បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នកលក់ដូរថាចំណូលធ្លាក់ចុះក្រោយពីវិបត្តិកូវី១៩ និងក្រោយមានផ្លូវល្បឿនលឿន
    អាជីវករលក់សាច់ក្រកនៅខាងលិចវត្តកំបូល ជាប់ផ្លូវជាតិលេខ៤ ពួកគេបាននិយាយថា របរលក់ដូររបស់ពួកគេ លក់ពុំសូវដាច់ដូចមុនឡើយ ក្រោយពីវិបត្តិជំងឺកូវីដ១៩ និងក្រោយពីមានផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងព្រះសីហនុ។ អាជីវករលក់សាច់ក្រកទាំងនេះ បានអះអាងថា ពីមុនពួកគេអាចលក់សាច់ក្រកបានចំណូលពី ៧០ម៉ឺនរៀលទៅ ៨០ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នចំណូលរបស់ពួកគេដែលលក់បានធ្លាក់ចុះស្ទើរពាក់កណ្ដាល ពោលគឺធ្លាក់ចុះមកត្រឹម ៤០ម៉ឺនរៀល ២០ម៉ឺនរៀល ឬ១០ម៉ឺនរៀលប៉ុណ្ណោះ។
    7 min
  • អ្នកស្រី ហុង លឹមទ្រី៖កូនខ្ញុំបានរៀនចប់ចុងចប់ដើមដោយសារលុយរកបានពីរបរអេតចាយ
    អ្នក​ស្រី ​ហុង លឹមទ្រី ​ចាប់​របរ​រើស​អេតចាយ​១៨​ឆ្នាំ​មក​ហើយ​គិត​មក​ដល់​ពេល​នេះ ​ហើយ​លុយ​រក​បាន​តាម​រយៈ​របរ​នេះ​ជួយ​ឲ្យ​កូន​ប្រុស​ស្រី​ពីរ​នាក់​រៀន​ចប់​ចុង​ចប់​ដើម​និង​ម្នាក់​ទៀត​កំពុង​រៀន​ថ្នាក់​វិទ្យាល័យ។​ ស្ត្រី​រូប​នេះ​ចាត់​ទុក​របរ​អេតចាយ​ចំពោះ​គាត់​មិន​ល្អ​តែ​​ល្អ​ស៊ី​និង​ជា​របរ​សុច្ចរិត។​
    8 min
  • លោក អ៊ូច សុផាត ប្រើជីវិតចុងក្រោយជួយសង្គមតាមលទ្ធភាព
    មាន​អាយុ​ជាង​៧០ឆ្នាំ​ លោក​ អ៊ូច សុផាត​ ដែល​ធ្លាប់​ជា​បុគ្គលិក​រដ្ឋ​អំឡុង​ទសវត្ស​ឆ្នាំ​៧០​បាន​ប្រាប់​ថា​ ប្រើ​ជីវិត​ចុង​ក្រោយ​ជួយ​សង្គម​តាម​លទ្ធភាព​ដែល​ខ្លួន​មាន។​ បេសកម្ម​ជួយ​សង្គម​របស់​បុរស​វ័យ​ចំណាស់​រូប​នេះ​ស្ដែង​ឡើង​តាម​រយៈ​សកម្មភាព​សាមញ្ញៗ​ ដោយ​បាន​សសេរ​ពាក្យ​ស្លោក​ចង​ជាប់​នឹង​ស្លាក​លេខ​ម៉ូតូ​ជម្រុញ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​គោរព​ច្បាប់​ចរាចរ​និង​ពាក់​ម៉ាស់​បង្ការ​កូវីដ១៩។ ​លោក​បាន​ឲ្យ​ដឹង​ថា​ មួយ​ផ្នែក​នៃ​ការ​ជម្រុញ​របស់​លោក​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​ដែល​ធ្លាប់​ព្រងើយ​នឹង​មួក​សុវត្ថិភាព​ងាក​មក​ពាក់​មួក​និង​ត្រឡប់​មក​ពាក់​ម៉ាស់។​
    8 min
  • លោក កុយ ដុល្លារ ធ្លាប់គេវាយប្រហារថាអ្នកក្ររៀនច្បាប់វាខ្មេះវាមិនខ្មោច
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់លោក កុយ ដុល្លារ សមាជិកក្រុម​មេធាវីធម្មសាស្រ្ត។ បច្ចុប្បន្នលោក កុយ ដុល្លារ បានប្រកបវិជ្ជាជីវៈជាមេធាវីផង និងជាគ្រូបង្រៀនផ្នែកច្បាប់នៅតាមសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផង។ បើតាមលោក កុយ ដុល្លារ កត្តាខ្លួនឯង និងគ្រួសារ និងការវាយប្រហារពីអ្នកជិតខាងនៅជុំវិញខ្លួន ទើបជំរុញទឹកចិត្តឲ្យលោកប្រឹងតស៊ូឈានមកដល់សព្វថ្ងៃនេះ។
    14 min
  • សង្រ្គាមអ៊ុយក្រែន៖ លោកអ៊ុក ដារ៉ាច័ន្ទយកពេលវេលាភៀសខ្លួនជិត១ឆ្នាំ​នៅបារាំង​ដើម្បីបង្កើតស្នាដៃសិល្បៈ
    រយៈពេល​ជិត១ឆ្នាំគត់ ដែលគ្រួសារ​របស់​លោក​អ៊ុក ដារាច័ន្ទទ​ភៀសខ្លួនមករស់នៅប្រទេស​បារាំង ដើម្បីគេចចេញពីសង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។ ក្នុងពេល​ដែល​សង្រ្គាម​វាយប្រហារ​របស់​រុស្ស៊ី​នៅតែបន្តមាន​ទៅលើ​ប្រទេស​អ៊ុយក្រែន គ្រួសារ​របស់​លោក​អ៊ុក ដារាច័ន្ទ​ត្រូវបន្តស្ថិតនៅ ប្រទេស​បារាំង។ នៅទីក្រុង​Besançon ភាគខាងកើត​បារាំង គ្រួសារ​របស់​អ៊ុក ដារាច័ន្ទ ដែលមាន​សមាជិក​៣នាក់ បានទទួល​ថវិកា និង​ផ្ទះស្នាក់នៅ ដែលជាជំនួយ​របស់​រដ្ឋាភិបាល​បារាំង សម្រាប់​ជនភៀសខ្លួនអ៊ុយក្រែន។
    11 min
  • យុវជនមួយក្រុមបង្កើតគម្រោងអភិវឌ្ឍន៍ជានិរន្តរ៍ក្នុងខេត្តបាត់ដំបង ក្រោមការគាំទ្ររបស់AFD
    ក្នុងខួប៣០ឆ្នាំនៃវត្តមានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នៅកម្ពុជា យុវជនមួយក្រុមដែលជាសិស្សនិសិត្សមកពីសាលាហ្វាបានបង្កើតគំនិតឆ្នៃប្រឌិតចេញជាគម្រោងជាច្រើន ក្រោមកិច្ចគាំទ្ររបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។ គម្រោងរបស់ក្រុមយុវជននោះ នឹងចាប់ផ្តើមដោយមុនគេ គឺនៅក្នុងខេត្តបាត់ដំបង ដើម្បីបញ្ចៀបចំណេះដឹងដល់ប្រជាពលរដ្ឋ មុននឹងឈានដល់ការអនុវត្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។ គម្រោងទាំងនោះ រួមមាន៖ គម្រោងនេសាទត្រីដែលនិយាយអំពីការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅក្នុងភូមិបាក់ព្រា, គម្រោងដីមាស ដែលសំដៅដល់គុណសម្បត្តិរបស់ដីចំពោះវិស័យកសិកម្ម, គម្រោងចីរភាពអគ្គិសនី, គម្រោងការពារសំណង់បេតិកភណ្ឌ និងគម្រោងផ្សេងៗទៀត។
    8 min
  • លោក សុខ ឡាក់៖ បណ្ណាល័យបញ្ញវន្តចង់ឃើញកម្ពុជាជាសង្គមសេដ្ឋកិច្ចពុទ្ធិ
    ដោយសារតែវិបត្តិកូវីដ-១៩ សេវាកម្មអានសៀវភៅនៅទីតាំងផ្ទាល់របស់បណ្ណាល័យបញ្ញវន្តត្រូវអាក់ខាន ប៉ុន្តែគ្រោងនឹងដំណើរការឡើងវិញ បូករួមនឹងសេវាកម្មថ្មីៗមួយចំនួនទៀត។ នេះបើតាមសហស្ថាបនិកបណ្ណាល័យបញ្ញវន្ត។ បណ្ណាល័យបញ្ញវន្តបានបង្កើតឡើង នៅឆ្នាំ២០១៦ ផ្តើមចេញពីក្តីស្រឡាញ់សៀវភៅ និងឲ្យតម្លៃលើការអាន។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្តបានបញ្ជាក់ថា បណ្ណាល័យបញ្ញវន្តចង់ឃើញកម្ពុជាជាសង្គមសេដ្ឋកិច្ចពុទ្ធិ។
    9 min
