បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • គ្រឿងហ្លួងសាបារានាំរសជាតិបែបខ្មែរទៅក្រៅប្រទេស
    សិប្បកម្មផលិតគ្រឿងផ្សំម្ហូបសាបារាជាសិប្បកម្មមួយ ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលកម្ពុជាជួបនឹងជំងឺរាតត្បាតកូវីដ១៩។ បច្ចុប្បន្នសិប្បកម្មមួយនេះ បានកែច្នៃផលិតគ្រឿងផ្សំម្ហូបក្រោមស្តង់ដារចេញពីមន្ទីរពិសោធន៍ត្រឹមត្រូវ និងបានដាក់លក់នៅលើទីផ្សារក្នុងស្រុក។ មិនត្រឹមតែមានទីផ្សារក្នុងស្រុកទេ ប៉ុន្តែគ្រឿងហ្លូងសាបារា ក៏មានវត្តមាននៅលើទឹកដីក្រៅប្រទេសដែរ។
    8 min
  • លោក ​ហឺវ​ ញ៉ាញ់​៖​ ពី​អតីត​ក្មេង​រើស​សំរាម​ក្លាយ​ជា​ផលិត​ករ​ភាព​យន្ត
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​ ថ្ងៃ​នេះ ​អ៊ឹង​ ប៊ុនថន​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក ​ហឺវ​ ញ៉ាញ់ ​ជា​ផលិត​ករ​ភាព​យន្ត​ម្នាក់​នៅ​កម្ពុជា​។ ​មាន​អាយុ ​២៨​ឆ្នាំ ​អតីត​ក្មេង​រើស​សំរាម​នៅស្ទឹង​មាន​ជ័យ​រូប​នេះ ​កំពុង​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​ម្ចាស់​ផលិត​កម្ម​ភាព​យន្ត​ថ្មី​មួយ​នា​ពេល​ខាង​មុខ​ បន្ទាប់​ពី​ប្រឡូក​ក្នុង​វិស័យ​ភាព​យន្ត​អស់​រយៈ​ពេល​៧ឆ្នាំ​។
    12 min
  • ផលិតផលធ្វើចេញពីស្នែងគោស្នែងក្របីទទួលបានការចាប់អារម្មណ៍ទាំងភ្ញៀវជាតិនិងអន្តរជាតិ
    សិប្បកម្មសុមនាផលិតផលស្នែង ជាសិប្បកម្មមួយដែលបានយកស្នែងគោស្នែងក្របី មកច្នៃធ្វើជាផលិត​ផលរបស់ប្រើប្រាស់ និងផ្សេងៗទៀត ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យ៉ាងណាមិញបើតាមអ្នកស្រី គួន ចិន្តា ដែលជាម្ចាស់សិប្បកម្មសុមនាផលិតផលស្នែង អ្នកស្រីបានបញ្ជាក់ថា ទម្រាំផលិតផលធ្វើចេញពីស្នែងគោស្នែងក្របី ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេស​ចរ​ជាតិ និងអន្តរជាតិ អ្នកស្រីត្រូវប្រើពេលធ្វើការផ្សព្វផ្សាយលក់ជាច្រើនឆ្នាំមកម្លេះ។
    6 min
  • លោក យន់ វ៉ាន់ថន៖ ការរៀបចំឲ្យរមកកង់បីដឹកភ្ញៀវនៅមុខព្រះបរមរាជវាំងគឺបញ្ចៀសភាពរញ៉េរញ៉ៃ
