បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • គ្រួសារ​មួយ​ច្នៃ​ផ្លែ​ឈើ​ខូចៗ​ទៅ​ជា​ជី​ធម្មជាតិ
    គ្រួសារ​មួយ​នៅ​ស្រុកគៀន​ស្វាយ​បាន​ប្រមូល​ទិញ​ផ្លែ​ឈើ​ខូចៗ​លើ​ទីផ្សារ​និង​ពី​កសិករ​ដើម្បី​យក​មក​ច្នៃ​ជា​ជីដើម្បី​ស្រោចស្រព​ទៅ​លើ​ផល​ដំណាំ​ត្រឡប់​ទៅ​វិញ។ បើតាម​អ្នក​ផលិត​ប្រយោជន៍​ដែល​កសិករ​ទទួល​បានពី​ជី​ធម្មជាតិ​នេះ​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​អ្នក​ប្រើប្រាស់​និង​អ្នក​ទទួលទាន មិន​ធ្វើ​ឲ្យ​ដី​ខូច​ ជា​ដើម។ មិនតែ​ប៉ុណ្ណោះ​ការ​យក​ផ្លែ​ឈើ​ខូចៗ​មក​ច្នៃ​ជី វា​ក៏​បាន​រួម​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដែរ។
    7 min
  • អ្នក​ជំនាញ​បារម្ភ​ពី​គ្រោះថ្នាក់​នៃ​ជី​គីមី​នាំចូល​ដែល​ធ្វើ​ឲ្យ​ខូចដី​និង​សុខភាព​អ្នក​ប្រើប្រាស់
    នៅចំពោះ​មុខ​ការ​ប្រើប្រាស់​ជី​គីមី​នាំ​ចូល​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា អ្នកស្រាវជ្រាវ​ក្នុង​ស្រុក​បាន​បង្ហាញ​កង្វល់លើ​រឿង​នេះ។ ការ​ប្រើប្រាស់​ជី​នាំ​ចូល​មិន​គោរព​តាម​ការ​ណែនាំ នាំ​ឲ្យ​អ្នក​ប្រើប្រាស់​ខ្លួន​ឯង​ធ្លាក់​ខ្លួន​ឈឺ ហើយ​វា​បាន​ប៉ះពាល់​បន្ត​ដល់​គុណភាព​ដី។ ដី​ប្រែ​ជា​គ្មាន​ជីវ​ជាតិ ដី​ប្រែជា​ហិ​រ និង​រឹង​ជាដើម។ នេះ​ជាកំណត់​សម្គាល់​របស់​លោក ប៊ុត ចាន់តូនី គ្រូ​បច្ចេក​ទេស​កសិកម្ម​និង​ជា​ម្ចាស់​ជី​ធម្មជាតិ​តូនី អេស អឹម។ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​នេះ​លោក ប៊ុត ចាន់តូនី ក៏ស្រាវជ្រាវ​ផលិតជី​ធម្មជាតិ​ជា​លក្ខណះគ្រួសារ​ដោយ​យក​ផ្លែឈើ​ខូចៗ​មក​ច្នៃ។
    7 min
  • ជនជាតិ ដើម​ភាគ​តិច​ប្ដូរ​ពី​ការ​អភិរក្ស​ទទួល​យក​ការ​ផ្លាស់​ប្ដូរ​បែប​ឌីជីថល
    ជនជាតិ​ដើម​ភាគ​តិច​បច្ចុប្បន្ន​ប្រឈម​នឹង​បំណុល​ធនាគារ បាត់បង់​ទី​ជម្រក​ដោយ​សារ​ការ​អភិវឌ្ឍ​ជា​ដើម។​ តែ​ទន្ទឹម​នឹង​បញ្ហា​ជនជាតិ​ដើម​ភាគតិច​ប្ដូរ​របៀប​រស់​បែប​អភិរក្ស​មក​ទទួល​យក​ការ​រស់​តាម​បែប​សម័យសកល​ភាវូបនីយកម្ម។ ចំណុច​ទាំង​នេះ​ត្រូវបាន​លើក​ឡើង​ក្នុង​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ Riversids រាជធានីភ្នំពេញ។ ជនជាតិ​ដើម​តិច​ក្មេងចាស់​ប្រុស​ស្រី​មក​ពី​ខេត្ត​ចំនួន​១៥ ឡើង​មក​ភ្នំពេញ​ជួបជុំ​គ្នា​ប្រារព្ធ​កម្មវិធី​នេះ​យ៉ាង​អធិកអធម។
    11 min
  • អ្នកស្រី សឺនកេត សិរីលក្ខណ៍៖ខ្ញុំ​ឲ្យ​តម្លៃ​លើ​ភាព​ជោគជ័យ​នៅ​ពេល​ដែល​ស្ត្រី​លែង​ប្រឈម​ការ​រើស​អើង
    នៅ​ក្នុង​នា​ទីជីវិត​ជោគជ័យ​របស់​វិទ្យុយើង​នៅ​ពេល​នេះ អេង គឹមហុង ណែនាំ​លោក​អ្នកនាង​ឲ្យ​ស្គាល់​អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នក​សម្រប​សម្រួល​ផ្នែកអប់​រំ​និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល។ អ្នកស្រី​ធ្វើការនៅ​ខុម​ហ្វ្រែល​ជាង​២០​ឆ្នាំ​មក​ហើយ​ដោយ​ផ្ដើម​ការ​ដំបូង​នៅ​ឆ្នាំ​១៩៩៨​ពី​បុគ្គលិក​ធម្មតា​ក្លាយ​ជា​អ្នកសម្រប​សម្រួល​ផ្នែកអប់រំ​និង​យេនឌ័រ​នៃ​អង្គការខុមហ្វ្រែល។ អ្នកស្រី​ចាត់​ទុកតួនាទី​នេះ​មិន​ទាន់​ក្លាយ​ជាជោគជ័យ​នៅ​ក្នុង​ជីវិត​ដែល​អ្នកស្រី​ត្រូវ​បញ្ចប់​ក្ដី​ស្រមៃ​ត្រឹម​នេះ​ឡើយ។ បន្ថែម​លើ​នេះ​ទៀត​អ្នក​ស្រី​ឲ្យ​តម្លៃលើ​ភាព​ជោគជ័យ​នៅ​ពេល​ដែល​ស្ត្រី​លែង​ប្រឈម​ការ​រើសអើង​ពី​បុរស សង្គម​លែង​កំណត់​ភេទ​និង​បន្តយល់​ខុស​ថា ស្ត្រី​មិន​អាច​ធ្វើ​បាន​ដូច​បុរស...ជាដើម។
    14 min
  • បឹង​តាមោក៖ ពលរដ្ឋ​ទទួល​ទីតាំង​ថ្មី​ថា ជីវភាព​គ្រួសារ​កាន់​តែ​ដុន​ដាប
    ពលរដ្ឋ​មួយ​ចំនួន​ដែល​ទទួល​បាន​ទី​តាំង​ថ្មី ក្រោយ​ចាកចេញ​ពី​ទីតាំង​ចាស់​ក្បែរ​បឹង​តាមោក ពួកគេ​អះអាង​ថា ស្ថាន​ភាពគ្រួសារ​កាន់​តែ​ដុនដាប​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​សារ​តែពួក​គេ​មិន​អាច​ប្រកប​មុខ​របរ​អ្វី​បាន​ឡើយ​ ក្រៅ​តែ​ពី​លក់​ដូរបន្តិច​បន្តួច​នៅ​មុខ​ផ្ទះ​។ ទោះ​បី​លក់​ដូរ​នៅ​មុខ​ផ្ទះក្តី ប៉ុន្តែ​ពួក​គេ​បញ្ជាក់ថា ស្ងាត់ និង​មិន​សូវ​មាន​មនុស្ស​ចូល​ទិញ​ឡើយ​ ព្រោះទីតាំង​ផ្ទះ​នៅ​ឆ្ងាយ​ពីផ្លូវ​ធំ។ ចំណែក​ដី និង​ផ្ទះ​ដែល​អាជ្ញាធរ​ផ្តល់​ជូន​នោះ ពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា ហាក់​ខុស​ស្រឡះ​ពីគម្រោង​ប្លង់​ដែល​រដ្ឋ​ធ្លាប់​អះអាង​នា​ពេល​កន្លង​មក។
    11 min