  • អ្នកឧកញ៉ា គួច ម៉េងលី៖ចាប់ផ្តើម​បើក​សាលារៀនដំបូង​ត្រឹម​ដើមទុនមួយពាន់ដុល្លារ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ​ពេល​នេះ​ អ៊ឹង​ ប៊ុនថន​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​អ្នក​ឧកញ៉ា ​វេជ្ជ​បណ្ឌិត ​គួច​ ម៉េងលី ​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ ម៉េងលី ​ជេ.​ គួច​ អេឌ្យូខេសិន​។​ លោក​ចាប់​ផ្តើម​បង្កើត​សាលា​រៀន​ដំបូង​ត្រឹម​ដើម​ទុន​១០០០​ដុល្លារ​អាមេរិក​ដោយ​មាន​បុគ្គលិក​៥នាក់​ និង​កូន​សិស្ស​៤​នាក់​។​ បច្ចុប្បន្ន​សាលា​ឯកជន​មួយ​នេះ​រីក​ធំ​ធាត់​ដល់​១៥​សាខា ​និង​មាន​សិស្សរាប់ពាន់​នាក់​កំពុង​សិក្សា​។​ បើ​តាម​លោក​គួច ម៉េងលី ​ភាព​ជោគ​ជ័យ​របស់​អាជីវកម្ម​មួយ​នេះ​គឺ​ផ្តោត​លើ​គុណ​ភាព និង​វិន័យ ទើបមានសិស្ស​សម្រុកមករៀនដូចទឹកបាក់ទំនប់​។​
    12 min
  • លោក សុន ភ័ក្ត្រា បើកហាងម៉ាស្សាដើម្បីសង្គ្រោះជនពិការភាពឯទៀត
    ប្រែពីបុគ្គលិកទៅជាថៅកែមិនមែនជារឿងជាចៃដន្យទេ តែជាការត្រាយឧបសគ្គទើបលោក សុន ភ័ក្ត្រា បើកបានហាងម៉ាស្សាមួយកន្លែងនៅភ្នំពេញ និងផ្ដល់ការងារដល់ជនមានពិការភាពផ្សេងទៀតជិត១០នាក់​។ បកក្រោយបន្តិចលោក សុន ភ័ក្ត្រា ប្រាប់ថា មុនក្លាយជាម្ចាស់ហាងម៉ាស្សា លោកធ្លាប់ត្រូវបានគេប្រើបាលូ កាយសំរាម បោកខោអាវ ទោះភ្នែកមើលមិនឃើញក៏ដោយ។ លោកប្រាប់ថា មិនតូចចិត្តឡើយ ស៊ូលំបាកគ្រានោះតែមានជំនាញនិងចំណេះពេលនេះ។ ដើម្បីឲ្យសង្គមផ្ដល់តម្លៃដល់ជនមានពិការភាព លោកបានចុះផ្លូវជួបជនមានពិការភាពច្រៀងតាមផ្លូវ និងដើរសុំគេ ឲ្យមករៀនជំនាញមួយច្បាស់លាស់ដែរតែគេប្រកែក។​
    7 min
  • លោក សៅ ឈុំ ៖របរកាត់សក់ចិញ្ចឹមបានមួយជីវិតដោយមិនពឹងពាក់អ្នកណា
    លោក​ សៅ ឈុំ​ ក្នុង​វ័យ​ជាង​៧៧​ឆ្នាំ​ជា​ជាង​កាត់​សក់​អំឡុង​ទស្សវត្ស​ឆ្នាំ៦០​បាន​បន្ត​អាជីព​នេះ​មក​ដល់​បច្ចុប្បន្ន ​ស្ថិត​ក្នុង​ភូមិ​បុសពោធិ ​នៃ​ឃុំ​មេសរជ្រៃ ​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់ចាម។​ កន្លែង​កាត់​សក់​របស់​លោក​ សៅ ឈុំ ​មិន​ទំនើប​ទេ ​គឺ​មាន​តែ​កៅ​អី​ចំណាស់​ច្រេះ ​ដែល​លោក​ធ្វើ​ដោយ​ដៃ​នៅ​អំឡុង​ឆ្នាំ​១៩៨០​និង​កញ្ចក់​បញ្ឈរ​ពី​មុខ​មួយ។​ ត្បិត​ថា​ កន្លែង​កាត់​សក់​ធម្មតា​តែ​មាន​ការ​គាំទ្រ​មិន​ធម្មតា​ពី​ក្មេង​ចាស់​ នៅ​ក្នុង​ភូមិ​ព្រោះ​មាន​តម្លៃ​សមរម្យ។​ បើ​តាម​លោក​ សៅ ឈុំ ​របរ​នេះ​ជួយ​ចិញ្ចឹម​ជីវិត​លោក​ដោយ​មិន​រំខាន​អ្នក​ណា​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​នេះ​។​
    6 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners