ប្ដីប្រពន្ធវ័យចំណាស់មួយគូមានកូនប្រុស៤នាក់ក្នុងបន្ទុកដោយកូនពីរនាក់មានអាការៈគថ្លង់និងពីរនាក់ទៀតមានសភាពធម្មតា។ នៅក្នុងវ័យជាង៦០ឆ្នាំស្ត្រីជាម្ដាយនិយាយថា កូនគាត់ម្នាក់គថ្លង់ដោយការធ្វេសប្រហែស និងម្នាក់ទៀតគថ្លង់ពីកំណើត។ ប៉ុន្តែយ៉ាងណាមិញកូនទាំង៤ របស់គាត់មានរៀបការមានគ្រួសារអស់ហើយ។ ចុងក្រោយនៃជីវិតស្ត្រីជាម្ដាយផ្ញើខ្លួនរស់នៅជាមួយកូនប្រុសទី២ ដែលកំពុងមានអាការៈគថ្លង់។ កូនប្រុសទី២រូបនេះ ភរិយារបស់គេក៏មានអាការៈគដែរ តែដោយឡែកសម្រាប់កូនប្រុសរបស់ពួកគេមានសភាពធម្មតាពោលគឺស្ដាប់ឮ និងនិយាយបានធម្មតា។ «បញ្ឈប់ការរើសអើង» ជាការស្នើសុំរបស់អ្នកគស្ដែងតាមកាយវិកាដោយមានការពន្យល់បន្ថែមពីអ្នកបកប្រែមកកាន់អ្នកកាសែត។