  • ស្ត្រីនៅតែរងគ្រោះព្រោះភាពស្អាត
    ជា​ញឹកញយ​ស្ត្រី​នៅ​តែ​រងគ្រោះ​ព្រោះ​ភាព​ស្អាត​តាមរយៈ​ស្នាដៃ​បុគ្គលិក​ហាង​កែ​សម្ផស្ស​មួយ​ចំនួន​ដែលកំពុង​តែ​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា ហើយ​ជា​ញឹក​ញាប់​ដែរ​ទាល់​តែ​មាន​បញ្ហា​ទើប​មាន​ចំណាត់​ការ​ពី​ក្រសួងជំនាញ។​ គេ​នៅ​ចាំ​បាន​ថា ប្រមាណជា​ពីរបី​ខែមុន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយ​សារកែ​សម្រួល​ទំហំ​ដើមទ្រូង។ ថ្មីៗនេះ​ទៀត​អ្នកស្រី ជា សុធីម ប្រពន្ធ​តារា​កំប្លែង​នាយពាក់មី​ឈ្មោះផ្លូវ​ការ ចែម ចាន់រ៉ា ត្រូវ​សង្គ្រោះ​បន្ទាន់ក្រោយ​ព្យួរ​សេរ៉ូម​ស្បែក​ស្អាត។ អ្នកស្រី​បាន​ទទូច​ឲ្យ​គ្លី​និក​ឬ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ពង្រឹង​គុណភាព​សេវាដើម្បី​កុំ​ឲ្យ​បញ្ហា​ដដែល​បន្ត​កើត​ឡើង។​
    8 min
  • លោក គង់ សំនៀង៖ភាពលំបាកជាកម្លាំងចិត្តរុញខ្ញុំឲ្យមានជីវិតល្អប្រសើរដូចពេលនេះ
    នាទី​ជីវិតជោគជ័យ​របស់​យើង​នៅ​ពេល​នេះ អេង គឹមហុង នាំ​លោកអ្នក​នាង​ឲ្យ​ស្គាល់! លោក គង់ សំនៀង ជា​នាយកប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន និង​ជា​ប្រធាន​សហព័ន្ធសេវា​អប់រំ​នៅ​កម្ពុជា។​ មុន​ទទួល​បាន​មុខ​តំណែង​នេះ លោក គង់ សំនៀង បាន​រំឮក​ជីវិត​កាល​ពី​ជំទង់​ថា ទំនេរ​ពី​ការ​រៀន​សូត្រឆ្លៀត​ធ្វើ​សន្តិសុខ​ក្នុង​អំឡុង​ទស្សវត្សឆ្នាំ​១៩៩៥​ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ការ​សិក្សា។ បើតាម​លោក គង់ សំនៀង​ កូន​កសិករ​ដូច​រូប​លោក​យក​ភាព​លំបាក​ជា​កម្លាំង​ចិត្ត​ធ្វើ​ជា​ការ​តស៊ូ ទើប​មាន​ថ្ងៃ​នេះ។ ថ្ងៃ​នេះពេល​នេះ លោក​បាន​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​រួម​ចំណែក​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា តាមរយៈភាពជាសហស្ថាបនិកបង្កើតសាលា​ឯកជនបង្រៀនភាសាអង់គ្លេសជិត១០ទីតាំងជ្រកក្រោមក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន។
    8 min
  • លោក សំ សុគង់៖ ទៅថ្ងៃអនាគតខ្ញុំមានមហិច្ឆតាចង់ធ្វើនយោបាយ និងជាប់ជាតំណាងរាស្រ្ត
