បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បណ្ណាល័យសម្តេចម៉ែ ក្លាយជាឃ្លាំងស្តុកឯកសារប្រវត្តិសាស្ត្រដែលគ្មានពីរក្នុងប្រទេសកម្ពុជា
    បង្កើតឡើងក្នុងឆ្នាំ២០២០ បណ្ណាល័យសម្តេចម៉ែបានក្លាយជាទីតាំងប្រមូលផ្តុំនៃសៀវភៅ ឯកសារប្រវត្តិសាស្ត្រ ឯកសារស្តីពីព្រះរាជកិច្ចតស៊ូដើម្បីជាតិមាតុភូមិរបស់ព្រះមហាក្សត្រខ្មែរ និងឯកសារស្រាវជ្រាវស្តីពីរបបកម្ពុជាប្រជាធិបតេយ្យជាដើម។ គិតមកទល់ពេលនេះ បណ្ណាល័យសម្តេចម៉ែមានតម្កល់សមុច្ឆ័យប្រមាណ៣០០០ក្បាល និងឯកសារចំនួនជាង២៨០០ប្រអប់ រួមទាំងឯកសារប្រវត្តិសាស្ត្រនានាផ្សេងទៀតយ៉ាងហោចណាស់១លាន៧សែនទំព័រដែលក្រុមការងារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើការស្រាវជ្រាវអស់រយៈពេលប្រមាណ២០ឆ្នាំ។ លោក រស់ សំពៅ អ្នកគ្រប់គ្រងបណ្ណាល័យសម្តេចម៉ែ បានឱ្យដឹងថា បណ្ណាល័យសម្តេចម៉ែ ក៏មានតម្កល់នូវរូបថត ភាពយន្ត និងខ្សែអាត់សម្លេងជាច្រើនម៉ឺនសម្លេងរបស់ជនរងគ្រោះក្នុងសម័យ ប៉ុល ពលផង។
    9 min
  • បណ្ឌិត ​សួន​ រ៉ានី​៖​ ខ្ញុំ​ជា​អតីត​ក្មេង​ដែល​ខ្ចិល​រៀន​តែ​រៀន​ពូ​កែ
    នៅក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅពេល​នេះ ​អ៊ឹង ប៊ុនថន​ សូម​លើក​យក​ពី​ប្រវត្តិ និង​បទ​ពិសោធន៍​របស់​លោក​បណ្ឌិត ​សួន រ៉ានី​ ជំនាញ​សេដ្ឋកិច្ច​គ្រប់​គ្រង​ពី​ប្រទេស​រុស្ស៊ី។​ ក្នុង​ជីវិត​ការ​ងារ​ និង​ជា​សាស្ត្រា​ចារ្យ​ថ្នាក់​បរិញ្ញាបត្រ​រហូត​ដល់​ថ្នាក់​បណ្ឌិត ​លោក​បាន​សរសេរ​សៀវ​ភៅ​បាន​ជាង​៣០​ក្បាល ដែល​ផ្តោត​លើ​វិស័យ​ទេសចរណ៍​ និង​ភាព​ជា​អ្នក​ដឹក​នាំ ​ក្នុង​មាគ៌ា​ដើម្បី​ឧត្តម​ភាព​ នៃ​ជីវិត​។
    13 min
  • Catherine Ngoកូនកាត់ចិនវៀតណាមដែលកំណត់អត្តសញ្ញាណខ្លួនជាខ្មែរ
    កាតឺរីន ងោ Catherine Ngo កើតធំដឹងក្តី​នៅជាយក្រុង​ប៉ារីស។ នៅ​អាយុ ១៥ឆ្នាំ កូនកាត់វៀតណាមចិន​រូបនេះ​ដឹង​ថា ខ្លួន​មាន​ដើមកំណើត​ខ្មែរ ព្រោះ​មាន​ឪពុក​កើត នៅស្រុកខ្មែរ នៅមុន​របប​ខ្មែរក្រហម។ នៅ​អាយុ ៣៣ឆ្នាំ កាតឺរីន ងោ ដឹងជា​លើកទី១​ថា របបខ្មែរក្រហម​ជា​របប​ប្រល័យពូជសាសន៍​សម្លាប់​ប្រជាជនជាង ២លាន​នាក់។ នៅក្នុង​សៀវភៅដែលមានចំណងជើងថា អូ ដឺឡា ឌុយ កាំបូដ Au Delà du Cambodge កាតឺរីន ងោរៀបរាប់​ពីដំណើរជីវិត​គ្រួសារ​របស់ឪពុកនាង ដែលរត់ភៀសខ្លួន​ពី​កម្ពុជា មុនមកតាំងទីរស់នៅ​ប្រទេស​បារាំង។ តើមានអ្វីដែលបណ្តាល​ឲ្យ Catherine ចាប់អារម្មណ៍​សរសេរ​សៀវភៅនិយាយ​ពីប្រវត្តិគ្រួសារ​របស់​ឪពុក។
