ខ្មែរជាប់សែស្រឡាយចិន-វៀតណាមឬជនជាតិនិងជនវៀតណាមតែម្ដង កំពុងរៀបចំពិធីបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយទៅតាមទម្លាប់របស់ពួកគេ។ ចំណែកអាជីវករនៅតាមផ្សារមួយចំនួនកត់សម្គាល់ថា ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន-វៀតណាមនៅប៉ុន្មានឆ្នាំចុងក្រោយនេះបានកម្រិតសំណែនពីហូរហៀរមកនៅកម្រិតមួយសមល្មម។ អំនះអំណាងរបស់ក្រុមអាជីវករ យោងទៅតាមការបញ្ជាទិញជាក់ស្ដែងមានធ្លាក់ចុះ។ នេះអាចដោយសារតែចំណូលប្រចាំមានការធ្លាក់ចុះដែលបណ្ដាលមកពីកត្តាអតិផរណា ឬម្យ៉ាងទៀតអាចបណ្ដាលមកពីកំណើនអ្នកលក់តាមរដូវការ។