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​នៅ​ថ្ងៃនេះ​ សេង បារាំង ​សូម​បង្ហាញពី​ប្រវត្តិលោក​ សំ សុគង់​ ជា​មេធាវី​ការ​ពារ​ក្ដី​មួយ​រូប​នៅ​កម្ពុជា​។ លោក ​សំ សុគង់ ​បាន​បញ្ជាក់​ថា ​ក្រៅ​ពី​អាជីព​ជា​មេធាវី​ នៅ​ថ្ងៃ​អនាគត​លោក​មាន​មហិច្ឆតា​ចង់​ធ្វើ​នយោបាយ ​និង​ចង់​ជាប់​ជា​តំណាងរាស្រ្ត ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​។ បើ​តាម​លោក​ សំ សុគង់ ​មាន​តែ​ធ្វើ​នយោបាយ ​និង​ជាប់​ជា​តំណាងរាស្រ្ត​ទេ​ ទើប​អាច​ជួយ​ប្រជាពលរដ្ឋ​បាន​ ជា​ពិសេស​ប្រ​ជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​តែ​ភាព​អយុត្តិធម៌​ផ្សេងៗ​នៅ​ក្នុង​សង្គម​។
    13 min
  • ក្រុមនិស្សិតច្នៃប្រហុកសើមទៅជាម្ស៉ៅចង់បានគាំទ្រផ្នែកបច្ចេកទេសដើម្បីបានចរាចរប្រហុកម្ស៉ៅលើទីផ្សារ
    បច្ចុប្បន្នការចែកចាយឲ្យបានសម្បូរបែបនៅមិនទាន់មាននៅឡើយទេ សម្រាប់ម្ស៉ៅប្រហុកដែលច្នៃចេញពីប្រហុកសាច់ក្រោមគំនិតច្នៃប្រឌិតរបស់និស្សិតមួយក្រុម។ ជានិស្សិតផ្នែកគីមីចំណីអាហារ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាពួកគេអះអាង នៅខ្វះធនធាននិងការគាំទ្រ ទើបការចែកចាយប្រហុកម្ស៉ៅលើទីផ្សារមានកំរិត។ ដូច្នេះហើយពួកគេចង់បានការគាំទ្រពីក្រសួងពាក់ព័ន្ធទាំងបច្ចេកទេសនិងធនធាន។
    7 min
  • អាណត្តិទី៧៖ ម្ចាស់ឆ្នោតរំពឹងការដោះស្រាយអំពើពុករលួយនិងពង្រឹងឥរិយាបថមន្ត្រី ក្រោយការបោះឆ្នោត
    សម្រាប់ការបោះឆ្នោតនៅ​អាណ្តតិទី​៧នៅថ្ងៃ​នេះ ប្រជាពលរដ្ឋយល់ឃើញពីភាពសំខាន់នៃ​​ការបោះឆ្នោតស្រដៀងៗ​គ្នា។ លទ្ធផលនៅ​មិនទាន់សម្រេចយ៉ាងណាផងទេ ប៉ុន្តែម្ចាស់សំឡេងឆ្នោតភាគច្រើន មើលឃើញថានរណាជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់។ ទន្ទឹមនឹងការរងចាំមើលលទ្ធផលបោះឆ្នោតនេះ ពលរដ្ឋរំពឹងចង់ឱ្យ​​ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាពេលអនាគត ដោះស្រាយ​បញ្ហាជាអាទិភាពមួយចំនួនដូចជា ដោះស្រាយអំពើពុករលួយ ពង្រឹងឥរិយាបថមន្ត្រីថ្នាក់មូលដ្ឋាន និងកាត់​បន្ថយភាពក្រីក្រនៅក្នុងសង្គម​ជាដើម។
    6 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners