ក្នុងកម្មវិធី៤០ឆ្នាំនៃអង្គការស៊ីប៉ា នាយកគ្រប់គ្រងអង្គការស៊ីប៉ា លោក ហុក សុទ្ធិ កត់សម្គាល់ឃើញថា សន្ទុះការអាននៅកម្ពុជាពីសំណាក់យុវជន និងកុមារចាប់ផ្តើមកើនឡើងវិញ បន្ទាប់ពីមានការតាំងពិរពរណ៍សៀវភៅនិងអំណានប៉ុន្មានឆ្នាំកន្លងមក។ ក្រោយសង្កេតឃើញបែបនេះ លោក ហុក សុទ្ធិ ថាអង្គការស៊ីប៉ានឹងបន្តចូលរួមលើកកម្ពស់ការអាននៅកម្ពុជាបន្ថែមទៀត តាមរយៈការបង្កើតបណ្ណាល័យចល័តឱ្យបានច្រើនជាងមុន ជាពិសេសផ្តល់ឱកាសឱ្យកុមារដែលរស់នៅតំបន់ដាច់ស្រយាល ឬទីតាំងមួយចំនួនទៀតអាចឱ្យពួកគេមានឱកាសរៀន និងអានសៀវភៅជាមួយបណ្តាល័យចល័តរបស់អង្គការស៊ីប៉ា។