    11 min
  • ក្រុមហ៊ុនAI Farm ចាប់ផ្ដើមផលិតគ្រឿងបង្គុំដ្រូននិងដ្រូនដោយស្នាដៃកូនខ្មែរ
    ក្រុមហ៊ុនAI Farm (អ៊េ អាយហ្វាម) ជាក្រុមហ៊ុនរបស់កូនខ្មែរបានចាប់ផ្ដើមផលិតគ្រឿងបង្គុំដ្រូននិងដ្រូន គិតមកទល់នឹងពេលនេះមានរយះពេលជាង១ឆ្នាំហើយ។ បើតាមលោក ជួប វ៉ាន់ឌី ដែលធ្វើកិច្ចការងារនៅក្នុងក្រុមហ៊ុន AI Farm ផ្នែកស្រាវជ្រាវផលិតគ្រឿងបង្គុំដ្រូន និងដ្រូន បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន AI Farm អាច​ផលិតគ្រឿងបង្គុំដ្រូនបានខ្លះៗ ក្នុងចំណោមគ្រឿងបង្គុំដ្រូនទាំងអស់ ហើយអាចផលិតចេញជាដ្រូនបាន ក្នុងគោលបំណងនាំចេញទៅលក់លើទីផ្សារផងដែរ។
    13 min
  • អ្នកគាំទ្រថា កីឡាជនពិការទាមទារការជ្រុមជ្រែងបន្ថែមពីរដ្ឋាភិបាល និងការគាំទ្រពីមហាជន
    ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអា៊សានប៉ារ៉ាហ្គេមលើកទី១២​ត្រូវបានបិទបញ្ចប់ដោយកម្ពុជាទទួលមេដាយសរុបចំនួន៧១គ្រឿង ឈរនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រ។ អ្នកគាំទ្រផ្នែកកីឡាជនពិការសង្កេតឃើញថា សន្ទុះអ្នកគាំទ្រមកលើអត្តពលិកមានពិការភាព និងការប្រកួតទាំងមូល គឺនៅមានកម្រិតដែលទាមទារឱ្យពលរដ្ឋខ្មែរចូលរួមលើកទឹកចិត្តដល់កីឡាជនពិការទាំងអស់គ្នា។ ក្រៅពីការគាំទ្ររបស់មហាជន អ្នកនិយមវិស័យកីឡា ស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមចំពោះកីឡាករជាជនមានពិការភាព ដូចជាការហ្វឹកហាត់ និងអាហារូបត្ថម្ភជាដើម។
    6 min
  • ក្រុមហ៊ុនAI Farm ចាប់ផ្ដើមផលិតគ្រឿងបង្គុំដ្រូននិងដ្រូនដោយស្នាដៃកូនខ្មែរ
    ក្រុមហ៊ុនAI Farm (អ៊េ អាយហ្វាម) ជាក្រុមហ៊ុនរបស់កូនខ្មែរបានចាប់ផ្ដើមផលិតគ្រឿងបង្គុំដ្រូននិងដ្រូន គិតមកទល់នឹងពេលនេះមានរយះពេលជាង១ឆ្នាំហើយ។ បើតាមលោក ជួប វ៉ាន់ឌី ដែលធ្វើកិច្ចការងារនៅក្នុងក្រុមហ៊ុន AI Farm ផ្នែកស្រាវជ្រាវផលិតគ្រឿងបង្គុំដ្រូន និងដ្រូន បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន AI Farm អាច​ផលិតគ្រឿងបង្គុំដ្រូនបានខ្លះៗ ក្នុងចំណោមគ្រឿងបង្គុំដ្រូនទាំងអស់ ហើយអាចផលិតចេញជាដ្រូនបាន ក្នុងគោលបំណងនាំចេញទៅលក់លើទីផ្សារផងដែរ។
    7 min
