បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក សំ លាងអេង៖ គម្រោងការអប់រំក្នុងពន្ធនាគារ បានជួយអ្នកជាប់ទោសរាប់ម៉ឺននាក់ទទួលបានឱកាសអប់រំដូចពលរដ្ឋទូទៅ
    ក្រោម​ការ​សហការ​វាង​អង្គការ​ស៊ីប៉ា ​នឹង​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ​ទី​មួយ​បាន​បិទ​បញ្ចប់​ទៅ​ប្រកប​ដោយ​ជោគជ័យ​ បន្ទាប់​ពី​បាន​ដាក់​ឱ្យ​ដំណើរ​ការ​អស់​រយៈពេល​មួយ​ទស្សវត្សន៍​កន្លង​មក។​ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ ​គម្រោង​ថ្មី​មួយ​បន្ថែម​ទៀត​បាន​បង្កើត​ឡើង​នោះ ​គឺ​គម្រោង​ការ​អប់រំ​ក្នុង​ពន្ធនាគារ។​ បើ​តាម​លោក ​សំ លាងអេង​ ប្រធាន​កម្មវិធី​អប់រំ​ក្នុង​ពន្ធនាគារ​បាន​លើក​ឡើង​ថា​ ក្រោម​គម្រោង​នេះ ​អង្គការ​ស៊ីប៉ា​នៅ​តែ​បន្ត​អនុវត្ត​ និង​មាន​ទិសដៅ​បញ្ជៀប​ការ​អប់រំ​ក្នុង​ពន្ធនាគារ​ដដែល។​ លោក​ថា ​ក្រោម​វត្តមាន​របស់​បណ្ណាល័យ​ក្នុង​ពន្ធនាគារ​ជន​ជាប់​ឃុំ​ភាគច្រើន​ទទួល​បាន​ឱកាស​អប់រំ​ស្មើ​មុខ​ស្មើ​មាត់​ដូច​ទៅ​នឹង​ពលរដ្ឋ​ទូទៅ​ដែរ។​
    8 min
  • ការងារផ្នែកម៉ាស្សា៖ កញ្ញា ឆវីថាធ្លាប់ត្រូវបានភ្ញៀវបៀតបៀន និងស្វែងរកសេវ៉ាផ្លូវភេទ
    ការ​ប្រើ​ហិង្សា ​និង​ការ​បៀត​បៀន​លើ​ស្រ្តី​ និង​កុមារ​ បញ្ហា​នេះ​ក្នុង​សង្គម​គេ​កត់​សម្គាល់​ឃើញ​ថា ​បាន​កើត​មាន​ជា​បន្ត​បន្ទាប់។​ ជាក់​ស្ដែង​ថ្មីៗ​នេះ​អតីត​អភិបាល​រង​ខេត្ត​កែប​ឈ្មោះ​ ភូ លិ​ ដែល​ទើប​តែ​អស់​តំណែង​ ដោយសារ​ប្រើ​ហិង្សា​ និង​បៀត​បៀន​លើ​ស្រ្តី​ចំនួន​២​រូប​ផង​ដែរ។​ ករណី​នេះ​ កញ្ញា​ ឆវី​ អ្នក​ធ្វើ​ការងារ​ផ្នែក​ម៉ាស្សា​ បាន​អះអាង​ថា​ កញ្ញា​ក៏​ធ្លាប់​ត្រូវ​បាន​ភ្ញៀវបៀត​បៀន​មក​លើ​ខ្លួន​ និង​សួរ​រក​សេវា​ផ្លូវភេទ​ដែរ​​ តែ​ជារឿយៗ​ត្រូវ​បាន​កញ្ញា​បដិសេធ​។​
    10 min
  • លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ ខ្ញុំធ្លាប់បោះបង់ឋានៈនិងតួនាទីព្រមទាំងគ្រួសារដើម្បីទៅបន្តការសិក្សា
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅថ្ងៃ​នេះ សេង បារាំង សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជា។​ នៅក្នុងប្រវត្តិការសិក្សា និងធ្វើការងារនៅរាជ​បណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានរំលឹកថា លោកធ្លាប់បោះបង់តួនាទី និងឋានៈការ​ងារ​​នៅរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគ្រួសារ ដើម្បីទៅបន្តការសិក្សាថ្នាក់បណ្ឌិតនៅក្រៅប្រទេស។
    14 min
  • ក្រុមប្រឹក្សាជាតិភាសាខ្មែរដាក់ដំណើរការសាកល្បងវចនានុក្រមខ្មែរឆ្នាំ២០២២ក្នុងការស្ថាបនា
    ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរនៃ​រាជបណ្ឌិត្យសភាកម្ពុជា​កំពុងដំណើរការ​សាកល្បង​វចនានុក្រម​ខ្មែរ​ឆ្នាំ​២០​២២​ក្នុងទូរ​ស័ព្ទ​រយៈពេល​៣​ខែ ដើម្បី​ទទួលបាន​មតិយោបល់​ស្ថាបនា​ទាំង​បញ្ហា​ភាសាវិទ្យា និង​បញ្ហា​បច្ចេកទេស​។​ បន្ទាប់ពីដាក់ឲ្យសាកល្បងក្រុមប្រឹក្សាជាតិភាសាខ្មែរក៏ទទួលបានមតិកែលម្អនិងបំពេញបន្ថែមដែរ។ បើតាមលោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរកំពុងប្រមែលប្រមូលពាក្យពេចន៍ថ្មីប្រមាណជា៧ពាន់ពាក្យសម្រាប់វចនានុក្រមថ្មី។
    8 min
  • លោក​ អ៊ូច សុផាត​ ប្រើ​ជីវិត​ចុង​ក្រោយ​ជួយ​សង្គម​តាម​លទ្ធភាព
    មានអាយុ​ជាង៧០ឆ្នាំ​ លោក អ៊ូច សុផាត ​ដែល​ធ្លាប់​ជាបុគ្គលិករដ្ឋ​អំឡុង​ទសវត្សឆ្នាំ​៧០​បាន​ប្រាប់​ថា ​ប្រើ​ជីវិត​ចុង​ក្រោយ​ជួយ​សង្គមតាម​លទ្ធភាព​ដែលខ្លួនមាន។​ បេសកម្ម​ជួយ​សង្គម​របស់​បុរស​វ័យ​ចំ​ណាស់រូប​នេះស្ដែង​ឡើង​តាមរយៈសកម្មភាព​សាមញ្ញៗ​ ដោយ​បាន​សសេរ​ពាក្យ​ស្លោក​ចង់​ជាប់​នឹង​ស្លាក​លេខ​ម៉ូតូជ​ម្រុញ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​គោរព​ច្បាប់​ចរាចរ​និង​ពាក់ម៉ាស់​បង្ការ​កូវីដ១៩។​ លោក​បាន​ឲ្យ​ដឹង​ថា ​មួយផ្នែក​នៃការ​ជម្រុញ​របស់​លោក​ធ្វើឲ្យ​អ្នក​ជិត​ខាង​ដែល​ធ្លាប់​ព្រងើយ​នឹង​មួក​សុវត្ថិភាព​ងាក​មក​ពាក់​មួក​និងត្រឡប់​មក​ពាក់ម៉ាស់។​
    8 min
  • លោកស្រី យូ បូរី៖ ខ្ញុំចោលការងារល្អ ទៅ​ស្វែងរក​អ្វីដែល​ខ្លួន​ចង់​ធ្វើ ​គឺវាលំបាកបំផុត
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​RFI​ នៅ​ពេល​នេះ ​អ៊ឹង ​ប៊ុនថន​ សូម​បង្ហាញ​ប្រវត្តិ​របស់​លោក​ស្រី ​យូ ​បូរី ជា​ស្ថាប​និក​ក្រុម​ហ៊ុន​ ថេឡិន អ៊ិច​សឺឡិនស៍ ឌីវេឡុបម៉ិន​ ផាតនើរ ​ជំនាញ​ប្រឹក្សា​យោបល់​ផ្នែក​ធន​ធាន​មនុស្ស​។​ មុន​សម្រេច​ចិត្ត​ទៅ​បង្កើត​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​ លោកស្រី ​ចំណាយ​ពេល​ធ្វើ​ការ​ឲ្យ​ធនាគារ​កាណាឌី​យ៉ា ​រយៈ​ពេល​១៦​ឆ្នាំ​។ ​លោកស្រី ​ទើប​ទទួល​បាន​ពាន​រង្វាន់​សហគ្រិន​ស្ត្រី​កម្ពុជា​ឆ្នាំ​២០២២ ​តាមរយៈ​សកម្មភាព​​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ប្រកប​អាជីវ​កម្ម​ អាច​​រក្សា​លំនឹង​បាន​ ក្នុង​គ្រា​កូវីដ១៩​កន្លងមក​។
    13 min
  • អ្នកស្រី ចាន់ ថុន ៖ មុខរបរលាងត្រីប្រហុកអាចរកចំណូលបាន២លានរៀលក្នុងមួយថ្ងៃ
    ប្រជាពលរដ្ឋដែលស៊ីឈ្នួលលាងសម្អាតត្រីប្រហុក នៅឃុំទួលអំពិល ស្រុកពញាឮ ខេត្តកណ្ដាល បានអះអាងប្រាប់វិទ្យុបារាំង RFI ថាឆ្នាំនេះត្រីនេសាទយកមកធ្វើប្រហុកមានការកើនឡើង ហើយប្រជាពល​រដ្ឋដែលមកធ្វើត្រីប្រហុកទុកសម្រាប់បរិភោគ និងលក់បន្ត ក៏មានការកើនឡើងដែរ បើធៀបនឹងឆ្នាំមុន។ បើតាមអ្នកស្រី ចាន់ ថុន មុខបរបរស៊ីឈ្នួលលាងត្រីប្រហុក គាត់អាចរកប្រាក់​ចំណូលបានប្រហែល ២លានរៀលក្នុងមួយថ្ងៃ។
    7 min
  • សិស្ស​ជាប់បាក់ឌុប​សម្រុក​ទិញ​ពាក្យ​រៀន​នៅសាលា​ច្បាប់
    សិស្សានុសិស្ស​ជាច្រើន​ដែល​បាន​ប្រឡង​ជាប់ថ្នាក់ទី១២​ មក​ពីបណ្ដាខេត្ត​ផ្សេងៗ​គ្នា​បាន​សម្រុក​មក​ទិញ​​ពាក្យ​ចូល​រៀន​នៅសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត ​និង​វិទ្យសាស្រ្ត​សេដ្ឋកិច្ច​ ជំនាញ​ផ្នែក​នីតិសាស្រ្ត​ឬ​ហៅម្យ៉ាង​ទៀតថាច្បាប់​។ សិស្សានុសិស្ស​ទាំងនេះ​ បាន​អះអាង​ថា ​ការ​ដែល​ពួកគេ​ទិញ​ពាក្យ​ចូល​រៀនផ្នែក​​​ច្បាប់​នេះ ​គឺក្នុង​គោលបំណង​អនាគត​ចង់ក្លាយ​ជាមេធាវីម្នាក់​ ដើម្បី​ការពារភាព​យុត្តិធម៌​សង្គម​ ខណៈ​អ្នក​ស្រាវជ្រាវ​វិញ​គាំទ្រ​ការ​រៀន​ជំនាញ​ដែល​ខ្លួនចូលចិត្ត។​
    9 min
  • លោក ផន ផល្លា៖ចោលក្ដីស្រមៃចង់ក្លាយគ្រូបង្រៀនមកគ្រប់គ្រងមណ្ឌលកុមារកំព្រា
    លោក ផន ផល្លា បច្ចុប្បន្នជាអ្នកគ្រប់មណ្ឌលមែកឈើដែលជាកន្លែងទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា​។  លោក ផន ផល្លា ប្រាប់ថា ចោលក្ដីស្រមៃចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសមកគ្រប់គ្រងមណ្ឌ​ល​មែកឈើដើម្បីរក្សាភាពយូរអង្វែងកន្លែងដែលធ្លាប់ចិញ្ចឹមបីបាច់លោកតាំងពីតូច។
    9 min
  • លោក​ សោម សម្បត្តិ៖ «ដកបទពិសោធន៍​ពីកន្លែងធ្វើការឱ្យ​បានច្រើន​ ទើប​អាចបញ្ចៀស​បរាជ័យ ​ពេលក្លាយជាសហគ្រិន»
    នៅក្នុង​នាទីជីវិតជោគជ័យ​របស់វិទ្យុយើងនៅពេលនេះ សួង សុខភារី សូម​ណែនាំលោកអ្នក​នាងឱ្យ​បានស្គាល់ពីដំណើរនៃភាពជោគជ័យ​របស់​លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំលាបពណ៌ជាតិ Cam-Paint។ លោក​ សោម សម្បត្តិ បាន​ក្លាយជាអ្នក​ជំនួញ​ដ៏ជោគជ័យ​ម្នាក់ ទាំងដែលលោក​អាចរៀន​បានត្រឹម​ថ្នាក់ទី ៦ និង​មិន​មាន​​សញ្ញាបត្រខ្ពង់ខ្ពស់ផង។ ទាំងនេះ ក៏ព្រោះតែលោក​ បាន​ខិតខំប្រឹងប្រែងក្រេបជញ្ជក់​យក​ចំណេះដឹង និងបទពិសោធន៍ ក្នុងអំឡុងពេលលោក​ធ្វើការឱ្យ​ក្រុមហ៊ុនឯកជន ក្នុងផ្នែក​លក់ និងទីផ្សារ។ សម្រាប់លោក​សម្បត្តិ កន្លែងធ្វើការ ប្រៀបដូចជា   សាលារៀន ដែលបង់​ប្រាក់ខែឱ្យយើង ហើយផ្តល់ចំណេះដឹងឱ្យ​ទៀត​។​
    13 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners