អ្នកត្បាញក្រមានៅលើកោះដាច់ជាច្រើនគ្រួសារ បានផ្លាស់ប្តូរពីការត្បាញដោយដៃចំណាយពេលយូរ មកជាការប្រើប្រាស់ម៉ាស៊ីនអគ្គិសនីដែលងាយស្រួល និងចំណេញពេលច្រើនវិញ។ អ្នកស្រី ហុក សាំងនី អ្នកត្បាញក្រមាមួយរូបបានលើកឡើងថា ការត្បាញដោយម៉ាស៊ីន គឺមានភាពងាយស្រួល និងប្រើប្រាស់កម្លាំងកាយតិច ខណៈក្រមាដែលត្បាញបាន ក៏មានចំនួនច្រើនជាងការត្បាញដោយដៃផងដែរ។ តែយ៉ាងណា ការប្រើប្រាស់តម្បាញដោយម៉ាស៊ីនក៏ត្រូវប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអ្នកត្បាញ និងអ្នកនៅជុំវិញទីតាំងត្បាញដូចគ្នា ពីព្រោះថា វាអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។