  • ១សប្ដាហ៍នៃព្រឹត្តការណ៍ប៉ារ៉ាហ្គេម៖ការចាប់អារម្មណ៍របស់មហាជនមានកម្រិតសម្រាប់ការចូលទស្សនា
    ការចាប់អារម្មណ៍របស់មហាជននៅមានកម្រិតសម្រាប់ការចូលទស្សនាដោយផ្ទាល់គ្រប់ប្រភេទកីឡាដែលប្រកួតនៅក្នុងព្រឹត្តការណ៍អ៊ានប៉ារ៉ាហ្គេមដែលកម្ពុជាបានរៀបចំមួយ​សប្ដាហ៍មកនេះ។ នេះជាកំណត់សម្គាល់របស់យុវជនស្ម័គ្រចិត្តដែលប្រចាំការនៅទីតាំងមួយចំនួន និងបានប្រៀបធៀបជាមួយព្រឹត្តការណ៍ស៊ីហ្គេមមានការចាប់អារម្មណ៍ខ្លាំងជាងប៉ារ៉ាហ្គេម។
    7 min
  • លក់ក្នុងផ្សារមិនសូវដាច់ ជំរុញឲ្យ​អាជីវករខ្លះរកវីធីលក់តាមអនឡាញបន្ថែម
    អាជីវករនៅតាមទីផ្សារក្នុងក្រុងភ្នំពេញ​បានបង្ហាញពីកង្វល់របស់ពួកគេ ពាក់ព័ន្ធទៅនឹងការលក់នៅតាមផ្សារ។ អ្នកខ្លះលើកឡើងថាការលក់បានថយចុះ ដោយសារតែចំនួនភ្ញៀវ ដែលដើរទិញទំនិញតាមផ្សារថយចុះ ហើយខ្លះថាមកពីបញ្ហាសេដ្ឋកិច្ច ទើបមិនសូវមានមនុស្សមកផ្សារទិញទំនិញច្រើន។ ប៉ុន្តែក៏មានអាជីវករខ្លះ បានស្វះស្វែងរកវិធីថ្មីឲ្យទាន់សម័យកាល ដើម្បីបង្កើនការលក់របស់ខ្លួន។ បង្កើនការលក់តាមរយៈការដាក់លក់ទំនិញនៅលើបណ្តាញសង្គម។
    7 min
  • លោក​ សន​ សៀប​៖​ពី​ភ្នាក់​ងារ​អលន​វត្ថុ​ប្រាក់​ខែ​១៥០$​ក្លាយ​ជា​ប្រធាន​សមាគម​វាយ​តម្លៃ​អច​លន​ទ្រព្យ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ពេល​នេះ ​អ៊ឹង ​ប៊ុនថន ​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក ​សន​ សៀប ​ប្រ​ធាន​សមាគម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា​។​ មាន​អាយុ​៤៣​ឆ្នាំ​លោក​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ចំនួន​២​ទៀត​ បន្ទាប់​ពី​បាន​ចូល​ប្រឡូក​វិស័យ​នេះ​ប្រ​មាណ​២០​ឆ្នាំ​។
    13 min
  • ប៉ារ៉ាហ្គេមលើកទី១២៖ ម្ចាស់ផ្ទះកម្ពុជារំពឹងថានឹងដណ្ដើមបានមេដាយជាង៥០គ្រឿង
    ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លោក យី វាសនា អគ្គលេខាធិកានៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដាក់ក្ដីរំពឹងថា កម្ពុជានឹងដណ្ដើមបានមេដាយប្រមាណ ៥៦គ្រឿង។ បើតាមលោក យី វាសនា កីឡាករកីឡាការិនីជនពិការកម្ពុជា នៅមានតម្រូវការបន្ថែមទៀត ដើម្បីត្រៀមការប្រកួតដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមខាងមុខ ដែល​ប្រទេសអាស៊ានផ្សេងៗរៀបចំ។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners