បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នក​ប្រកប​របរ​រត់ឌុប៖ចំណូល​កាន់​តែ​តិច អ្នក​ជិះ​កាន់​តែ​ថយ ហ្គាស​និង​ប្រេង​កាន់​តែ​ថ្លៃ
    ផល​រំខាន​នៃ​វិបត្តិសេដ្ឋកិច្ច​នៅ​តែ​ជះឥទ្ធិពល​រដ្ឋ​ដល់​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូលទាប​ដូចជាៈអ្នក​លក់​ដូរ អាជីវករ អ្នករត់ឌុបជាដើម។ អ្នក​ប្រកប​របរ​រត់​ឌុប​បាន​បង្ហាញ​កង្វល់​ជា​ថ្មី​នៅ​ចំពោះ​មុខ​តម្លៃប្រេង​និង​ហ្គាសដែល​បន្ត​ឡើង​ថ្លៃ​ស្រប​ពេល​ដែល​ចំនួន​អ្នក​ជិះ​កាន់​តែ​ថមថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ធៀប​មុន​វិបត្តិ​កូវីដ១៩​គេ​អាច​រក​បាន​ចំណូល​មិន​ក្រោម​១០ម៉ឺនរៀលទេក្នុង​មួយ​ថ្ងៃ តែ​ពេល​នេះ​ចំណូល​ដាំ​ក្បាល​ចុះ​ងើប​មិន​រួ​ច។ អ្នក​ប្រកប​រត់​ឌុប​មួយ​ចំនួន​ដែល​វិទ្យុ​បារាំងអន្តរជាតិ​បាន​ជួប​សម្ភាស​គេ​លើក​ឡើង​ដូច​គ្នាថា នៅពេល​គ្មាន​អ្នក​ជិះគេ​គ្មាន​លុយ​ឯណា​បង់​រំលោះ​ថ្លៃ​PasApp​ប្រចាំ​ខែ​នោះ​ទេ។ អ្នក​ខ្លះ​បង្ខំ​ចិត្ត​ប្រគល់​​PasApp​​ឲ្យ​ក្រុមហ៊ុន​វិញឬ​ពន្យាពេល​សង់​ប្រាក់​ដើម។ បើតាម​អ្នកធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អ្នក​ប្រកប​របររត់​ឌុប​ជាពិសេស​PasApp​​ចំនួន​៩៩​ភាគរយ​បង់​រំលោះ​ជាមួយ​ក្រុមហ៊ុន។
    10 min
  • អ្នកស្រី ទេព គឹមវណ្ណារី៖ ខ្ញុំធ្វើជាសហជីពការពារសិទ្ធិកម្មករដោយសារធ្លាប់ឃើញគេជិះជាន់
    នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីប្រវត្តិអ្នកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា។ បើតាមអ្នកស្រី ទេព គឹមវណ្ណារី ការប្រឡូកក្នុងកិច្ចការងារសហជីពនេះ ដោយ​សារអ្នកស្រីធ្លាប់មើលឃើញការជិះជាន់សិទ្ធិកម្មករ ជាពិសេសស្រ្តីក្នុងវិស័យការកាត់ដេរ។
    20 min
  • លោក ចាប តូ៖បើចង់ឲ្យគេជួយទាល់តែយើងជួយខ្លួនឯងជាមុន
    លោក ចាប តូ ជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់គឺមានតែលោកម្នាក់ទេ ដែលពិការភ្នែក។ ជាអ្នកខេត្តស្វាយរៀង លោក ចាប តូ បានប្រាប់ថា មុនបានក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោកបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៃសកលវិទ្យាល័យជាតិគ្រប់គ្រង និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការដែលតំណាងឲ្យជនមានពិការភាពផ្នែកភ្នែកនៅទូទាំងប្រទេសកម្ពុជា។ ជាងនេះទៅទៀត លោក ចាប តូ ក៏ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ដែលកកើតឡើងក្នុងឆ្នាំ២០១២។ សមាគមនេះដើរតួនាទីជួយជនពិការភ្នែកឲ្យមានមុខរបរ និងជំនាញមួយច្បាស់លាស់។ ឈរលើមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច បុរសវ័យ៣៣ឆ្នាំរូបនេះ គូសបញ្ជាក់ថា«បើចង់ឲ្យគេជួយយើងទាល់តែយើងជួយខ្លួនឯងជាមុនសិន»។
    9 min
  • ពលរដ្ឋ​អះអាង​ថា រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ពី​ការ​បូម​ខ្សាច់
    ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ច្រាំង​ទន្លេ​បាន​អះអាង​អំពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ពី​សកម្មភាព​បូបខ្សាច់ នៃ​សង្កាត់​ព្រែក​តាសេក ជាយរាជ​ធានីភ្នំពេញ។​ ពលរដ្ឋ​ដាក់​ក្ដី​សន្និដ្ឋានថា មួយ​ផ្នែក​នៃ​សកម្មភាពបូម​ខ្សាច់​ធ្វើ​ឲ្យ​បាក់​ច្រាំង​ទន្លេ​ដែល​នាំ​ផ្ទះ​ពួកគេ​ទៅ​ជាមួយ។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​ផ្ទុយ​ពី​នេះថា កត្តា​ទឹក​ភ្លៀង​ហូរ​ច្រោះដី​ទើប​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​បាក់។
    13 min
  • កម្មកររោងចក្រម្នាក់ចេញទឹកភ្នែករលីងរលោងនៅពេលនិយាយដល់ជីវភាពប្រចាំថ្ងៃ
    សាំងឡើងថ្លៃ ទំនិញឡើងថ្លៃ ម្ហូបអាហារឡើងថ្លៃ ​ជំពាក់បំណុលធនាគារ​ នេះជាអ្វីដែលកម្មកររោងចក្របានលើកឡើង​។ ការលើកឡើងនេះ ស្របពេលសហជីព និយោជក និងរដ្ឋាភិបាលបាននិងកំពុងចរចាប្រាក់ខែគោលរបស់កម្មករសម្រាប់ឆ្នាំ២០២៤។ បើតាមការលើកឡើងរបស់កម្មករ ប្រាក់ខែគោល២០០ដុល្លារបច្ចុប្បន្ននេះ មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ទេ ពីព្រោះរោងចក្រពុំសូវថែមម៉ោងដូចមុន។ ពេលនិយាយដល់ជីវភាពប្រចាំថ្ងៃ កម្មករម្នាក់បាននិយាយទាំងទឹកភ្នែករលីងរលោង និងចង់ឃើញរដ្ឋាភិបាលថ្មីមានការយកចិត្តទុកដាក់លើពួកគេដែលជាកម្មករ។
    5 min
  • អ្នកស្រី ឈឹម លក្ខិណា៖ ការជំរុញពីបងប្រុសឲ្យរៀនច្បាប់ ទើបខ្ញុំជោគជ័យជាប់ជាមេធាវី
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិអ្នកស្រី ឈឹម លក្ខិណា ដែលទើបជាប់ជាមេធាវីមួយរូបនៅកម្ពុជា។ បើតាមអ្នកស្រី ឈឹម លក្ខិណា ការជំរុញពីក្រុមគ្រួសារឲ្យរៀនច្បាប់ ជាពិសេសមានការជំរុញពីបងប្រុស ទើបធ្វើឲ្យខ្លួនទទួលជោគជ័យជាប់ជាមេធាវី។
    9 min
  • អ្នកលក់ដូរនៅមុខសាលាដំបូងភ្នំពេញនៅតែត្រូវប៉ាន់ ទោះតុលាការផ្លាស់មកកន្លែងថ្មី
    អ្នកប្រកបរបរលក់ដូរតាមចិញ្ចើមផ្លូវមុខអគារតុលាការសាលាដំបូងភ្នំពេញ នៅតែត្រូវប៉ាន់បើទោះ​បីជាជាពួកគេបានផ្លាស់ប្ដូរមកលក់នៅទីតាំងអគារថ្មីនៃតុលាការសាលាដំបូងភ្នំពេញនៅខណ្ឌជ្រោយចង្វា​។ អ្នកលក់ដូរខ្លះដែលធ្លាប់លក់ដូរនៅមុខអគារតុលាការចាស់ក្បែរស្តាតអូឡាំពិក ពួកគេបានបន្តមកលក់ដូរនៅអគារថ្មីនៃតុលាការសា​លាដំបូងភ្នំពេញ ហើយការលក់ដូររបស់ពួកគេនៅតែទទួលបានការគាំទ្រពីអ្នកទិញដដែល។