    នៅ​មុខ​ព្រះបរមរាជវាំង ​មាន​ក្រុម​រត់​រមក​កង់បី​មួយ​ក្រុម​ ពួក​គាត់​បាន​ដាក់​វេន​គ្នា​ដឹក​ភ្ញៀវ​ទេសចរ​ម្ដង​ម្នាក់​ នៅ​ពេល​ដែល​ភ្ញៀវ​ចេញ​ពី​ដើរ​លេង​កម្សាន្ត​ទស្សនា​នៅ​ក្នុង​ព្រះមរមរាជវាំង។​ លោក ​យន់ វ៉ាន់ថន​ ដែល​ជា​ប្រធាន​គ្រប់គ្រង​ក្រុម​រត់​រមក​កង់បី​នៅ​មុខ​ព្រះបរមរាជវាំង ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ក្រុម​រត់​រមក​កង់បី​ប្រចាំ​នៅ​មុខ​ព្រះបរមរាជវាំង​ គឺ​ដើម្បី​បញ្ចៀស​ភាព​រញ៉េរញ៉ៃ​កើត​ឡើង​ នាំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់។​
    7 min
  • កញ្ញា ​ឃុត ​សំអន​៖ ​ខ្ញុំ​ចង់​ឃើញ​កីឡា«​សី​ស្លាប​ខ្មែរ»​មាន​មុខ​លើ​ឆាក​អន្តរ​ជាតិ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​ពេល​នេះ ​អ៊ឹង  ប៊ុនថន​សូម​ណែ​នាំ​ឲ្យ​ស្គាល់​កីឡាករនី​ «សីស្លាប​ខ្មែរ»​ម្នាក់​គឺ​កញ្ញា ​ឃុត ​សំអន​។​ មាន​អាយុ​៣០​ឆ្នាំ ​សំអន ​ចង់​ឃើញ​កីឡា«​សី​ស្លាប​ខ្មែរ»​ត្រូវ​បាន​ចូល​ជា​សម្ព័ន្ធ​កីឡា ​និង​មាន​មុខ​ចូល​រួម​ប្រ​កួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​នាពេល​ខាង​មុខ​ ខណៈ​ដែល​កីឡា​មួយ​នេះ​មិន​បាន​ចូល​រួម​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា​។​
    13 min
  • លោក ដាវី ជូត្រលប់មកទីក្រុងកានក្នុងនាមជាមេប្រយោគរបស់មហោស្រពភាពយន្តអន្តរជាតិទី៧៦
    សមិទ្ធិករខ្មែរវ័យក្មេង លោក​ដាវី ជូ​បានវិលត្រលប់មកបង្ហាញមុខ​នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកានសាជាថ្មី។ តាំងពីឆ្នាំ ២០២១ បីឆ្នាំជាប់គ្នា ដាវីជូបានទទួលការអញ្ជើញ​ឲ្យដើរលើកម្រាលព្រំក្រហម​របស់មហោស្រពកាន ក្នុងនាមជា​អ្នកដឹកនាំរឿង សមិទ្ធិករភាពយន្ត។ ខុសពីឆ្នាំមុន ដែលមានកុនរឿង “ត្រលប់ទៅសេអ៊ូល​” ចូលរួមប្រកួតប្រជែងដណ្តើមរង្វាន់ Certain regard លោកដាវី ជូ​ត្រលប់មកក្នុងមហោស្រពកានលើកនេះ នៅក្នុងនាមជាមេប្រយោគម្នាក់​របស់​មហោស្រព​សម្រាប់។ ឈាង បុប្ផា​បានជួបសម្ភាសន៍លោក​ដាវី ជូ ជានៅមហោស្រពកាន។
    9 min
  • ៦៤ឆ្នាំនៃការរងចាំស៊ីហ្គេមបានបិទបញ្ចប់ក្រោមដំណកភ្លៀង
    «មានការចាប់ផ្ដើមក៏មានការបញ្ចប់»នៅទីបំផុតព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជារងចាំ៦៤ឆ្នាំបានបិទបញ្ចប់នៅល្ងាចថ្ងៃទី១៧ឧសភាម្សិលមិញដោយមានអ្នកចូលរួមមនុស្សរាប់ម៉ឺននា។ មុនកម្មវិធីបិទចាប់ផ្ដើមភ្លៀងធ្លាក់មួយមេ តែមិនបានបង្ករការរំខានដល់ដំណើរការកម្មវិធីនិងអ្នកទស្សនាឡើយ។ អ្នកទស្សនាភាគច្រើនស៊ូអង្គុយក្រោមដំណក់ភ្លៀងជាមួយនឹងសម្រែកងរំពងលាន់ឮពេញស្តាត។ បន្ទាប់ពីមេឃរាំង​និងស្រឡះដោយពពកខ្មៅផាត់ចេញអស់ កម្មវីធីជាបន្តបន្ទាប់ក៏បានចាប់ផ្ដើមរហូតការដុតកាំជ្រួតបិទបញ្ចប់កម្មវិធី នៅវេលាម៉ោង៩យប់។
    8 min
  • បិទស៊ីហ្គេម៖ ទីន សាប៊ីរ៉ា ជាកុមារីឥស្លាមថា ពិភពលោកគួរងាកមកលេងកីឡាជំនួសឲ្យការធ្វើសង្គ្រាម
    ព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២បានបិទបញ្ចប់ហើយនៅថ្ងៃទី១៧ឧសភានេះ។ មហាជនដែលតាមដានព្រឹត្តការណ៍កីឡាជិតបីសប្ដាហ៍មកនេះមានយល់ឃើញដូចថា កម្ពុជារៀបចំព្រឹត្តការណ៍នេះបានល្អ។ ម្នាក់ក្នុងចំណោមនោះគឺ ទីន សាប៊ីរ៉ា ជាកុមារីឥស្លាមដែលចូលមើលការប្រកួតបាល់បោះ នៅថ្ងៃទី១៦មេសានាពហុកីឡដ្ឋានមរតកតេជោលើកឡើងថា ស៊ីហ្គេមនៅកម្ពុជា«ជាសារប្រាប់ទៅពិភពលោកងាកមកលេងកីឡាជំនួសការធ្វើសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ដោយមិនដឹងខុសអ្វីសោះ»។
    7 min
  • ការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម៖ ក្រុមយុវជនថាធ្វើចេញពីបេះដូងខ្លួនឯង ព្រោះចង់ជួយសង្គម និងប្រទេសជាតិ
    ក្រុមយុវជនស្ម័គ្រចិត្តមកពីសាកល​វិទ្យាល័យផ្សេងៗ ដែលធ្វើការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ឃើញថាពួកគេបានបង្ហាញស្នាមញញឹម និងលើកដៃសំពះស្វាគមន៍ភ្ញៀវប្រកបទៅដោយការរស់រាយរាក់ទាក់។ បើតាមយុវជនស្ម័គ្រចិត្តទាំងនេះ ពួកគេបានអះ​អាង​ថា មកធ្វើការងារស្ម័គ្រចិត្តនៅទីនេះ គឺស្ម័គ្រចិត្តមកធ្វើដោយខ្លួនឯងចេញពីបេះដូងពិតៗ ពីព្រោះពួកគេចង់ជួយធ្វើការងារសង្គម និងប្រទេសជាតិ។
    6 min
  • ប៉េតង់៖កម្ពុជាមិនអាចដណ្ដើមមេដាយមាសនៅគ្រាធ្វើម្ចាស់ផ្ទះរៀបចំស៊ីហ្គេម
    កីឡាករនិងកីឡារិនីកម្ពុជាយកបានត្រឹមមេដាយសំរឹទ្ធផ្នែកប៉េតង់នៅគ្រាដែលខ្លួនកំពុងធ្វើជាម្ចាស់រៀបចំកីឡាស៊ីហ្គេមលើកទី៣២។  នៅក្នុងវិញ្ញាសាប៊ូលនិងប៉េតង់ដែលបិទបញ្ចប់នៅថ្ងៃទី១៣ឧសភា កីឡាករនិងកីឡារិនីកម្ពុជាជួបជាមួយឡាវ ថៃ និងវៀតណាម។ ខុសពីរាល់ដងពេលចេញទៅប្រកួតនៅក្រៅប្រទេសកីឡាការិនីកម្ពុជាដណ្ដើមបានមេដាយមាស។ នេះជាអ្វីអ្នកគាំទ្រកីឡាប៉េតង់កត់ចំណាំ ប៉ុន្តែពួកគេបានលើកទឹកចិត្តឲ្យកីឡាករនិងកីឡារិនីជំនាន់ក្រោយខិតខំបន្តទៀតដោយមើលគំរូជើងចាស់ជំនាន់មុនដូចជា កីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ​ ជាដើម។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners