ពលរដ្ឋមួយចំនួនដែលទទួលបានទីតាំងថ្មី ក្រោយចាកចេញពីទីតាំងចាស់ក្បែរបឹងតាមោក ពួកគេអះអាងថា ស្ថានភាពគ្រួសារកាន់តែដុនដាបទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែពួកគេមិនអាចប្រកបមុខរបរអ្វីបានឡើយ ក្រៅតែពីលក់ដូរបន្តិចបន្តួចនៅមុខផ្ទះ។ ទោះបីលក់ដូរនៅមុខផ្ទះក្តី ប៉ុន្តែពួកគេបញ្ជាក់ថា ស្ងាត់ និងមិនសូវមានមនុស្សចូលទិញឡើយ ព្រោះទីតាំងផ្ទះនៅឆ្ងាយពីផ្លូវធំ។ ចំណែកដី និងផ្ទះដែលអាជ្ញាធរផ្តល់ជូននោះ ពលរដ្ឋខ្លះលើកឡើងថា ហាក់ខុសស្រឡះពីគម្រោងប្លង់ដែលរដ្ឋធ្លាប់អះអាងនាពេលកន្លងមក។