    5 min
  • ស្ត្រី​តែ​ឯង​មិន​អាច​ធ្វើ​ឲ្យ​ផែនការ​សកល​បំបៅ​ដោះ​កូន​ចាប់​អាយុ០-៦ខែសម្រេច​បាន​ជោគជ័យ​ទាំង​ស្រុងទេ
    ស្ត្រី​មក​ពី​វិស័យ​មួយ​ចំនួន​បាន​អះអាង​ស្រដៀង​គ្នា​ថា ការ​ជំរុញ​និង​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន នាំ​ឲ្យ​គេបំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​មិន​ថា រយៈ​ពេល​ខ្លី​ឬ​ពេល​វែង​នោះ​ទេ។ ប្រភព​ទាំង​នោះ​មាន​ដូចជាៈ សមាជិក​ក្នុង​គ្រួសារ បុរស​ជាប្ដី ថ្នាក់​ដឹកនាំ​ស្ត្រី​និង​ថ្នាក់​ដឹក​នាំ​បុរស​ជាដើម ផ្ដល់​ការ​អនុគ្រោះ​ចំពោះបុគ្គលិក​ស្ត្រី​ដែល​មាន​កូន​តូច។ តែ​ទោះ​ជា​យ៉ាងណា​ស្ត្រី​មួយ​ចំនួន​ទៀត​អះអាង​ថា ពួកគេ​មិន​ទទួល​បានលក្ខខណ្ឌ​អំណោយ​ផល​បែប​នេះ​ទេ។
    21 min
  • លោក ម៉ម រិទ្ធី៖ខ្ញុំត្រៀមវីសា«ស្លាប់»មិនបោះបង់ការងារសហជីព
    មេ​ដឹក​នាំ​សហជីព​ម្នាក់​ប្តេជ្ញា​មិន​បោះ​បង់​ចោល​ការ​ងារ​នេះ​ឡើយ​ ទោះ​ប្រឈម​មុខ​រហូត​ដល់​សេច​ក្តី​ស្លាប់​។ នោះ ​គឺ​លោក​ ម៉ម​ រិទ្ធី​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ទេស​ចរណ៍ ​ និង​សេវា​កម្ម​ និង​ជា​អនុប្រធាន​ទី​២​សហភាព​ការ​ងារ​កម្ពុជា​  CLC​។ ​អតីត​ក្មេង​កំព្រា​ឪពុក​តាំង​ពី​អាយុ​១១​ឆ្នាំ​រូប​នេះ ​បាន​ហែល​ឆ្លង​កាត់​ខ្សែ​ជីវិត​ជា​កម្មករ​លក់​កម្លាំង​រហូត​បាន​ស្គាល់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​រួម​មាន​ សហ​រដ្ឋ​អាមេរិក ​ និង​ប្រទេស​នៅតំបន់​អឺរុប​។ បច្ចុប្បន្ន​លោក​ក៏​មាន​ចំណែក​ជា​ថៅ​កែ​ផ្ទះ​សំណាក់​ផង​ដែរ​ នៅ​ក្រុង​សៀមរាប​។
    9 min
  • ស្ត្រី​តែ​ឯង​មិន​អាច​ធ្វើ​ឲ្យ​ផែនការ​សកល​បំបៅ​ដោះ​កូន​ចាប់​អាយុ០-៦ខែសម្រេច​បាន​ជោគជ័យ​ទាំង​ស្រុងទេ
    ស្ត្រី​មក​ពី​វិស័យ​មួយ​ចំនួន​បាន​អះអាង​ស្រដៀង​គ្នា​ថា ការ​ជំរុញ​និង​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន នាំ​ឲ្យ​គេបំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​មិន​ថា រយៈ​ពេល​ខ្លី​ឬ​ពេល​វែង​នោះ​ទេ។ ប្រភព​ទាំង​នោះ​មាន​ដូចជាៈ សមាជិក​ក្នុង​គ្រួសារ បុរស​ជាប្ដី ថ្នាក់​ដឹកនាំ​ស្ត្រី​និង​ថ្នាក់​ដឹក​នាំ​បុរស​ជាដើម ផ្ដល់​ការ​អនុគ្រោះ​ចំពោះបុគ្គលិក​ស្ត្រី​ដែល​មាន​កូន​តូច។ តែ​ទោះ​ជា​យ៉ាងណា​ស្ត្រី​មួយ​ចំនួន​ទៀត​អះអាង​ថា ពួកគេ​មិន​ទទួល​បានលក្ខខណ្ឌ​អំណោយ​ផល​បែប​នេះ​ទេ។
    28 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners