាងឱ្យ​បានស្គាល់​ពីលោក អ៊ឹង ចំរើន នាយកប្រតិបត្តិសារព័ត៌មានថ្មីៗ។ លោក​ អ៊ឹង ចំរើន គឺជាមនុស្សដំបូងម្នាក់​តំណាងអ្នកសារព័ត៌មានកីឡារបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់​ដោយសមាគម​បាល់ទាត់បារាំង (France Football) និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA)។ ទាំងនេះ ក៏ដោយ​សារតែលោក​មានក្តីស្រលាញ់​ចំពោះការសរសេរចែករំលែក ហើយ​ក៏​តាំងចិត្ត​តស៊ូដើរតាមអ្វីដែលលោក​ចង់​ធ្វើ ទោះបីជាធ្លាប់រងនូវការ​ចំអកចំអន់ថា ធ្វើជាអ្នក​សារព័ត៌មានកីឡា ជាអ្នក​កាសែតតូចតាច អត្ថបទបានតែនៅទំព័រក្រោយ​ក៏ដោយ។ តែឆ្លងកាត់​បទពិសោធន៍ជាអ្នក​សារព័ត៌មាន​សរសេរលើរឿងជាច្រើន លោកចំរើន ចាត់ទុកថា អ្នក​ចេះសរសេរព័ត៌មានកីឡា ជាអ្នក​មានភាពប៉ិនប្រសប់​ក្នុងការរៀបរាប់៕
    14 min
  • ការលុបបឹងតាមោក៖ អ្នកភូមិស្នើទុកពេល៥ខែប្រមូលផលត្រី ខណៈអភិបាលខណ្ឌថាទុកពេលតាំងពីមុនកូវីដ
    អ្នកភូមិអាស្រ័យលើការបង្កបង្កើនត្រី នៅបឹងតាមោកប្រមាណជិត១០០នាក់ បានប្រមូលផ្ដុំគ្នាមកតវ៉ា រកដំណោះស្រាយពីផលប៉ះពាល់នៃការលុបផ្ទៃបឹងតាមោក។ នៅក្នុងការតវ៉ានេះ អ្នកភូមិស្នើសុំឲ្យមានការផ្ដល់កម្មសិទ្ធីដីធ្លីស្របច្បាប់ លើដី៥ហិចតាសម្រាប់ពួកគេអាស្រ័យផលបន្ត ហើយមិនព្រមទទួលយកការដោះដូរទៅទីកន្លែងផ្សេងទេ។ ក្រៅពីនេះ អ្នកភូមិស្នើសុំឲ្យទុកពេល៥ទៅ៦ខែទៀត សម្រាប់ប្រមូលផលត្រី។ យ៉ាងណា ចំពោះការតវ៉ា អភិបាលខណ្ឌព្រែកព្នៅ លើកឡើងថា នេះជាបញ្ហាដដែលៗ ដែលពលរដ្ឋបានលើកហេតុផលពន្យារពេលប្រមូលផលត្រី តាំងពីមុនកូវីដមកម៉្លេះ។ បញ្ហានេះ អង្គការសង្គមស៊ីវិលយល់ថា ភាគីពាក់ព័ន្ធគួរចរចាររកចំណុចកណ្ដាលដែលស្របតាមច្បាប់ ដោយយកការដោះស្រាយចាស់ៗជាគំរូ ដើម្បីឈានទៅបញ្ចប់បញ្ហានេះ។
    9 min
  • លោក សុខ វិសាល៖ ផលិតកម្ម KlapYaHandz ជាស្នាដៃខ្ញុំបង្កើតឡើងនៅឆ្នាំ២០០៥
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិនាថ្ងៃនេះ ជួប នរក្សា សុំណែនាំប្រិយមិត្តអ្នកស្តាប់ឲ្យស្គាល់ផលិតករម្នាក់ ដែលមានឈ្មោះបោះសំឡេងលើផ្នែកចម្រៀង និងភាពយន្ននាពេលបច្ចុប្បន្ន គឺ លោក សុខ វិសាល ម្ចាស់ផលិតកម្មចម្រៀង KlapYaHandz។ លោក សុខ វិសាល ជាកូនខ្មែរមួយរូប ដែលរស់នៅនិងទទួលបានការសិក្សារៀនសូត្រពីប្រទេសបារាំងអស់ជាង២០ឆ្នាំ មុនត្រលប់មកកម្ពុជាវិញនៅឆ្នាំ១៩៩៣។ ចាប់តាំងពីឆ្នាំ២០០៥មក លោកក៏បានបង្កើតផលិតកម្មចម្រៀងបែប HipHop គឺ KlapYaHandz។
    12 min
  • ឱកាសការងារវិលមកវិញហើយក្រោយបាត់បង់ជាងពីរឆ្នាំដោយសារកូវីដ១៩
    យុវជន និងនិស្សិតមួយចំនួនបានកាន់ប្រវត្តិរូបឬCV​ស្វែងរកការងារធ្វើ ក្នុងពិព័រណ៍ការងារ ដែលកំពុងរៀបចំចាប់ពីថ្ងៃទី២៣-២៤មិថុនា នៅ​អគារKAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ក្នុងពិព័រណ៍ការងារនេះ ម្ចាស់ស្តង់មួយចំនួននិយាយដូចគ្នាថា នេះជាឱកាសដែលយុវជននិងនិស្សិតទទួលបានការងារធ្វើយ៉ាងងាយស្រួលដោយសម្ភាសភ្លាមនឹងទទួលបានការងារភ្លេត  បន្ទាប់ពីឱកាសការងាររបស់យុវជនរយៈពេលពីរឆ្នាំកន្លងជួបឧបសគ្គដោយសារកូវីដ១៩។ ចំណែកយុវជនវិញទទួលស្គាល់ថា ពិព័រណ៍ការងារ​ពិតជារួមចំណែកផ្ដល់ការងារជូនយុវជន និងនិស្សិតធ្វើប្រាកដមែន។
    9 min
  • ទោះពិការភ្នែក វិន វិចិត្រ ចង់ក្លាយជាអ្នកនយោបាយបន្តវេន
    វិន វិចិត្រ បង្ហើបក្ដីស្រមៃចង់ក្លាយជាទីប្រឹក្សារបស់អ្នកនយោបាយក្នុងថ្ងៃអនាគត។ យុវជនពិការភ្នែករូបនេះបន្តទៀតថា ប្រសិនបើក្ដីស្រមៃក្លាយជាពិតគេនឹងវិវត្តន៍ខ្លួនទៅជាអ្នកយោបាយបន្តវេន។  បើតាមវិចិត្រក្ដីស្រមៃរបស់គេមិនខ្ពស់ពេកទេ ព្រោះការធ្វើនយោបាយជាសិទ្ធិស្របច្បាប់របស់មនុស្សគ្រប់គ្នាមិនថា ជនពិការឬជនមិនពិការនោះទេ។  ហើយតាមការអង្កេតរបស់វិចិត្រ ជនមានពិការភាពមិនទាន់មានវត្តមាននៅក្នុងឆាកនយោបាយខ្មែរនៅឡើយ។
    9 min
  • ប្តីប្រពន្ធខ្មែរសញ្ជាតិអាមេរិកតាំងចិត្តបណ្តុះស្មារតីកុមារឱ្យអានសៀនភៅ ដើម្បីស្គាល់ច្បាស់ពីសង្គម
    កូន​បណ្ណាល័យ «តោះយើងនំាគ្នាអាន» ដែល​ដាក់​នៅ​តាម​ផ្លូវ​ទៅ​សាលារៀន នៅ​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល ​កំពុង​ទាក់ទាញ​ចិត្ត​សិស្ស​សាលា​មួយ​ចំនួន​មក​បង្កើន​ចំណេះដឹង តាម​រយៈ​ការ​អាន​សៀវភៅ​ជាច្រើន​ប្រភេទ។ ប្តីប្រពន្ធ​ខ្មែរ​អនិកជន​រស់នៅ​អាមេរិក​មួយគូ ដែល​ជា​អ្នក​បង្កើត​កូន​បណ្ណាល័យ​នោះ​ឡើង តាំង​ចិត្ត​ចូលរួម​ចំណែក​លើកកម្ពស់​ការ​អាន​នៅ​កម្ពុជា ពិសេស​លើ​កុមារ​ ព្រោះ​ពួកគេ​យល់​ថា ការ​អានសៀវភៅ​នឹង​នាំ​ឱ្យ​មនុស្ស​ស្គាល់​ច្បាស់​ពី​សង្គម ដែល​វាជា​កត្តា​សំខាន់​មួយ​អាច​នាំ​សង្គម​ខ្មែរ​ដើរ​ទៅ​មុខ​លឿន​រហ័ស។
    8 min
  • លោក ឃឹម បូរី៖ សុខភាព ការហូបចុក និងការហ្វឹកហាត់ ជាគន្លឹះជោគជ័យក្នុងអាជីពជាកីឡាករ
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុ​បារាំងអន្តរជាតិ RFI នៅពេលនេះ សួង សុខភារី សូម​ណែនាំលោក​អ្នក​នាង ឱ្យស្គាល់ពីដំណើរអាជីពក្នុងវិស័យ​បាល់ទាត់​របស់ លោក ឃឹម បូរី។ លោក​ឃឹម បូរី អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​ក្នុងក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា និង​បច្ចុប្បន្នជាគ្រូបង្វឹក​ក្រុម​បាល់ទាត់​ណាហ្កាវ៉ើល បាន​តស៊ូ​ ​ តាំងតែពីប្រាក់ខែត្រឹម ២០ម៉ឺនរៀលក្នុងមួយខែ រហូត​ដល់​មានការ​ទទួលស្គាល់​ក្នុង​អាជីពមួយនេះ ព្រោះតែលោក​ចេះថែរក្សា​សុខភាព មានការ​ហូបចុកត្រឹមត្រូវ និងការប្រឹងប្រែងហ្វឹកហាត់។
    13 min
  • ពលរដ្ឋបង្ហាញក្តីរំភើប ក្រោយបានឃើញពាន់រង្វាន់បាល់ទាត់ពិភពលោក។
    ព្រឹត្តិការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៥មិថុនាម្សិលមិញ។ ជាព្រឹត្តិការណ៍កម្រ ពលរដ្ឋមួយចំនួនបានបង្ហាញក្តីរំភើប ក្រោយបានឃើញពានរង្វាន់មួយនេះដោយផ្ទាល់ភ្នែក។
    8 min
  • អ្នកស្រី សុខ ស្រីនួន៖ «អ្វីដែលគេថាខ្ញុំធ្វើមិនបាន ខ្ញុំត្រូវតែធ្វើបាន»
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំង ​RFI នាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកនាងមកស្គាល់អ្នកស្រី សុខ ស្រីនួន អនាគតសមាជិក​​ក្រុមប្រឹក្សាឃុំព្រះធាតុ ស្រុករាំងឳ ខេត្តត្បូងឃ្មុំ ដែល​មកពីគណ​បក្សភ្លើងទៀន​។ បញ្ឈប់​ការសិក្សាត្រឹមថ្នាក់ទី​៩ សុខ ស្រីនួន​ ​បាន​ត្រលប់​មកធ្វើស្រែចម្ការ និងឈ្លៀ​តពេល​បម្រើវិស័យ​​​​នយោបាយ​ជាមួយបក្សប្រឆាំង​តាំងពី​​មាន​អាយុ​១៨ឆ្នាំ​។ ​ចំពោះនារីស្រុកស្រែចម្ការរូបនេះ តួនាទី​សមាជិក​ក្រុមប្រឹក្សាឃុំ​អណត្តិទី​៥​ គឺ​ជាភាពជោគជ័យធំ​មួយរបស់នាង ត្បិតថា ពុំអាច​ក្លាយជា​មេឃុំក៏ដោយចុះ​​។
    11 min
  • បេក្ខភាពចៅសង្កាត់បឹងកេងកង១របស់បក្សប្រជាជនសន្យាបម្រើពលរដ្ឋដូចកាលសន្យាពេលឃោសនា
    លទ្ធផលបឋម​នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥​ ក្នុងសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញបាន​បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលអសនៈ​ច្រើនលើសលុប ដោយសម្លេងគាំទ្រ​ជិត​៨៥% ខណៈបក្សភ្លើងទៀនវិញ ទទួលបាន​ជាង​១៥%។ បេក្ខជន​ចៅសង្កាត់បក្សប្រជាជនកម្ពុជាដែល​ឈរលេខរៀងទី១ លោកស្រី ប្រាក់ ម៉ាលី តាំងចិត្ត​អនុវត្តទៅតាមការសន្យាពេលឃោសនា និងកែលម្អរាល់ចំណុចខ្វះខាតដែលរួមមាន​អកប្បកិរិយា​មន្ត្រីជាដើម។
    7 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners